Manulife Home Country Youtube
Group Life.jpg

ដំណើរការជ្រើសរើសបុគ្គលិក

 

បណ្ដុំនៃទេពកោសល្យ

យើងធ្វើការពិចារណា ទៅលើពាក្យសុំធ្វើការ ដែលទទួលបានពីប្រភពនានា នៅមុន និងនៅ​ថ្ងៃ​បិទ​​ការទទួលពាក្យសុំធ្វើការ ព្រមទាំងពិចារណាទៅលើបេក្ខភាព ដែលមាននៅក្នុង​បណ្តុំ⁄​បណ្តា​បេក្ខភាពរបស់យើងផងដែរ។

 

ការពិនិត្យជាលើកដំបូង

ពាក្យសុំធ្វើការទាំងអស់ នឹងត្រូវបានធ្វើការវាយតម្លៃ ទៅតាមលក្ខខណ្ឌជ្រើសរើសការងារនោះ។ ការសម្ភាសន៍ជុំទីមួយ/ជុំជម្រុះ​នឹងត្រូវធ្វើឡើង ដើម្បីវាយតម្លៃលើសមត្ថភាព របស់បេក្ខជន សម្រាប់ឱកាសការងារនោះ ដោយក្រុមការងារ ផ្នែកជ្រើសរើសបុគ្គលិក និង/ឬប្រធានផ្នែកជ្រើសរើស។

 

ការសម្ភាសន៍ និងការវាយតម្លៃ

មានតែបេក្ខជន ដែលជាប់ពីវគ្គជម្រុះតែប៉ុណ្ណោះ ដែលនឹងត្រូវបានជ្រើសរើស សម្រាប់ការសម្ភាសន៍ ជាមួយអ្នកគ្រប់គ្រងផ្នែកជ្រើសរើស។ សម្រាប់មុខតំណែងមួយចំនួន នឹងមានការសម្ភាសន៍ ដោយជំនួប ដោយការប្រើជាវីដេអូ/សំឡេង ជាមួយនឹងការិយាល័យប្រចាំតំបន់/ ក្រុមហ៊ុនសហការរបស់យើង។ ការវាយតម្លៃអាចរួមទាំងការធ្វើតេស្តិ៍ និងការត្រួតពិនិត្យ លើជីវប្រវត្តិ។

 

ការផ្ដល់ជូនការងារ

យើងផ្តល់ជូនប្រាក់បៀវត្សរ៍ជាទីគាប់ចិត្ត និងកញ្ចប់អត្ថប្រយោជន៍ផ្សេងៗ។ ក្រុមការងារ ជ្រើសរើសបុគ្គលិក នឹងជួយណែនាំដល់បេក្ខជន ដែលជាប់ជាស្ថាពរ នៅថ្ងៃចាប់ផ្តើមធ្វើការ ព្រមទាំងណែនាំអំពីដំណើរការចាំបាច់ផ្សេងៗ មុនពេលបម្រើការងារ។