Manulife Home Country Youtube
Content 5 Banner.jpg

កន្លែងកម្សាន្តនៅសៀមរាប

 

លោកអ្នកធ្លាប់បានទៅកម្សាន្តនៅខេត្តសៀមរាប ដើម្បីចូលរួមព្រឹត្តិការណ៍រត់ប្រណាំងអន្តរជាតិ ពាក់កណ្ដាលម៉ារ៉ាតុងរួចហើយ ប៉ុន្តែលោកអ្នកក៏អាចឆ្លៀតពេលដើរកម្សាន្ត នៅតាមតំបន់នានាជាច្រើន អំឡុងពេលដែលលោកអ្នកស្ថិតនៅទីនោះផងដែរ! ទន្ទឹមនឹងការរត់ប្រណាំងនៅទីតាំង ដែលប្រមូលផ្ដុំទៅដោយប្រាសាទបុរាណជាច្រើន ជាពិសេសប្រាសាទអង្គរវត្តដ៏ល្អបវរនោះ សៀមរាបនៅមានទីកន្លែងច្រើនទៀតសម្រាប់លោកអ្នក... ដូច្នេះសូមស្វែងរករ៉ឺម៉ក TukTuk ដែលនៅជិតលោកអ្នកបំផុត និងចាប់ផ្ដើមធ្វើការរុករកកន្លែងទាំងនោះ!

 

តើគួរញ៉ាំអ្វីខ្លះ?

ម្ហូបខ្មែរ ត្រូវបានចម្អិនតាមរូបមន្តដែលបានផ្ទេរពីម្ដាយទៅកាន់កូនស្រី ពីមួយជំនាន់ៗទៅមួយជំនាន់ ហើយត្រូវបានទទួលស្គាល់ពីគ្រប់ទិសទី ដោយសាររសជាតិល្អប្លែក និងពណ៌ ដែលផ្សំឡើង ដោយការប្រើប្រាស់គ្រឿងផ្សំពីធម្មជាតិសុទ្ធសាធ។ ខាងក្រោមនេះគឺជាមុខម្ហូបទាំង ៥ មុខ ដែលយើងខ្ញុំសូមណែនាំទៅកាន់លោកអ្នក៖

 


នំបញ្ចុកសម្លរខ្មែរ

 

មាន់អាំង ជាមួយប្រហុក

 

អាមុកត្រី

 

សង្វាក់

លោកអ្នកអាចស្វែងរកអាហារទាំង ៥ ខាងលើនេះ នៅតាមអាហារដ្ឋានជាច្រើននៅខេត្តសៀមរាប។ យើងខ្ញុំសូមចែករំលែក មគ្គុទេសន៍ភោជនីយដ្ឋាន នៅខេត្តសៀមរាប តាមរយៈវេបសាយ Trip Advisor

 

 

តើគួរធ្វើអ្វីខ្លះ?

សិក្សាអំពីការផលិតសូត្រខ្មែរ – ចំនាយពេលត្រឹម ២០ នាទីប៉ុណ្ណោះពីក្រុងសៀមរាប លោកអ្នកអាចស្វែងយល់អំពីការផលិតសូត្រខ្មែរ នៅសិប្បកម្មតម្បាញសូត្រអង្គរ ដែលត្រូវបានធ្វើឡើងនៅប្រទេសកម្ពុជា តាំងពីរាប់រយឆ្នាំណាស់មកហើយ។

 

ម៉ាស្សាជើង ឬខ្លួន – ក្រោយពេលរត់ប្រណាំង លោកអ្នកអាចស្វែងរកកន្លែងម៉ាស្សាបែបខ្មែរ ដើម្បីកាត់បន្ថយភាពចុករោយ ឬស្រពន់។ តម្លៃសមរម្យអាចស្វែងរកនៅទីកន្លែងនានាដូចជា Lemongrass Garden

 

ដើរផ្សារទិញឥវ៉ាន់ – សាកល្បងដើរផ្សារទិញឥវ៉ាន់ នៅផ្សារចាស់ ជាទីកន្លែងដែលលោកអ្នក អាចទិញសម្លៀកបំពាក់ ម្ហូបអាហារ ផ្លែឈើ ជាពិសេសវត្ថុអនុស្សាវរីយ៍ជាច្រើនប្រភេទ។ លោកអ្នកក៏អាចដើរទិញឥវ៉ាន់នាពេលយប់ នៅឯផ្សាររាត្រីផងដែរ។

 

ដើរកម្សាន្តពេលរាត្រីនៅ Pub Street  – ស្គាល់ថាជាកន្លែងជប់លៀង នៅពេលយប់ដ៏ល្បី លោកអ្នកអាចស្វែងរកបារ និងភោជនីយដ្ឋានដែលសម្បូរទៅដោយ ម្ហូបអាហារ និងភេសជ្ជៈជាច្រើនបែប។ លោកអ្នកក៏អាចសាកល្បង ភោជនីយដ្ឋាន Red Piano ដែលជាទីចំណង់ចំណូលចិត្ តរបស់តារាភាពយន្ត Angelina Jolie អំឡុងពេលគាត់មកថតភាពយន្តរឿង Tomb Raider។

 

 

កន្លែងសម្រាប់ទស្សនា

កំពង់ភ្លុក – រីករាយធ្វើដំណើរកម្សាន្តតាមទូក ឆ្ពោះទៅកាន់បឹងដ៏ធំជាងគេ នៅទ្វីបអាស៊ីអាគ្នេយ៍ ជាទីកន្លែងរស់នៅរបស់ប្រជាពលរដ្ឋតាមមាត់បឹង ផ្ទះបណ្ដែតទឹក របរនេសាទត្រី ព្រមទាំងជាទីជម្រករបស់សត្វ និងបក្សីគ្រប់ប្រភេទ។

 

របាំអប្សរា – របាំអប្សរា ត្រូវបានចាត់ចូលជា របាំរបស់បេតកភណ្ឌអន្តរជាតិ ដែលអ្នកដំណើរទាំងអស់មិនគួរំលង។ ភោជនីយដ្ឋាន និងសណ្ឋាគារជាច្រើន នឹងផ្ដល់ជូននូវទស្សនីយភាព របាំអប្សរាអំឡុងពេលពិសារភោជនាហារ ដូចជា Angkor Village Apsara Theatre ដែលផ្ដល់ជូននូវការរាំរបាំពីរដងក្នុងមួយយប់។

 

សារមន្ទីរ 3D Artbox – ត្រៀមកាមរ៉ារបស់លោកអ្នក! ទីកន្លែងនេះផ្ដល់ជូននូវរូបភាព 3D រស់រវើកជាច្រើនជាង ១៣០ រូប ដែលសុទ្ធសឹងជារូបកម្សាន្ត និងតំណាងឱ្យទីកន្លែងល្បីៗនានា នៅជុំវិញពិភពលោក។