Manulife Home Country Youtube

លក្ខខណ្ឌប្រើប្រាស់

«វែបសាយត៍នេះគឺជាកម្មសិទ្ធិរបស់ក្រុមហ៊ុន មេនូឡាយហ្វ៍ (ខេមបូឌា) ភីអិលស៊ី។ ប្រសិនបើលោកអ្នកមានបំណងចូលទៅកាន់ និងប្រើប្រាស់វែបសាយត៍នេះ (ហៅថា «វែបសាយត៍») លោកអ្នកត្រូវទទួលយក និងយល់ព្រមភ្ជាប់កាតព្វកិច្ច និងគោរពតាមលក្ខខណ្ឌទាំងឡាយ (ហៅថា «លក្ខខណ្ឌ»)។ ប្រសិនបើលោកអ្នកមិនយល់ព្រមតាមលក្ខខណ្ឌទាំងនេះទេ លោកអ្នកអាចបញ្ឈប់ការចូលទៅកាន់វែបសាយត៍នេះបាន។ តាមរយៈការបន្តចូលទៅកាន់ និងប្រើប្រាស់វែបសាយត៍នេះ លោកអ្នកត្រូវបានចាត់ទុកថាបានផ្តល់នូវការព្រមព្រៀងរបស់ខ្លួនរួចទៅហើយ ចំពោះលក្ខខណ្ឌទាំងឡាយ រួមទាំងការធ្វើបច្ចុប្បន្នកម្ម និងវិសោធនកម្មផេ្សងៗនាពេលអនាគត។ ដូច្នេះលោកអ្នកគួរតែចូលទៅកាន់វែបសាយត៍នេះម្តងម្កាល ដើម្បីយល់ដឹងអំពីលក្ខខណ្ឌនៃការប្រើប្រាស់បច្ចុប្បន្នដែលភ្ជាប់កាតព្វកិច្ចចំពោះលោកអ្នក។»

ខ្លឹមសារវែបសាយត៍

រាល់ព័ត៌មានដែលមាននៅលើគ្រប់ទំព័រទាំងអស់នៃវែបសាយត៍នេះអាចត្រូវបានកែប្រែ និងធ្វើបច្ចុប្បន្នកម្មនាពេលណាមួយក្នុងថ្ងៃអនាគត ដោយមិនមានការជូនដំណឹងជាមុនឡើយ។ ក្រុមហ៊ុន មេនូឡាយហ្វ៍ (ខេមបូឌា) ភីអិលស៊ី មិនអាចធានា ឬកំណត់ទៅលើទាំងភាពទៀងទាត់ ភាពពេញលេញ ឬក៏ភាពត្រឹមត្រូវនៃខ្លឹមសារវែបសាយត៍ មុខងារវែបសាយត៍ ឬក៏ការផ្ទេរយកនូវព័ត៌មានណាមួយរបស់លោកអ្នកពីវែបសាយត៍សម្រាប់ខ្លួនលោកអ្នកឡើយ។

ព័ត៌មានមួយចំនួននៃវែបសាយត៍ត្រូវបានរៀបចំឡើងដោយបុគ្គលផ្សេងក្រៅអំពីក្រុមហ៊ុន មេនូឡាយហ្វ៍ (ខេមបូឌា) ភីអិលស៊ី និងបណ្ដាវែបសាយត៍សកលដទៃទៀត ដែលលោកអ្នកអាចចូលទៅអានព័ត៌មានទាំងនោះបាន តាមរយៈតំណភ្ជាប់ (Hypertext Link) គឺមានលក្ខណៈឯករាជ្យទាំងស្រុងពីវែបសាយត៍នេះ។ ទោះក្នុងលក្ខណៈណាក៏ដោយ ការរួមបញ្ចូលនូវការទទួលស្គាល់របស់វែបសាយត៍ អត្តសញ្ញាណរបស់បុគ្គល ឬអង្គភាពណាមួយនៅលើវែបសាយត៍ ឬ តំណភ្ជាប់ណាមួយ (Hypertext Link) ទៅកាន់បុគ្គល ឬអង្គភាពណាមួយទៀត គឺមិនត្រូវបានចាត់ទុកជាការទទួលស្គាល់លើវែបសាយត៍សកល ផលិតផល សេវា និងការរួមចំណែករបស់បុគ្គល ឬអង្គភាពនោះនៅក្នុងវែបសាយត៍នេះឡើយ។

បណ្ដាវែបសាយត៍សកលដទៃទៀតដែលអាចផ្តល់នូវលទ្ធភាពចូលកាន់វែបសាយត៍នេះ តាមរយៈតំណភ្ជាប់ (Hypertext Link)  គឺមានភាពឯករាជ្យទាំងស្រុងពីវែបសាយត៍នេះ។ ទោះក្នុងលក្ខណៈណាដ៏ដោយ រាល់តំណភ្ជាប់មកកាន់វែបសាយត៍នេះពីភាគីទីបី គឺមិនត្រូវបានចាត់ទុកជាការទទួលស្គាល់ដោយក្រុមហ៊ុន មេនូឡាយហ្វ៍ (ខេមបូឌា) ភីអិលស៊ី លើវែបសាយត៍សកលរបស់ភាគីទីបីនោះឡើយ។

គោលការណ៍ប្រើប្រាស់វែបសាយត៍

វែបសាយត៍នេះមិនមានបំណងផ្ដល់នូវការប្រឹក្សាអំពីហិរញ្ញវត្ថុ ការធានារ៉ាប់រង ច្បាប់ គណនេយ្យ ឬ ពន្ធដារឡើយ ហើយលោកអ្នកមិនត្រូវពឹងផ្អែកលើវែបសាយត៍នេះទាំងស្រុងនោះទេ។

រាល់ផលិតផល និងសេវារបស់ក្រុមហ៊ុន មេនូឡាយហ្វ៍ (ខេមបូឌា) ភីអិលស៊ី មានតែនៅលើដែនដីនៃប្រទេស ដែលបានផ្តល់ការអនុញ្ញាតតាមច្បាប់ លើប្រតិបត្តិការចែកចាយផលិតផល និងសេវាទាំងនោះប៉ុណ្ណោះ។ រាល់ផលិតផល និងសេវារបស់ក្រុមហ៊ុន មេនូឡាយហ្វ៍ ខេមបូឌា ត្រូវស្ថិតក្រោមខ និងលក្ខខណ្ឌនៃកិច្ចព្រមព្រៀង ឬ កិច្ចសន្យាដែលត្រូវបានអនុវត្ត។

លោកអ្នកយល់ព្រមថា ការប្រើប្រាស់វែបសាយត៍របស់លោកអ្នកគឺត្រូវផ្អែកលើមួលដ្ឋាន «ទទួលស្គាល់ និងមិន កែប្រែ» និងក្រោមការទទួលខុសត្រូវរបស់លោកអ្នកទាំងស្រុង។ ទាំងក្រុមហ៊ុន មេនូឡាយហ្វ៍ (ខេមបូឌា) ភីអិលស៊ី ទាំងក្រុមហ៊ុន មេនូឡាយហ្វ៍ ហ្វាយនែនសល ទាំងក្រុមហ៊ុនសម្ព័ន្ធញាតិដទៃទៀត ទាំងនាយក អភិបាល ឬ បុគ្គលិក ទាំងបុគ្គលនានាដែលពាក់ព័ន្ធនឹងការបង្កើតវែបសាយត៍ ឬខ្លឹមសាររបស់វែបសាយត៍  ត្រូវជាប់កាតព្វកិច្ច ឬ ទទួលខុសត្រូវចំពោះបុគ្គលណាម្នាក់ នូវផលប៉ះពាល់ការបាត់បង់ ឬការខូចខាតដែលអាចកើតឡើងតាមរយៈការប្រើប្រាស់វែបសាយត៍របស់លោកអ្នក រួមបញ្ចូលទាំង និងមិនកំណត់ចំពោះការខូចខាតដោយផ្ទាល់ ដោយមិនផ្ទាល់ ជាពិសេស ចំពោះភាគីទីបី ឬ ជាលទ្ធផល។  បន្ថែមលើនេះទៀត ក្រុមហ៊ុន មេនូឡាយហ្វ៍ (ខេមបូឌា) ភីអិលស៊ី មិនទទួលខុសត្រូវចំពោះផលប៉ះពាល់ជាអវិជ្ជមានណាមួយដោយសារការពឹងផ្អែកមកលើវែបសាយត៍ ឬខ្លឹមសារនៃវែបសាយត៍នេះ។

វែបសាយត៍នេះនឹងមិនត្រូវបានប្រើប្រាស់ (ឬ អាស្រ័យទៅតាមលោកអ្នក) ដើម្បីជាការជំនួសឱ្យការស្រាវជ្រាវឯករាជ្យ ឬការប្រឹក្សាយោបល់អាជីពរបស់លោកអ្នក ដូចដែលត្រូវបានផ្ដល់ជូនដល់លោកអ្នកតាមរយៈការប្រឹក្សាផ្ទាល់ជាមួយអ្នកតំណាងនៃក្រុមហ៊ុន មេនូឡាយហ្វ៍ (ខេមបូឌា) ភីអិលស៊ី​ ឡើយ។

ប្រសិនបើលោកអ្នកចង់ទទួលបានព័ត៌មានបន្ថែមពាក់ព័ន្ធនឹងខ្លឹមសាររបស់វែបសាយត៍នេះ ឬលោកអ្នកមានបំណងទទួលបាននូវការអនុញ្ញាតប្រើប្រាស់ ផលិតឡើងវិញ ឬបោះផ្សាយខ្លឹមសារណាមួយនៃវែបសាយត៍នេះ សូមផ្ញើអ៊ីមែលមកកាន់យើងខ្ញុំ។

ការរក្សា​សន្តិសុខ

លោកអ្នកទទួលស្គាល់ និងបញ្ជាក់អះអាង​ថា អ៊ីនធើណេតមិនមែនជាឧបករណ៍សុវត្ថិភាព ដែលអាចធានា​​បាននូវ​ភាពឯកជននោះទេ ហើយការរក្សាសន្តិសុខពេញ​លេញ និងការរក្សាការសម្ងាត់នៅលើអ៊ីនធើណេតក៏មិនអាចធ្វើទៅបានទេនៅពេលនេះ។ ការប្រើប្រាស់នូវវែបសាយត៍ដោយសម្ងាត់របស់លោកអ្នកនេះមិនត្រូវបានធានាឡើយ ហើយលោកអ្នក​ទទួលស្គាល់ថាការប្រើប្រាស់វែបសាយត៍របស់លោកអ្នក (រាប់បញ្ចូលទាំងព័ត៌មានដែលលោកអ្នកបញ្ជូនទៅកាន់វែបសាយត៍) អាចនឹងត្រូវបានចូលទៅកាន់ដោយ ឬបង្ហាញទៅដល់ បុគ្គលដទៃៗទៀត។ ដោយមិនកំណត់ចំពោះការបដិសេធណាមួយផ្សេងទៀត  ក្រុមហ៊ុន មេនូឡាយហ្វ៍ (ខេមបូឌា) ភីអិលស៊ី នឹងមិនទទួលខុសត្រូវ​ចំពោះ ឬជាប់កាតព្វកិច្ចលើផលប៉ះពាល់ណាមួយដែលលោកអ្នក ឬបុគ្គលណាមួយផ្សេងទៀតអាចនឹងទទួលរងដោយសារការបំពានការសម្ងាត់ ឬសន្តិសុខណាមួយឡើយ។

ឯកជនភាព

ព័ត៌មានដែលអ្នក​ផ្តល់ជូន​ដល់​ក្រុម​ហ៊ុនតាមរយៈវែបសាយត៍​របស់យើងខ្ញុំ គឺត្រូវបានប្រើប្រាស់សម្រាប់គោលបំណងអាជី​វកម្ម​រ​បស់ក្រុមហ៊ុន មេនូឡាយហ្វ៍ (ខេមបូឌា) ភី​អិ​ល​ស៊ី​ តែប៉ុណ្ណោះ ក្នុងការផ្តល់សេវាដើម្បីបំពេញតម្រូវការ​របស់​លោកអ្នក​ក្នុងនាម​ជាអតិថិជនរបស់​យើង​ខ្ញុំ។

ក្រុមហ៊ុនមេនូឡាយហ្វ៍ (ខេមបូឌា) ភីអិល​ស៊ី អាចប្រើ "ឃុកឃី" (cookie) ឬ បច្ចេកវិទ្យាពាក់ព័ន្ធដើម្បីតាមដានការប្រើប្រាស់វែបសាយត៍ និងដើម្បីញ៉ាំងឱ្យសេវាកម្មរបស់យើងខ្ញុំកាន់តែប្រសើរឡើង។

សេចក្តីថ្លែងការណ៍នៃគោលការណ៍ភាពឯកជនក្នុងកិច្ចសហការ

កម្មសិទ្ធិបញ្ញា

ឈ្មោះ ឃ្លាប្រយោគ និមិត្តសញ្ញាតំណាង រូបតំណាង ក្រាហ្វិក រូបភាព ឬ ​ការ​រចនា ដែលត្រូវបានប្រើប្រាស់នៅលើវែបសាយត៍ ​​អាចជាពាណិជ្ជនាម ពាណិជ្ជ​សញ្ញាដែលត្រូវបានចុះបញ្ជី​ ឬ ​មិនត្រូវបានចុះបញ្ជី ​និងសេវាសញ្ញា  (ជារួមហៅថា «ពាណិជ្ជសញ្ញា​») របស់ក្រុមហ៊ុន មេនូឡាយហ្វ៍ (ខេមបូឌា) ភីអិលស៊ី ឬ ក្រុមហ៊ុន មេនូឡាយហ្វ៍ ហ្វាយនែនសល​ ឬ បុត្រសម្ព័ន្ធ ឬ ក្រុមហ៊ុនសម្ព័ន្ធញាតិ​របស់​ខ្លួន​។ ការបង្ហាញពាណិជ្ជ​សញ្ញា​នៅលើវែបសាយត៍នេះមិនត្រូវបានចាត់ទុកជាការផ្តល់សិទ្ធិអនុញ្ញាត ក្នុងការប្រើប្រាស់នូវពាណិជ្ជសញ្ញាដល់ភាគីទីបីណាមួយឡើយ។​

ព័ត៌មានទាំងអស់នៅលើវែបសាយត៍នេះត្រូវបានការពារដោយច្បាប់ស្តីពីសិទ្ធិអ្នកនិពន្ធ។ លើកលែងចំពោះតែ ករណីដូចមានកំណត់ក្នុងវែបសាយត៍នេះ គឺមិនមានបុគ្គលណាម្នាក់ទទួលបានសិទ្ធិថតចម្លង ចែកចាយបន្ត    ផលិតឡើងវិញ ឬ​ ផ្សព្វផ្សាយឡើងវិញនូវព័ត៌មានណាមួយ ដែលមាននៅលើវែបសាយត៍នេះឡើយ ដែលរួមមានការបង្ហោះបញ្ចូល ឬ​ ទាញយកដោយមិនមានការអនុញ្ញាតជាលាយល័ក្សណ៍អក្សរជាមុនពីក្រុមហ៊ុន    មេនូឡាយហ្វ៍ (ខេមបូឌា) ភីអិល​ស៊ី ឬ ក្រុមហ៊ុន មេនូឡាយហ្វ៍ ហ្វាយនែនសល​។

ការបញ្ជូនបន្ត ឬ ការផ្លាស់ប្តូរពាណិជ្ជ​សញ្ញា ឬ ​ការ​ថត​ចម្លង​គ្រប់​ទម្រង់ដោយគ្មានការអនុញ្ញាត គឺជាការបំពានច្បាប់ ចំណែកឯអ្នកប្រើប្រាស់ទាំងនោះ​អាចនឹងត្រូវបានចាត់វិធានការតាមផ្លូវច្បាប់។

ច្បាប់​គ្រប់​គ្រង

ការបកស្រាយ សុពលភាព និងអានុភាពនៃកិច្ចព្រមព្រៀងនេះ រួម​ទាំងការប្រើប្រាស់វែបសាយត៍​នេះទៀតសោតន៍ត្រូវបានគ្រប់គ្រងដោយច្បាប់នៃព្រះរាជាណាចក្រកម្ពុជា។ លោកអ្នកផ្តល់ឆន្ទៈព្រមព្រៀង​ និងយល់ស្របក្នុងការដាក់​ស្នើ​ទៅ​យុត្តាធិការមិនផ្ដាច់មុខនៃរបស់តុលាការនៃព្រះរាជាណាចក្រកម្ពុជានូវបណ្តឹង ឬ ការតវ៉ាណាមួយដែលចំណុះក្រោម ឬ ពាក់ព័ន្ធនឹងកិច្ចព្រមព្រៀងនេះ ឬ ការប្រើប្រាស់នូវវែបសាយត៍របស់លោកអ្នក។