Manulife Home Country Youtube
ManulifeMOVE Fair 2018

 

ពិព័រណ៌សុខភាព និងកីឡា ManulifeMOVE Fair 2018

 

សូមចូលរួមដោយសេរី ជាមួយនឹងកម្មវិធីពិព័រណ៌សុខភាព និងកីឡា ManulifeMOVE Fair 2018 ដែលកម្មវិធីនេះនឹងធ្វើឡើងនៅទីតាំងប៉ែកខាងលិចសួនច្បារព្រះរាជដំណាក់ ខេត្តសៀមរាប (ក្រោយព្រះអង្គចេក ព្រះអង្គចម)។

បើលោកអ្នកមកលេងកម្សាន្តនៅខេត្តសៀមរាបជាមួយក្រុមគ្រួសារ ឫ មិត្តភក្ដិក្នុងអំឡុងពេលចុងសប្ដាហ៍ថ្ងៃទី ៣០​ ខែវិច្ឆិកា ថ្ងៃទី​ ១ និង ២ ខែធ្នូនេះ កម្មវិធីពិព័រណ៌សុខភាព និងកីឡា ManulifeMOVE Fair 2018 ប្រាកដជាកម្មវិធីដែលលោកអ្នកមិនគួររំលង។ កម្មវិធីបែបសប្បាយៗលក្ខណៈគ្រួសារមួយនេះ មានសកម្មភាពជាច្រើនដូចជា៖ ការហាត់ប្រាណបែប ហ្សូមបា (Zumba) យូហ្កា (Yoga) និងស្តង់សកម្មភាពកំសាន្តសប្បាយៗ កន្លែងក្មេងលេងជាច្រើន និងស្តង់ម្ហូបអាហារ ភេសជ្ជៈ និងផលិតផលផ្សេងៗ។ លោកអ្នកក៏អាចទទួលបានរង្វាន់ជាច្រើនសម្រាប់ការចូលរួមជាមួយសកម្មភាពនានានៅក្នុងកម្មវិធីពិព័រណ៌សុខភាព និងកីឡា ManulifeMOVE Fair 2018 នេះ។

ចូលរួមជាមួយយើងខ្ញុំតាមរយៈទំព័រហ្វេសបុក៖

Facebook Event Calendar

 

សូមទស្សនា Video របស់កម្មវិធីនេះកាលពីឆ្នាំមុន៖

 

YouTube