Manulife Home Country Youtube
Corporate Profile.jpg

ក្រុមហ៊ុន មេនូឡាយហ្វ៍ ពង្រីកវិសាលភាពរបស់ខ្លួនក្នុងព្រះរាជាណាចក្រកម្ពុជា

 

 

ខេត្ត​បន្ទាយ​មាន​ជ័យ ព្រះរាជា​ណាចក្រកម្ពុ​ជា​ -- ក្រុមហ៊ុន មេនូឡាយហ្វ៍ បាន​សម្ពោធការិយាល័យ​​​ថ្មី​របស់​ខ្លួន​ នៅខេត្ត​បន្ទាយ​មាន​ជ័យ​​​​ ដើម្បីឆ្លើយ​តប​ទៅ​នឹង កំណើន​​​​នៃ​តម្រូវ​ការធានា​រ៉ាប់​រងអាយុជីវិត​ និង​​ការ​ការ​ពារ​ផែនការហិរញ្ញវត្ថុ​ ប្រកប​ដោយ​គុណភាព​ខ្ពស់ ​របស់អតិថិជន​ នៅ​ក្នុង​ខេត្ត​ពាណិជ្ជ​កម្ម​ដ៏​​សកម្ម​មួយ​នេះ​។​ ការិយាល័យ​សាខា​នេះ​ ជា​ការិយាល័យ​ទី​ប្រាំ​របស់​ក្រុម​ហ៊ុន មេនូឡាយហ្វ៍ ក្នុង​ព្រះ​រាជាណាចក្រ​កម្ពុជា​ ចាប់​តាំង​ពី​ក្រុម​ហ៊ុន​នេះ​មក​ដល់​កម្ពុជា​ ក្នុង​ឆ្នាំ​ ២០១២​។​

ការិយាល័យ​សាខា​នេះត្រូវបាន​បង្កើត​ឡើង ​បន្ទាប់​ពី​ការបើកទីស្នាក់ការកណ្តាលរបស់ខ្លួន​នៅរាជធានីភ្នំពេញ នៅខែមិថុនា ឆ្នាំ ២០១២ ការិយាល័យសាខាខេត្តសៀមរាប​ ក្នុងខែ​ធ្នូ​​ឆ្នាំ ២០១៤ ការិយាល័យសាខាខេត្តបាត់ដំបង កាល​ពី​ខែ​តុលា​​​ឆ្នាំ ២០១៥ និង​ការិយាល័យ​សាខា​ខេត្ត​កំ​ពង់​ចាម​កាល​ពី​ខែ​មេសា​​ឆ្នាំ​ ២០១៦។

ថ្លែង​ក្នុង​ពិធី​សម្ពោធ​ការិយាល័យ ​សាខា​ខេត្ត​បន្ទាយ​មាន​ជ័យ​នេះ​ លោក Robert Elliott អគ្គនាយកប្រតិបត្តិ និងនាយកចាត់ការទូទៅនៃ​ក្រុមហ៊ុន មេនូឡាយហ្វ៍ ខេមបូឌា មានប្រសាសន៍​ថា៖ ​«​ក្រុមហ៊ុន មេនូឡាយហ្វ៍ ​តែង​តែ​ទុក​អតិថិ​ជន​​ជា​អា​ទិ​ភាព​ ហើយយើងតែង​តែទុក​ពួកគាត់​ជា​ស្នូល​នៃ​រាល់​សកម្មភាព​ដែ​ល​យើង​ធ្វើ​។​​ នេះ​មាន​ន័យ​ថា​យើង​ត្រូវ​ខិត​ទៅកាន់​តែ​​ជិត​កន្លែង​ដែល​អតិថិជន​របស់​យើងរស់​នៅ​ និង​ប្រកប​របរ​ចិញ្ចឹម​ជីវិត​​​​។»

ខេត្តបន្ទាយមានជ័យ មានព្រំប្រទល់ជាប់នឹង​ប្រទេសថៃ និងជាខេត្តមួយ​ដែល​មាន​សកម្ម​ភាព​ពាណិជ្ជកម្មយ៉ាង​មមាញឺក ហើយ​មាន​ប្រជា​ជន​សរុបជាង​​ ៧​០​ម៉ឺន​នាក់។ ​​ប្រជាជនដែលរស់នៅក្នុង ខេត្តបន្ទាយ​មាន​ជ័យ​ និងនៅតំបន់ដែល​ជាប់​នឹង​ខេត្ត​នេះ នឹង​​អាចធ្វើ​ការ​ប្រឹក្សាយោបល់​ជាមួយ​ទីប្រឹក្សាធានារ៉ាប់រងអាយុជីវិត​របស់យើង និង​​​ទទួល​យក​ដំណោះស្រាយដ៏​ល្អ​បំ​ផុត ដែល​សម​ស្រប​ទៅ​នឹង​គោលដៅហិរញ្ញវត្ថុរយៈពេលវែងរបស់​ពួ​ក​គាត់។

ការិយាល័យថ្មីរបស់ក្រុមហ៊ុន​ មេនូ​ឡាយហ្វ៍​ ​មាន​ទី​តាំង​ស្ថិត​នៅកែង​​ផ្លូវ​ជាតិលេខ ៥​ និង​លេខ​​ ៦​ ភូមិ ១​ សង្កាត់ព្រះពន្លា ក្រុងសិរីសោភ័ណ ដែល​ជា​បេះដូងនៃខេត្តបន្ទាយមានជ័យ។

លោក Robert Elliott មាន​ប្រសាសន៍​ឱ្យ​ដឹង​ទៀត​ថា៖ «បច្ចុប្បន្ន ប្រជាជនកម្ពុជាចំនួន ៦ ម៉ឺននាក់បានផ្តល់ទំនុកចិត្តលើយើង និង​អនុញ្ញាតឲ្យយើងការពារអនាគតហិរញ្ញវត្ថុរបស់ពួកគាត់​។ ចាប់ពីពេល​នេះទៅ ក្រុមគ្រួសារកម្ពុជា ដែល​រស់​នៅខេត្តបន្ទាយមានជ័យ នឹងអាចទទួលបាននូវដំណោះស្រាយហិរញ្ញវត្ថុ លំដាប់ពិភពលោករបស់យើងទាំងអស់ ដែលរួមមានការការពារប្រាក់ចំណូល ការ​សន្សំ​ ការរៀបចំកញ្ចប់ថវិកាសម្រាប់អនាគត ការសិក្សាបុត្រធីតា ការសន្សំសម្រាប់ការចូលនិវត្តន៍ និងគម្រោង​ការពារ​សម្រាប់​និយោជិត​ជា​ដើម​។»

លោក​ Elliott  បាន​បន្ថែមថា​៖​ «​ការ​ពង្រីក​កា​រិ​យាល័យ​សាខា​នេះ បង្ហាញ​​ឲ្យ​ឃើញ​ពី​ការប្តេជ្ញាចិត្តរយៈ​​ពេល​វែង​របស់​យើង ​លើ​ការ​​វិនិយោគ​នៅក្នុងប្រទេសកម្ពុជា ​ដើម្បី​ផ្ដល់​នូវ​សេវាកម្ម​កាន់​តែ​ប្រសើរ​ជូន​ដល់​ប្រជាជន​កម្ពុជា​។»