Manulife Home Country Youtube
Corporate Profile.jpg

ក្រុម​ហ៊ុន​ មេនូឡាយហ្វ៍​ ខេមបូឌា​ ប្រគល់​ពានកិត្តិយស​​ជូន​ទី​ប្រឹក្សា​ធានារ៉ាប់​រង​ឆ្នើម​​ប្រចាំ​ឆ្នាំ​ ២០១៦

 

ភ្នំពេញ, កម្ពុជា – ក្រុម​ហ៊ុន​ មេនូឡាយហ្វ៍​ ខេមបូឌា​ រៀប​ចំ​ពិធី​ពិសារ​ភោជនាហារ​ពេល​ល្ងាច​ដើម្បី​អប​អរ​សាទរ​ ដល់​ការ​ខិត​ខំ​ប្រឹង​ប្រែង​ដ៏អស្ចារ្យ ​របស់​ទី​ប្រឹក្សា​ធានារ៉ាប់​រង​អាយុជីវិត​ឆ្នើម​របស់​ខ្លួន​។​ កម្មវិធី​នោះ​ក៏​មាន​គោល​បំណង​កោត​សរសើរ​ ដល់​ការ​រួម​ចំណែក​របស់​ទី​ប្រឹក្សា​ឆ្នើម ​ក្នុង​ក្រុម​ហ៊ុន​ក្នុង​ការ​ការពារ​អនាគត​ហិរញ្ញវត្ថុ​ របស់​ក្រុម​គ្រួសារ​កម្ពុជា​ផង​ដែរ​។

នៅ​ក្នុង​កម្មវិធី​ដែល​​ប្រព្រឹត្ត​ទៅ​នៅ​សណ្ឋាគារ​ Raffles Hotel Le Royal ​ក្រុម​ហ៊ុន​ មេនូឡាយហ្វ៍​ ខេមបូឌា​ ក៏​បាន​អប​អរសាទរ​ជា​ពិសេស ​ដល់​ទី​ប្រឹក្សា​ឆ្នើម​របស់​ខ្លួន​ចំនួន​ ១១​ រូប​ដែល​មាន​សមត្ថភាព​ចូល​ជា​សមាជិក​នៃ​ Million Dollar Round Table​ ដែល​ជា​សមាគមន៍​កំពូល​លំដាប់​ពិភព​លោក ​មួយ​សម្រាប់​បុគ្គលិក​ឆ្នើម​ក្នុង​វិស័យ​ហិរញ្ញវ​ត្ថុ​។​

លោក​ Robert Elliott​ អគ្គ​នាយក​ប្រតិបត្តិ​ និង​នាយក​ចាត់​ការ​ទូទៅ​នៃ​ក្រុម​ហ៊ុន​ មេនូឡាយហ្វ៍​ ខេមបូឌា​ មាន​ប្រសាសន៍​ថា​ ៖​«​ខ្ញុំ​ពិត​ជា​មាន​មោទនភាព​ណាស់​ដែល​យើង​ទទួល​បាន​បុគ្គលិក​ឆ្នើម​ជន​ជាតិ​ខ្មែរ​ជា​ច្រើន​ចូល​រួម​ជា​មួយ​ពួ​ក​យើង​ ជា​ពិសេស​នៅ​ក្នុង​វិស័យ​ដែល​មាន​ការ​រីក​ចម្រើន​ឆាប់​រហ័យ​​មួយ​នេះ​ ដែល​ទើប​តែ​ចូល​មកដល់​ប្រទេស​កម្ពុជា​កាល​ពី​ជាង​បួន​ឆ្នាំ​មុន​ប៉ុណ្ណោះ​។​ ទោះ​បី​ជា​វិស័យ​ធានារ៉ាប់​រង​អាយុជីវិត​នៅ​ថ្មី​ក៏​ដោយ​ បុគ្គលិក​ផ្នែក​លក់​ដ៏​ឆ្នើ​ម​របស់​យើង​ពោរ​ពេញ​ដោយ​ថាម​ពល​ និង​ឆន្ទៈ​នៅ​ក្នុង​អាជីព​របស់​ពួកគេ​ និង​ក្នុង​សហគមន៍​របស់​ពួក​គេ​។​»​ លោក​បន្ថែម​ថា​​៖​ «​ជា​លទ្ធផល​នៃ​កិច្ច​ខិត​ខំ​ប្រឹង​ប្រែងរបស់​ពួក​គេ​ ប្រជា​ជន​កម្ពុជា​ជាង​ ៣០​ ០០០​ នាក់​ទទួល​បាន​ការ​ការពារ​អនាគត​ហិរញ្ញ​វត្ថុ​ដោយ​ក្រុម​ហ៊ុន​ មេនូឡាយហ្វ៍​។​»​

លោក​ស្រី​ ម៉ម​ ភិរុណ​ ដែល​ជា​ទី​ប្រឹក្សា​ឆ្នើម​មួយ​រូប​ក្នុង​ឆ្នាំ​ ២០១៦​ បាន​​ឱ្យ​ដឹង​ថា​ ៖​«​ខ្ញុំ​ពិត​ជាពេញ​ចិត្ត​នឹង​ការ​ងារ​របស់​ខ្ញុំ​នៅ​ក្រុម​ហ៊ុន​ មេនូឡាយហ្វ៍​ នេះ​ណាស់​។​ ខ្ញុំ​មាន​មោទនភាព​ខ្លាំង​ណាស់​ដែល​ខ្ញុំ​អាច​ផ្ដល់​ការ​ប្រឹក្សា​យោបល់​ ដល់​ក្រុម​គ្រួសារ​នានា​ស្ដី​ពី ការ​រៀប​ចំ​ផែន​ការ​ហិរញ្ញ​វត្ថុ​ និង​ផ្ដល់​ជូន​ពួកគាត់​​នូវ​ផលិត​ផល ​ដែលអាច​ការ​ពារ​អនាគត​ហិរញ្ញវត្ថុ​ សម្រាប់​ក្រុម​គ្រួសារ​ពួក​គាត់​ ព្រម​ទាំង​ក្រុមគ្រួសារ​ជា​ច្រើន​ទៀត​នៅ​ក្នុង​ប្រទេស​កម្ពុជា​នេះ​។​»​ លោក​ស្រី​បាន​បញ្ចប់​ថា​៖ ​«​ដោយ​សារ​ក្រុម​ហ៊ុន​​ មេនូឡាយហ្វ៍​ បាន​ផ្លាស់​ប្ដូរ​ជីវិត​របស់​ខ្ញុំ​ ខ្ញុំ​នឹង​ផ្លាស់​ប្ដូរ​ជីវិត​ប្រជា​ជន​ជា​ច្រើន​ផ្សេង​ទៀត​ដើម្បី​ឱ្យ​ពួកគាត់​អាច​រស់​នៅ​ ដោយ​មាន​ភាព​ស្រស់​ស្រាយ​ ដោយ​ហេតុ​ថា​ការ​ព្រួ​យ​បារម្ភ​ពី​អនាគត​ហិរញ្ញវត្ថុ​របស់​ពួក​គាត់​ត្រូវ​បាន​ផ្ទេរ​ទៅ​ឱ្យ​ក្រុម​ហ៊ុន​ មេនូឡាយហ្វ៍  រួច​ទៅ​ហើយ​។​»