Manulife Home Country Youtube
Group Life.jpg

គម្រោងធានារ៉ាប់រងអាយុជីវិតជាក្រុម ជាមួយមេនូឡាយហ្វ៍

ការពារនិយោជិតរបស់លោកអ្នក​ និងពង្រីកអាជីវកម្មរបស់លោកអ្នក

 

ហេតុអ្វីជ្រើសរើស គម្រោងធានារ៉ាប់រងអាយុជីវិតជាក្រុម ជាមួយមេនូឡាយហ្វ៍?

រក្សាទុកនូវនិយោជិតដែលមានទេពកោសល្យ​ ស្របពេលដែលកំពុងតែមានភាពមមាញឹកជាមួយ ការពង្រីកអាជីវកម្ម គឺជាភារកិច្ចដែលពិបាកខ្លាំងបំផុត សម្រាប់និយោជកក្រុមហ៊ុន នៅប្រទេសកម្ពុជា។ ឥឡូវនេះ និយោជកអាចបង្កើនភាពស្មោះត្រង់ របស់បុគ្គលិកដល់ក្រុមហ៊ុន តាមរយៈការផ្ដល់នូវការការពារគ្រប់ជ្រុងជ្រោយ ជាមួយនឹងគម្រោងធានារ៉ាប់រងអាយុជីវិតជាក្រុម ជាមួយមេនូឡាយហ្វ៍ ដែលជាគម្រោងការពារ​ ក៏ដូចជាជួយនិយោជិតទាំងអស់ ក្នុងការសម្រេចចិត្ត ផ្នែកហិរញ្ញវត្ថុដ៏ធំបំផុតសម្រាប់ពួកគេ ក៏ដូចជាសម្រាប់ក្រុមគ្រួសាររបស់ពួកគេ។

គម្រោងធានារ៉ាប់រងអាយុជីវិតជាក្រុម ជាមួយមេនូឡាយហ្វ៍  គឺជាគម្រោងការពារអាយុជីវិត ដែលបង្កើតឡើង ជាពិសេសសម្រាប់ផ្តល់ការការពារអាយុជីវិតយ៉ាងទូលំទូលាយ ជូនដល់និយោជិត របស់ក្រុមហ៊ុន។ គម្រោងនេះផ្ដល់នូវអត្ថប្រយោជន៍ ដល់ក្រុមគ្រួសាររបស់និយោជិត ក្នុងករណីមរណភាព ឬពិការភាពទាំងស្រុង កើតឡើងចំពោះនិយោជិត ដោយមិនបានរំពឹង ទុកជាមុន ដោយសារមូលហេតុផ្សេងដូចជាទាំងជំងឺ និងគ្រោះថ្នាក់ជាដើម។ បុគ្គលិកម្នាក់ៗ អាចធ្វើការជ្រើសរើសអ្នកទទួលផលប្រយោជន៍ សម្រាប់ទទួលបាននូវអត្ថប្រយោជន៍ពីគម្រោងនេះ។​

 

ប្រភេទគម្រោង៖

គម្រោងធានារ៉ាប់រងអាយុជីវិតជាក្រុមមានកាលកំណត់
គម្រោងធានារ៉ាប់រងជាក្រុមលើគ្រោះថ្នាក់បុគ្គល

 

គម្រោងធានារ៉ាប់រងអាយុជីវិតជាក្រុម មានកាលកំណត់

ផ្តល់ជូនការធានារ៉ាប់រងមានកាលកំណត់ដែលអាចបន្តជារៀងរាល់ឆ្នាំ
ប្រាក់សំណងករណីមរណភាពនឹងត្រូវបានផ្តល់ជូននៅពេលដែលនិយោជិតបានទទួលមរណភាព
មរណភាពបណ្តាលមកពីជំងឺ​​ ឬគ្រោះថ្នាក់
សមរម្យសម្រាប់និយោជកដែលមាននិយោជិតយ៉ាងតិច​​10​ នាក់

 

*អត្ថប្រយោជន៍បន្ថែម ប្រាក់សំណងករណីពិការភាពទាំងស្រុង
ប្រាក់សំណងករណីពិការភាពទាំងស្រុង នឹងផ្តល់ជូននៅពេលដែលនិយោជិត ធ្លាក់ខ្លួនពិការទាំងស្រុង
ពិការភាពទាំងស្រុងបណ្តាលមកពីករណីណាក៏ដោយ រួមទាំងជំងឺ

 

គម្រោងធានារ៉ាប់រងជាក្រុម លើគ្រោះថ្នាក់បុគ្គល

ធានារ៉ាប់រងដែលមានកាលកំណត់ដែលអាចបន្តជារៀងរាល់ឆ្នាំ
ប្រាក់សំណងនឹងត្រូវផ្តល់ជូនក្នុងករណីនិយោជិតទទួលមរណភាព​ ឬធ្លាក់ខ្លួនពិការទាំងស្រុង បណ្តាលមកពីគ្រោះថ្នាក់។

 

សម្រាប់ព័ត៌មានបន្ថែមស្ដីពី គម្រោងធានារ៉ាប់រងអាយុជីវិតជាក្រុម ជាមួយមេនូឡាយហ្វ៍ សូមទាក់ទងតាមរយៈលេខទូរស័ព្ទ ០២៣ ៩៦៥ ៩៩៩ ឬ ផ្នែកសេវាកម្មអតិថិជនរបស់យើងខ្ញុំ

 

ផលិតផល

គម្រោងអនាគតការសិក្សាកូនរបស់ខ្ញុំ ជាមួយមេនូឡាយហ្វ៍

គម្រោងអនាគតគ្រួសារខ្ញុំ ជាមួយមេនូឡាយហ្វ៍

ការការពារកម្ចីទិញផ្ទះ ជាមួយមេនូឡាយហ្វ៍

     

គម្រោងមរតកខ្ញុំ ជាមួយមេនូឡាយហ្វ៍

គម្រោង មេនូឡាយហ្វ៍ ជីវិតខ្ញុំ

គម្រោងធានារ៉ាប់រងអាយុជីវិតជាក្រុម ជាមួយមេនូឡាយហ្វ៍