Manulife Home Country Youtube
Education_1.jpg

គម្រោងធានារ៉ាប់រងអាយុជីវិត របស់ក្រុមហ៊ុន មេនូឡាយហ្វ៍ ខេមបូឌា

 

ជាមួយក្រុមហ៊ុនធានារ៉ាប់រងអាយុជីវិត មេនូឡាយហ្វ៍ យើងខ្ញុំយល់ច្បាស់អំពីតម្រូវការរបស់លោកអ្នកសម្រាប់ ការធានារ៉ាប់រងអាយុជីវិតដើម្បីការពារក្រុមគ្រួសាររបស់​លោកអ្នក។ នេះជាមូលហេតុដែលយើងបង្កើតនូវ គម្រោងការពារសម្រាប់ការហិរញ្ញវត្ថុជាច្រើន ដែលផ្តល់នូវការធានាអាយុជីវិតចំពោះលោកអ្នក និងក្រុមគ្រួសារក្នុងរយៈពេលកំណត់ណាមួយ ដែលមានតម្លៃសមស្របទៅតាមតម្រូវការរបស់លោកអ្នក។

ក្រុមហ៊ុនធានារ៉ាប់រងអាយុជីវិត មេនូឡាយហ្វ៍ ខេមបូឌា ផ្ដល់ជូននូវគម្រោងការពារអាយុជីវិត ដែលប្រកបដោយទំនុកចិត្ត និងការគិតឆ្ពោះទៅមុខ ដែលរួមមានដូចជា៖

 

គម្រោងអនាគតការសិក្សារបស់កូនខ្ញុំ ជាមួយមេនូឡាយហ្វ៍

គម្រោងអនាគតគ្រួសារខ្ញុំ ជាមួយមេនូឡាយហ្វ៍

ការការពារកម្ចីទិញផ្ទះ ជាមួយមេនូឡាយហ្វ៍

នៅក្នុងបរិបទការងារបច្ចុប្បន្ន​ គុណភាពនៃការសិក្សាអប់រំ មានសារៈសំខាន់ណាស់សម្រាប់បុត្រធីតា របស់លោកអ្នក ដើម្បីទទួលបានការងារល្អជាទីគាប់ចិត្ត និងអនាគត ដ៏ភ្លឺស្វាង។ ក្នុងនាមជាឪពុក/ម្ដាយ លោកអ្នកប្រាកដជា មានបំណងផ្ដល់នូវការសិក្សាអប់រំ ដ៏ប្រសើរបំផុត ដល់បុត្រធីតារបស់លោកអ្នក។

ជីវិតពោរពេញទៅដោយក្ដីស្រឡាញ់ និងការប្ដេជ្ញាចិត្ត។ ការ ផ្ដល់ជូននូវការការពារផ្នែកហិរញ្ញវត្ថុ ទៅកាន់មនុស្សដែល យើងស្រឡាញ់ គឺជាការប្ដេជ្ញាដ៏ធំមួយនៃជីវិតសម្រាប់ មនុស្សភាគច្រើន។ តើមានអ្វីផ្សេងទៀតដែលមានតម្លៃជាង ក្ដីស្រឡាញ់របស់លោកអ្នក និងការប្ដេជ្ញាចិត្តទៅកាន់ក្រុម គ្រួសារ ដែលស្មើនឹងគម្រោងធានារ៉ាប់រងអាយុជីវិត?

ក្ដីសុបិននៃការមានផ្ទះផ្ទាល់ខ្លួន គឺជាអ្វីដែលមនុស្សជាច្រើន ប្រាថ្នាចង់បាន។ ដើម្បីទទួលបានគេហដ្ឋានថ្មី ទាមទារឲ្យមាន ការបេ្តជ្ញាចិត្តផ្នែកហិរញ្ញវត្ថុដ៏ធំ និងយូរអង្វែងមួយ។ យើងដឹង ថាលោកអ្នកបានខិតខំប្រឹងប្រែងយ៉ាងខ្លាំង ក្នុងគោលបំណង រៀបចំអនាគតដ៏ល្អប្រសើរបំផុត សម្រាប់ក្រុមគ្រួសារ និង មនុស្សជាទីស្រលាញ់របស់លោកអ្នក។​ ប៉ុន្តែជីវិតគឺពោរពេញ ទៅដោយការផ្លាស់ប្ដូរ និងភាពភ្ញាក់ផ្អើល។

អានបន្ថែម>> អានបន្ថែម>> អានបន្ថែម>>
     
     

គម្រោងមរតកខ្ញុំ ជាមួយមេនូឡាហ្វ៍

គម្រោង មេនូឡាយហ្វ៍ ជីវិតខ្ញុំ

គម្រោងធានារ៉ាប់រងអាយុជីវិតជាក្រុម ជាមួយមេនូឡាយហ្វ៍

អំណោយដ៏យូរអង្វែង នៃការការពារ និងរក្សាទ្រព្យសម្បត្តិ!  វាគឺជាការរួមបញ្ចូលការការពារ និងសន្សំដើម្បីបញ្ឈប់ក្ដី បារម្ភរបស់លោកអ្នក អំពីហានិភ័យផ្នែកហិរញ្ញវត្ថុ និងឥត ព្រាងទុក ដែលកើតមាននៅក្នុងជីវិតហើយជួយឱ្យលោកអ្នក ទទួលបានសុភមង្គល និងសេចក្ដីស្ងប់ចិត្តជាមួយមនុស្ស ជាទីស្រឡាញ់។

គម្រោង “មេនូឡាយហ្វ៍ជីវិតខ្ញុំ” គឺជាគម្រោងដែលផ្ដល់ជូន នូវការការពារអាយុជីវិត ទៅដល់អតិថិជនរហូតដល់អាយុ ១០០ ឆ្នាំ។

រក្សាទុកនិយោជិតដែលមានទេពកោសល្យ​ ស្របពេលកំពុង តែមមាញឹកនឹងការពង្រីកអាជីវកម្ម គឺជាភារកិច្ចដែលពិបាក ខ្លាំងបំផុត សម្រាប់និយោជកក្រុមហ៊ុន នៅប្រទេសកម្ពុជា។ ឥឡូវនេះ និយោជកអាចបង្កើនភាពស្មោះត្រង់របស់បុគ្គលិក ដល់ក្រុមហ៊ុន តាមរយៈការផ្ដល់នូវការការពារគ្រប់ជ្រុងជ្រោយ ជាមួយនឹងគម្រោងធានារ៉ាប់រងអាយុជីវិតជាក្រុម ជាមួយ មេនូឡាយហ្វ៍ ដែលជាគម្រោងការពារ​ ក៏ដូចជាជួយ និយោជិតទាំងអស់ ក្នុងការសម្រេចចិត្ត ផ្នែកហិរញ្ញវត្ថុដ៏ធំ បំផុតសម្រាប់ពួកគេ ក៏ដូចជាក្រុមគ្រួសាររបស់ពួកគេ។

អានបន្ថែម>> អានបន្ថែម>> អានបន្ថែម>>