Manulife Home Country Youtube
Sathapana Partnership-01.jpg

ក្រុមហ៊ុន មេនូឡាយហ្វ៍ ខេមបូឌា ចុះកិច្ចព្រមព្រៀងលើកិច្ចសហការជាដៃគូ

ចែកចាយផលិតផលធានារ៉ាប់រងអាយុជីវិតរយៈពេល១៥ឆ្នាំជាមួយ ធនាគារ ស្ថាបនា

 

 

រាជ​ធានី​ភ្នំ​ពេញ​ ព្រះរាជា​ណាចក្រកម្ពុ​ជា​ -ក្រុម​ហ៊ុន​ មេនូ​ឡាយហ្វ៍​ ខេមបូ​ឌា​ និង​ធនាគារ​ ស្ថាបនា​ បាន​ចុះ​កិច្ច​ព្រម​ព្រៀងលើ​កិច្ច​សហការ​ជា​ដៃ​គូ​ចែក​ចាយ​ផលិតផល​ធានា​រ៉ាប់​រង​អាយុ​ជី​វិត​ ដែល​តាម​រយៈ​កិច្ច​សហការ​រយៈពេល ១៥ ឆ្នាំនេះ ​​សេវាកម្ម​​ធានា​រ៉ាប់រង​អាយុ​ជី​វិត​របស់​ក្រុម​ហ៊ុន​ មេនូ​ឡាយហ្វ៍​​នឹង​មាន​​នៅ​តាម​បណ្តា​សាខា​ធនា​គារ​ ស្ថាបនា​ នៅ​ទូទាំង​ប្រ​ទេស។​​

​កិច្ច​សហការ​ជា​ដៃ​គូថ្មី​នេះ​រួម​បញ្ចូល​គ្នា​នូ​វបណ្តាញសាខានិងចំនួន​អតិថិ​ជនដ៏ទូលំទូលាយ ​របស់​ធនាគារ ​ស្ថាបនា ជា​មួយ​នឹង​​​​មន្ត្រី​ជំនាញ​ប្រឹក្សា​ធានារ៉ាប់​រង​​របស់​ក្រុមហ៊ុន មេនូ​ឡាយហ្វ៍​ ដើម្បី​ផ្ដល់​ជូនអតិថិ​ជន​ ទាំង​សេវាកម្ម​ធនាគារ​ និង​ដំណោះ​ស្រាយ​ធានា​រ៉ាប់​រង​។​​​

លោក Robert Elliott អគ្គនាយកប្រតិបត្តិ និងនាយកចាត់ការទូទៅនៃ​ក្រុមហ៊ុន មេនូឡាយហ្វ៍ ខេមបូឌា មានប្រសាសន៍​ថា៖ ​«កិច្ច​​សហការ​រយៈ​ពេល​វែង​នេះ​​​ឆ្លុះ​បញ្ចាំង​ឲ្យ​ឃើញ​ពី​ការ​ប្តេ​ជ្ញា​ចិត្ត​របស់ភាគី​​ទាំង​ពីរ​ក្នុង​ការ​​ជួយការ​ពារ​អនាគត​ហិរញ្ញ​វត្ថុ​​របស់​​ប្រ​ជាជន​កម្ពុជាឱ្យ​បាន​កាន់​តែ​ច្រើន​ឡើង​តាម​រយៈ​ការ​ផ្តល់​ជូន​នូវ​ដំណោះ​ស្រាយ​លំដាប់​ថ្នាក់​ពិ​ភព​លោក​ក្នុង​ការ​ការ​ពារ​ប្រាក់​ចំ​ណូល​ ការ​​សន្សំ​​សម្រាប់​ការសិក្សា​​របស់​បុត្រ​ធី​តា​​ និងការ​សន្សំ​សម្រាប់​ការ​ចូល​និវត្តន៍​ជា​ដើម​។​»

លោក Norihiko Kato ប្រធាននាយកប្រតិបត្តិធនាគារ ស្ថាបនា បានមានប្រសាសន៍ឱ្យ​ដឹង​ដែរ​ថា៖ ​«ក្រុម​ហ៊ុន​ មេនូ​ឡាយហ្វ៍​ ជា​​ក្រុមហ៊ុនដ៏ធំមួយក្នុង​បណ្តាក្រុមហ៊ុនធានារ៉ាប់រងអាយុជីវិតឈានមុខគេនៅលើសកលលោកនិងជាក្រុមហ៊ុនអន្ត​រជាតិ​ដំ​បូង​គេ​ដែលបាន​​នាំ​យក​​ដំ​ណោះ​ស្រាយ​ធានា​រ៉ាប់រងអាយុជីវិត​មក​កាន់​ប្រ​ទេស​កម្ពុជា​។​ ​ អតិថិជន​នឹង​មាន​​ភាពងាយ​ស្រួល​ក្នុង​ការ​ទទួល​បាន​នូវ​ដំ​ណោះ​ស្រាយ​ធានា​រ៉ាប់​រង​លំ​ដាប់​ថ្នាក់​ពិ​ភព​លោក​របស់​ក្រុម​ហ៊ុន​មេនូឡាយហ្វ៍​ បន្ថែម​ពី​លើ​សេ​វាកម្ម​ធនាគារដ៏​សម្បូរ​បែប​​របស់​យើង​។ ខ្ញុំ​ជឿ​ជាក់​ថាការ​ចាប់​ជា​ដៃ​គូ​​នេះនឹង​​នាំ​មក​នូវ​អត្ថប្រយោជន៍​កាន់​តែ​ប្រសើរ​ឡើង​​​ និង​ធ្វើ​ឲ្យអតិថិជន​របស់​យើង​អស់​ក្តី​បារម្ភ​ចំ​ពោះ​អនាគត​ហិរញ្ញ​វត្ថុ​របស់​ពួ​កគាត់​​។​​​»​

ក្រុមហ៊ុនមេនូឡាយហ្វ៍និងធនាគារស្ថាបនានឹងសហការ​គ្នា​ដើម្បីផ្តល់ជូននូវ​ដំណោះស្រាយហិរញ្ញវត្ថុ​ដែលអាច​ឆ្លើយ​តប​ទៅ​នឹងតម្រូវ​ការ​ចាំបាច់​​​របស់​ប្រជា​ជន​កម្ពុជា​ដោយ​យើង​នឹង​ផ្តោត​សំខាន់​លើការ​​ការ​ពារ​អនាគត​ហិរញ្ញ​វត្ថុ​របស់​ក្រុម​គ្រួសារ​ពួ​ក​គាត់​​។​