Manulife Home Country Youtube
Corporate Profile.jpg

សូមស្វាគមន៍មកកាន់អាជីព និងការងារជាមួយ ក្រុមហ៊ុ​ន មេនូឡាយហ្វ៍ ខេមបូឌា


កុំគ្រាន់តែស្វែងរកការងារធ្វើ សូមកសាងអាជីព និងការងាររបស់លោកអ្នកជាមួយ ក្រុមហ៊ុន មេនូឡាយហ្វ៍!

តើលោកអ្នកចង់កសាងអាជីព និងការងារមួយ ដែលប្រកបដោយគុណភាពដែរឬទេ? មិនថាលោកអ្នកជាសិស្ស និស្សិតទើបបញ្ចប់ការសិក្សា ឬបម្រើការងារក្រៅម៉ោងនោះទេ លោកអ្នកនឹងអាចទទួលបាន នូវឱកាសដ៏ទូលំទូលាយ ក្នុងការពង្រឹងជំនាញ ឱកាសក្នុងការពុះពារ នឹងបញ្ហាប្រឈមថ្មីៗ និងអភិវឌ្ឍខ្លួន ក្នុងវិស័យការងាររបស់លោកអ្នកជានិច្ច។

ក្រុមហ៊ុន មេនូឡាយហ្វ៍ គឺជាក្រុមហ៊ុនអន្តរជាតិ ដែលផ្តល់នូវឱកាសការងារចម្រុះ ដូច្នេះលោកអ្នក នឹងទទួលបាន នូវការផ្តោតលើវិស័យ ដែលអ្នកចាប់អារម្មណ៍ ឬស្វែងយល់ពីអ្វីដែលថ្មី។ ឱកាសការងារជាច្រើន ត្រូវបានបង្កើតនៅតាមបណ្ដា វិស័យធនាគារហិរញ្ញវត្ថុ ការគ្រប់គ្រងទ្រព្យធន និងការគ្រប់គ្រងទ្រព្យសកម្ម។ ក្រុមហ៊ុុន មេនូឡាយហ្វ៍ មានកិត្តិយសចំពោះការប្តេជ្ញារបស់យើង ទៅលើសកម្មភាពសង្គម តាមរយៈការតបស្នងដល់សហគមន៍ ដែលយើងបានធ្វើអាជីវកម្មជាមួយ។ យើងបង្កើត និងផ្តល់នូវសេវាកម្ម ដែលប្រកបដោយឆន្ទៈខ្ពស់ និងជំនាញដ៏ល្អឥតខ្ចោះ។ស្របពេលជាមួយគ្នានេះផងដែរ យើងរីករាយទៅលើការផ្ដល់ឱកាសអភិវឌ្ឍអាជីព ដែលញ៉ាំងឲ្យ អាជីព និងការងារនៅក្រុមហ៊ុន មេនូឡាយហ្វ៍ ឈានមុខគេ ក្នុងចំណោមក្រុមហ៊ុនដ៏ល្អនានា នៅព្រះរាជាណាចក្រកម្ពុជា។ ចាប់ផ្ដើមថ្ងៃនេះ ដើម្បីឆ្ពោះទៅកាន់ពិភព ដែលពោរពេញទៅដោយ ឱកាសដ៏សន្ធឹកសន្ធាប់។ សូមចូលរួមជាមួយនឹង ឱកាស​ការងារ​របស់​ ក្រុមហ៊ុន មេនូឡាយហ្វ៍!

ក្នុងនាមជាក្រុមហ៊ុនដែលផ្ដល់ជូននូវភាពរឹងមាំ ការជឿជាក់ ទំនុកចិត្ត និងការគិតឆ្ពោះទៅមុខ ក្រុមហ៊ុន មេនូឡាយហ្វ៍ ផ្តល់ជូនជម្រើសជាច្រើន សម្រាប់អនាគតរបស់លោកអ្នក។ ក្នុងនាមជាគ្រឹះស្ថាន ដែលប្រមូលផ្តុំដោយបុគ្គល ប្រកបដោយទេពកោសល្យ ក្រុមហ៊ុន មេនូឡាយហ្វ៍ មិនត្រឹមជាទីកន្លែងការងារ ដែលអ្នកអាចធ្វើការពុះពារ និងអភិវឌ្ឍសមត្ថភាព ផ្នែកការងារ ប៉ុណ្ណោះទេ ព្រមទាំងសមត្ថភាពផ្ទាល់ខ្លួន សម្រាប់ដំណើរជីវិតរបស់អ្នកផ្ទាល់ផងដែរ។ សូមចូលរួមជាមួយក្រុមហ៊ុន ដែលមានការប្តេជ្ញា ក្នុងការបង្កើតនូវជម្រើសត្រឹមត្រូវ នៅក្នុងការធ្វើអាជីវកម្ម និងសហគមន៍ដែលយើងធ្វើការជាមួយ។

 

ហេតុអ្វី ជ្រើសរើស ក្រុមហ៊ុន មេនូឡាយហ្វ៍?

ពួកយើងតែងតែយល់ថា បុគ្គលិករបស់យើងគឺជាចលករនៃការផ្លាស់ប្តូរ។ ពួកគេមានភាពច្នៃប្រឌិត ពោរពេញដោយធនធានបញ្ញា និងឆន្ទៈក្នុងការជំរុញ ឲ្យក្រុមហ៊ុនរីកចម្រើនទៅមុខ ជាមួយនឹងគំនិតថ្មីៗរបស់ពួកគេ។ ពួកគេពុះពារដើម្បីទទួលបានភាពជោគជ័យ ដូច្នេះយើងផ្តល់នូវបរិយាកាសការងារ ដែលពួកគេអាចអភិវឌ្ឍជំនាញ និងសម្រេចគោលដៅ របស់ពួកគេបាន។

បុគ្គលិករបស់យើង មានគោលដៅរួមគឺ៖ ដើម្បីផុ្តល់ជូនសេវាកម្ម ដ៏ល្អបំផុតដល់អតិថិជនរបស់យើង តាមដែលធ្វើបាន។ យើងផ្តល់តម្លៃដល់បុគ្គលិកទាំងអស់ ចាប់ពីបុគ្គលិកផ្តល់សេវាទូទៅ រហូតដល់ប្រធានផ្នែកគ្រប់គ្រង ដើម្បីសហការ និងរិះរកមធ្យោបាយថ្មី និងល្អៗ ដើម្បីសម្រេចបាន នូវការសន្យា ដែលយើងបានធ្វើឡើង ចំពោះអតិជនរបស់យើង។

នៅពេលដែលអ្នកចូលបម្រើការ ជាមួយក្រុមហ៊ុន មេនូឡាយហ្វ៍ មានន័យថា អ្នកកំពុងចាប់ផ្តើម ធ្វើដំណើរដ៏អស្ចារ្យមួយ ដែលអាចនាំអ្នកទៅកាន់គោលដៅអាជីព និងការងារដែលអ្នកប៉ងប្រាថ្នា។ មិនថាអ្នកមានបំណង ផ្តោតលើវិស័យដែលអ្នកចាប់អារម្មណ៍ ឬស្វែងយល់ពីអ្វីដែលថ្មីនោះទេ អ្នកនឹងទទួលបាននូវ ឱកាសការងារក្នុងវិស័យធនារ៉ាប់រង ធនាគារហិរញ ការគ្រប់គ្រងទ្រព្យធន និងការគ្រប់គ្រងទ្រព្យសកម្ម ដែលមិនមានទីបញ្ចប់។

អាស្រ័យហេតុនេះ មិនថាអ្នកជាសិស្ស និស្សិតទើបបញ្ចប់ការសិក្សា ឬពោរពេញដោយ បទពិសោធន៍ការងារនោះទេ សូមចាប់ផ្តើមកសាងអនាគតរបស់អ្នកនៅថ្ងៃនេះជាមួយ ក្រុមហ៊ុន មេនូឡាយហ្វ៍។

 

តើអ្នកអាចផ្តល់អ្វីខ្លះដល់ ក្រុមហ៊ុន មេនូឡាយហ្វ៍?

ក្រុមហ៊ុន មេនូឡាយហ្វ៍ មិនត្រឹមតែស្វែងរកបុគ្គល ដែលមានជំនាញ និងចំណេះដឹងតែប៉ុណ្ណោះទេ ប៉ុន្តែក៏គួបផ្សំនឹងអត្តចរិកសមរម្យ និងមានឆន្ទៈដើម្បីសម្រេចជោគជ័យផងដែរ។

  • តើអ្នកមានទឹកចិត្ត ក្នុងការពង្រីកវិសាលភាពដែលខ្លួនមាន និងបន្តអភិវឌ្ឍការងារ របស់ខ្លួនដែរឬទេ?
  • តើអ្នកជាមនុស្សដែលផ្តោតលើលទ្ធផលដែរឬទេ?
  • តើអ្នកមានការប្តេជ្ញា ក្នុងការសម្រេចនូវភាពជោគជ័យ សម្រាប់ខ្លួនអ្នកផ្ទាល់ ក៏ដូចជាសម្រាប់និយោជក និងអតិថិជនរបស់ក្រុមហ៊ុនដែរឬទេ?
  • តើអ្នកជាមនុស្ស ដែលមានទំនួលខុសត្រូវខ្ពស់ ចំពោះខ្លួនឯង និងការងាររបស់អ្នកដែរឬទេ?
  • តើអ្នកជាមនុស្ស ដែលមានផ្នត់គំនិត លក្ខណៈជាសកល និងអាចទទួលយក ភាពចម្រុះ និងទស្សនៈយល់ឃើញថ្មីៗដែរទេ?
  • តើអ្នកមានកិច្ចសហការល្អ ជាមួយសមាជិកក្នុងក្រុមការងារដែរទេ?
  • តើអ្នកធ្វើការប្រាស្រ័យទាក់ទងដោយបើកចំហរ និងដោយភាពស្មោះត្រង់ដែរទេ?

 

សូមកុំទាន់ជឿលើអ្វី បរិយាយខាងលើទាំងស្រុង

សូមធ្វើការទស្សនានូវវីដេអូខាងក្រោម ដើម្បីស្វែងយល់ពីចំណុច ដែលញ៉ាំងឲ្យបុគ្គលិករបស់យើង ពេញចិត្តបម្រើការនៅទីនេះ។

https://youtu.be/ndZU5mNRKi4

 

រៀបចំអនាគតរបស់អ្នក

អ្នកនឹងមានលទ្ធភាព ក្នុងការអភិវឌ្ឍសមត្ថភាពអាជីព និងការងារនៅ ក្រុមហ៊ុន មេនូឡាយហ្វ៍។ មិនថាអ្នកចង់ទៅធ្វើការនៅបរទេស ចាប់យកអាជីពថ្មី ឬគ្រាន់តែចង់អភិវឌ្ឍខ្លួន នៅក្នុងវិស័យការងាររបស់អ្នកទេ អ្នកនឹងអាចទទួលបានជំនួយគ្រប់បែបយ៉ង ដែលអ្នកត្រូវការ ដើម្បីសម្រេចគោលដៅទាំងនោះ។

 

ស្វែងយល់អំពីអត្ថប្រយោជន៍ ដែលទទួលបានពីការបំពេញការងារបានល្អ

ក្នុងនាមជាបុគ្គលិករបស់ ក្រុមហ៊ុន មេនូឡាយហ្វ៍ អ្នកនឹងទទួលបានកញ្ចប់រង្វាន់លើកទឹកចិត្ត ជាទីគាប់ចិត្ត ដែលជួយគាំទ្រជីវភាពរបស់អ្នកនាពេលអនាគត។

នៅពេលដែលអ្នកក្លាយជា បុគ្គលិករបស់ក្រុមហ៊ុន មេនូឡាយហ្វ៍ អ្នកមានឈ្មោះជាបុគ្គលដែលពូកែ និងជំនាញបំផុត ជាលក្ខណៈសកល។ យើងទាក់ទាញ លើកទឹកចិត្ត និងរក្សាបុគ្គលិក ដែលមានទេពកោសល្យខ្ពស់ ដោយធ្វើការផ្តល់ជូន កញ្ចប់រង្វាន់លើកទឹកចិត្ត ជាទីគាប់ចិត្ត ដល់ពួកគេ អត្ថប្រយោជន៍ទាំងនោះ រួមមានប្រាក់បៀវត្សរ៍ គម្រោងលើកទឹកចិត្តប្រចាំឆ្នាំ អត្ថប្រយោជន៍ និងជម្រើសសន្សំប្រាក់ សម្រាប់ពេលចូលនិវត្តន៍។ រង្វាន់លើកទឹកចិត្តរបស់យើង ឆ្លុះបញ្ចាំងនូវវប្បធម៌ នៃការតបស្នងចំពោះការបំពេញការងារល្អ គាំទ្របុគ្គលិកបច្ចុប្បន្នរបស់យើង និងជួយពួកគេ ក្នុងការត្រៀមខ្លួនសម្រាប់ពេលអនាគត។