Manulife Home Country Youtube
Corporate Profile.jpg

ក្រុម​ហ៊ុន​ មេនូ​ឡាយហ្វ៍​ ខេមបូឌា​ ទទួល​បាន​ពានរង្វាន់កិត្តិយស​លំ​ដាប់​​អន្តរជាតិ​ចំនួន​ពី​រ​

 

ភ្នំពេញ, ព្រះ​រាជា​ណា​ចក្រកម្ពុ​ជា​  ​  កាល​ពី​​ថ្ងៃ​ទី​ ១៧​ ខែ​មិថុនា​ ក្រុមហ៊ុ​ន ​មេនូ​ឡាយហ្វ៍​ ខេមបូ​ឌា​ ទទួល​បាន​​ពាន​រង្វាន់​ភាពជា​អ្នក​ដឹកនាំ​ផ្នែក​ទំនួល​ខុស​ត្រូវ​សង្គម​ប្រ​ចាំ​ឆ្នាំ​ និង​ពាន​រង្វាន់​ទំ​នាក់​ទំនង​ល្អ​ជា​មួយ​អតិ​ថិជន​ប្រ​ចាំ​ឆ្នាំ​ ពី​ស្ថា​ប័ន​ Asia Pacific Customer Service Consortium។ ក្រុមហ៊ុន​ មេនូឡាយហ្វ៍ ខេមបូឌា ជាក្រុមហ៊ុនតែ​មួយ​គត់​នៅ​ក្នុង​ប្រទេសកម្ពុជាដែលទទួលបានពានរង្វាន់នេះ​ក្នុង​ប្រ​វត្ថិ​សាស្រ្ត​របស់​​ស្ថា​ប័ន​​ APCSC ជិត​ ២០​ ឆ្នាំមក​នេះ​។ APCSC គឺជាស្ថា​ប័ន​អន្តរជាតិមួយដែល​លើក​កម្ពស់ផ្នែក​ទំនាក់ទំនងអតិថិជន ក្នុងបណ្តា​ក្រុមហ៊ុននានានៅក្នុង​តំបន់។

​ពាន​រង្វាន់​​ទំ​នាក់​ទំនង​ល្អ​ជា​មួយ​អតិ​ថិជន​ប្រ​ចាំ​ឆ្នាំ  បង្ហាញ​​​​ឱ្យឃើញ​ពី​កិច្ចខិតខំប្រឹងប្រែងរបស់បុគ្គលិក និងទី​ប្រឹក្សា​ធានា​រ៉ាប់​រង​របស់ក្រុមហ៊ុន មេនូឡាយហ្វ៍ ខេមបូឌា ក្នុងការជួយកសាងអនាគតហិរញ្ញវត្ថុដ៏​ប្រសើរជាង​មុនមួយ​សម្រាប់គ្រួសារកម្ពុជា តាមរយៈការផ្តល់ជូន​នូវ​​ផលិតផល និងសេវាកម្មការពារហិរញ្ញវត្ថុរបស់ខ្លួន។​ ពាន​រង្វាន់​ទី ២ ដែល​ជា​ពាន​រង្វាន់ភាព​ជា​អ្នក​ដឹក​នាំ​ផ្នែក​ទំនួល​ខុស​ត្រូវសង្គម​​ប្រ​ចាំ​ឆ្នាំ​ ​បង្ហាញពី​ការប្តេជ្ញាចិត្តរបស់ក្រុមហ៊ុន ក្នុងការគាំទ្រដល់សហគមន៍ក្នុង​ស្រុក​តាមរយៈការឧបត្ថម្ភ និងសកម្មភាព​សង្គមរបស់ក្រុមហ៊ុន ដែលត្រូវ​បានធ្វើឡើង​តាំងពីឆ្នាំ ២០១២​ ។​

លោក​ Robert Elliott អគ្គ​នាយក​ប្រតិបត្តិ​ និង​នាយក​ចាត់ការ​ទូ​ទៅ​នៃ​ក្រុម​ហ៊ុន​ មេនូ​ឡាយហ្វ៍​ ខេមបូឌា មាន​ប្រសាសន៍​ថា​៖ «ក្រុមហ៊ុន មេនូឡាយហ្វ៍ មាន​គោល​ដៅ​ជួយ​ដល់​ប្រ​ជា​ជន​ដើ​ម្បី​សម្រេច​ឲ្យ​បាននូវ​ក្តីសុបិន​ និងបំ​ណង​ប្រាថ្នារបស់ពួកគេ​​ នេះជាមូលហេតុដែលយើងតែង​តែ​​ដើរ​តួនាទីយ៉ាង​សំខាន់ក្នុងការគាំទ្រ និងលើកស្ទួយដល់​សហគមន៍​។ យើងមានមោទនភាព​ខ្លាំងណាស់​​ដែល​យើង​បាន​ក្លាយ​ជា​ផ្នែកមួយនៃកម្មវិធី​ប្រ​គល់​​ពាន​រង្វាន់ដ៏មានអស្ចារ្យ​នេះ។» លោក​បាន​បន្ថែម​ថា៖​​ «​យើងពិត​ជា​មានកិត្តិយសណាស់ដែល​បានឈ្នះពានរង្វាន់ទាំងពីរ​នេះ។ ភា​ព​ជោ​គ​ជ័យ​នេះ​លាត​ត្រ​ដាង​ឲ្យ​ឃើញ​ថា​ យើង​កំ​ពុង​ដើរ​លើ​ផ្លូវ​ដ៏​ត្រឹម​ត្រូវមួយ​ ហើយភាព​ជោ​គ​ជ័យ​នេះនឹង​កាន់​តែ​​​លើកទឹកចិត្តឱ្យយើងនៅ​​តែ​បន្តផ្តល់ជូន​នូវសុវត្ថិភាពហិរញ្ញវត្ថុដល់គ្រួសារកម្ពុជាជាច្រើនទៀត ក៏ដូចជាបន្ត​វិនិយោគនៅក្នុងសកម្មភាព​សង្គម​ឲ្យកាន់​តែ​ទូ​លំ​ទូ​លាយ​បន្ថែម​ទៀត​​។»

លោក Jason Chu ប្រ​ធាន​ស្ថា​ប័ន​​ ​ APCSC បាន​មាន​ប្រសាសន៍​ថា​៖ ​«ខ្ញុំ​សូម​អបអរសាទរដល់​ក្រុមហ៊ុន មេនូឡាយហ្វ៍ ខេមបូឌា ដែល​ទទួលបាន​ពានរង្វាន់អន្ត​រជាតិ​ផ្នែក​ទំនាក់ទំនងអតិថិជនដ៏​ល្អឥតខ្ចោះ ។ ​ភាព​ជា​អ្នក​ដឹក​នាំ​ផ្នែក​​អ​តិ​ថិ​ជន​នេះ​  គឺ​ជា​ដំណើរ​ចំ​ណង​ទំ​នាក់​ទំនង​មួយ​។ អ្នក​ដឹក​នាំ​ផ្នែក​ទំនាក់​ទំ​នង​អ​តិ​ថិ​ជន​ទាំង​អស់​កសាងទំនុកចិត្ត អនុ​វត្ត​តាម​ការសន្យារបស់​ខ្លួន​ ពង្រឹង​កិច្ចសហការជាក្រុម ហើយកសាងទំនាក់ទំនង​ប្រ​កប​ដោយ​​ទំនុក​ចិត្តយ៉ាងស៊ីជម្រៅជាមួយអតិថិជន និងបុគ្គលិករបស់យើង។ អ្នកដឹកនាំ​ផ្នែក​ទំនាក់ទំ​នង​អ​តិ​ថិ​ជន គឺ​ជា​អ្នក​ដឹក​នាំ​នូវ​សកម្មភាព​បរិស្ថាន​ និង​សង្គម​ ដែល​មាន​ការ​ទទួល​ខុស​ត្រូវ​​ចំ​ពោះ​ផលប៉ះពាល់ជាវិជ្ជមានដល់សហគមន៍​ និងជនក្រីក្រ។ យើងទន្ទឹងរង់ចាំមើល​នូវ​សមិទ្ធិ​ផល​ និងការច្នៃប្រឌិតថ្មីៗរបស់​ក្រុម​ហ៊ុន​ មេនូ​ឡាយហ្វ៍​ ខេមបូ​ឌា​ ​ដើម្បីធ្វើឲ្យ​បទពិសោធន៏របស់អតិថិជនកាន់​តែ​ប្រសើរឡើង និងកសាង​ទំនាក់​ទំ​នង​អ​តិ​ថិ​ជន​ ឲ្យ​កាន់​តែ​រឹងមាំនៅក្នុងឆ្នាំខាងមុខ។»

ជារៀងរាល់ឆ្នាំ ពានរង្វាន់ផ្នែក​ទំនាក់ទំនងអតិថិជនដ៏​ល្អ​ឥត​ខ្ចោះ​ ​តែង​តែ​​ទទួលស្គាល់អ្នកដឹកនាំនៅ​ក្នុង​វិស័យ​នានា​ និងបុគ្គល​ឆ្នើម​ សម្រាប់​​ការ​ច្នៃប្រឌិតសេវាកម្មដែល​យក​អតិថិជនជា​គោល​ដើម្បីផ្តល់ជូននូវដំណោះស្រាយដែល​ប្រកបដោយគុណភាពទៅ​កាន់​អតិថិ​ជន​។ អ្នកដែល​ចូលរួមទាំង​អស់​អញ្ជើញ​មកពីវិស័យផ្សេងៗគ្នា​​ក្នុង​លំ​ដាប់​អន្តរជាតិ​ដោយ​ពួក​គេ​បង្ហាញពីភាព​ជោគជ័យក្នុង​អាជីវកម្មរបស់ពួកគេ ការអនុវត្តដ៏​ល្អបំផុតនិងភាពជាអ្នកដឹកនាំផ្នែក​​ទំនាក់ទំនងអតិថិជនដ៏​ល្អ​ឥត​ខ្ចោះ​។