Manulife Home Country Youtube
Corporate Profile.jpg

អំពី ក្រុមហ៊ុន មេនូឡាយហ្វ៍

ក្រុមហ៊ុន មេនូឡាយហ្វ៍ ខេមបូឌា

ក្រុមហ៊ុន មេនូឡាយហ្វ៍ ខេមបូឌា បានចាប់ផ្ដើមប្រតិបត្តិការជាផ្លូវការនៅប្រទេសកម្ពុជា កាលពីថ្ងៃទី ២៨ ខែមិថុនា ឆ្នាំ២០១២ ជាទីផ្សារថ្មីចុងក្រោយរបស់ក្រុមហ៊ុន មេនូឡាយហ្វ៍ ហ្វាយនែនសល ដែលជាក្រុមហ៊ុនដ៏ធំមួយនៃបណ្ដាក្រុមហ៊ុនធានារ៉ាប់រងអាយុជីវិតឈានមុខគេនៅលើសកលលោក។

ក្នុងនាមជាក្រុមហ៊ុនធានារ៉ាប់រងអាយុជីវិតលំដាប់ពិភពលោកដំបូងគេបង្អស់នៅក្នុងប្រទេសកម្ពុជា​ក្រុមហ៊ុន មេនូឡាយហ្វ៍ ខេមបូឌា បានប្ដេជ្ញាផ្ដល់ជូន នូវផលិតផល​និងសេវាកម្មទៅលើតម្រូវដ៏ចាំបាច់នៃការការពារហិរញ្ញវត្ថុរបស់អតិថិជន។ ក្រុមហ៊ុន មេនូឡាយហ្វ៍ ខេមបូឌា យល់ច្បាស់អំពីតម្រូវការរបស់លោកអ្នក​ដែលផ្ដោតលើគោលការណ៍ការពារអនាគតហិរញ្ញវត្ថុ និងក្រុមគ្រួសាររបស់លោកអ្នក។ អាស្រ័យហេតុនេះ យើងខ្ញុំសូមណែនាំគម្រោងការពារហិរញ្ញវត្ថុ និងអត្ថប្រយោជន៍បន្ថែមជាច្រើនដែលមានដូចជា៖

 

ក្រុមហ៊ុន មេនូឡាយហ្វ៍ ហ្វាយនែនសល

ក្រុមហ៊ុន​ មេនូឡាយហ្វ៍ ហ្វាយនែនសល​គឺជាក្រុមហ៊ុនដែលផ្ដល់សេវាកម្មផ្នែកហិរញ្ញវត្ថុឈានមុខគេដែលមានមូលដ្ឋាននៅប្រទេសកាណាដា មានប្រតិបត្តិការអាជីវកម្មធំៗនៅអាស៊ី កាណាដា និងសហរដ្ឋអាមេរិក។

នៅឆ្នាំ ២០១៧ យើងបានប្រារព្ធខួបលើកទី ១៣០ឆ្នាំ នៃការផ្គត់ផ្គង់ឱ្យអតិថិជននូវដំណោះស្រាយដែលមានភាពរឹងមាំ ការជឿជាក់ ទំនុកចិត្ត និងការគិតឆ្ពោះទៅមុខ​សម្រាប់ការសម្រេចចិត្តសំខាន់ៗទាក់ទងនឹងហិរញ្ញវត្ថុរបស់អតិថិជន។

ក្រុមហ៊ុន មេនូឡាយហ្វ៍ ហ្វាយនែនសល បានចាប់ដំណើរការនៅតំបន់អាស៊ី​តាំងពីឆ្នាំ ១៨៩៧ ដែលនៅឆ្នាំ​ ២០១៧ បានចាត់ទុកជាខួប ១២០ ឆ្នាំប្រចាំនៅតំបន់។ ប្រតិបត្តិការរបស់ក្រុមហ៊ុន មេនូឡាយហ្វ៍ នៅទ្វីបអាស៊ី​បានចាប់ផ្ដើមនៅទីក្រុងហុងកុង និងសៀងហៃ នាឆ្នាំ ១៨៩៧​ប្រទេសជប៉ុនឆ្នាំ ១៩០១ និងប្រទេសហ្វីលីពីនឆ្នាំ ១៩០៧ មុនពេលពង្រីកទីផ្សារទៅដល់ប្រទេសថៃ នៅឆ្នាំ ១៩៥១ និងប្រទេសម៉ាឡេស៊ី ឆ្នាំ ១៩៦៣ ហើយបន្ទាប់មកទៀតគឺសិង្ហបុរី នៅឆ្នាំ ១៩៨០ កោះតៃវ៉ាន់ ឆ្នាំ ១៩៩២ ប្រទេសវៀតណាម ឆ្នាំ ១៩៩៩ និងថ្មីបំផុតគឺប្រទេសកម្ពុជា នៅឆ្នាំ ២០១២។

ក្រុមហ៊ុន មេនូឡាយហ្វ៍ នៅតំបន់អាស៊ី​ បានផ្ដល់ជូននូវផលិតផលផ្នែកការការពារ​និងការគ្រប់គ្រងទ្រព្យសម្បតិ្ត ជាមួយនឹងប្រតិបត្តិការទូទាំងទ្វីបអាស៊ី។ យើងបានសហការជាមួយនឹងភ្នាក់ងារធានារ៉ាប់រងជាប់កិច្ចសន្យា ជាង ៥០,០០០ នាក់កំពុងលក់ផលិតផលរបស់យើងខ្ញុំ ហើយបានពង្រីកសមត្ថភាពចែកចាយ​ដោយសហការជាមួយដៃគូធនាគារជាង ១០០ ព្រមទាំងអ្នកចែកចាយបន្ត​​ ភ្នាក់ងារ និងជើងសារធានារ៉ាប់រងឯករាជ្យជាង ៥០០ បន្ថែមទៀត។​ ផលិតផលផ្នែកការការពាររួមបញ្ចូលនូវការធានារ៉ាប់រងអាយុជីវិតជាឯកត្តបុគ្គល ការធានារ៉ាប់រងអាយុជីវិត និងសុខភាពជាក្រុម ការព្យាបាលនៅមន្ទីរពេទ្យ និងផលិតផលទាក់ទងនឹងការវិនិយោគ។ ផលិតផលគ្រប់គ្រងទ្រព្យសម្បត្តិរួមមាន សង្គហធន សោធននិវត្តន៍ ធនលាភប្រចាំឆ្នាំ និងមូលនិធិដោយឡែក។

សម្រាប់ព័ត៌មានបន្ថែមស្ដីពី ក្រុមហ៊ុន មេនូឡាយហ្វ៍ ហ្វាយនែនសល សូមចូលទៅកាន់គេហទំព័រ www.manulife.com

 


 

សម្រាប់ព័ត៌មានបន្ថែមស្ដីពី ក្រុមហ៊ុន មេនូឡាយហ្វ៍ ខេមបូឌា សូមទាក់ទងតាមរយៈលេខទូរស័ព្ទ

 

០២៣ ៩៦៥ ៩៩៩

ផ្នែកសេវាកម្មអតិថិជនរបស់យើងខ្ញុំ