Manulife Home Country Youtube

 

សំណួរទូទៅ

សំណួរទី១៖  ខ្ញុំចង់ដឹងថា តើក្រុមហ៊ុន មេនូឡាយហ្វ៍ អាចជួយការពារហិរញ្ញវត្ថុគ្រួសារខ្ញុំ រៀបចំផែនការសម្រាប់ការចូលនិវត្តន៍ ឬរៀបចំគម្រោងសម្រាប់ការសិក្សារបស់កូនខ្ញុំ ដូចម្ដេច?

សំណួរទី២៖  តើទីប្រឹក្សាធានារ៉ាប់រងអាយុជីវិត របស់ក្រុមហ៊ុន មេនូឡាយហ្វ៍ អាចទាក់ទងមកខ្ញុំបានទេ?

សំណួរទី៣៖  តើក្រុមហ៊ុន មេនូឡាយហ្វ៍ ខេមបូឌា ផ្ដល់ជូនផលិតផលអ្វីខ្លះ ទៅកាន់អតិថិជន?

សំណួរទី៤៖  តើ 'អំឡុងពេលពិចារណា រយៈពេល ២១ថ្ងៃ' មានន័យដូចម្ដេច?

សំណួរទី៥៖  តើអ្វីដែលហៅថា ការធានារ៉ាប់រងបណ្ដោះអាសន្ន?

សំណួរទី៦៖  តើខ្ញុំមានជម្រើសអ្វីខ្លះ ក្នុងការបង់បព្វលាភ?

សំណួរទី៧៖  តើខ្ញុំអាចបង់បុព្វលាភ នៅការិយាល័យរបស់ក្រុមហ៊ុន មេនូឡាយហ្វ៍ បានដែរឬទេ?

សំណួរទី៖  អត្ថប្រយោជន៍ព្យាបាលជំងឺធ្ងន់ធ្ងរ


 

  សំណួរទី១៖  ខ្ញុំចង់ដឹងថា តើក្រុមហ៊ុន មេនូឡាយហ្វ៍ អាចជួយការពារហិរញ្ញវត្ថុរបស់ខ្ញុំ រៀបចំផែនការសម្រាប់ការចូលនិវត្តន៍ ឬរៀបចំគម្រោងសម្រាប់ការសិក្សារបស់កូនខ្ញុំដូចម្ដេច?

សម្រាប់ព័ត៌មានបន្ថែម សូមទាក់ទងមកកាន់ សេវាបម្រើអតិថិជន តាមរយៈទូរស័ព្ទលេខ ០២៣ ៩៦៥ ៩៩៩ ឬផ្ញើរអ៊ីម៉ែលទៅកាន់ customer_service_kh@manulife.com ឬផ្ញើរលេខទូរស័ព្ទរបស់លោកអ្នក ចូលទៅកាន់ Inbox របស់គេហទំព័រហ្វេសប៊ុកផ្លូវការ របស់ក្រុមហ៊ុន មេនូឡាយហ្វ៍ ខេមបូឌា (www.facebook.com/ManulifeKH) ដើម្បីឱ្យក្រុមការងារយើងខ្ញុំទាក់ទងទៅលោកអ្នក។

        

 


 

  សំណួរទី២៖  តើទីប្រឹក្សាធានារ៉ាប់រងអាយុជីវិត របស់ក្រុមហ៊ុន មេនូឡាយហ្វ៍ អាចទាក់ទងមកខ្ញុំបានទេ?

         លោកអ្នក អាចទាក់ទងមកកាន់សេវាបម្រើអតិថិជន ហើយយើងខ្ញុំនឹងរៀបចំ ទីប្រឹក្សាធានារ៉ាប់រងអាយុជីវិត ដើម្បីទាក់ទងទៅលោកអ្នកវិញ។

 


 

    សំណួរទី៣៖  តើក្រុមហ៊ុន មេនូឡាយហ្វ៍ ខេមបូឌា ផ្ដល់ជូនផលិតផលអ្វីខ្លះ ទៅកាន់អតិថិជន?

ក្រុមហ៊ុន មេនូឡាយហ្វ៍ ផ្ដល់ជូននូវគម្រោងការពារអាយុជីវិត ចំនួន ៦ ធំៗ ដែលមានដូចជា៖

  1. គម្រោងអនាគតគ្រួសារខ្ញុំ ជាមួយមេនូឡាយហ្វ៍
  2. គម្រោងមរតកខ្ញុំ ជាមួយមេនូឡាយហ្វ៍
  3. គម្រោងអនាគតការសិក្សារបស់កូនខ្ញុំ ជាមួយមេនូឡាយហ្វ៍
  4. ការការពារកម្ចីទិញផ្ទះ ជាមួយមេនូឡាយហ្វ៍
  5. គម្រោងធានារ៉ាប់រងអាយុជីវិតជាក្រុម ជាមួយមេនូឡាយហ្វ៍
  6. ការធានារ៉ាប់រងអាយុជីវិតជាក្រុម សម្រាប់ការការពារកម្ចី

 

យើងមានផ្ដល់ជូន អត្ថប្រយោជន៍ព្យាបាលជំងឺធ្ងន់ធ្ងរ ដែលជាអត្ថប្រយោជន៍បន្ថែមលើគម្រោងមរតកខ្ញុុំ និងគម្រោងអនាគតការសិក្សារបស់កូនខ្ញុំ។

 

 


 

  សំណួរទី៤៖  តើ 'អំឡុងពេលពិចារណា រយៈពេល ២១ថ្ងៃ' មានន័យដូចម្ដេច?

ម្ចាស់ប័ណ្ឌសន្យារ៉ាប់រង អាចលុបចោល គម្រោងធានារ៉ាប់រង ប្រសិនបើ ពួកគាត់ដាក់សំណើរសរសេរមកកាន់ ក្រុមហ៊ុន ក្នុងអំឡុងពេល ២១ (ម្ភៃមួយ) ថ្ងៃ ចាប់ពីថ្ងៃដែលចុះហត្ថលេខានៅលើ លិខិតទទួលប័ណ្ឌសន្យារ៉ាប់រង។ ការបង់បុព្េះលាភ នឹងត្រូវបានសងវិញ ហើយកម្រៃនៃការពិនិត្យសុខភាព នឹងត្រូវបានទូទាត់ពីការបង្វិលសងប្រាក់។

 


 

 សំណួរទី៥៖  តើអ្វីដែលហៅថា ការធានារ៉ាប់រងបណ្ដោះអាសន្ន?
          
អំឡុងពេលដំបូងនៃ ការដាក់ពាក្យ ជាមួយនឹងការបង់បុព្វលាភពេញលេញ អតិថិជនត្រូវទទួលបានការការពារ ដែលស្ថិតក្រោម កិច្ចព្រមព្រៀងធានារ៉ាប់រងបណ្ដោះអាសន្ន។ ប្រសិនបើអតិថិជន ទទួលមរណៈភាព នៅក្នុងអំឡុងពេល ការធានារ៉ាប់រងបណ្ដោះអាសន្ននៅមានប្រសិទ្ធភាព ក្រុមហ៊ុននឹងទូទាត់សង ទៅតាមលក្ខខណ្ឌដែលបានចែងនៅក្នុង ប័ណ្ឌសន្យាធានារ៉ាប់រង។

 


 

 សំណួរទី៦៖  តើខ្ញុំមានជម្រើសអ្វីខ្លះ ក្នុងការបង់បុព្វលាភ?

នៅពេលជាវ ផលិតផលធានារ៉ាប់រងអាយុជីវិត ពីក្រុមហ៊ុន មេនូឡាយហ្វ៍ លោកអ្នកទទួលបានជម្រើសនៃការបង់បុព្វលាភនានាដូចជា សាច់ប្រាក់សុទ្ធ ការផ្ទេរប្រាក់តាមធនាគារ មូលប្យទានបត្រ ការដាក់ប្រាក់ ការទូទាត់ប្រាក់តាមប្រព័ន្ធទូរស័ព្ទតាមរយៈសេវាវីង (Wing) ការផ្ទេរប្រាក់តាមប្រព័ន្ធអ៊ិនធើណិត ឬ ការផ្ទេរប្រាក់ផ្ទាល់តាមរយៈគណនីសន្សំនៅតាមធនាគារនានា ផងដែរ។ 

 

               

                 


 

   សំណួរទី៧៖  តើខ្ញុំអាចបង់បុព្វលាភ នៅការិយាល័យរបស់ក្រុមហ៊ុន មេនូឡាយហ្វ៍ ដែរឬទេ?

បាទ/ចាស អតិថិជន ឬម្ចាស់ប័ណ្ណសន្យារ៉ាប់រង អាចមកកាន់ការិយាល័យរបស់ក្រុមហ៊ុន មេនូឡាយហ្វ៍ ដើម្បីធ្វើការបង់បុព្វលាភ។

សូមភ្ជាប់មកជាមួយនូវ អត្តសញ្ញាណបណ្ណ ឬលិខិតឆ្លងដែន។

ការទូទាត់សាច់ប្រាក់ត្រូវបានកម្រិតត្រឹមចំនួន ៣ ពាន់ដុល្លារសហរដ្ឋអាមេរិច។ ប្រសិនបើតម្លៃបុព្វលាភ ច្រើនជាង ៣ពាន់ដុល្លារសហរដ្ឋអាមេរិច លោកអ្នកអាចភ្ជាប់មកជាមួយនឹងមូលប្បទានបត្រ។


 

   សំណួរទី ៖  អត្ថប្រយោជន៍ព្យាបាលជំងឺធ្ងន់ធ្ងរ

1. តើអ្វីទៅជា អត្ថប្រយោជន៍ព្យាបាលជំងឺធ្ងន់ធ្ងរ?

- អត្ថប្រយោជន៍ព្យាបាលជំងឺធ្ងន់ធ្ងរ គឺជាការការពារមួយប្រភេទដែល នឹងផ្តល់ជូននូវប្រាក់សំណងដុលនៅពេល ដែលអ្នកត្រូវបានធានាអាយុជីវិតត្រូវបានធ្វើរោគវិនិច្ឆ័យឃើញថា មានជំងឺធ្ងន់ធ្ងរណាមួយដូចបានកំណត់នៅក្នុងខ និង​លក្ខខណ្ឌ។

- អត្ថប្រយោជន៍នេះអាចភ្ជាប់ជាមួយនឹង ​គម្រោងអនាគតការសិក្សារបស់កូនខ្ញុំជាមួយមេនូឡាយហ្វ៍ និង គម្រោងមរតកខ្ញុំជាមួយមេនូឡាយហ្វ៍

 

2. ហេតុអ្វីបានជាខ្ញុំត្រូវទិញ​ អត្ថប្រយោជន៍ព្យាបាលជំងឺធ្ងន់ធ្ងរនេះ?

- អត្ថប្រយោជន៍ព្យាបាលជំងឺធ្ងន់ធ្ងរនេះនឹងជួយលោកអ្នកអស់ក្តីបារម្ភក្នុង​ការ​ចំណាយ​លើការព្យាបាលជំងឺធ្ងន់ធ្ងរដូចបានកំណត់នៅក្នុងខ និង​លក្ខខណ្ឌ។

- ចំនួនទឹកប្រាក់ដែល​លោក​អ្នក​បានសន្សំ​ជាមួយមេនូឡាយហ្វ៍នឹង​រក្សានៅដដែលដោយ​មិនមានការប៉ះពាល់ឡើយ។​

 

3. តើប្រភេទជំងឺធ្ងន់ធ្ងរណាខ្លះដែលត្រូវបានការពារនៅក្នុង​អត្ថប្រយោជន៍ព្យាបាលជំងឺធ្ងន់ធ្ងរនេះ?

- មេនូឡាយហ្វ៍ ផ្តល់ជូនការការពារទៅលើជំងឺធ្ងន់ធ្ងរចំនួន១៤ស្ថានភាពជំងឺ (៧​ស្ថានភាពជំងឺសម្រាប់ជំងឺធ្ងន់ធ្ងរកម្រិតដំបូង និង៧ស្ថានភាពជំងឺទៀតសម្រាប់ជំងឺធ្ងន់ធ្ងរកម្រិតធ្ងន់) ដូចបានចែងក្នុងតារាងខាងក្រោម៖

 

ជំងឺធ្ងន់ធ្ងរ

កម្រិតដំបូង

កម្រិតធ្ងន់

មហារីក

ជំងឺមហារីកដំណាក់កាលដំបូង

ជំងឺមហារីកដំណាក់កាលធ្ងន់ធ្ងរ

បេះដូង

ការដាក់បញ្ចូលថ្មជំនួយបេះដូង ឬ ការប្រើ​ឧបករណ៏​​ជំនួយ​ដល់​ការ​កន្រ្តាក់សាច់​ដុំបេះដូង

ជំងឺគាំងបេះដូង

បេះដូង

ការវះកាត់ជួសជុលសរសៃឈាមបេះដូង

ការវះកាត់តសរសៃឈាមបេះដូង

ខួរក្បាល

ការវះកាត់​សរសៃ​ឈាម​ខួរ​ក្បាល ដុំសរសៃឈាមខួរក្បាលដែលមានភាពមិន​ប្រក្រតី

ជំងឺដាច់សសៃឈាមខួរក្បាលធ្ងន់ធ្ងរ

ថ្លើម

ការវះកាត់ថ្លើមផ្នែកណាមួយចេញ (យ៉ាងហោចណាស់ 1ក្លែប)

ការខូចថ្លើមដំណាក់កាលចុងក្រោយ

សួត

ការវះកាត់យកសួតមួយចំហៀង (ទាំងមូល) ចេញ

ជំងឺសួតដំណាក់កាលចុងក្រោយ

តម្រងនោម

(ក្រលៀន​)

ការវះកាត់តម្រងនោម​មួយ​ចំហៀង​ចេញ

ការខូចតម្រងនោម

 

4. ហេតុអ្វីបានជាក្រុមហ៊ុន មេនូឡាយហ្វ៍ ផ្តល់ជូនការការពារទៅលើជំងឺធ្ងន់ធ្ងរតែចំនួន ១៤ ​ស្ថានភាពជំងឺធ្ងន់ធ្ងរនេះ?

- មូលហេតុដែលក្រុមហ៊ុនមេនូឡាយហ្វ៍ធ្វើការការពារទៅលើជំងឺធ្ងន់ធ្ងរតែចំនួន ១៤ ​ស្ថានភាពជំងឺធ្ងន់ធ្ងរនេះ ព្រោះបើយោងទៅតាមការស្រាវជ្រាវអំពីសុខភាពប្រជាជនកម្ពុជា យើងអាចឃើញថាជំងឺទាំងនេះគឺជាជំងឺធ្ងន់ធ្ងរដែលកំពុងតែកើតមានយ៉ាងញឹកញាប់គួរអោយកត់សម្គាល់ក្នុងពេលបច្ចុប្បន្ននេះ។ យ៉ាងណាមិញ យើងក៏នៅតែបន្តធ្វើការសិក្សាដើម្បីផ្តល់ជូនការការពារលើប្រភេទ​ស្ថានភាពជំងឺធ្ងន់ធ្ងរផ្សេងៗបន្ថែមទៀតនាពេលអនាគត។

 

5. តើមានការចាំបាច់ដែរឬទេក្នុងការទទួលយកអត្ថប្រយោជន៍ព្យាបាលជំងឺធ្ងន់ធ្ងរបន្ថែមទៀត នៅពេលដែលខ្ញុំមានការធានារ៉ាប់រងសុខភាពរួចហើយ?

- វាជាការចាំបាច់ដែលលោកអ្នកគួរមានបន្ថែមទៀត​ ពីព្រោះអត្ថប្រយោជន៍ព្យាបាលជំងឺធ្ងន់ធ្ងរប្រៀបដូចជាអត្ថប្រយោជន៍បន្ថែមទៅលើការធានារ៉ាប់រងសុខភាពរបស់លោកអ្នក។​អត្ថប្រយោជន៍ព្យាបាលជំងឺធ្ងន់ធ្ងរនឹងផ្តល់សំណងជា​ប្រាក់ដុលដែលលោកអ្នកអាចយកថវិកាទាំងនោះទៅព្យាបាល​ជំងឺធ្ងន់ធ្ងរ ហើយក៏ជាចំណែកមួយជួយដោះស្រាយតម្រូវការហិរញ្ញវត្ថុផ្ទាល់​ខ្លួន​ផ្សេងៗទៀតដែល​ចាំ​បាច់ផងដែរ។

- ខាងក្រោមនេះគឺជាអត្ថប្រយោជន៍សំខាន់ៗរបស់អត្ថប្រយោជន៍ព្យាបាលជំងឺធ្ងន់ធ្ងរ

- ទទួលបានការការពាររហូតដល់ ១៤ ស្ថានភាពជំងឺធ្ងន់ធ្ងរដែលមានទឹកប្រាក់ត្រូវបានធានារហូតដល់​ ១០០​ ០០០​ ដុល្លារ​អាមេរិក​ (ដប់ម៉ឺន ដុល្លារអាមេរិក)

- ទទួលបាន ៥០% នៃទឹកប្រាក់ត្រូវបានធានាសម្រាប់ប្រាក់សំណងករណីជំងឺធ្ងន់ធ្ងរកម្រិតដំបូង​

- ២៥​ ០០០ ដុល្លារ​​អាមេរិក​

- រាល់បុព្វលាភរ៉ាប់រងទាំងអស់នាពេលអនាគតត្រូវបានលើកលែងបន្ទាប់ពីប្រាក់​សំណងករណីជំងឺធ្ងន់ធ្ងរកម្រិតធ្ងន់បានផ្តល់ជូនរួច ហើយប័ណ្ណ​សន្យារ៉ាប់រងរបស់​លោកអ្នកនៅតែមានសុពលភាព

- ចំនួនទឹកប្រាក់ដែលលោកអ្នកបានសន្សំជាមួយមេនូឡាយហ្វ៍នឹងរក្សានៅដដែលដោយមិនមានការប៉ះពាល់ឡើយ។

- វិសាលភាពនៃការការពាររហូតដល់គ្រប់ប្រទេស។

 

6. តើអ្នកណាអាចទិញអត្ថប្រយោជន៍ព្យាបាលជំងឺធ្ងន់ធ្ងរ នេះ?

- អតិថិជនគ្រប់រូប​ដែលមានអាយុចាប់ពី ១៨​​ ទៅដល់ ៥៥ ឆ្នាំ។

 

7. តើខ្ញុំអាចទិញ អត្ថប្រយោជន៍ព្យាបាលជំងឺធ្ងន់ធ្ងរ តាមរបៀបណា?

- លោកអ្នកអាចទិញ អត្ថប្រយោជន៍ព្យាបាលជំងឺធ្ងន់ធ្ងរ នេះតាមរយៈ ទីប្រឹក្សាធានារ៉ាប់រង​ និង មន្ត្រីជំនាញប្រឹក្សាធានារ៉ាប់រងរបស់ក្រុមហ៊ុន មេនូឡាយហ្វ៍​ ឬ លោកអ្នកអាចធ្វើដំណើរមកកាន់ការិយាល័យណាមួយរបស់ក្រុមហ៊ុនដែលនៅជិតលោកអ្នក ឬក៏ទំនាក់ទំនងមកកាន់ក្រុមហ៊ុនយើងខ្ញុំតាមរយៈលេខទូរស័ព្ទ ០២៣​ ៩៦៥ ​៩៩៩។

 

8. តើខ្ញុំអាចទិញទំហំការការពារសម្រាប់ អត្ថប្រយោជន៍ព្យាបាលជំងឺធ្ងន់ធ្ងរ រហូតដល់ប៉ុន្មាន?

- ទំហំការការពារសម្រាប់ អត្ថប្រយោជន៍ព្យាបាលជំងឺធ្ងន់ធ្ងរ មាន​រហូតដល់១០​០​ ០០០​ ដុល្លារ​អាមេរិក​ (ដប់ម៉ឺន ដុល្លារអាមេរិក)។

 

9. តើប្រាក់សំណងករណីជំងឺធ្ងន់ធ្ងរនឹងផ្តល់ទៅឲ្យ​ខ្ញុំដោយផ្ទាល់ ឬ តាម​រយៈ​មន្ទីរពេទ្យ?

- ប្រាក់សំណងករណីជំងឺធ្ងន់ធ្ងរនឹងផ្តល់ជូនលោកអ្នកដោយផ្ទាល់។

 

10. ប្រសិនបើខ្ញុំត្រូវបានធ្វើរោគវិនិច្ឆ័យឃើញ​ថាមានជំងឺធ្ងន់ធ្ងរណាមួយខណៈពេលដែលប័ណ្ណសន្យារ៉ាប់រងរបស់ខ្ញុំនៅមានសុពលភាព តើខ្ញុំអាចទាមទារសំណងលើប្រាក់សំណងករណីជំងឺធ្ងន់ធ្ងរកម្រិតធ្ងន់បន្ទាប់ទៀតដែរឬទេ?

- ជាជំហានដំបូង លោកអ្នកអាចធ្វើការទាមទារសំណងលើ​ករណីជំងឺធ្ងន់ធ្ងរកម្រិតដំបូង។ ក្រោយមក ប្រសិនបើលោកអ្នកត្រូវបានធ្វើរោគវិនិច្ឆ័យឃើញ​ថាមានជំងឺធ្ងន់ធ្ងរកម្រិតធ្ងន់ណា​មួយដូចបានចែងក្នុងខ និង លក្ខខណ្ឌរបស់ក្រុមហ៊ុន លោកអ្នកអាចធ្វើការទាមទារសំណងលើករណីជំងឺធ្ងន់ធ្ងរកម្រិតធ្ងន់។ បន្ទាប់ពីទូទាត់ការទាមទារសំណងលើប្រាក់សំណងករណីជំងឺធ្ងន់ធ្ងរកម្រិតធ្ងន់រួចហើយ រាល់បុព្វលាភរ៉ាប់រងទាំងអស់នាពេលអនាគតត្រូវបានលើកលែង ពោលប័ណ្ណសន្យារ៉ាប់រងរបស់លោកអ្នកនៅ​តែមានសុពលភាព។

 

11. ប្រសិនបើខ្ញុំត្រូវបានធ្វើរោគវិនិច្ឆ័យឃើញ​ថាមានជំងឺធ្ងន់ធ្ងរកម្រិតដំបូងច្រើនជាងមួយស្ថានភាពជំងឺក្នុងអំ​ឡុងពេលតែមួយ  តើខ្ញុំអាចធ្វើការទាមទារសំណងលើករណីជំងឺធ្ងន់ធ្ងរកម្រិតដំបូងគ្រប់ស្ថានភាពជំងឺទាំងអស់នោះដែរឬទេ?

- លោកអ្នកអាចធ្វើការទាមទារសំណងលើករណីជំងឺធ្ងន់ធ្ងរកម្រិតដំបូងចំនួនម្តង​ និង កម្រិតធ្ងន់ចំនួនម្តងតែប៉ុណ្ណោះ​។

- ឧទាហរណ៍ ប្រសិនបើអ្នកត្រូវបានធានាអាយុជីវិតត្រូវបានធ្វើរោគវិនិច្ឆ័យឃើញថាមានជំងឺមហារីកសុដន់កម្រិតដំបូង នោះក្រុមហ៊ុន មេនូឡាយហ្វ៍ នឹងផ្តល់នូវប្រាក់សំណងករណីជំងឺធ្ងន់ធ្ងរកម្រិតដំបូង។ ប៉ុន្មានឆ្នាំក្រោយមក នៅពេលដែលអ្នកត្រូវបានធានាអាយុជីវិតត្រូវបានធ្វើរោគវិនិច្ឆ័យឃើញ​ថាមានជំងឺមហារីកស្បូនកម្រិតធ្ងន់ នោះក្រុមហ៊ុន មេនូឡាយហ្វ៍ នឹងផ្តល់នូវប្រាក់សំណងករណីជំងឺធ្ងន់ធ្ងរកម្រិតធ្ងន់ទៀត ដែលចំនួនទឹកប្រាក់ផ្តល់ជូនលោកទីពីរនេះនឹងត្រូវបានទូទាត់ជាមួយនឹងប្រាក់សំណងផ្តល់ជូនលើកដំបូង។

 

12. តើខ្ញុំអាចទទួលបានការការពារនៅក្រៅប្រទេសកម្ពុជាដែរឬទេ?

- លោកអ្នកអាចទទួលបានការការពារនៅក្រៅប្រទេសកម្ពុជាបាន ព្រោះវិសាលភាពនៃការការពាររបស់អត្ថប្រយោជន៍នេះមានរហូតដល់គ្រប់ប្រទេស។

 

13. បន្ទាប់ពីខ្ញុំត្រូវបានធ្វើរោគវិនិច្ឆ័យឃើញ​ថាមានជំងឺធ្ងន់ធ្ងរណាមួយ តើនៅពេលណាខ្ញុំអាចទទួលបានប្រាក់សំណងករណីជំងឺធ្ងន់ធ្ងរ?

- ឯកសារចាំបាច់ និងតាមគ្រប់លក្ខខណ្ឌ។

- សម្រាប់ព័ត៌មានបន្ថែមទាក់ទងនឹងការទាមទារសំណង សូមយោងទៅតាមសំណួរ​ទី២០។

 

14. តើខ្ញុំអាចធ្វើការទាមទារសំណងយ៉ាងដូចម្តេច?

- តារាងខាងក្រោមនេះបង្ហាញពីដំណាក់កាលក្នុងការទាមទារសំណង៖

 

ដំណាក់កាល

បរិយាយ

 

  1. សូមផ្តល់ដំណឹងមកកាន់

 

 

 

 

ក​. សូមផ្តល់ដំណឹងជូនទីប្រឹក្សាធានារ៉ាប់រង ឬ ទាក់ទងមកកាន់ផ្នែកសេវា បម្រើអតិថិជនរបស់យើងខ្ញុំតាមរយៈទូរស័ព្ទលេខ ០២៣​ ៩៦៥​ ៩៩៩

ខ. សូមអញ្ជើញមកកាន់ការិយាល័យរបស់ក្រុមហ៊ុនដែលមានទីតាំងដែលនៅជិតលោកអ្នកបំផុត

. សូមទាក់ទងយើងខ្ញុំតាមរយៈអ៊ីម៉ែល customer_service_kh@maulife.com

សំគាល់៖ ការជូនដំណឹងជាលាយល័ក្ខណ៍អក្សរត្រូវធ្វើឡើងក្នុងរយៈពេល ៣០ ថ្ងៃចាប់ពីការបរិច្ឆេទជំងឺធ្ងន់ធ្ងរត្រូវបានធ្វើរោគវិនិច្ឆ័យលើកដំបូង

 

  1. យើងខ្ញុំនឹងផ្តល់ជូនលោកអ្នកនូវ ទម្រង់បែបបទដែលតម្រូវឲ្យមាន និងជួយសម្រួលក្នុងការបំពេញ ទម្រង់បែបបទទាំងនោះ

អ្វីដែលលោកអ្នកត្រូវផ្តល់ជូន៖

ក​.  សូមប្រគល់ជូនយើងខ្ញុំនូវរាល់ទម្រង់បែបបទដែលបាន​បំពេញរួច

. របាយការណ៍សុខភាព​បញ្ជាក់ពីការធ្វើរោគវិនិច្ឆ័យនិងរបាយការណ៍ប្រតិបត្តិការក្នុងការវះកាត់

​. ឯកសារវេជ្ជសាស្រ្តដែលពាក់ព័ន្ធដូចជា របាយការណ៍ជាលិការោគសាស្រ្ត​ (histopathology report)  របាយការណ៍ ECG ​ លទ្ធផល​នៃ​ការវិភាគដុំសាច់ និងលទ្ធផល​ស្កេន CT/MRI/PET ។ល។

 

  1. សូមប្រគល់ជូនយើងខ្ញុំនូវរាល់ឯកសារ

ក​. សូមប្រគល់ជូនយើងខ្ញុំទម្រង់បែបបទទាមទារសំណង និងឯកសារ តម្រូវឲ្យមាន ក្នុងកំឡុងពេល ៩០ថ្ងៃគិតចាប់ពីពេលដែលជំងឺធ្ងន់ធ្ងរត្រូវបានធ្វើរោគវិនិច្ឆ័យ

ខ. ដើម្បីពន្លឿននូវដំណើរការទាមទារសំណង សូមលោកអ្នកប្រាកដថា លោកអ្នកបានប្រគល់ជូននូវឯកសារគ្រប់លក្ខខណ្ឌដូចបានរៀបរាប់ក្នុងផ្នែកទី២ខាងលើនោះ

​. យើងខ្ញុំអាចនឹងត្រូវការពេលវេលាបន្ថែមក្នុងដំណើរការទាមទារសំណង នេះ ក្នុងករណីតម្រូវឲ្យមានការបញ្ជាក់បន្ថែម ខណៈនោះយើងខ្ញុំនឹងផ្តល់ជូន ព័ត៌មានទៅកាន់លោកអ្នក។

  1. ការទូទាត់សំណង

រយៈពេលក្នុងការទូទាត់សំណង

គោលការណ៍របស់ក្រុមហ៊ុនមេនូឡាយហ្វ៍ គឺត្រូវធ្វើយ៉ាងណាផ្តល់ការទូទាត់សំណងដែលត្រឹមត្រូវទាំងអស់ទៅកាន់អតិថិជន។ យើងខ្ញុំនឹងប្តេជ្ញាទូទាត់សំណងក្នុងរយៈពេល ៥ ថ្ងៃធ្វើការ គិតចាប់ពីពេលដែលទទួលបានឯកសារគ្រប់លក្ខខណ្ឌទាំងអស់។

  1. កម្រងសំណួរដែលបានសួរញឹកញាប់ (FAQs)

តើអ្នកណាមានទំនួលខុសត្រូវក្នុងការទូទាត់ចំណាយលើកំណត់ហេតុរបស់គ្រូពេទ្យឯកទេស ឬ ឯកសារពេទ្យ?

អ្នកទាមទារសំណងមានទំនួលខុសត្រូវក្នុងការទូទាត់ចំណាយលើកំណត់ហេតុរបស់គ្រូពេទ្យឯកទេស ឬ ឯកសារពេទ្យ លើកលែងតែឯកសារ ដែលក្រុមហ៊ុន មេនូឡាយហ្វ៍ ត្រូវការបន្ថែម។

 
 

 

ប្រសិនបើលោកអ្នកមានសំណួរ និងមតិយោបល់បន្ថែម សូមចូលទៅកាន់

ទំនាក់ទំនង

ឬ ទាក់ទងទៅកាន់

០២៣​ ៩៦៥ ៩៩៩

ឬ ចូលទៅកាន់ទំព័រហ្វេសបុក

Manulife Cambodia

បុគ្គលិកផ្នែកសេវាបម្រើអតិថិជន រីករាយនឹងឆ្លើយតបទៅកាន់លោកអ្នកជានិច្ច។