Manulife Home Country Youtube
Corporate Profile.jpg

អំពី ក្រុមហ៊ុន មេនូឡាយហ្វ៍

ក្រុមហ៊ុន មេនូឡាយហ្វ៍ ខេមបូឌា

ក្រុមហ៊ុន មេនូឡាយហ្វ៍ ខេមបូឌា បានចាប់ផ្ដើមប្រតិបត្តិការជាផ្លូវការ នៅប្រទេសកម្ពុជា កាលពីថ្ងៃទី២៨ ខែមិថុនា ឆ្នាំ២០១២ ជាទីផ្សារថ្មីចុងក្រោយ របស់ក្រុមហ៊ុន មេនូឡាយហ្វ៍ ហ្វាយនែនសល ដែលជាក្រុមហ៊ុនដ៏ធំមួយ នៃបណ្ដាក្រុមហ៊ុនធានារ៉ាប់រងអាយុជីវិតឈានមុខគេ នៅលើសលកលោក។ ក្នុងនាមជាក្រុមហ៊ុនធានារ៉ាប់រងអាយុជីវិត លំដាប់ពិភពលោក ដំបូងគេបង្អស់នៅក្នុងប្រទេសកម្ពុជា ក្រុមហ៊ុន មេនូឡាយហ្វ៍ ខេមបូឌា បានប្ដេជ្ញាផ្ដល់ជូន នូវផលិតផល និងសេវាកម្មទៅលើតម្រូវដ៏ចាំបាច់ នៃការការពារហិរញ្ញវត្ថុរបស់អតិថិជន។

ក្រុមហ៊ុន មេនូឡាយហ្វ៍ ខេមបូឌា យល់ច្បាស់អំពីតម្រូវការរបស់លោកអ្នក ដែលផ្ដោតលើ គោលការណ៍ការពារអនាគតហិរញ្ញវត្ថុ និងក្រុមគ្រួសាររបស់លោកអ្នក។ អាស្រ័យហេតុនេះ យើងខ្ញុំសូមណែនាំគម្រោងការពារហិរញ្ញវត្ថុជាច្រើនដែលមានដូចជា គម្រោងអនាគតគ្រួសារខ្ញុំជាមួយមេនូឡាយហ្វ៍ គម្រោងមរតកខ្ញុំជាមួយមេនូឡាយហ្វ៍ គម្រោងអនាគតការសិក្សារបស់កូនខ្ញុំជាមួយមេនូឡាយហ្វ៍ ការការពារកម្ចីទិញផ្ទះជាមួយមេនូឡាយហ្វ៍ មេនូឡាយហ្វ៍ ជីវិតខ្ញុំ និង គម្រោងធានារ៉ាប់រងអាយុជីវិតជាក្រុមជាមួយមេនូឡាយហ្វ៍។

 

ក្រុមហ៊ុន មេនូឡាយហ្វ៍ ហ្វាយនែនសល

ក្រុមហ៊ុន មេនូឡាយហ្វ៍ ហ្វាយនែនសល គឺជាក្រុមហ៊ុនដែលផ្ដល់សេវាកម្មផ្នែកហិរញ្ញវត្ថុឈានមុខគេ ដែលមានមូលដ្ឋាននៅប្រទេសកាណាដា មានប្រតិបត្តិការអាជីវកម្មធំៗនៅអាស៊ី កាណាដា និងសហរដ្ឋអាមេរិក។ នៅឆ្នាំ ២០១៥ យើងបានប្រារព្ធខួបលើកទី ១២៨ឆ្នាំ នៃការផ្គត់ផ្គង់ឱ្យ អតិថិជននូវដំណោះស្រាយដែលមានភាពរឹងមាំ ការជឿជាក់ ទំនុកចិត្ត និងការគិតឆ្ពោះទៅមុខ សម្រាប់ការសម្រេចចិត្តសំខាន់ៗ ទាក់ទងនឹងហិរញ្ញវត្ថុរបស់អតិថិជន។

ក្រុមហ៊ុន មេនូឡាយហ្វ៍ ហ្វាយនែនសល បានចាប់ដំណើរការនៅតំបន់អាស៊ី តាំងពីឆ្នាំ ១៨៩៧ ដែលនៅឆ្នាំ២០១៥ បានចាត់ទុកជាខួប ១១៨ឆ្នាំ ប្រចាំនៅតំបន់។ ប្រតិបត្តិការរបស់ក្រុមហ៊ុន មេនូឡាយហ្វ៍ នៅទ្វីបអាស៊ី បានចាប់ផ្ដើមនៅទីក្រុងហុងកុង និងសៀងហៃ នាឆ្នាំ១៨៩៧ ប្រទេសជប៉ុនឆ្នាំ១៩០១ និងប្រទេសហ្វីលីពីនឆ្នាំ១៩០៧ មុនពេលពង្រីកទីផ្សារទៅដល់ប្រទេសថៃ នៅឆ្នាំ១៩៥១ និងប្រទេសម៉ាឡេស៊ី ឆ្នាំ១៩៦៣ ហើយបន្ទាប់មកទៀតគឺសិង្ហបុរី នៅឆ្នាំ១៩៨០ កោះតៃវ៉ាន់ ឆ្នាំ១៩៩២ ប្រទេសវៀតណាម ឆ្នាំ១៩៩៩ និងថ្មីបំផុតគឺប្រទេសកម្ពុជា នៅឆ្នាំ២០១២។

ក្រុមហ៊ុន មេនូឡាយហ្វ៍ នៅតំបន់អាស៊ី បានផ្ដល់ជូននូវផលិតផលផ្នែកការការពារ និងការគ្រប់គ្រងទ្រព្យសម្បតិ្ត ជាមួយនឹងប្រតិបត្តិការទូទាំងទ្វីបអាស៊ីទាំងមូល។ យើងបានសហការ ជាមួយនឹងភ្នាក់ងារធានារ៉ាប់រងជាប់កិច្ចសន្យា ជាង ៥០,០០០នាក់ កំពុងលក់ផលិតផលរបស់យើងខ្ញុំ ហើយបានពង្រីកសមត្ថភាពចែកចាយ ដោយសហការជាមួយដៃគូធនាគារជាង ១០០ ព្រមទាំងអ្នកចែកចាយបន្តភ្នាក់ងារ និងជើងសារធានារ៉ាប់រងឯករាជ្យជាង ៥០០ បន្ថែមទៀត។ ផលិតផលផ្នែកការការពារ រួមបញ្ចូលនូវការធានារ៉ាប់រងអាយុជីវិតជាឯកត្តបុគ្គល ការធានារ៉ាប់រងអាយុជីវិត និងសុខភាពជាក្រុម ការព្យាបាលនៅមន្ទីរពេទ្យ និងផលិតផលទាក់ទងនឹងការវិនិយោគ។ ផលិតផលគ្រប់គ្រងទ្រព្យសម្បត្តិរួមមាន សង្គហធន សោធននិវត្តន៍ ធនលាភប្រចាំឆ្នាំ និងមូលនិធិដោយឡែក។

សម្រាប់ព័ត៌មានបន្ថែមស្ដីពី ក្រុមហ៊ុន មេនូឡាយហ្វ៍ ហ្វាយនែនសល សូមចូលទៅកាន់គេហទំព័រ www.manulife.com