Manulife Home Country Youtube
Board of Management.jpg

គណៈគ្រប់គ្របប្រតិបត្តិ

លោក រ៉ូប៊ឺត ចន អេលៀត

អគ្គនាយកប្រតិបត្តិ និង នាយកចាត់ការទូទៅ

លោក រ៉ូបឺត អេលៀត គឺជាអគ្គនាយកប្រតិបត្តិ និងនាយកចាត់ការទូទៅ នៃក្រុមហ៊ុន មេនូឡាយហ្វ៍ ខេមបូឌា។ លោកធ្លាប់ជាអនុប្រធានជាន់ខ្ពស់ និងជានាយកគ្រប់​គ្រង​ផ្នែកចែកចាយ ប្រចាំក្រុមហ៊ុន មេនូឡាយហ្វ៍ សិង្ហបុរី​។ ទំនួលខុសត្រូវរបស់លោករួមមាន ការត្រួតពិនិត្យ ទៅលើកា​រ​ចែក​ចាយ​ផលិត​ផល​តាម​រយៈ ​ភាព​ជា​ដៃគូ​ និង​ភ្នាក់​ងារ​លក់​ ដោយក្នុង​រួម​មាន ​ផ្នែកប្រឹក្សាយោបល់ទៅលើសេវាធនាគារ និងហិរញ្ញវត្ថុ ការបណ្ដុះបណ្ដាល សេវាកម្ម​ចែក​ចាយ​ ព្រមទាំងការធានា ទៅលើគុណភាពផង​ដែរ​។

មុនពេល​ដែល​លោកបានចូលបម្រើការ ជានាយកគ្រប់​គ្រង​ផ្នែកចែកចាយប្រចាំនៅប្រទេសសិង្ហបុរី ​នៅឆ្នាំ២០១០ លោក រ៉ូបឺត ធ្លាប់ជាអនុប្រធានជាន់ខ្ពស់ នៃផ្នែកភ្នាក់ងារប្រតិបត្តិការ របស់មេនូឡាយហ្វ៍ អន្តរជាតិប្រចាំនៅហុងកុង។ លោក​ទទួល​បន្ទុក​ផ្នែក​គ្រប់​គ្រង ​ក្រុមភ្នាក់ងារចែកចាយរបស់ក្រុមហ៊ុន និងត្រួតពិនិត្យរាល់នាយកដ្ឋាននានា ដែលស្ថិតនៅក្រោមប្រតិបត្តិ​ការ​ផ្នែក​លក់​។ លោក​ក៏​ទទួល​បន្ទុក​ផ្នែក​បង្កើតយុទ្ធសាស្ត្រ ដើម្បី​ជម្រុញ​បន្ថែម​ទៀត​នូវ​ការ​រីក​លូត​លាស់​របស់​នៃ​ប្រតិបត្តិការ​ផ្នែក​លក់​របស់​ក្រុម​ហ៊ុន​ មេនូឡាយហ្វ៍​ នៅ​ហុង​កុង​។

លោក រ៉ូបឺត ធ្លាប់​បានបម្រើការងារ ជាមួយក្រុមហ៊ុន មេនូឡាយហ្វ៍ នៅចក្រភពអង់គ្លេស អស់រយៈពេល ១៣ឆ្នាំ ហើយធ្លាប់ជាសមាជិក នៃថ្នាក់​ដឹក​នាំ​ជាន់​ខ្ពស់​នៅ​ទីនោះ មុនពេលលោកចូលបម្រើការ ម្ដងទៀតជាមួយនឹង មេនូឡាយហ្វ៍ នៅហុងកុង ជា Assistant Vice Presidentផ្នែកចែកចាយនៅឆ្នាំ២០០៥។ លោកបានជួយបង្កើត លទ្ធផល​នៃ​ផ្នែក​លក់​ ​និង​ការ​រើស​បុគ្គលិក​ដ៏​វិជ្ជមាន​ ដឹកនាំយុទ្ធសាស្ត្រ​អភិវឌ្ឍ​ផ្នែក​លក់​ និងគម្រោង​សំខាន់​ៗ​នានា​ ព្រមទាំងបង្កើតប្រព័ន្ធត្រួតពិនិត្យ ការគ្រប់គ្រងប្រកបដោយប្រសិទ្ធភាព នៅក្នុងក្រុមភ្នាក់ងារចែកចាយ។

លោក រ៉ូបឺត បានចំណាយពេលទាំងអស់ នៃអាជីពរបស់លោក នៅ​ក្នុង​ឧស្សាហកម្ម​ដែល​ផ្តោត​លើ​សេវាកម្ម​ហិរញ្ញវត្ថុ​។ បទពិសោធន៍ដ៏ទូលំទូលាយរបស់លោក ទទួលបានពីមុខងារនានានៃផ្នែកហិរញ្ញវត្ថុ ផ្នែកពាណិជ្ជកម្ម ផ្នែកប្រតិបត្តិការអាជីវកម្ម​ នៅតាមបណ្ដាក្រុមហ៊ុនផ្នែក​ហិរញ្ញវត្ថុ​នានា​។ អំឡុងពេលបម្រើការ នៅក្រុមហ៊ុនធានារ៉ាប់រងធំៗចំនួនពីរ នៅចក្រភពអង់គ្លេស លោកបានចូលរួមចំណែកយ៉ាងសំខាន់ ក្នុងការជម្រុញ​ផលិតភាពនៃការលក់ឱ្យមានសន្ទុះខ្លាំងក្លា។ លើសពីនេះទៀត លោកបានបម្រើការ នៅទីផ្សារប្រឹក្សាផ្នែកហិរញ្ញវត្ថុឯករាជ្យ នៅចក្រភពអង់គ្លេស ដែលផ្ដល់សេវាកម្មប្រឹក្សាសាជីវកម្ម និងសេវាកម្មរៀបចំគម្រោងហិរញ្ញវត្ថុ ទៅកាន់អាជីវកម្ម និងអតិថិជនធំៗ​។

 

 

លោក រ៉ូប៊ីន មេកភឺសិន

នាយកគ្រប់គ្រងផ្នែកចែកចាយ

លោក រ៉ូប៊ីន​ ម៉ាកហ្វើសុន បានចូលបម្រើការ នៅក្នុងក្រុមមេនូឡាយ​ហ្វ៍ នៅខែធ្នូឆ្នាំ ២០១២ ក្នុងតំណែងជា​ AVP Regional Support ​ប្រចាំការនៅប្រទេសហុងកុង ។ 

លោក រ៉ូប៊ីន គឺជាថា្នក់ដឹកនាំផ្នែកលក់ ទទួលបន្ទុកអភិវឌ្ឍ និងអនុវត្ត ការចែកចាយសេវាធានារ៉ាប់រ៉ង តាមបណ្ដាញ   ទីប្រឹក្សាធានារ៉ាប់រងប្រចាំប្រទេសកម្ពុជា និងថៃ។ តួនាទីរបស់លោក គឺត្រួតពិនិត្យ ការអនុវត្តផែនការយុទ្ធសាស្ត្រ តាមបណ្ដាញនេះ ដើម្បីបង្កើនចំនួនទីប្រឹក្សាធានារ៉ាប់រង ដែលមានគុណភាព នៅក្នុងតំបន់អាស៊ីអាគ្នេយ៍។ 

ចាប់ពីថ្ងៃទី១ ខែសីហា ឆ្នាំ២០១៦ លោក រ៉ូប៊ីន ត្រូវបានតែងតាំងនូវតួនាទីថ្មី ជានាយកគ្រប់គ្រងផ្នែកចែកចាយ ប្រចាំនៅប្រទេសកម្ពុជា ដែលលោកទទួលបន្ទុក គ្រប់គ្រងទៅលើ ការចែកចាយសេវាធានារ៉ាប់រ៉ង ទាំងតាមបណ្ដាញទីប្រឹក្សាធានារ៉ាប់រង និងភាពជាដៃគូ ។

មុនពេលលោកចូលបម្រើការ ឱ្យ​ក្រុមហ៊ុន មេនូឡាយហ្វ៍ ប្រទេសថៃ និងកម្ពុជា លោកគឺជាអគ្គនាយកគ្រប់គ្រងផ្នែក​លក់​នៃក្រុមហ៊ុនធានារ៉ាប់រងអាយុជីវិតអន្តរជាតិ ដ៏ធំមួយ ដែលលោកទទួលបន្ទុកគ្រប់គ្រង លើការអភិវឌ្ឍ ការចែកចាយ សេវាធានារ៉ាប់រ៉ងជីវិត តាមបណ្ដាញទីប្រឹក្សាធានារ៉ាប់រង និងបង្កើតផែនការយុទ្ធសាស្ត្រ​អភិវឌ្ឍ​ន៍​ពង្រីកទីតាំងក្រុមហ៊ុន ទៅតាមសាខានៃតំបន់នានា សម្រាប់ប្រទេសវៀតណាម ។ លោក ម៉ាកហ្វើសុន ធ្លាប់បម្រើការ នៅបណ្ដាប្រទេសនានានៅតំបន់អាស៊ី រួមមានប្រទេសចិន ហ្វីលីពីន និង ឥណ្ឌូណេស៊ីផងដែរ។ លោក ម៉ាកហ្វើសុន មានបទពិសោធន៍ជាង ៤២ឆ្នាំហើយ នៅក្នុង​វិស័យ​​ធានារ៉ាប់រងនេះ ។

   

លោក ចាន់ រដ្ឋា

នាយកផ្នែកលក់

លោក ចាន់ រដ្ឋា គឺជាបុគ្គលិកខ្មែរដំបូងគេ ដែលត្រូវបានជ្រើសរើសឱ្យ​ចូលបម្រើការងារ នៅក្រុមហ៊ុន មេនូឡាយហ្វ៍ ខេមបូឌា។ លោក រដ្ឋា បានចូលបម្រើការងារនៅខែ មករា ឆ្នាំ២០១២ ដោយ​ចាប់ផ្ដើមពីប្រធានផ្នែកលក់​ ហើយអភិវឌ្ឍខ្លួន ជាបន្តបន្ទាប់រហូតក្លាយជា នាយកគ្រប់គ្រងផ្នែក​លក់ កាល​ពី​ដើម​ឆ្នាំ ២០១៦។​ លោកបានទទួលពានរង្វាន់ បុគ្គលិកឆ្នើមទូទាំងសកលលោក (Global Rising Star of Excellence) នៅឆ្នាំ២០១៣ និង បុគ្គលិកឆ្នើមប្រចាំតំបន់​អាស៊ី (Asia Star of Excellence) នៅឆ្នាំ២០១៦។

មុនចូលបម្រើការ​នៅក្រុមហ៊ុន មេនូឡាយហ្វ៍ លោក រដ្ឋា ធ្លាប់បម្រើការងារនៅធនាគារ ANZ Royal ក្នុង​មុខ​តំណែងផ្សេង​ៗ​គ្នា​ដូចជា ផ្នែកគ្រប់គ្រងសាខា ផ្នែកទំនាក់ទំនង ផ្នែកកិច្ចការក្រុមហ៊ុន ផ្នែកបម្រើសេវាអតិថិជន និង ផ្នែកទំនួលខុសត្រូវសង្គម។  ការទទួលស្គាល់សំខាន់ៗរបស់លោក នៅធនាគាររួមមាន បេក្ខជនពានរង្វាន់របស់ នាយកប្រតិបត្តិការនៃ ANZ ទូទាំងសកលលោក (ANZ Global CEO Award Nominee) ពានរង្វាន់ទេពកោសល្យ ANZ ប្រចាំតំបន់មេគង្គ (ANZ Mekong Talent Award) ពានរង្វាន់អ្នកត្រួសត្រាយ នៃផ្នែកបម្រើសេវាអតិថិជន (Pioneer of Outbound Call Centre) និង ពានរង្វាន់ប្រធានក្រុមដ៏ល្អបំផុត (Most Engaged Manager Award)។ 

លោក រដ្ឋា ទទួលបានសញ្ញា​បត្រ​កម្រិ​ត បរិញ្ញា​បត្រ​ផ្នែក​ ភាសាអង់គ្លេស និង សញ្ញាបត្រ​អនុបណ្ឌិត ផ្នែកទំនាក់ទំនងអន្តរជាតិ ពីប្រទេសជប៉ុន។ ក្រៅពីនេះ លោកបានទទួលពាន​រង្វាន់​អ្នកនិពន្ធល្អបំផុត ពីធនាគារអភិវឌ្ឍន៍អាស៊ី ប្រចាំតំបន់​អាស៊ីប៉ាស៊ីហ្វិច និង ធនាគារពិភពលោកប្រចាំនៅកម្ពុជា។ 

 

 

លោក អ៊ឹង ឈុនណាម FIA

នាយកផ្នែកហិរញ្ញវត្ថុ

លោក ឈុនណាម ត្រូវបានតែងតាំងជា នាយក​ផ្នែកហិរញ្ញវត្ថុ កាល​ពី​ខែកញ្ញា ឆ្នាំ២០១៦។ លោកបានចូលបម្រើការ នៅក្រុមហ៊ុន មេនូឡាយហ្វ៍ ខេមបូឌា នៅឆ្នាំ២០១២ ជានាយកផ្នែកគ្រប់គ្រងហានិភ័យ និងទទួលខុសត្រូវ លើផ្នែកផលិតផលផងដែរ។ លោកមានបទពិសោទធ៍ជាង ១២ឆ្នាំ លើផ្នែកសេវាធានារ៉ាប់រងនៅអាស៊ី។

មុនពេលចូលបម្រើការនៅក្រុមហ៊ុន មេនូឡាយហ្វ៍ ខេមបូឌា​ លោក ឈុនណាម បានបម្រើការងារនៅ ធនាគារ RBS នៅប្រទេសសិង្ហបុរី​ និងហុងកុង ដែលលោក​ទទួលខុសត្រូវលើការស្វែងរកដំណោះស្រាយ ទីផ្សារមូលធន សម្រាប់ក្រុមហ៊ុនធានារ៉ាប់រង អ្នកគ្រប់គ្រងទ្រព្យសកម្ម និង មូលនិធិទ្រព្យសម្បត្តិអធិបតេយ្យ ទូទាំងអាស៊ី (លើកលែងប្រទេសជប៉ុន)។ ខណៈពេលបម្រើការនៅធនាគារ RBS លោកក៏បានចូលរួមនៅក្រុម ECM ដែលផ្ដល់យោបល់បច្ចេកទេស ផ្នែកM&A នៃសេវាធានារ៉ាប់រងអាយុជីវិតផង​ដែរ​។

មុនពេលចូលបម្រើការនៅធនាគារ RBS លោកបានធ្វើការនៅក្រុមហ៊ុន AXA ប្រចាំនៅហុងកុង ដែលលោកបាន​ដឹកនាំក្រុមគ្រប់គ្រងទ្រព្យសកម្ មប្រចាំតំបន់ នៅហុងកុង ដែលផ្ដោតទៅលើការអនុវត្ត ដំណើរការ ALM សម្រាប់កំណត់តម្លៃ រង្វាយតម្លៃ និងគោលបំណងវិនិយោគ នៃអង្គភាព AXA នៅអាស៊ី។

មានដើមកំណើតនៅប្រទេសម៉ាឡេស៊ី លោក ឈុន ណាម គឺជានិស្សិតនៅវិទ្យាស្ថាន Actuaries នៅចក្រភពអង់គ្លេស (Institute of actuaries UK)។ លោកទទួលបានសញ្ញាបត្រ​ កម្រិត​បរិញ្ញាបត្រ​ ផ្នែកវិទ្យាសាស្រ្តធានារ៉ាប់រង​ ពីមហាវិទ្យាល័យសេដ្ឋកិច្ច និងវិទ្យាសាស្រ្តសេដ្ឋកិច្ច នៅទីក្រុង London។​

 

 

លោក យូ សាមឺឌី

នាយកផ្នែកធនធានមនុស្ស

លោក សាមឺឌី បានចូលបម្រើការ នៅក្រុមហ៊ុន មេនូឡាយហ្វ៍ ខេមបូឌា នៅថ្ងៃទី ២៩ ខែកញ្ញា ឆ្នាំ២០១៤ ជាប្រធាន ផ្នែកប្រតិបត្តិការធនធានមនុស្ស និងត្រូវបាន តែងតាំងជានាយកផ្នែកធនធានមនុស្ស នៅថ្ងៃទី១ ខែឧសភា ឆ្នាំ២០១៥។

មុនចូលបម្រើការនៅក្រុមហ៊ុន មេនូឡាយហ្វ៍ លោក សាមឺឌី មានបទពិសោធន៍ជាង ១៣ឆ្នាំ នៅក្នុងផ្នែកធនធានមនុស្ស ដែលក្នុងនោះ លោក​បាន​ចំណាយ​រយៈពេល ៦ ឆ្នាំនៅរោងចក្រកាត់ដេរចំនួន៣ និងជាង៧ឆ្នាំ នៅឯអាកាសយានដ្ឋានអន្តរជាតិកម្ពុជា។

មានដើមកំណើតនៅខេត្តសៀមរាប នៃប្រទេសកម្ពុជា លោកបានផ្លាស់ប្ដូរទីលំនៅ មកកាន់ទីក្រុងភ្នំពេញ នៅឆ្នាំ១៩៩៨ ដើម្បីសិក្សាបន្ត យកសញ្ញាប័ត្រកម្រិត​បរិញ្ញាបត្រ ​ផ្នែក​គ្រប់​គ្រង​។ លោកបានបន្តការរស់នៅ ក្នុង​ទីក្រុងភ្នំពេញ រហូតដល់ពេលរៀបអាពាហ៍ពិពាហ៍ ព្រមទាំងកសាងគ្រួសារថ្មីមួយនៅទីនោះ ដោយ​មាន​កូនស្រីពីរនាក់នាពេលបច្ចុប្បន្ន។

 

 

លោក ចៅ សម្បត្តិ

នាយកផ្នែកប្រតិបត្តិការ

លោក សម្បត្តិ បានចូលបម្រើការងារ នៅក្រុមហ៊ុន មេនូឡាយហ្វ៍ ខេមបូឌា នៅឆ្នាំ២០១៣ បន្ទាប់ពីចំណាយពេលអស់ ២៤ឆ្នាំនៅសហរដ្ឋអាមេរិក។ លោកមានបទពិសោធន៍ជាង ១១ឆ្នាំ ទៅលើផ្នែកសេវាធានារ៉ាប់រង នៅអាមេរិកខាងជើង និងអាស៊ី។ ក្រោយពីបញ្ចប់ការសិក្សា ពីមហាវិទ្យាល័យ​ Boston នៅរដ្ឋMassachusetts ជាមួយនឹង សញ្ញាប័ត្រកម្រិត​បរិញ្ញាបត្រ​ផ្នែកវិទ្យាសាស្រ្តនយោបាយ និងការសិក្សាអន្តរជាតិ នៅឆ្នាំ២០០១ លោក សម្បត្តិ​បានចូលបម្រើការងារនៅ ក្រុមហ៊ុនហិរញ្ញវត្ថុ​ John Hancock នៅឆ្នាំ២០០៥។

បន្ទាប់ពីបាន​បំពេញការងារ នៅផ្នែកប្រតិបត្តិការអាជីវកម្មថ្មី អស់រយៈពេល ៨ ឆ្នាំនៅ​​ក្រុម​ហ៊ុន​ John Hancock ​មក​ លោកសម្បត្តិ​ បានត្រលប់មកប្រទេសកម្ពុជាវិញ ដែលថ្មីៗនេះនៅឆ្នាំ២០១៦ លោកត្រូវបានតែងតាំងជា នាយកផ្នែកប្រតិបត្តិការ នៅក្រុមហ៊ុន មេនូឡាយហ្វ៍ ខេមបូឌា។

លោក​សម្បត្តិ​ បាន​កើត​ក្នុង​អំឡុងពេលសង្គ្រាមស៊ីវិល និងបានរស់នៅ ក្នុងជំរុំជនភៀសខ្លួននៅកម្ពុជា ហើយ​លោក​ ជាអនិកជនខែ្មរ-អាមេរិក​ ដែលបានសម្រេចចិត្ត ត្រលប់មកស្រុកកំណើតវិញ ដើម្បីជួយប្រជាជនកម្ពុជាកសាង​អនាគតហិរញ្ញវត្ថុដ៏​មាន​ស្ថិរភាព​ និង​ប្រសើរជាង​មុន​។​

 

 

លោក ព្រូ ស៊ីថន

នាយកផ្នែកច្បាប់ និងការប្រតិបត្តិផ្លូវច្បាប់

លោក ព្រូ ស៊ីថន មានបទពិសោធន៍ វិជ្ជាជីវៈជាង ១០ឆ្នាំ នៅក្នុងវិស័យឯកជន រាជរដ្ឋាភិបាល បង្រៀនតាមបណ្ដាមហាវិទ្យាល័យ និងកិច្ចការស្រាវជ្រាវនានា​។ លោក ស៊ីថន ជា​បុគ្គលិក​ម្នាក់​ក្នុង​ចំណោម​ក្រុម​បុគ្គលិក​ដំបូង​បំផុត ​ដែល​បាន​ចូល​បម្រើការនៅ​ក្រុម​ហ៊ុន​ មេនូឡាយហ្វ៍​ ខេមបូឌា​ ក្នុង​អំឡុងពេល​នៃ​ការ​ចាប់​កំណើត​ដំបូង​របស់​ក្រុម​ហ៊ុន​នៅ​ក្នុង​ប្រទេស​កម្ពុជា ព្រមទាំងបានបង្កើតនាយកដ្ឋានច្បាប់ និងការប្រតិបត្តិផ្លូវច្បាប់សម្រាប់ក្រុមហ៊ុនផងដែរ។​ ក្នុង​រយៈ​ពេល​ពីរ​បី​ឆ្នាំ​មុន​នេះ​ លោក​ ស៊ីថន​ ត្រូវ​បាន​អញ្ជើញ​ឱ្យ​ធ្វើ​ជា​វាគ្មិន​ក្នុង​វគ្គសិក្ខាសាលា​អន្តរជាតិ​ស្ដី​ពី​ការ​ធានារ៉ាប់​រង​ និង​បោះ​ពុម្ភ​ផ្សាយ​អត្ថបទ​មួយ​ចំនួន​ស្ដី​ពី​វិស័យ​ធានារ៉ាប់​រង​នៅ​កម្ពុជា​។​ លោក​បាន​ទទួល​ពាន​រង្វាន់​កិត្តិយស​ក្នុង​នាម​ជា​បុគ្គលិក​ឆ្នើម​ប្រចាំ​ឆ្នាំ​ ២០១៤​ ប្រចាំ​ក្រុមហ៊ុន​ មេនូឡាយហ្វ៍​ ក្នុង​តំបន់​អាស៊ី​។

លោក ស៊ីថន ទទួលបានសញ្ញាបត្រ​អនុបណ្ឌិត ផ្នែកច្បាប់អាជីវកម្ម និងច្បាប់​អន្តរជាតិ ពីមហាវិទ្យាល័យជាតិ Yokohama (Yokohama National University) បរិញ្ញាបត្រនីតិសាស្រ្ត ពីសកលវិទ្យាល័យន័រតុន និងសញ្ញាបត្រមន្ត្រីជំនាញរដ្ឋបាលទូទៅ​ ពីសាលាភូមិន្ទរដ្ឋបាល។ នៅឆ្នាំ ២០១១ លោកត្រូវបានជ្រើសរើសតំណាងឱ្យ មហាវិទ្យាល័យជាតិ Yokohama នៅក្នុងការប្រកួត International Moot Court នៅលើផ្នែកច្បាប់នៃ អង្គការពាណិជ្ជកម្មពិភពលោក នៅឯកោះតៃវ៉ាន់។

លោក ស៊ីថន គឺជាអនុប្រធានសមាគមអតីតកម្មសិក្សាការី JICA ប្រចាំនៅកម្ពុជា (JICA-AC)។ លោកក៏ជាសមាជិក នៃគណៈមេធាវីអន្តរជាតិ ហៅកាត់ថា IBA និង សមាគមច្បាប់ សម្រាប់តំបន់អាស៊ីប៉ាស៊ីហ្វិក ហៅកាត់ថា LAWASIA ផង​ដែរ​.

 

 

លោក ពន្លឺ តុលា

នាយកផ្នែកភាពជាដៃគូ ក្នុងការចែកចាយ

លោក តុលា បានចូលបម្រើការនៅ ក្រុមហ៊ុន មេនូឡាយហ្វ៍ ខេមបូឌា នៅថ្ងៃទី៧ ខែមីនា ឆ្នាំ២០១៣ ជានាយកផ្នែកទីផ្សារ និងត្រូវបានតែងតាំងជា នាយកផ្នែកភាពជាដៃគូ ក្នុងការចែកចាយ នៅថ្ងៃទី១ ខែមិថុនា ឆ្នាំ២០១៦។

លោក តុលា ជាបុគ្គលដែលមានទំនុកចិត្តខ្ពស់ ឆន្ទៈដ៏មុតមាំ និងការតាំងចិត្តខ្ពស់។ លោកទទួលបានពានរង្វាន់ បុគ្គលិកឆ្នើមប្រចាំតំបន់​អាស៊ី (Asia Star of Excellence) ពីរដងផ្ទួនគ្នានាឆ្នាំ ២០១៣ និង ២០១៤ ហើយទទួលបានពានរង្វាន់ បុគ្គលិកឆ្នើមទូទាំងសកលលោក (Global Star of Excellence) នៅឆ្នាំ ២០១៥ ក្រោមការរួមចំណែកយ៉ាងសកម្ម​ក្នុងការអភិវឌ្ឍក្រុមហ៊ុន មេនូឡាយហ្វ៍ ឱ្យមានកេរិ៍ឈ្មោះល្បីកាន់​តែ​ខ្លាំ​ង​ឡើង​ នៅប្រទេសកម្ពុជា ក្នុង​នាម​ជា​ក្រុម​ហ៊ុនលំដាប់​អន្តរជាតិ​មួយ។ លោក តុលា ស្ថិតនៅក្នុងកម្មវិធី IGNITE នៅឆ្នាំ២០១៦។

មុនចូលបម្រើការ នៅក្រុមហ៊ុន មេនូឡាយហ្វ៍ ខេមបូឌា លោក តុលា គឺជានាយកផ្នែក កិច្ចការសាជីវកម្ម និងបទបញ្ញត្តិ នៅក្រុមហ៊ុន British American Tobacco ហើយចំណាយរយៈពេល ៨ឆ្នាំ នៅក្រុមហ៊ុននេះ ទាំងនៅប្រទេសកម្ពុជា និងប្រទេសវៀតណាម។