Manulife Home Country Youtube
Corporate Profile.jpg

ក្រុមហ៊ុន មេនូឡាយហ្វ៍ ខេមបូឌា បើកសម្ពោធការិយាល័យសាខាថ្មី នៅខេត្ត​កំពង់ចាម​

 

ខេត្ត​កំពង់​ចាម, កម្ពុជា​ ថ្ងៃនេះ ក្រុមហ៊ុន មេនូឡាយហ្វ៍ ខេមបូឌា បើកសម្ពោធការិយាល័យ​​​ទី ៤ នៅខេត្ត​កំពង់ចាម ដើម្បីពង្រីក និងបន្តបំពេញតម្រូវការកើនឡើង នៃសេវាកម្មធានារ៉ាប់រងអាយុជីវិត និងការរៀបចំផែនការហិរញ្ញវត្ថុ​ របស់អតិថិជននៅទីនោះ។

សាខាថ្មី​នេះ​ បានបើកឲ្យដំណើរការ​ បន្ទាប់ពីការ​បើក​ទី​ស្នាក់ការកណ្តាល របស់ក្រុមហ៊ុននៅរាជ​ធានី​​ភ្នំពេញ ​នៅខែមិថុនា ឆ្នាំ ២០១២ ការិយាល័យ​សាខាខេត្ត​សៀមរាប នៅខែធ្នូ ឆ្នាំ ២០១៤ និងការិយាល័យ​សាខាខេត្ត​បាត់ដំបង នៅខែ​តុលា ឆ្នាំ ២០១៥។

លោក Robert Elliott អគ្គនាយកប្រតិបត្តិ និងនាយកចាត់ការទូទៅរបស់ក្រុមហ៊ុន មេនូឡាយហ្វ៍ ខេមបូឌា មានប្រសាសន៍​ថា៖ ​«​ក្រុមហ៊ុន មេនូឡាយហ្វ៍ បន្តពង្រីកអាជីវកម្ម និងការិយាល័យសាខារបស់ខ្លួន ទៅកាន់អតិថិជននៅ តាមបណ្ដាខេត្តគោលដៅជាច្រើននៅកម្ពុជា។ យើងសង្ឃឹម​ថា​ ការ​បើកការិយាល័យសាខា នៅគ្រប់ទីកន្លែងនឹង​អាច​បម្រើអតិថិជន បាន​កាន់​តែច្រើន​ ហេតុ​នេះ​ហើយ​ទើប​ក្រុមហ៊ុន មេនូឡាយហ្វ៍ បន្តពង្រីក​​អាជីវកម្មរបស់ខ្លួនជាលំដាប់។»

លោក Robert Elliott បន្តថា៖ «ការពង្រីកសាខានេះ​ឆ្លុះបញ្ចាំងពីឆន្ទៈ និងការប្តេជ្ញាចិត្ត របស់ក្រុមហ៊ុន ក្នុងការជួយអតិថិជននៅកម្ពុជា និងក្រុមគ្រួសារបស់ពួកគេ ក្នុងការកសាងអនាគត មួយ​ដ៏​ប្រសើរ​​តាមរយៈ ការការពារប្រាក់ចំណូល ការសន្សំ ឬក៏ការរៀបចំកញ្ចប់ថវិកា សម្រាប់អនាគតការសិក្សាបុត្រធីតារបស់ពួកគេ។»