Manulife Home Country Youtube
Corporate Profile.jpg

កសាងអាជីព និងការងារជាមួយ ក្រុមហ៊ុន មេនូឡាយហ្វ៍ ខេមបូឌា

ប្រសិនបើលោកអ្នក កំពុងស្វែងរកការផ្លាស់ប្តូរ ឱកាស និងភាពរីកចម្រើន និងមានបំណងកសាងអាជីព និងការងារ ក្នុងវិស័យសេវាកម្មហិរញ្ញវត្ថុនោះ ក្រុមហ៊ុន មេនូឡាយហ្វ៍ គឺជាកន្លែងដ៏សមស្របសម្រាប់លោកអ្នក។ សូមគិតទៅដល់ បទពិសោធន៍ការងារ ដែលលោកអ្នកនឹងទទួលបាន តាមរយៈការចែករំលែកជំនាញ និងចំណេះដឹងរបស់លោកអ្នក ក្នុងនាមជាបុគ្គលិក ឬអ្នកផ្តល់ប្រឹក្សាផ្នែកធានារ៉ាប់រង។ ក្រុមហ៊ុន មេនូឡាយហ្វ៍ នឹងផ្តល់ឱកាសជាច្រើនដល់លោកអ្នក ដើម្បីកសាងអាជីព និងការងារជាមួយក្រុមហ៊ុនរបស់យើង។

ឱកាសការងារនៅក្រុមហ៊ុន

ក្រុមហ៊ុន មេនូឡាយហ្វ៍ ធ្វើការវិនិយោគ លើការអភិវឌ្ឍបុគ្គលិករបស់យើង និងផ្តល់រង្វាន់ ដល់ការបំពេញការងារបានល្អ។

ទីប្រឹក្សាធានារ៉ាប់រងអាយុជីវិត

ក្រុមហ៊ុន មេនូឡាយហ្វ៍ ពង្រឹងសមត្ថភាព ក្រុមការងារផ្នែកលក់របស់យើង ដោយផ្តល់នូវឱកាសជាច្រើន ដើម្បីជំរុញដល់ ការរីកចម្រើនរបស់ក្រុមហ៊ុន ក៏ដូចជាការរីកចម្រើនសម្រាប់ពួកគេ ជាលក្ខណៈបុគ្គលផងដែរ។