លោក ចាន់ រដ្ឋា គឺជាអគ្គនាយកនៃក្រុមហ៊ុន មេនូឡាយហ្វ៍ ខេមបូឌា។ លោក ចាន់ រដ្ឋា គឺជាបុគ្គលិកដំបូងគេបង្អស់របស់ក្រុមហ៊ុន Manulife ចាប់តំាងពីក្រុមហ៊ុនបានចាប់ផ្តើមប្រតិបត្តិការអាជីវកម្មរបស់ខ្លួននៅក្នុងប្រទេសកម្ពុជាក្នុងឆ្នាំ ២០១២ មកម្ល៉េះ ហើយលោកក៏បានបម្រើការងារអស់រយៈពេល ៨ ឆ្នាំរហូតដល់ឆ្នាំ ២០២២។ លោក ចាន់ រដ្ឋា មានបទពិសោធន៍យ៉ាងច្រើន និងស៊ីជម្រៅក្នុងវិស័យធានារ៉ាប់រងអាយុជីវិត ហើយលោកបានដើរតួនាទីយ៉ាងសំខាន់ក្នុងការអភិវឌ្ឍក្រុមហ៊ុន Manulife នៅក្នុងទីផ្សារកម្ពុជា។ លោកបានដឹកនាំនាយកដ្ឋានផ្នែកលក់របស់ក្រុមហ៊ុនឲ្យឈានមុខគេ និងទទួលបានតំណែងលេខ ១ នៅលើទីផ្សារផងដែរ។
លោក ចាន់ រដ្ឋា ទទួលបានពានរង្វាន់ Global Star of Excellence ពី Manulife ក្នុងឆ្នាំ ២០១៣ ហើយលោកត្រូវបានទទួលស្គាល់ជា Asia Young Leader of the Year ក្នុងឆ្នាំ ២០១៨ ដោយស្ថាប័នអន្តរជាតិ Asia Insurance Review។ ថ្មីៗនេះ លោកត្រូវបានព្រះករុណាព្រះបាទសម្តេចព្រះបរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រនៃព្រះរាជាណាចក្រកម្ពុជាប្រោសព្រះរាជទាននូវគ្រឿងឥស្សរិយយសមុនីសារាភ័ណ្ឌថ្នាក់ មហាសេរីវឌ្ឍន៍ ផងដែរ។
លោក ចាន់ រដ្ឋា បានបញ្ចប់ការសិក្សានៅសាកលវិទ្យាល័យភូមិន្ទភ្នំពេញ និងសាកលវិទ្យាល័យអន្តរជាតិជប៉ុន។ មុនពេលលោកចូលបម្រើការងារនៅ Manulife លោកគឺជាប្រធានគ្រប់គ្រងសាខា ប្រធានផ្នែកទំនាក់ទំនង និងកិច្ចការសង្គម នៅធនាគារ ANZ Royal។
លោកស្រី May គឺជានាយិកាគ្រប់គ្រងនាយកដ្ឋានហិរញ្ញវត្ថុនៃក្រុមហ៊ុន មេនូឡាយហ្វ៍ ខេមបូឌា។ ក្នុងនាមជាសមាជិកមួយរូបនៃគណៈគ្រប់គ្រងប្រតិបត្តិ លោកស្រីទទួលខុសត្រូវលើការគ្រប់គ្រងហិរញ្ញវត្ថុ ផលចំណេញ ការគ្រប់គ្រងហានិភ័យ និងសោធនភាពរបស់ក្រុមហ៊ុន មេនូឡាយហ្វ៍ ខេមបូឌា ដើម្បីបំពេញឱ្យបាននូវគោលដៅ និងការរីកចម្រើនរបស់ក្រុមហ៊ុននៅក្នុងក្របខណ្ឌនៃបទប្បញ្ញត្តិក្នុងស្រុក។
លោកស្រី May គឺជាសមាជិកានៃវិទ្យាស្ថាន និងមហាវិទ្យាល័យការវិភាគហានិភ័យ (Institute and Faculty of Actuaries UK (FIA) នៅចក្រភពអង់គ្លេស។ លោកស្រីបញ្ចប់ការសិក្សាថ្នាក់អនុបណ្ឌិតផ្នែកវិទ្យាសាស្រ្តការវិភាគហានិភ័យ ពីសាលាពាណិជ្ជកម្ម Cass នៅទីក្រុងឡុងដ៍ និងអនុបណ្ឌិតផ្នែកវិទ្យាសាស្ត្រវិស្វកម្មពីសាកលវិទ្យាល័យ New South Wales នៅទីក្រុងស៊ីដនី ប្រទេសអូស្ត្រាលី។
លោកស្រីមានបទពិសោធន៍រយៈពេល ១៥ ឆ្នាំ លើផ្នែកវិភាគហានិភ័យ និងហិរញ្ញវត្ថុ រួមបញ្ចូលទាំងការវិភាគហានិភ័យ និងហិរញ្ញវត្ថុរបស់សាជីវកម្ម ការអភិវឌ្ឍផលិតផល និងតម្លៃផលិតផល មូលធនសេដ្ឋកិច្ច ការគ្រប់គ្រងហានិភ័យ និងការវិនិយោគ។ លោកស្រីបានបម្រើការងារនៅក្រុមហ៊ុនធានារ៉ាប់រងអាយុជីវិត ក៏ដូចជាក្រុមប្រឹក្សាយោបល់ឈានមុខគេមួយចំនួននៅចក្រភពអង់គ្លេស ប្រទេសអូស្ត្រាលី និងប្រទេសថៃ។ មុនពេលលោកស្រីចាប់ផ្តើមអាជីពក្នុងផ្នែកវិភាគហានិភ័យ លោកស្រីធ្លាប់ជាវិស្វករស៊ីវិលម្នាក់ដែលមានបទពិសោធន៍នៅប្រទេសនូវែលហ្សេឡង់ ចក្រភពអង់គ្លេស ប្រទេសអៀរឡង់ និង សហព័ន្ធអារ៉ាប់។
លោក សម្បត្តិ បានចូលបម្រើការងារ នៅក្រុមហ៊ុន មេនូឡាយហ្វ៍ ខេមបូឌា នៅឆ្នាំ២០១៣ បន្ទាប់ពីចំណាយពេលអស់ ២៤ឆ្នាំនៅសហរដ្ឋអាមេរិក។ លោកមានបទពិសោធន៍ជាង ១១ឆ្នាំ ទៅលើផ្នែកសេវាធានារ៉ាប់រង នៅអាមេរិកខាងជើង និងអាស៊ី។
ក្រោយពីបញ្ចប់ការសិក្សា ពីមហាវិទ្យាល័យ Boston នៅរដ្ឋMassachusetts ជាមួយនឹង សញ្ញាប័ត្រកម្រិតបរិញ្ញាបត្រផ្នែកវិទ្យាសាស្រ្តនយោបាយ និងការសិក្សាអន្តរជាតិ នៅឆ្នាំ២០០១ លោក សម្បត្តិបានចូលបម្រើការងារនៅ ក្រុមហ៊ុនហិរញ្ញវត្ថុ John Hancock នៅឆ្នាំ២០០៥។
បន្ទាប់ពីបានបំពេញការងារ នៅផ្នែកប្រតិបត្តិការអាជីវកម្មថ្មី អស់រយៈពេល ៨ ឆ្នាំនៅក្រុមហ៊ុន John Hancock មក លោកសម្បត្តិ បានត្រលប់មកប្រទេសកម្ពុជាវិញ ដែលថ្មីៗនេះនៅឆ្នាំ២០១៦ លោកត្រូវបានតែងតាំងជា នាយកផ្នែកប្រតិបត្តិការ នៅក្រុមហ៊ុន មេនូឡាយហ្វ៍ ខេមបូឌា។
លោកសម្បត្តិ បានកើតក្នុងអំឡុងពេលសង្គ្រាមស៊ីវិល និងបានរស់នៅ ក្នុងជំរុំជនភៀសខ្លួននៅកម្ពុជា ហើយលោក ជាអនិកជនខែ្មរ-អាមេរិក ដែលបានសម្រេចចិត្ត ត្រលប់មកស្រុកកំណើតវិញ ដើម្បីជួយប្រជាជនកម្ពុជាកសាងអនាគតហិរញ្ញវត្ថុដ៏មានស្ថិរភាព និងប្រសើរជាងមុន។
លោកស្រី ណារ៉ា បានចូលបម្រើការងារនៅក្រុមហ៊ុន មេនូឡាយហ្វ៍ ខេមបូឌា ក្នុងឆ្នាំ ២០១២ ក្នុងនាមជាបុគ្គលិកផ្នែកគណនាហានិភ័យដំបូងបង្អស់ក្នុងប្រទេសកម្ពុជា បន្ទាប់ពីបានចំណាយពេល ១៦ ឆ្នាំនៅសហរដ្ឋអាមេរិក។ លោកស្រី ណារ៉ា ត្រូវបានតែងតាំងជានាយិកាគ្រប់គ្រងនាយកដ្ឋានអតិថិជន និងទីផ្សារនៅខែមករា ឆ្នាំ ២០១៨។
លោកស្រី ណារ៉ា បានបញ្ចប់ការសិក្សាថ្នាក់បរិញ្ញាបត្រផ្នែកគណិតវិទ្យាពីសាកលវិទ្យាល័យ Texas នៅទីក្រុង Austin ដោយបានផ្តោតលើជំនាញវិទ្យាសាស្រ្តក្នុងការវិភាគហានិភ័យ (វិទ្យាសាស្រ្តធានារ៉ាប់រង)។ លោកស្រីគឺជាសមាជិកនៃសមាគមអ្នកគណនាហានិភ័យ (ASA) និងជាសមាជិកនៃ មជ្ឈមណ្ឌលអ្នកគណនាហានិភ័យប្រចាំសហរដ្ឋអាមេរិក (MAAA) ផងដែរ។ លោកស្រីបានមកបំពេញការងារនៅក្រុមហ៊ុន មេនូឡាយហ្វ៍ ដោយភ្ជាប់ជាមួយនូវបទពិសោធន៍រយៈពេល ១០ ឆ្នាំក្នុងវិស័យធានារ៉ាប់រង និងបទពិសោធន៍ប្រឹក្សាយោបល់ជាមួយក្រុមហ៊ុនប្រឹក្សាយោបល់ល្បីៗដូចជា Watson Wyatt Worldwide និង Aon Hewitt ជាដើម។
មុនពេលចូលមកកាន់តួនាទីបច្ចុប្បន្ន លោកស្រី ណារ៉ា មានតួនាទីសំខាន់មួយក្នុងការបង្កើតផលិតផល និងការគណនាហានិភ័យ ដែលលោកស្រីធ្លាប់បានបង្កើតផលិតផលផ្សេងៗគ្នាដើម្បីបម្រើតម្រូវការអតិថិជនរបស់យើងប្រកបដោយភាពជោគជ័យ។ លោកស្រីទទួលបានពានរង្វាន់បុគ្គលិកឆ្នើមប្រចាំតំបន់អាស៊ី (Asia Stars of Excellence) ក្នុងឆ្នាំ ២០១២ សម្រាប់ស្នាដៃឆ្នើមនានារបស់លោកស្រី។
លោកស្រី ពេជ្រហេមី គឺជានាយិកាគ្រប់គ្រងនាយកដ្ឋានបច្ចេកវិទ្យា និងឌីជីថលនៅក្រុមហ៊ុន មេនូឡាយហ្វ៍ ខេមបូឌា។ ក្នុងនាមជាសមាជិកមួយរូបនៃគណៈគ្រប់គ្រងប្រតិបត្តិ លោកស្រីមានតួនាទីគ្រប់គ្រងផ្នែកបច្ចេកវិទ្យា និងការវិវឌ្ឍទៅមុខផ្នែកឌីជីថលរបស់ក្រុមហ៊ុន។
មុនពេលចូលបម្រើការងារនៅក្រុមហ៊ុន មេនូឡាយហ្វ៍ លោកស្រីមានបទពិសោធន៍រយៈពេល ១៦ ឆ្នាំ លើគម្រោងផ្នែកឌីជីថលសម្រាប់អតិថិជនជុំវិញពិភពលោក។ លោកស្រីក៏ធ្លាប់បម្រើការនៅ ធនាគារ ABA ដែលជាធនាគារដែលមានបច្ចេកវិទ្យាឈានមុខគេមួយនៅកម្ពុជា ហើយលោកស្រីក៏មានតួនាទីបង្កើតក្រុមការងារផ្នែកឌីជីថល និងដឹកនាំកិច្ចខិតខំប្រឹងប្រែងក្នុងការចេញគម្រោងផ្តួចផ្តើម និងការអនុវត្តផ្នែកឌីជីថលផងដែរ។
លោកស្រីគឺជាអ្នកជំនាញ Scrum Master និងមានបរិញ្ញាបត្រជំនាញវិទ្យាសាស្ត្រកុំព្យូទ័រពីវិទ្យាស្ថានបច្ចេកវិទ្យាកម្ពុជា។
លោក សុវណ្ណ គឺជានាយកគ្រប់គ្រងនាយកដ្ឋានច្បាប់ និងការប្រតិបត្តិផ្លូវច្បាប់ នៃក្រុមហ៊ុន មេនូឡាយហ្វ៍ ខេមបូឌា។ ក្នុងនាមជាសមាជិកមួយរូបនៃគណៈគ្រប់គ្រងប្រតិបត្តិ លោកមានតួនាទីទទួលបន្ទុកលើកិច្ចការច្បាប់ ការប្រតិបត្តិផ្លូវច្បាប់ និងអភិបាលកិច្ចរបស់ក្រុមហ៊ុន។
លោក សុវណ្ណ មានជំនាញផ្នែកច្បាប់ទូលំទូលាយជាង ១០ ឆ្នាំ ក្នុងវិស័យឯកជន។ លោកបានចូលបម្រើការងារក្នុងក្រុមហ៊ុន មេនូឡាយហ្វ៍ ខេមបូឌា ក្នុងអំឡុងពេលនៃការរៀបចំបង្កើតនាយកដ្ឋានច្បាប់ និងការប្រតិបត្តិផ្លូវច្បាប់ដំបូងក្នុងឆ្នាំ ២០១២។ លោក សុវណ្ណ ក៏ជាអ្នកទទួលបន្ទុកផ្នែកច្បាប់ អភិបាលកិច្ច និងការប្រតិបត្តិផ្លូវច្បាប់ផ្នែកដំបូងគេក្នុងឧស្សាហកម្មធានារ៉ាប់រងនៅកម្ពុជា ចាប់តាំងពីការកកើតក្រុមហ៊ុនផងដែរ។ មុនពេលចូលមកក្រុមហ៊ុន មេនូឡាយហ្វ៍ គាត់បានបំពេញការងារផ្នែកអភិបាលកិច្ចនៅក្នុងក្រុមហ៊ុនហិរញ្ញវត្ថុឈានមុខគេមួយ និងធ្លាប់ជាអ្នកប្រឹក្សាយោបល់ច្បាប់លើគម្រោងមួយចំនួនសម្រាប់ការិយាល័យច្បាប់នានាក្នុងតំបន់។ លោក សុវណ្ណ ទទួលបានបរិញ្ញាបត្រជាន់ខ្ពស់ចំនួនពីរក្នុងវិស័យនីតិទំនាក់ទំនងសេដ្ឋកិច្ចអាស៊ី-អឺរ៉ុបពីសាកលវិទ្យាល័យ Rennes 2 នៃប្រទេសបារាំង និងនីតិឯកជនពីសាកលវិទ្យាល័យភូមិន្ទនីតិសាស្រ្ត និងវិទ្យាសាស្រ្តសេដ្ឋកិច្ច នៃព្រះរាជាណាចក្រកម្ពុជា ព្រមទាំងសញ្ញាបត្រជាន់ខ្ពស់ផ្នែកនីតិសកម្មភាពសហគ្រាសពីសាកលវិទ្យាល័យ Lumière Lyon 2 នៃប្រទេសបារាំង។ លោកក៏ជាសមាជិកនៃគណៈមេធាវីនៃព្រះរាជាណាចក្រកម្ពុជាផងដែរ។
លោក សាដាត បានចូលមកបម្រើការងារក្នុងក្រុមហ៊ុន មេនូឡាយហ្វ៍ ខេមបូឌា ជាមួយនឹងបទពិសោធន៍យ៉ាងទូលំទូលាយក្នុងវិស័យសេវាកម្មហិរញ្ញវត្ថុ ដែលថ្មីៗនេះលោកធ្លាប់ជា នាយកគ្រប់គ្រង នាយកដ្ឋានធនធានមនុស្ស និងជាជំនួយការអគ្គនាយកប្រតិបត្តិ នៃធនាគារ ជេ ត្រាស់ រ៉ូយ៉ាល់ ហើយនាពេលកន្លងមក លោកក៏បានកាន់តួនាទីជាន់ខ្ពស់ជាច្រើននៅធនាគារ អេ អ៊ិន ហ្សិត រ៉ូយ៉ាល់ ផងដែរ ។ លោកមានបទពិសោធន៍ជាង ១៤ ឆ្នាំ នៅក្នុងផ្នែកជាច្រើននៃនាយកដ្ឋានធនធានមនុស្ស រួមមាន ផ្នែកបណ្តុះបណ្តាល និងការអភិវឌ្ឍន៍ ផ្នែកប្រឹក្សាធនធានមនុស្ស និង ផ្នែកដទៃផ្សេងៗទៀត។
ពេញមួយអាជីពរបស់លោក លោក សាដាត បានផ្តោតទៅលើការផ្តល់នូវដំណោះស្រាយផ្នែកអភិវឌ្ឍន៍ក្នុងការកសាងសមត្ថភាព ការរៀបចំវប្បធម៌ស្ថាប័ន ការជំរុញការចូលរួមរបស់បុគ្គលិក និងការដឹកនាំដើម្បីការផ្លាស់ប្តូរជាវិជ្ជមាននៅក្នុងស្ថាប័ន។ ក្នុងអំឡុងពេលនៃការបំពេញតួនាទីចុងក្រោយបំផុតជា នាយកគ្រប់គ្រង នាយកដ្ឋានធនធានមនុស្ស និងជាជំនួយការអគ្គនាយកប្រតិបត្តិធនាគារ លោកសម្រេចបានលទ្ធផលចេញពីគំនិតផ្តួចផ្តើមសំខាន់ៗសម្រាប់អង្គភាព ដែលរួមមាន ការធ្វើឲ្យស្ថប័នកា្លយជាមជ្ឈមណ្ឌលសម្រាប់ការអភិវឌ្ឍន៍ទេពកោសល្យ ការសម្រេចបាននូវការចូលរួមរបស់បុគ្គលិក និងការផ្លាស់ប្តូរប្រកបដោយជោគជ័យសម្រាប់ធនាគារ ក៏ដូចជាការដឹកនាំការអនុវត្តនូវយុទ្ធសាស្ត្រអាជីវកម្មជាដើម។
ក្នុងរយៈពេលប៉ុន្មានឆ្នាំកន្លងមកនេះ លោក បានផ្តោតការយកចិត្តទុកដាក់ជាខ្លាំងទៅលើការអភិវឌ្ឍសមត្ថភាពបុគ្គលិក តាមរយៈការជួយគាំទ្រឲ្យពួកគេបំពេញការងារបានកាន់តែប្រសើរ បង្កើតបានជាភាពពេញចិត្តនឹងការសម្រេចបានស្នាដៃការងាររបស់ខ្លួន និងជំរុញឲ្យមានឱកាសការងារជាច្រើន។