Manulife Home Country Youtube
Corporate Profile.jpg

វា​ជា​អាជីវកម្ម​ដែល​ផ្តោ​ត​លើ​​ទំ​នាក់​ទំ​នងដ៏​​យូ​រ​អង្វែងមួយ

 

ភ្នំពេញ, ព្រះ​រាជា​ណា​ចក្រកម្ពុ​ជា​  –​  ក្រុមហ៊ុន មេនូឡាយហ្វ៍ ទើប​តែ​បានប្រារព្ធខួប​ប្រាំ​​ឆ្នាំ​នៅព្រះ​រា​ជា​ណា​ចក្រ​ក​កម្ពុជា។ ជាមួយនឹងកំណើនប្រជាជនប្រ​កប​ដោយ​សក្តា​នុពល​ បូ​ក​ផ្សំ​នឹង​កំណើនសេដ្ឋកិច្ចដែល​កំ​ពុង​តែ​កើ​ន​ឡើង​យ៉ាង​ខ្លាំង​ នេះ​ជា​​ការចាប់ផ្តើមដ៏​ល្អ​មួយ​របស់ក្រុមហ៊ុន មេនូឡាយហ្វ៍ ខេម​បូ​ឌា​ ក៏ដូចជាវិស័យ​ធានារ៉ាប់រងអាយុជីវិតនៅ​កម្ពុជា​។

ក្នុង​មួយ​ឆ្នាំ​ម្ដង​ តំបន់​ប្រាសាទនានា​ក្នុង​ខេត្ត​សៀម​រាប ​​បាន​ទាក់ទាញភ្ញៀវ​ទេសចរដ៏ពិសេស​មួយ​ក្រុម​ដែល​ប្រ​មូល​ផ្តុំ​ទៅដោយ​អ្នក​រត់​ប្រ​ណាំង​រាប់ពាន់នាក់ ដែល​ជួ​ប​ជុំ​គ្នា​នៅមុនពេលថ្ងៃ​រះ ដើម្បី​ចាប់​ផ្ដើម​ព្រឹត្តិការ​ណ៍​រត់​ប្រណាំង​អន្តរជាតិ​ប្រចាំ​ឆ្នាំ​ពាក់​កណ្ដាល​ម៉ារ៉ាតុង​នៅ​អង្គរ​វត្ត ដែល​ចាប់​ផ្ដើម​ឡើង​ពេល​ដែល​ព្រះ​អាទិត្យ​រះ​លើ​ទី​ក្រុង​បុរាណ​មួយ​នេះ​​​។

វា​ជា​ទិ​ដ្ឋ​ភាព​ដ៏​ពិសេសមួយដែលឆ្លុះ​បញ្ចាំង​ឲ្យ​ឃើ​ញ​នូវការ​កសាង​ទំ​នាក់​ទំ​នង​យ៉ាង​ស៊ី​ជម្រៅ​​រវាង​​ក្រុមហ៊ុន មេនូឡាយហ្វ៍ ជាមួយនឹង​ប្រទេសកម្ពុជា។ ការឧបត្ថម្ភរបស់ក្រុមហ៊ុន មេនូឡាយហ្វ៍ ខេមបូឌា​ នៅក្នុង​ការ​រត់​ប្រ​ណាំង​ម៉ា​រ៉ា​តុងនេះ​ បាន​ជួយ​លើកកម្ពស់សុខភាព និងសុខុមាលភាព ក៏​ដូ​ច​ជា​គាំទ្រដល់សហគមន៍មូ​លដ្ឋាន ​ដែ​លត្រូវការជំនួយតាម​រយៈ​ការរៃអង្គាសថវិ​កាដើម្បី​ជួយ​ដល់​មន្ទីរពេទ្យកុមារនៅក្នុង​ប្រ​ទេស​កម្ពុជា។ កាលពីឆ្នាំមុន ដោយមានការគាំទ្រពីគណៈកម្មាធិការជាតិអូឡាំពិកកម្ពុជា ក្រុមហ៊ុន មេនូឡាយហ្វ៍ អង្គាស​ថវិកា​បាន​ចំនួន ១១​ ម៉ឺ​ន​ដុល្លារអាមេរិកពីបុគ្គលិករបស់ខ្លួនទូទាំងពិភពលោក ហើយបានបរិច្ចាគទឹក​ប្រាក់​មនុស្ស​ធម៌​នេះ​ទៅកាន់​មន្ទីរពេទ្យកុមារអង្គរនៅ​ក្នុង​ខេត្តសៀមរាប។

ក្រុមហ៊ុន មេនូឡាយហ្វ៍ មានវត្តមាននៅប្រទេសកម្ពុជា ដោយ​មិនត្រឹមតែផ្តល់ជូន​អតិថិជននូវការ​ការពារ​ និងដំបូន្មានផ្នែក​ហិរញ្ញវត្ថុ​ដែលអតិ​ថិ​ជន​ត្រូវ​ការ​ក្នុង​ការ​កសាងជីវិត​ដ៏​ប្រសើរ​ជាង​មុន​ប៉ុណ្ណោះ​ទេ​ តែ​​​ថែម​ទាំងជួយប្រទេសកម្ពុជាក្នុង​ការប្រើ​ប្រាស់​ធនធាន​មនុស្ស​ដែល​ពោរពេញ​ដោយ​សក្តានុពល​ដើម្បី​រួមចំណែក​ក្នុង​សេដ្ឋកិច្ច​ដែលកំពុង​រីក​ចម្រើន​យ៉ាង​រហ័ស​មួយ​ក្នុង​តំបន់​ផង​ដែរ​។

នៅពេលដែលក្រុម​ហ៊ុន​ មេនូ​ឡាយហ្វ៍​ ចូល​មកដល់ប្រទេសកម្ពុជាកាលពីប្រាំ​ឆ្នាំមុន ជាពេលដែល​វិស័យ​ធានារ៉ាប់រងអាយុជីវិតចាប់​កំណើត​ឡើង​ក្នុងប្រទេសផង​ដែរ​។ ក្រោយ​ដំណើរ​ការ​អាជីវកម្ម​បាន​ ១០ ខែ ក្រុម​ហ៊ុន​នេះ​មានអតិថិជន ១​ ០០០​ ​នាក់។ សព្វថ្ងៃនេះ ក្រុម​ហ៊ុន មេនូឡាយហ្វ៍​​ ខេមបូឌា​​មានអតិ​ថិ​ជន ​ជាង ៤០ ០០០ ​នាក់​ជាមួយនឹងទឹកប្រាក់ធានាសរុបជាង ៨០០ លានដុល្លារអាមេរិក។

លោក​ Robert Elliott​ អគ្គ​នាយក​ប្រតិបត្តិ​ និង​នាយក​ចាត់​ការ​ទូទៅ​នៃ​ក្រុម​ហ៊ុន​ មេនូឡាយហ្វ៍​ ខេមបូឌា​ មាន​ប្រសាសន៍​ថា៖​ «កត្តា​ដែល​សំខាន់បំផុត ក្នុង​ការកសាងអាជីវកម្មជោគជ័យមួយ​ គឺជ្រើស​រើស​បុគ្គលិក​ត្រូវ​។​ ខ្ញុំ ​រីករាយណាស់​ដែលមាន​ប្រជាជនខ្មែរជា​ច្រើន​ដែលពោរ​ពេញ​ទៅ​ដោយ​ទេពកោសល្យ មកបម្រើ​ការ​ងារ​ក្នុងក្រុមហ៊ុន​យើង​។»​

ចំណង​ទំនាក់ទំនងដ៏​ល្អជា​មួយ​អតិថិ​ជន​​ដែល​បុគ្គលិកក្នុង​ស្រុក​​បា​ន​កសាង​ឡើង មិន​ត្រឹម​តែ​បង្កើត​មូលដ្ឋាន​គ្រឹះ​ដ៏​រឹង​មាំ​មួយ​សម្រាប់​ក្រុម​ហ៊ុន​​ មេនូឡាយហ្វ៍​ ទេ​ តែ​ថែមទាំង​រួម​ចំណែក​ក្នុង​​ការ​អភិវឌ្ឍន៍​ទីផ្សារ​ធានារ៉ាប់​រង​អាយុជីវិត​ឱ្យ​កាន់​តែ​ប្រសើរ​ឡើង​ទៀត​ផង​។​ ចំណងទំនាក់​ទំនងនេះ​ត្រូវ​បាន​បង្កើត​ឡើង​តាម​រយៈ​វគ្គ​សិក្ខាសាលា​ស្ដី​ពី​ការ​រៀប​ចំផែន​ការ​ហិរញ្ញ​វត្ថុ​រយៈ​ពេល​វែង​នៅ​កន្លែង​ផ្សេង​ៗ​គ្នា​ក្នុង​ប្រទេស​កម្ពុជា​ ដោយ​វគ្គ​ទាំង​អស់​នេះ​ទទួល​បាន​ការ​ចូល​រួម​ពី​ប្រជាជន​កម្ពុជា​ជាង​ ១០០​ ០០០​ នាក់​ហើយ​មក​ដល់​ពេល​នេះ​។​​​

លោក Elliott​ ​បាន​បន្ត​​ថា៖​​ «​​ទំនុក​មាន​សារៈ​សំខាន់​ណាស់​ក្នុង​អាជីវកម្ម​ទាំង​អស់​ ហើយក្រុមហ៊ុន មេនូឡាយហ្វ៍ យក​ចិត្ត​ទុក​ដាក់​យ៉ាង​ខ្លាំង​ ក្នុងការកសាងទំនុកចិត្តនៅក្នុងសហគមន៍ដែលយើង​ធ្វើប្រតិបត្តិការអា​ជី​វកម្ម​។ ទំនាក់ទំនងរវាង​អតិ​ថិ​ជន​ជាមួយនឹង​ក្រុមហ៊ុន មេនូឡាយហ្វ៍ មិនមែន​ជា​ទំនាក់​ទំ​នង​ដែល​មានរយៈពេលមួយខែ ឬមួយឆ្នាំទេ ប៉ុន្តែវាជា​ទំ​នាក់​ទំ​នង​រយៈ​ពេល​វែង​ដែល​លើសពី ១០ ឆ្នាំ ១៥ ឆ្នាំ ២០​ ឆ្នាំ ឬពេញ​មួយជីវិត។»

ប្រទេសកម្ពុជា ក៏​ដូចជាក្រុមហ៊ុន មេនូឡាយហ្វ៍ មាន​ការអភិវឌ្ឍន៍​ គួរឱ្យកត់សម្គាល់។ ក្នុងរយៈពេលតែប៉ុន្មាន​ឆ្នាំ​ប៉ុណ្ណោះ ស្ពាន និងអ​គារថ្មីៗជាច្រើនបាន​លេច​ខ្លួន​ឡើង​ ដែលបង្ហាញឲ្យ​ឃើញពី​សេដ្ឋកិច្ចជាតិដែល​កំ​ពុង​តែ​មាន​សន្ទុះ​ទៅ​មុខ​យ៉ាង​ខ្លាំង​ ខណៈដែលផ្ទះថ្មីៗ​ សាលារៀន និងឡានទំ​នើប​ៗ​ ឆ្លុះ​បញ្ចាំង​ឲ្យ​ឃើញ​ពីភាព​កាន់​តែប្រសើរឡើងនៃ​ជី​វភាព​របស់​ប្រ​ជា​ជន​។

បន្ទាប់ការ​ចាប់ដំ​ណើរ​ការ​អា​ជីវកម្ម​នៅក្នុងប្រទេសកម្ពុជាមិនយូរប៉ុន្មាន ក្រុមហ៊ុន មេនូ​ឡាយហ្វ៍​ ​យល់ឃើញ​​ថា​សុវត្ថិភាពចរាចរផ្លូវ​គោក​គឺជាចំណុច​សំខាន់​ខ្លាំង​មួយ​ដែល​ត្រូវ​យក​ចិត្ត​ទុក​ដាក់​​។ ក្រោយ​មក​ក្រុម​ហ៊ុន​នេះ​ក៏​បាន​សម្រេច​ចិត្ត​ស្វែង​រក​ដំណោះស្រាយ​ដើម្បី​ជួយ​ពង្រឹង​សុវត្ថិភាព​ចរាចរ​ផ្លូវ​គោក​នេះ​។​ ​ក្នុងរយៈពេលប្រាំឆ្នាំកន្លងមកនេះ ក្រុម​ហ៊ុន​បាន​​ចែក​ជូន​មួក​សុវត្ថិភាព​​ជាង​ ៤ ០០០​ មួក​ដល់សិស្សានុសិស្ស មាតា​បិតា​ និងគ្រូបង្រៀន នៅតាមតំបន់ដែល​មាន​ចរាចរ​មមាញឹក​ក្នុង​ប្រទេស​កម្ពុជា​។ លោក Elliott​ ​បាន​មាន​ប្រ​សាសន៍ទៀត​​​ថា៖​​ «​​អាច​នឹ​ង​មាន​កុមារ​មួយ​ចំនួន​នៅ​កន្លែង​ណា​មួយ​ដែល​ត្រូវ​បានសង្គ្រោះ​ជី​វិត​​ដោយ​មួក​សុវត្ថិ​ភាពដែល​យើង​បាន​ចែក​ជូន​នេះ​​​។ ខ្ញុំពិត​ជា​មានមោទនភាពណាស់​ដែលមួកសុវត្ថិភាពរបស់​យើង​អាចជួយការ​ពារ​ជីវិតរបស់ពួ​ក​គេ​បាន​។»

តាមរយៈការយក​​អតិថិជនជា​គោល​នៃរាល់​សកម្ម​ភាព​​ដែលយើងធ្វើ និងការ​គាំទ្រដល់សហគមន៍ ក្រុមហ៊ុន មេនូ​ឡាយហ្វ៍​ ខេមបូឌា​ បានឈ្នះពានរង្វាន់កិត្តិ​យស​លំ​ដាប់​អន្តរជាតិចំនួនពីរនៅក្នុង​ឆ្នាំនេះពី​ស្ថា​ប័ន​ Asia Pacific Customer Service Consortium។ ពានរង្វាន់ទីមួយ គឺ​ជា​​ពាន​រង្វាន់​ទំ​នាក់​ទំនង​ល្អ​ជា​មួយ​អតិ​ថិជន​ប្រ​ចាំ​ឆ្នាំ​ និងពានរង្វាន់ទីពីរ​គឺ​ពាន​រង្វាន់​ភាពជា​អ្នក​ដឹកនាំ​ផ្នែក​ទំនួល​ខុស​ត្រូវ​សង្គម​ប្រ​ចាំ​ឆ្នាំ​ ។ ក្រុមហ៊ុន មេនូឡាយហ្វ៍ ខេមបូឌា គឺជាក្រុមហ៊ុនដំបូងគេ និងតែមួយគត់នៅ​ក្នុង​ប្រទេសកម្ពុជាដែលទទួលបានពានរង្វាន់ទាំង​ពី​រនេះ​ នៅក្នុងប្រវត្តិសាស្រ្ត ២០​ ឆ្នាំរបស់ស្ថាប័ន APCSC ។

ការ​ប្រកួត​ប្រជែង​ និង​ឧបសគ្គ​ជា​ច្រើន​ទៀត​អាច​នឹង​កើត​មាន​ឡើង​នា​ពេល​អនាគត​។ លោក Elliott បានមានប្រសាសន៍ថា៖ «ក្រុមហ៊ុន មេនូឡាយហ្វ៍ នឹងនៅ​ទីនេះដើម្បី​អតិថិជនរបស់យើង និងប្រទេសកម្ពុជា ដើម្បីចូល​រួម​កាត់​បន្ថយ​គ្រោះ​ថ្នាក់​ចរាចរ​​ និងបន្តកសាងអនាគតហិរញ្ញវត្ថុដ៏​ប្រសើរ​ជាង​មុន​មួយ​សម្រាប់​គ្រួសារ​កម្ពុជា។​»

ក្រុមហ៊ុន មេនូឡាយហ្វ៍ បានជួយអតិថិជនរបស់យើងរាប់លាននាក់ ក្នុង​ការ​សម្រេចបាននូវក្តីសុបិន និងបំ​ណង​ប្រាថ្នារបស់ពួកគេ ហើយយើងចង់នាំយកនូវ​បទពិសោធន៍ដ៏អស្ចារ្យនេះជូន​ទៅកាន់ប្រជាជនកម្ពុជា។ លើសពីនេះទៅ​ទៀត ពួក​យើងគឺ​ជា​ក្រុម​ហ៊ុន​ដំ​បូង​គេ​នៅក្នុងឧស្សាហកម្មនេះ ដូច​នេះ​យើងមានឱកាសដើម្បីកសាងឧស្សាហកម្មនេះដំបូងគេ​ផង​ដែរ​។ ជាមួយនឹងអត្ថប្រយោជន៍នេះ ការព្យាយាមបង្កើតម៉ាកយីហោរបស់យើង នឹងមានភាពងាយស្រួលជាងការព្យាយាម ចូលទៅក្នុងទីផ្សារដែលរាយប៉ាយ។


ប្រភព​ពី​៖​ http://sea-globe.com/long-term-relationships-says-manulife-ceo/