បញ្ជាក់
រំលងទៅអត្តបទសំខាន់ រំលងទៅមាតិកាជូនដំណឹង
Back

សេចក្តីថ្លែងការណ៍ស្តីពីគោលការណ៍ព័ត៌មានឯកជន

នៅក្រុមហ៊ុន មេនូឡាយហ្វ៍ (ខេមបូឌា) ភីអិលស៊ី ដែលជាក្រុមហ៊ុនបុត្រសម្ព័ន្ធរបស់ ក្រុមហ៊ុន មេនូឡាយហ្វ៍ ហ្វាយនែនសល យើងខ្ញុំប្តេជ្ញាផ្តល់ជូនអតិថិជនយើងនូវដំណោះស្រាយហិរញ្ញវត្ថុដ៏រឹងមាំ គួរឱ្យទុកចិត្ត ជឿជាក់ និងគិតឆ្ពោះទៅមុខសម្រាប់ការសម្រេចចិត្តផ្នែកហិរញ្ញវត្ថុរបស់ពួកគាត់។ ការប្តេជ្ញាចិត្តនោះរួមមានការការពារឯកជនភាពនៃព័ត៌មានផ្ទាល់ខ្លួនទាំងអស់របស់អតិថិជនដោយយកចិត្តទុកដាក់។ ដូច្នេះ ទើបយើងបានបង្កើតឲ្យមានសេចក្តីថ្លែងការណ៍នៃគោលការណ៍ឯកជនភាព ដើម្បីគ្រប់គ្រងលើការប្រមូល ប្រើប្រាស់ រក្សាទុក និងបង្ហាញព័ត៌មានផ្ទាល់ខ្លួន។ ដើម្បីគ្រប់គ្រងព័ត៌មានផ្ទាល់ខ្លួនរបស់អតិថិជន ក៏ដូចជានិយោជិត យើងគោរពតាមគោលការណ៍ដូចខាងក្រោម៖

គោលការណ៍ព័ត៌មានឯកជន

  • យើងប្រមូលព័ត៌មានផ្ទាល់ខ្លួនដោយផ្ទាល់ពីលោកអ្នក និងពីប្រភពផ្សេងៗដោយវិធីត្រឹមត្រូវ និងស្របតាមផ្លូវច្បាប់។
  • ព័ត៌មានដែលយើងប្រមូលអំពីលោកអ្នកអាស្រ័យលើទំនាក់ទំនងរបស់យើងជាមួយលោកអ្នក ប៉ុន្តែអាចរួមបញ្ចូលទាំងឈ្មោះ​ ព័ត៌មានទំនាក់ទំនង ព័ត៌មានអំពីរបៀបដែលលោកអ្នកប្រើប្រាស់ផលិតផល និងសេវាកម្មរបស់យើង និងព័ត៌មានអំពីចំណង់ចំណូលចិត្ត ប្រជាសាស្រ្ត និងចំណាប់អារម្មណ៍របស់លោកអ្នក។
  • ព័ត៌មានដែលយើងប្រមូល គឺត្រូវបានតម្រូវ ឬ​ទាក់ទងនឹងការផ្តល់នូវផលិតផល និងសេវាកម្ម ព្រមទាំងការធ្វើធុរកិច្ច និង​ ដើម្បីយល់កាន់តែច្បាស់ពីតម្រូវការ​របស់លោកអ្នក។
  • សម្រាប់លោកអ្នកដែល​​ចូលមកកាន់វេបសាយ Online យើងអាចប្រមូលព័ត៌មាន ដូចជា IP Address របស់លោកអ្នក ប្រភេទនៃប្រព័ន្ធប្រតិបត្តិការរបស់លោកអ្នក ពេលវេលា និងរយៈពេលដែលលោកអ្នកបានចូលទៅកាន់វេបសាយរបស់យើង ទីតាំងអ៊ីនធឺណិតដែលលោកអ្នកបានប្រើ និងទំព័រវេប ដែលលោកអ្នកបានទស្សនានៅក្នុងវេបសាយរបស់យើង ដើម្បីតាមដានការប្រើប្រាស់ និងកែលម្អវេបសាយរបស់យើង និងដើម្បីបង្កើនបទពិសោធន៍របស់លោកអ្នក។ សម្រាប់ព័ត៌មានបន្ថែមសូមអាននូវសេចក្តីថ្លែងការណ៍ស្តីពីឯកជនភាព Online របស់យើង (Online Privacy Statement)  Online Privacy Statement

របៀបដែលយើងប្រើប្រាស់ព័ត៌មានផ្ទាល់ខ្លួន

  • យើងអាចប្រើប្រាស់ ឬ បង្ហាញព័ត៌មានផ្ទាល់ខ្លួនរបស់លោកអ្នកសម្រាប់តែគោលបំណងដែលយើងប្រមូលវាប៉ុណ្ណោះ គោលបំណងផ្សេងក្រៅពីនេះត្រូវមានការយល់ព្រមរបស់លោកអ្នក ឬ ដោយតម្រូវ​ ឬ អនុញ្ញាតដោយច្បាប់​ នេះអាចរួមទាំងការចែករំលែកព័ត៌មានផ្ទាល់ខ្លួនជាមួយនឹងក្រុមហ៊ុនធានារ៉ាប់រងបន្ត ជាមួយទីប្រឹក្សាធានារ៉ាប់រង និងអ្នកតំណាង ឬ​ជាមួយ​​​អ្នកផ្តល់សេវាកម្មរបស់យើង។ ក្នុងករណីខ្លះ និង​ ដោយមានការអនុញ្ញាតដោយច្បាប់ ព័ត៌មានផ្ទាល់ខ្លួនរបស់លោក​អ្នក​អាច​​នឹង​ត្រូវ​ផ្តល់​ជូនទៅបុគ្គល ស្ថាប័ន អ្នកផ្គត់ផ្គង់សេវាកម្ម រួមទាំងបុគ្គលិកមេនូឡាយហ្វ៍​នៅ​ប្រទេសផ្សេង​ក្រៅពីប្រទេសដែលយើងបានប្រមូល និងអាស្រ័យទៅតាមច្បាប់នៃ​ប្រទេស​នោះ​អនុញ្ញាត។​ យើងនឹងមិនចែករំលែកព័ត៌មានផ្ទាល់ខ្លួនរបស់លោកអ្នកដោយគ្មានការយល់ព្រមពីលោកអ្នកជាមួយនឹងស្ថាប័នក្រៅពីបណ្តុំក្រុមហ៊ុនក្នុងសម្ព័ន្ធក្រុមហ៊ុនរបស់យើង សម្រាប់គោលបំណងនៃការរៀបចំទីផ្សារផលិតផល និងសេវាកម្មរបស់យើងសម្រាប់លោកអ្នកឡើយ។
  • ក្នុងករណីខ្លះ និង​ ដោយមានការអនុញ្ញាតដោយច្បាប់ យើងអាចចែករំលែកព័ត៌មានផ្ទាល់ខ្លួន​របស់​លោកអ្នកទៅកាន់បណ្តុំក្រុមហ៊ុនក្នុងសម្ព័ន្ធក្រុមហ៊ុនមេនូឡាយហ្វ៍ ដើម្បីផ្តល់ជូនលោកអ្នកនូវសំណើសម្រាប់​ផលិតផល និងសេវាកម្មផ្សេងៗ។​ លោកអ្នកអាចជ្រើសរើសមិនទទួលយកសំណើទាំងនោះបាន។
  • យើងអាចធ្វើការវិភាគព័ត៌មានរបស់លោកអ្នកដើម្បីយល់កាន់តែច្បាស់អំពីតម្រូវការ និង ផលិត​ផល សេវាកម្ម និង​ ការផ្សព្វផ្សាយអ្វីដែលអាចមានផលប្រយោជន៍សម្រាប់លោកអ្នក។
  • យើងនឹងរក្សាព័ត៌មានផ្ទាល់ខ្លួនរបស់លោកអ្នកក្នុងរយៈពេលយូរ ត្រឹមតែជាការចាំបាច់សម្រាប់តែ​គោល​​បំណង​ ដែលប្រមូល ឬ តម្រូវ ឬ អនុញ្ញាតដោយច្បាប់ប៉ុណ្ណោះ។
  • យើងមានបំណងរក្សាទុកព័ត៌មានផ្ទាល់ខ្លួនរបស់លោកអ្នកដោយសុក្រឹត និង ធ្វើបច្ចុប្បន្ន​ភាពចាំបាច់ ដើម្បីបំពេញនូវគោលបំណងសម្រាប់ អ្វីដែលវាត្រូវបានគេយកមកប្រើប្រាស់។

ការការពារសុវត្ថិភាព

  • យើងនឹងការពារព័ត៌មានផ្ទាល់ខ្លួនជាមួយនឹងការការពារសុវត្ថិភាពដែលសមស្រប សម្រាប់ព័ត៌មាន​រសើប​ដើម្បីការពារវាពីការចូលទៅកាន់ ផ្សព្វផ្សាយ ឬ ប្រើប្រាស់ដោយគ្មានការអនុញ្ញាត។
  • យើងទទួលខុសត្រូវលើព័ត៌មានផ្ទាល់ខ្លួនដែលជាកម្មសិទ្ធិរបស់យើងដែលរួមមានព័ត៌មានដែលបានផ្ទេរ​ទៅកាន់អ្នកផ្តល់សេវាកម្មដែលបំពេញការងារក្នុងនាមក្រុមហ៊ុនរបស់យើង។ នៅពេលយើង​​ចែករំលែកព័ត៌មានផ្ទាល់ខ្លួនជាមួយអ្នកផ្តល់សេវាកម្មរបស់យើង ពួកគេត្រូវការពារវាតាមវិធីដែលស្របតាមគោលនយោបាយនិងការអនុវត្តចំពោះឯកជនភាពរបស់យើង។

ការប្តេជ្ញាចិត្តការពារព័ត៌មានឯកជនរបស់យើង

  • យើងប្តេជ្ញាចិត្តគ្រប់គ្រងព័ត៌មានផ្ទាល់ខ្លួនក្រោមការត្រួតពិនិត្យដោយការយកចិត្តទុកដាក់។​ យើងបានចាត់តាំងបុគ្គលដែលទទួលខុសត្រូវសម្រាប់ធ្វើការតាមដាន បន្តការប្រតិបត្តិផ្លូវច្បាប់របស់យើង ជាមួយ​គោលការណ៍ព័ត៌មានឯកជន។
  • យើងនឹងរៀបចំព័ត៌មានអំពីគោលការណ៍ព័ត៌មានឯកជន និងការអនុវត្តរបស់យើង សម្រាប់គ្រប់គ្រង​ព័ត៌មានផ្ទាល់ខ្លួនរបស់យើងសម្រាប់លោកអ្នក។
  • តាមរយៈសំណើជាលាយលក្ខណ៍អក្សររបស់លោកអ្នក យើងនឹងផ្តល់ជូនលោកអ្នកនូវការចូលទៅកាន់ព័ត៌មានផ្ទាល់ខ្លួនរបស់លោកអ្នក និងពិពណ៌នាពីការប្រើប្រាស់របស់វា ឬ ការបង្ហាញដ៏សមហេតុផលដូចដែលបានតម្រូវ និងអនុញ្ញាតដោយច្បាប់។ លោកអ្នកក៏អាចផ្ទៀងផ្ទាត់ផងដែរនូវភាពត្រឹមត្រូវ និងគ្រប់គ្រាន់នៃព័ត៌មានរបស់លោកអ្នក ហើយស្នើឲ្យកែតម្រូវ ប្រសិនបើសមរម្យ។