2018
ក្រុមហ៊ុន មេនូឡាយហ្វ៍ ខេមបូឌា ប្រគល់ពានកិត្តិយសជូនទីប្រឹក្សាធានារ៉ាប់រងឆ្នើមប្រចាំឆ្នាំ ២០១៧
នៅថ្ងៃទី ២៤ ខែកុម្ភៈ ឆ្នាំ ២០១៨ ក្រុមហ៊ុន មេនូឡាយហ្វ៍ ខេមបូឌា បានប្រគល់ពានកិត្តិយសជូនដល់ទីប្រឹក្សាធានារ៉ាប់រងឆ្នើមរបស់ខ្លួនដែលធ្វើឡើងនូវសណ្ឋាគារ Sofitel Phnom Penh Phokeethra សម្រាប់ការរួមចំណែករបស់ពួកគេក្នុងការរីកចម្រើនរបស់ក្រុមហ៊ុននៅក្នុងឆ្នាំ ២០១៧។...
|
2018
ក្រុមហ៊ុន មេនូឡាយហ្វ៍ ពង្រីកវិសាលភាពរបស់ខ្លួន ក្នុងព្រះរាជាណាចក្រកម្ពុជា
ខេត្តបន្ទាយមានជ័យ ព្រះរាជាណាចក្រកម្ពុជា - ក្រុមហ៊ុន មេនូឡាយហ្វ៍ បានសម្ពោធការិយាល័យថ្មីរបស់ខ្លួន នៅខេត្តបន្ទាយមានជ័យ ដើម្បីឆ្លើយតបទៅនឹង កំណើននៃតម្រូវការធានារ៉ាប់រងអាយុជីវិត និងការការពារផែនការហិរញ្ញវត្ថុ ប្រកបដោយគុណភាពខ្ពស់ របស់អតិថិជន នៅក្នុងខេត្តពាណិជ្ជកម្មដ៏សកម្មមួយនេះ។
|
2018
ការសង្គ្រោះជីវិតនៅក្នុងប្រទេសកម្ពុជា
ព្រះរាជាណាចក្រកម្ពុជា - ក្នុងរយៈពេលពីរឆ្នាំជាប់គ្នាកន្លងមកនេះសមាជិកនៃក្រុមហ៊ុន មេនូឡាយហ្វ៍ នៅទូទាំងសកលលោកបានធ្វើការរៃអង្គាសប្រាក់ ដើម្បីជួយដល់មន្ទីរពេទ្យកុមារអង្គរ នៅខេត្តសៀមរាបនៃប្រទេសកម្ពុជា។
|
2017
ព្រឹត្តិការណ៍រត់ប្រណាំងអន្តរជាតិ ពាក់កណ្ដាលម៉ារ៉ាតុងលើកទី ២២ ជិតឈានចូលមកដល់ហើយ!
ព្រះរាជាណាចក្រកម្ពុជា - នៅព្រឹកថ្ងៃអាទិត្យទី ៣ ខែធ្នូ អ្នករត់ប្រណាំងរាប់ពាន់នាក់មកពីជុំវិញ ពិភពលោកនឹងជួបជុំគ្នានៅឧទ្យានបុរេប្រវត្តិអង្គរក្នុងខេត្តសៀមរាប ដែលជាទីតាំងបេតិកភ័ណ្ឌពិភពលោករបស់អង្គការ UNESCO ដើម្បីចូលរួមក្នុងព្រឹត្តិការណ៍រត់ប្រណាំងអន្តរជាតិ ពាក់កណ្តាលម៉ារ៉ាតុងនៅអង្គរវត្តលើកទី ២២ ដែលត្រូវបានទទួលស្គាល់ជាលក្ខណៈអន្តរជាតិ។
|
2017
កម្មវិធីមួកសុវត្ថិភាពសម្រាប់គ្រួសារ ត្រូវបានពង្រីកទៅកាន់ខេត្តកំពង់ចាម
កំពង់ចាម, ថ្ងៃទី១១ ខែវិច្ឆិកា ឆ្នាំ២០១៧ - កម្មវិធីមួកសុវត្ថិភាពសម្រាប់គ្រួសារ ដែលទទួលបានការគាំទ្រពី ក្រុមហ៊ុន មេនូឡាយហ្វ៍ ខេមបូឌា បានប្រារព្ធពិធីអបអរខួប ៦ ឆ្នាំ របស់ខ្លួន តាមរយៈការពង្រីកការអប់រំ អំពីសុវត្ថិភាពចរាចរណ៍ ទៅកាន់សាលាបឋមសិក្សាវាលវង់ ស្ថិតក្នុងខេត្តកំពង់ចាម។
|
2017
ការប្រកួតប្រជែងពានរង្វាន់អ្នកសារព័ត៌មាថនឆ្នើមស្ដីពីគ្រួសារ សុខភាព និងកីឡា
ថ្ងៃទី ២០ ខែតុលា ឆ្នាំ ២០១៧ រាជធានីភ្នំពេញ, ព្រះរាជាណាចក្រកម្ពុជា – ប្រព័ន្ធផ្សព្វផ្សាយព័ត៌មាន គឺជាតួអង្គដ៏សំខាន់មួយ ក្នុងការចូលរួមលើកកម្ពស់ការយល់ដឹងទូទៅ សម្រាប់សាធារណជនពីវិស័យកីឡា សុខភាព និងគ្រួសារ។
|
2017
វគ្គសិក្ខាសាលាលើកដំបូងបំផុត ស្ដីពីការវិភាគហានិភ័យធានារ៉ាប់រងនៅកម្ពុជា
ព្រះរាជាណាចក្រកម្ពុជា - កាលពីថ្ងៃទី ៩ ខែតុលា ឆ្នាំ ២០១៧ នេះ សមាគមធានារ៉ាប់រងកម្ពុជា បានសហការជាមួយ សមាគមអ្នកគណនាហានិភ័យ នៃប្រទេសសិង្ហបុរី ដើម្បីរៀបចំវគ្គសិក្ខាសាលាស្ដីពី អាជីវកម្មធានារ៉ាប់រង ដែលធ្វើឡើងក្រោមប្រធានបទ «ទិដ្ឋភាពនៃក្របខ័ណ្ឌវិភាគ និងគណនាហានិភ័យ» ដែលនេះជាវគ្គសិក្ខាសាលាទ្រង់ទ្រាយធំដំបូងបំផុត សម្រាប់វិស័យធានារ៉ាប់រងនៅកម្ពុជា ពាក់ព័ន្ធនឹងការវិភាគហានិភ័យ។
|
2017
ក្រោយភាពជោគជ័យរយៈពេល ៥ ឆ្នាំក្រុមហ៊ុន មេនូឡាយហ្វ៍ ខេមបូឌា បន្តការលូតលាស់ទៅមុខយ៉ាងលឿន
ភ្នំពេញ, ព្រះរាជាណាចក្រកម្ពុជា – ក្នុងអំឡុងពេល ៥ ឆ្នាំចាប់តាំងពីក្រុមហ៊ុន មេនូឡាយហ្វ៍ ខេមបូឌា បើកការិយាល័យរបស់ខ្លួនដំបូងនៅក្នុងព្រះរាជាណាចក្រកម្ពុជាអាជីវកម្មក្នុងស្រុកសម្រាប់ក្រុមហ៊ុនធានារ៉ាប់រងអាយុជីវិតលំដាប់អន្តរជាតិនេះមានការរីកចម្រើនយ៉ាងខ្លាំង។
|
2017
ក្រុមហ៊ុន មេនូឡាយហ្វ៍ សម្លឹងឃើញអនាគតដ៏កាន់តែជោគជ័យមួយបន្ទាប់ពីដំណើរការអាជីវកម្មរយៈពេល ៥ ឆ្នាំនៅកម្ពុជា
ភ្នំពេញ, ព្រះរាជាណាចក្រកម្ពុជា – ក្នុងឱកាសខួប ៥ ឆ្នាំនៃវិស័យធានារ៉ាប់រងអាយុជីវិត ក្នុងប្រទេសកម្ពុជា ទស្សនាវដ្តី Southeast Asia Globe បានធ្វើបទសម្ភាសន៍ ជាមួយលោក Robert Elliott អគ្គនាយកប្រតិបត្តិនៃក្រុមហ៊ុន មេនូឡាយហ្វ៍ ខេមបូឌា ដែលជាក្រុមហ៊ុនអន្តរជាតិ ដំបូងគេបង្អស់ ក្នុងវិស័យនេះ នៅក្នុងប្រទេសកម្ពុជា។
|
2017
វាជាអាជីវកម្មដែលផ្តោតលើទំនាក់ទំនងដ៏យូរអង្វែងមួយ
ភ្នំពេញ, កម្ពុជា - ក្រុមហ៊ុន មេនូឡាយហ្វ៍ ទើបតែបានប្រារព្ធខួបប្រាំឆ្នាំនៅព្រះរាជាណាចក្រកកម្ពុជា។ ជាមួយនឹងកំណើនប្រជាជនប្រកបដោយសក្តានុពល បូកផ្សំនឹងកំណើនសេដ្ឋកិច្ចដែលកំពុងតែកើនឡើងយ៉ាងខ្លាំង នេះជាការចាប់ផ្តើមដ៏ល្អមួយរបស់ក្រុមហ៊ុន មេនូឡាយហ្វ៍ ខេមបូឌា ក៏ដូចជាវិស័យធានារ៉ាប់រងអាយុជីវិតនៅកម្ពុជា។
|
2017
ក្រុមហ៊ុន មេនូឡាយហ្វ៍ ខេមបូឌា ទទួលបានពានរង្វាន់កិត្តិយសលំដាប់អន្តរជាតិចំនួនពីរ
ភ្នំពេញ, កម្ពុជា - កាលពីថ្ងៃទី ១៧ ខែមិថុនា ក្រុមហ៊ុន មេនូឡាយហ្វ៍ ខេមបូឌា ទទួលបានពានរង្វាន់ភាពជាអ្នកដឹកនាំផ្នែកទំនួលខុសត្រូវសង្គមប្រចាំឆ្នាំ និងពានរង្វាន់ទំនាក់ទំនងល្អជាមួយអតិថិជនប្រចាំឆ្នាំ ពីស្ថាប័ន Asia Pacific Customer Service Consortium។ ក្រុមហ៊ុន មេនូឡាយហ្វ៍ ខេមបូឌា ជាក្រុមហ៊ុនតែមួយគត់នៅក្នុងប្រទេសកម្ពុជាដែលទទួលបានពានរង្វាន់នេះក្នុងប្រវត្ថិសាស្រ្តរបស់ស្ថាប័ន APCSC ជិត ២០ ឆ្នាំមកនេះ។
|
2017
ក្រុមហ៊ុន មេនូឡាយហ្វ៍ ខេមបូឌា ប្រារព្ធខួប ៥ ឆ្នាំក្នុងព្រះរាជាណាចក្រកម្ពុជា
ភ្នំពេញ, កម្ពុជា - នៅថ្ងៃនេះក្រុមហ៊ុន មេនូឡាយហ្វ៍ ដែលជាក្រុមហ៊ុនធានារ៉ាប់រងអាយុជីវិត ឈានមុខលំដាប់ពិភពលោកមួយ បានប្រារព្ធខួបប្រាំឆ្នាំរបស់ខ្លួន នៅក្នុងប្រទេសកម្ពុជា។ ក្រុមហ៊ុន មេនូឡាយហ្វ៍ ជាក្រុមហ៊ុនធានារ៉ាប់រងអាយុជីវិត ដែលមានភាគហ៊ុនបរទេស ១០០% ដំបូងគេបំផុតនៅប្រទេសកម្ពុជា នៅពេលដែលក្រុមហ៊ុន បានចាប់ដំណើរការអាជីវកម្ម កាលពីខែមិថុនា ឆ្នាំ២០១២។
|
2017
ក្រុមហ៊ុន មេនូឡាយហ្វ៍ ខេមបូឌា ប្រគល់ពានកិត្តិយសជូនទីប្រឹក្សាធានារ៉ាប់រងឆ្នើមប្រចាំឆ្នាំ ២០១៦
ភ្នំពេញ, កម្ពុជា - ក្រុមហ៊ុន មេនូឡាយហ្វ៍ ខេមបូឌា រៀបចំពិធីពិសារភោជនាហារពេលល្ងាច ដើម្បីអបអរសាទរ ដល់ការខិតខំប្រឹងប្រែងដ៏អស្ចារ្យរបស់ទីប្រឹក្សាធានារ៉ាប់រងអាយុជីវិតឆ្នើមរបស់ខ្លួន។ កម្មវិធីនោះ ក៏មានគោលបំណង កោតសរសើរ ដល់ការរួមចំណែក របស់ទីប្រឹក្សាឆ្នើមក្នុងក្រុមហ៊ុន ក្នុងការការពារអនាគតហិរញ្ញវត្ថុ របស់ក្រុមគ្រួសារកម្ពុជាផងដែរ។
|
2016
អ្នករត់ប្រណាំងជាច្រើន បានត្រៀមខ្លួនរួចជាស្រេច សម្រាប់ទិវារត់ប្រណាំងអន្តរជាតិពាក់កណ្ដាលម៉ារ៉ាតុង នៅអង្គរវត្ត លើកទី ២១
សៀមរាប, កម្ពុជា - នៅថ្ងៃទី ៤ ខែធ្នូឆ្នាំនេះ អ្នករត់ប្រណាំងរាប់ពាន់នាក់ ដែលមកពីបណ្ដាប្រទេសនានា ទូទាំងពិភពលោក នឹងធ្វើការរត់ប្រណាំងនៅឧទ្យានបុរេប្រវត្តិអង្គរ ក្នុងខេត្តសៀមរាប ដែលជាទីតាំងបេតិកភ័ណ្ឌពិភពលោក របស់អង្គការ UNESCO។ ឆ្នាំនេះជាខួបលើកទី ២១ ហើយរបស់ព្រឹត្តិការណ៍រត់ប្រណាំងដ៏ល្បីល្បាញ លំដាប់ពិភពលោកមួយនេះ។
|
2016
ក្រុមហ៊ុន មេនូឡាយហ្វ៍ ខេមបូឌា ចុះកិច្ចព្រមព្រៀងលើកិច្ចសហការជាដៃគូចែកចាយផលិតផលធានារ៉ាប់រងអាយុជីវិតជាមួយធនាគារ ស៊ីអាយអិមប៊ី
ភ្នំពេញ, កម្ពុជា - នៅថ្ងៃនេះ ក្រុមហ៊ុន មេនូឡាយហ្វ៍ ខេមបូឌា និងធនាគារ ស៊ីអាយអិមប៊ី បានចុះហត្ថលេខាលើកិច្ចព្រមព្រៀងស្ដីពីកិច្ចសហការជាដៃគូចែកចាយផលិតផលធានារ៉ាប់រងអាយុជីវិតដើម្បីបំពេញតម្រូវការផ្នែកហិរញ្ញវត្ថុជូនដល់អតិថិជនរបស់ធនាគារ ស៊ីអាយអិមប៊ី នៅទូទាំងប្រទេសកម្ពុជា។ ចាប់តាំងពីការផ្ដើមប្រតិបត្តិការរបស់ក្រុមហ៊ុន មេនូឡាយហ្វ៍ នៅក្នុងប្រទេសកម្ពុជាកាលពីខែមិថុនា ឆ្នាំ ២០១២ មក កិច្ចព្រមព្រៀងនេះជាការចាប់ជាដៃគូជាមួយធនាគារទីប្រាំហើយដើម្បីលក់ផលិតផលធានារ៉ាប់រងអាយុជីវិតតាមធនាគារ។
|
2016
ក្រុមហ៊ុន មេនូឡាយហ្វ៍ ខេមបូឌា ចុះកិច្ចព្រមព្រៀងលើកិច្ចសហការជាដៃគូចែកចាយផលិតផលធានារ៉ាប់រងអាយុជីវិតជាមួយធនាគារ ពាណិជ្ជកម្មក្រៅប្រទេស នៃកម្ពុជាភ្នំពេញ, កម្ពុជា - នៅថ្ងៃនេះ ក្រុមហ៊ុន មេនូឡាយហ្វ៍ ខេមបូឌា និងធនាគារ ពាណិជ្ជកម្មក្រៅប្រទេស នៃកម្ពុជា (FTB) បានចុះហត្ថលេខា លើកិច្ចព្រមព្រៀង ស្ដីពីកិច្ចសហការ ជាដៃគូចែកចាយផលិតផលធានារ៉ាប់រងអាយុជីវិត ដើម្បីផ្ដល់នូវដំណោះស្រាយ ធានារ៉ាប់រងអាយុជីវិត ដល់អតិថិជនរបស់ធនាគារ FTB នៅទូទាំងប្រទេសកម្ពុជា។ ចាប់តាំងពីការផ្ដើមប្រតិបត្តិការរបស់ក្រុមហ៊ុន មេនូឡាយហ្វ៍ នៅក្នុងប្រទេសកម្ពុជាកាលពីខែមិថុនា ឆ្នាំ ២០១២មក កិច្ចព្រមព្រៀងនេះជាការចាប់ជាដៃគូជាមួយធនាគារទីបួនហើយដើម្បីលក់ផលិតផលធានារ៉ាប់រងអាយុជីវិតតាមធនាគារ។
|
2016
ក្រុមហ៊ុន មេនូឡាយហ្វ៍ ប្រារព្ធខួប ៤ ឆ្នាំ នៅព្រះរាជាណាចក្រកម្ពុជាភ្នំពេញ, កម្ពុជា – ក្រុមហ៊ុន មេនូឡាយហ្វ៍ ខេមបូឌា បានប្រារព្ធខួប ៤ ឆ្នាំនៃប្រតិបត្តិការអាជីវកម្មរបស់ខ្លួននៅក្នុងព្រះរាជាណាចក្រកម្ពុជាកាលពីថ្ងៃទី ២៥ ខែមិថុនា កន្លងមកនេះ ។ នៅខែមិថុនា ឆ្នាំ ២០១២ ក្រុមហ៊ុនបានចាប់ផ្តើមប្រតិបត្តិការអាជីវកម្មរបស់ខ្លួន នៅក្នុងព្រះរាជាណាចក្រកម្ពុជា ក្នុងនាមជាក្រុមហ៊ុនធានារ៉ាប់រងអាយុជីវិត លំដាប់ថ្នាក់អន្តរជាតិដែលមានភាគហ៊ុនបរទេស ១០០% ដំបូងគេ ក្នុងគោលបំណងផ្ដល់ជូននូវដំណោះស្រាយធានារ៉ាប់រងអាយុជីវិត ដែលសមស្របតាមតម្រូវការហិរញ្ញវត្ថុ របស់ក្រុមគ្រួសារកម្ពុជា។
|
2016
ក្រុមហ៊ុន មេនូឡាយហ្វ៍ ខេមបូឌា បើកសម្ពោធ ការិយាល័យសាខាថ្មី នៅខេត្តកំពង់ចាមខេត្តកំពង់ចាម៖ ថ្ងៃនេះ ក្រុមហ៊ុន មេនូឡាយហ្វ៍ ខេមបូឌា បើកសម្ពោធ ការិយាល័យទី៤ នៅខេត្តកំពង់ចាម ដើម្បីពង្រីក និងបន្តបំពេញតម្រូវការ កើនឡើងនៃសេវាកម្មធានារ៉ាប់រងអាយុជីវិត និងការរៀបចំផែនការហិរញ្ញវត្ថុរបស់អតិថិជននៅទីនោះ។
|
2016
ក្រុមហ៊ុន មេនូឡាយហ្វ៍ ខេមបូឌា ចុះកិច្ចព្រមព្រៀង លើកិច្ចសហការជាដៃគូចែកចាយផលិតផលធានារ៉ាប់រងអាយុជីវិត ជាមួយធនាគារ វឌ្ឍនៈអាស៊ី ចំកាត់ភ្នំពេញ, កម្ពុជា - នៅថ្ងៃនេះ ក្រុមហ៊ុន មេនូឡាយហ្វ៍ ខេមបូឌា និងធនាគារ វឌ្ឍនៈអាស៊ី ចំកាត់ (ABA) បានចុះហត្ថលេខាលើកិច្ចព្រមព្រៀងស្ដីពីកិច្ចសហការជាដៃគូចែកចាយ ផលិតផលធានារ៉ាប់រងអាយុជីវិត ដើម្បីផ្ដល់នូវដំណោះស្រាយធានារ៉ាប់រងអាយុជីវិត ដល់អតិថិជនរបស់ធនាគារ ABA នៅទូទាំងប្រទេសកម្ពុជា។ ចាប់តាំងពីការផ្ដើមប្រតិបត្តិការរបស់ក្រុមហ៊ុន មេនូឡាយហ្វ៍ នៅក្នុងប្រទេសកម្ពុជាកាលពីខែមិថុនា ឆ្នាំ ២០១២ មក កិច្ចព្រមព្រៀងនេះជាការចាប់ជាដៃគូជាមួយធនាគារទីបីហើយ ដើម្បីលក់ផលិតផលធានារ៉ាប់រងអាយុជីវិតតាមធនាគារ ។
|