Manulife Home Country Youtube
1 Banner.jpg

#RUNwithheart ក្នុងព្រឹត្តិការណ៍រត់ប្រណាំងអន្តរជាតិ​ពាក់កណ្តាលម៉ារ៉ាតុងនៅអង្គរវត្តឆ្នាំ ២០១៨ នេះ!

 

ទស្សនាទិដ្ឋភាពខ្លះៗនៃព្រឹត្តិការណ៍រត់ប្រណាំងអន្តរជាតិ​ពាក់កណ្តាលម៉ារ៉ាតុងនៅអង្គរវត្តឆ្នាំ ២០១៧

 

YouTube

 

ព្រឹត្តិការណ៍ដ៏អស្ចារ្យប្រចាំឆ្នាំ​បានមកដល់ទៀត​ហើយ​​! នៅសល់តែមួយខែជាងទៀតតែប៉ុណ្ណោះ ដែលព្រឹត្តិការណ៍រត់ប្រណាំងអន្តរជាតិ ពាក់កណ្តាលម៉ារ៉ាតុង នឹងមកដល់ជាថ្មី។ សូមអបអរសាទរ ដល់អ្នកដែលបានចុះឈ្មោះហើយ! ក្នុង​ពេល​ឆាប់​ៗ​នេះ​ អ្នកនឹង​ក្លាយជាផ្នែកមួយដ៏សំខាន់ ក្នុងព្រឹត្តិការណ៍ដ៏អស្ចារ្យនៅតំបន់​អាស៊ីនេះ​។

 

តើលោកអ្នកបានចុះឈ្មោះហើយឫនៅ?

សូមចុចទីនេះ ដើម្បីចុះឈ្មោះ!

 

 

ទាំងនេះគឺជាហេតុផលដែលធ្វើឲ្យទិវា​រត់ប្រណាំងនៅថ្ងៃទី ២ ខែធ្នូខាងមុខនេះ កាន់​តែ​មានភាពរំជើបរំជួល និងសប្បាយរីករាយ ហើយព្រមទាំងភ្ចាប់មក​ជាមួយនឹង​​ចម្លើយទៅ​កាន់​សំណួរមុនពេលចូលរួមប្រកួតផងដែរ។

 

#RUNwithheart

ជាបឋម មិនថាអ្នកជាកីឡាកររត់ប្រណាំងអាជីព​​ ឬអ្នក​ទើបតែចូលរួមជាលើកដំបូងនោះទេ យើងធានាថាការរត់ប្រណាំងនេះ គឺខុសប្លែកពីការរត់ប្រណាំងដទៃទៀត​។ ក្នុងឆ្នាំនេះ យើងនឹងធ្វើការរត់ប្រណាំងរួមគ្នា គឺ "RUN with heart" ដែលមានន័យថារត់ពោរពេញទៅដោយទឹកចិត្ត​ និងដើម្បីសុខភាពបេះដូងរបស់យើង និងសុខភាពបេះដូងរបស់អ្នកចូលរួមទាំងអស់។

ការចូលរួមក្នុងព្រឹត្តិការណ៍មួយ ដែលមានសុទ្ធតែអ្នកចូលរួមអបអរសាទរ និងផ្តល់កម្លាំងចិត្ត អាចធ្វើឲ្យអ្នករឹតតែចង់មកចូលរួមក្នុងព្រឹត្តិការណ៍នេះ។ ដូច្នេះហើយ បើទោះជាក្នុងករណីដែលមិត្តភក្តិ មនុស្សជាទីស្រឡាញ់ និងក្រុមគ្រួសាររបស់​អ្នក​ពុំបានចួលរួមប្រកួតក្តី ក៏អ្នកអាចនាំពួកគាត់មកលេងខេត្ត​សៀមរាប ដើម្បីចូលរួម ព្រមទាំងដើរលេងកម្សាន្ត​ នៅ​ទីក្រុងអង្គរជាមួយអ្នកផងដែរ។ អ្នក​អាច​ធ្វើ​ការស្វែងយល់ពីវប្បធម៌ដ៏ល្អផូរផង់របស់ខ្មែរ អមជាមួយនឹងអាហារខ្មែរ ដែលមានឱ​ជារសឈ្ងុយឆ្ងាញ់ និងយល់បានកាន់តែច្បាស់ថា ហេតុអ្វីខេត្តសៀមរាបជាគោលដៅទេ​សចរណ៍ដ៏អស្ចារ្យ សម្រាប់ភ្ញៀវទេសចរ​ណ៍​អន្តរជាតិ។

 

 

អំពីព្រឹត្តិការណ៍រត់ប្រណាំងអន្តរជាតិពាក់កណ្តាលម៉ារ៉ាតុង នៅអង្គរវត្ត

ព្រឹត្តិការណ៍រត់ប្រណាំងអន្តរជាតិពាក់កណ្តាលម៉ារ៉ាតុង នៅអង្គរវត្ត គឺជាការរត់ប្រណាំងដោយសាមគ្គីភាព ការគាំទ្រផ្តល់កម្លាំងចិត្ត និងការជម្រុញទឹកចិត្តមួយ ដែលអ្នកគ្រប់គ្នាអាចចូលរួមបាន។ មិនថាអ្នកចង់សម្រេចគោលដៅរត់ឲ្យបាន ២១ គីឡូម៉ែត្រ ឬ ១០ គីឡូម៉ែត្រ ឬត្រឹមតែ ៣ គីឡូម៉ែត្រជាលក្ខណៈគ្រួសារនោះទេ គឺអ្នកអាចចូលរួមបានគ្រប់ៗគ្នា។ ការរត់ប្រណាំងនេះ ក៏បើកស្វាគមន៍​យ៉ាងកក់ក្តៅ ចំពោះអ្នកចង់ចូលរួមដែលជាជនពិការផងដែរ ក្នុងនោះក៏មានទាំងការប្រណាំងរទេះជន​ 800 ពិការ​​ចម្ងាយ ២១ គីឡូម៉ែត្រ និងការរត់ដោយប្រើជើងសិប្បនិម្មិត ចម្ងាយ ១០ គីឡូម៉ែត្រ​ដើម្បីបង្ហាញថា កីឡាមិនមានការរើសអើងចំពោះកាយសម្បទារឡើយ​។

 

 

ចម្លើយ​សម្រាប់​សំណួរ​ ដែលអ្នកចូលរួមប្រកួតបានសួរញឹកញាប់

តោះ! អ្នកកំពុងតែធ្វើ​ការ​ត្រៀមខ្លួនចូលរួម ប៉ុន្តែមុននឹងធ្វើដំណើរទៅកាន់ខេត្តសៀមរាប ខាងក្រោមនេះគឺជាចម្លើយទៅកាន់សំណួរ ដែលគេធ្លាប់បានសួរភាគច្រើនអំពីព្រឹត្តិការណ៍​រត់ប្រណាំងដ៏អស្ចារ្យនេះ។

. អ្នកត្រូវទៅដល់កន្លែងប្រកួតឲ្យបាន ៣០ នាទី មុនពេលការប្រកួតចាប់ផ្តើម។ ប្រសិនបើអ្នកជិះរ៉ឺម៉កកង់បី ពីទីរួមខេត្តសៀមរាប អ្នកនឹងត្រូវចំណាយ​ពេលប្រមាណ ២០នាទី ដូច្នេះសូមមេត្តាត្រៀមខ្លួនឲ្យបានរួចរាល់ និងលៃលកពេលវេលាសមស្រប ព្រោះផ្លូវទៅកាន់កន្លែងប្រកួតអាចនឹងមានភាពកកស្ទះ​ខ្លាំង។

. នៅលើផ្លូវដែលអ្នក​ត្រូវរត់ឆ្លងកាត់​ នឹង​មានកន្លែងផ្តល់ទឹកទទួលទានមួយ រាល់ចម្ងាយ ២ គីឡូម៉ែត្រ ហើយភេសជ្ជៈសម្រាប់បំពេញជាតិទឹក មាននៅស្តង់នីមួយៗរាល់ចម្ងាយ ២-៤ គីឡូម៉ែត្រ។ ប្រសិនបើអ្នកឃ្លាន អ្នកអាចពិសាផ្លែចេក ដែលមាននៅតាមស្តង់ចម្ងាយ ៦ គីឡូម៉ែត្រ ១០ គីឡូម៉ែត្រ និង ១៨ គីឡូម៉ែត្រដែលជាផ្លែឈើដ៏ល្អបំផុតសម្រាប់ផ្តល់កម្លាំងបន្ថែម!

. សីតុណ្ហភាពនៅខេត្តសៀមរាបក្នុងខែធ្នូអាចនឹងមានចន្លោះពី ១៨ ទៅ ៣០ អង្សាសេ ដែលមានន័យថានៅពេលចាប់ផ្តើមរត់ ​អាកាសធាតុនឹងត្រជាក់ ប៉ុន្តែអាកាសធាតុ​នឹងក្តៅជាង​មុន​នៅពេលបញ្ចប់។ ដូច្នេះចូរសម្រាកពិសាទឹកនៅតាមស្តង់ដែលផ្តល់ជូនឲ្យបានច្រើន!

. សូមបញ្ជាក់ថាផ្លូវរត់នេះនឹងបើកជាសាធារណៈ ដល់មហាជនឲ្យចូលរួមដោយសេរី ៣ ម៉ោងក្រោយពីកម្មវិធីនេះបញ្ចប់ ដូច្នេះសូមរត់ដោយ​រីក​រាយ​!

. កន្លែងរក្សាកាបូប គឺបើកទទួលចាប់ពីពេលចាប់ផ្តើមការ​រត់​ប្រ​ណាំង ​ដល់ម៉ោងបញ្ចប់ ប៉ុន្តែសូមយក​សម្ភារៈ​ទៅឲ្យបានតិចបំ​ផុត​ តាមដែលអាចធ្វើទៅបាន ព្រោះនៅ​ពេល​នោះ​អ្នកចូលរួមប្រកួតជាច្រើន នឹងស្នើសុំក្នុងការរក្សាកាបូបរបស់ពួកគាត់ដែរ​។

 

ឥឡូវនេះអ្នកបានដឹងគន្លឹះជាច្រើនរួចមកហើយ។ អ្នកអាចចូលទៅអានអត្ថបទមួយចំនួនទៀត ទាក់ទងនឹងព្រឹត្តិការណ៍រត់ប្រណាំងអន្តរជាតិ ពាក់កណ្តាលម៉ារ៉ាតុង នៅអង្គរវត្ត ដែលរួមមានទាំងការណែនាំ អំពីការហ្វឹកហាត់មុនការប្រកួត និងអ្វីដែលអ្នកគួរធ្វើ និងកម្សាន្ត​នៅប្រទេសកម្ពុជា។ ជួបគ្នានៅខ្សែបន្ទាត់នៃចំនុចចាប់ផ្តើម ក្នុងការប្រកួតនៅខេត្តសៀមរាបទាំងអស់គ្នា!

 

 

តើលោកអ្នកបានចុះឈ្មោះហើយឫនៅ?

សូមចុចទីនេះ ដើម្បីចុះឈ្មោះ!