គន្ធី គឺជាអ្នកជំនាញផ្នែកទីផ្សាររបស់ក្រុមហ៊ុនមួយនៅភ្នំពេញ ហើយគាត់ក៏មានក្រុមតន្រ្តីសម័យទំនើបសម្រាប់ពិធីផ្សេងៗផងដែរ។ រីឯតុលា ជាស្ត្រីមេផ្ទះ និងមើលថែកូន ២ នាក់នៅផ្ទះ។ ពួកគាត់បានជ្រើសយក «គម្រោងអនាគតការសិក្សាកូនខ្ញុំជាមួយ មេនូឡាយហ្វ៍» សម្រាប់កូនទាំងពីរនាក់របស់ពួកគាត់។
គន្ធី៖ «ដំបូង ពេលដែលទីប្រឹក្សាធានារ៉ាប់រងរបស់ មេនូឡាយហ្វ៍ បានមកជួបពួកយើង ពួកយើងបានបដិសេដព្រោះយើងមិនដែលបានលឺ អំពីការធានារ៉ាប់រងអាយុជីវិតនៅក្នុងប្រទេសកម្ពុជាទាល់តែសោះ។ ម្យ៉ាងទៀត ក្រុមហ៊ុនទើបតែចូលមកក្នុងទីផ្សារដែលខ្ញុំត្រូវការស្វែងយល់បន្ថែមពីប្រតិបត្តការរបស់ក្រុមហ៊ុន និងចំណុចដែលខ្ញុំអាចទុកចិត្តក្រុមហ៊ុនបាន។ យើងចំណាយពេលកន្លះឆ្នាំដើម្បីស្វែងយល់ ថាតើការធានារ៉ាប់រងអាយុជីវិតគឺជាអ្វី ហើយវាអាចជួយដល់អនាគតគ្រួសារយើងបានយ៉ាងដូចម្តេចខ្លះ។ កំឡុងពេលនោះ យើងបានចូលរួមសិក្ខាសាលារបស់ ក្រុមហ៊ុន មេនូឡាយហ្វ៍ ហើយមន្ទិលសង្ស័យរបស់យើងអំពីក្រុមហ៊ុនក៏លែងមាន ដោយសារឧទាហរណ៍ និងអំណះអំណាងជាក់ស្តែងដែលក្រុមហ៊ុនបានបម្រើអតិថិជន រាប់លាននាក់នៅទូទាំងពិភពលោក ហើយបន្ទាប់មកយើងបានសម្រេចចិត្តរៀបចំផែនការសន្សំសម្រាប់ការអប់រំរបស់កូនស្រីទាំងពីរ នាពេលអនាគត។ ឥឡូវនេះ យើងជឿជាក់ថា ទោះបីជាមានរឿងអ្វីកើតឡើងក៏ដោយ កូនៗរបស់យើងនៅតែអាចទៅសាលារៀន និងបញ្ចប់ការសិក្សាដោយមិនចាំបាច់បារម្ភពីបញ្ហាហិរញ្ញវត្ថុឡើយ!
ការធានារ៉ាប់រងអាយុជីវិតអាចផ្តល់ឱ្យអ្នកសន្តិភាពផ្លូវចិត្ត នៅពេលដែលអនាគតហិរញ្ញវត្ថុរបស់មនុស្សជាទីស្រឡាញ់របស់អ្នកត្រូវបានការពារ!
សម្បត្តិ ជាតន្ត្រីករអាជីពហើយគាត់ក៏មានក្រុមតន្រ្តីផ្ទាល់ខ្លួនដែរ។ រីឯដានិច ភរិយារបស់សម្បត្តិគឺជានិស្សិតជំនាញរចនាក្រាហ្វិចឌីហ្សាញ និងមេផ្ទះផងដែរ។ ពួកគាត់បានជ្រើសយក «គម្រោង មរតកខ្ញុំ ជាមួយ មេនូឡាយហ្វ៍» ដើម្បីការពារអនាគតហិរញ្ញវត្ថុរបស់គ្រួសារពួកគាត់។
សម្បត្តិ៖ «បន្ទាប់ពីខ្ញុំបានចូលរួមសិក្ខាសាលាសាធារណៈរបស់ក្រុមហ៊ុន មេនូឡាយហ្វ៍ អំពីការធានារ៉ាប់រងអាយុជីវិត និងស្តាប់អ្នកប្រឹក្សាធានារ៉ាប់រងរួចមក ខ្ញុំក៏បានចំណាយពេលមួយសប្តាហ៍ដើម្បីពិភាក្សាជាមួយភរិយារបស់ខ្ញុំមុនពេលសម្រេចចិត្តទិញគម្រោងសន្សំនោះសម្រាប់គ្រួសារខ្ញុំ។ មូលហេតុចម្បងដែលជម្រុញឱ្យយើងទិញពេលនោះ ដោយសារកេរ្តិ៍ឈ្មោះរបស់ក្រុមហ៊ុននៅលើពិភពលោកមានរយៈពេល ១៣០ ឆ្នាំ។ ហើយសំខាន់ជាងនេះទៅទៀត ជីវិតគឺមិនអាចទាយទុកមុនបានឡើយ ហើយយើងមិនដឹងថានឹងមានអ្វីកើតឡើងនៅថ្ងៃស្អែកទេ! ការធានារ៉ាប់រងអាយុជីវិតមិនអាចជួយយើងឱ្យទស្សន៍ទាយដឹងពីអនាគតទេ ប៉ុន្តែវាផ្តល់ឱ្យខ្ញុំនូវសេចក្តីសុខផ្លូវចិត្ត ព្រោះខ្ញុំដឹងថាប្រសិនបើមានអ្វីកើតឡើងគ្រួសារខ្ញុំនឹងទទួលបានការការពារ!”