အဓိကအကြောင်းအရာ Skip
Back

សារពី​អតិថិជនរបស់យើង

ការធានារ៉ាប់រងអាយុជីវិតអាចធានាអនាគតការអប់រំរបស់បុត្រធីតាលោកអ្នក!​

life insurance in cambodia - manulife cambodia -Manulife_Cambodia_Customer_Kunthy and Tola

លោក ខាត់ គុន្ធី (ស្វាមី) និង លោកស្រី ឈុន តុលា​ (ភរិយា)

គន្ធី គឺជាអ្នកជំនាញផ្នែកទីផ្សាររបស់ក្រុមហ៊ុនមួយនៅភ្នំពេញ ​​ហើយគាត់ក៏មានក្រុមតន្រ្តីសម័យទំនើបសម្រាប់ពិធីផ្សេងៗ​ផងដែរ។ រីឯតុលា ជាស្ត្រីមេផ្ទះ និងមើលថែកូន​ ២ នាក់នៅផ្ទះ។  ពួកគាត់បានជ្រើសយក «គម្រោងអនាគតការសិក្សាកូនខ្ញុំជាមួយ មេនូឡាយហ្វ៍» សម្រាប់កូនទាំងពីរនាក់របស់ពួកគាត់។

គន្ធី៖ «ដំបូង ពេលដែលទីប្រឹក្សាធានារ៉ាប់រងរបស់ មេនូឡាយហ្វ៍ បានមកជួបពួកយើង ពួកយើងបានបដិសេដ​ព្រោះយើងមិនដែលបានលឺ អំពីការធានារ៉ាប់រងអាយុជីវិតនៅក្នុងប្រទេសកម្ពុជាទាល់តែសោះ។ ម្យ៉ាងទៀត ក្រុមហ៊ុនទើបតែចូលមកក្នុងទីផ្សារដែលខ្ញុំត្រូវការស្វែងយល់បន្ថែមពីប្រតិបត្តការរបស់ក្រុមហ៊ុន​ ​និងចំណុច​ដែលខ្ញុំអាចទុកចិត្តក្រុមហ៊ុនបាន។​ យើងចំណាយពេលកន្លះឆ្នាំដើម្បីស្វែងយល់ ថាតើការធានារ៉ាប់រងអាយុជីវិតគឺជាអ្វី ហើយវាអាចជួយដល់អនាគតគ្រួសារយើងបានយ៉ាងដូច​ម្តេចខ្លះ។​ កំឡុង​ពេលនោះ យើងបានចូលរួមសិក្ខាសាលា​របស់ ក្រុមហ៊ុន​ មេនូឡាយហ្វ៍ ហើយមន្ទិលសង្ស័យរបស់យើងអំពី​ក្រុមហ៊ុនក៏លែងមាន​ ដោយសារឧទាហរណ៍ និងអំណះអំណាងជាក់ស្តែង​ដែលក្រុមហ៊ុនបានបម្រើអតិថិជន រាប់លាននាក់នៅទូទាំងពិភពលោក ហើយបន្ទាប់មកយើងបានសម្រេចចិត្តរៀបចំផែនការសន្សំសម្រាប់ការអប់រំរបស់កូនស្រីទាំងពីរ នាពេលអនាគត។ ឥឡូវនេះ យើងជឿជាក់ថា ទោះបីជាមានរឿងអ្វីកើតឡើងក៏ដោយ កូនៗរបស់យើងនៅតែអាចទៅសាលារៀន និងបញ្ចប់ការសិក្សាដោយមិនចាំបាច់បារម្ភពីបញ្ហាហិរញ្ញវត្ថុឡើយ!

ការធានារ៉ាប់រងអាយុជីវិតអាចផ្តល់ឱ្យអ្នកសន្តិភាពផ្លូវចិត្ត នៅពេលដែលអនាគតហិរញ្ញវត្ថុរបស់មនុស្សជាទីស្រឡាញ់របស់អ្នកត្រូវបានការពារ!

ការធានារ៉ាប់រងអាយុជីវិតអាចផ្តល់ឱ្យអ្នកសន្តិភាពផ្លូវចិត្ត នៅពេលដែលអនាគតហិរញ្ញវត្ថុរបស់មនុស្សជាទីស្រឡាញ់របស់អ្នកត្រូវបានការពារ!

life insurance in cambodia - manulife cambodia -Manulife_Cambodia_Customer_Sambath and Danich

ប៊ុន សម្បត្តិ (ស្វាមី) និងសោម សំដានិច (ភរិយា)

សម្បត្តិ ជាតន្ត្រីករអាជីពហើយគាត់ក៏មានក្រុមតន្រ្តីផ្ទាល់ខ្លួនដែរ។ រីឯដានិច ភរិយារបស់សម្បត្តិគឺជានិស្សិតជំនាញរចនាក្រាហ្វិចឌីហ្សាញ និងមេផ្ទះផងដែរ។ ពួកគាត់បានជ្រើសយក «គម្រោង មរតកខ្ញុំ ជាមួយ មេនូឡាយហ្វ៍» ដើម្បីការពារអនាគតហិរញ្ញវត្ថុរបស់គ្រួសារពួកគាត់។

សម្បត្តិ៖ «បន្ទាប់ពីខ្ញុំបានចូលរួមសិក្ខាសាលាសាធារណៈរបស់ក្រុមហ៊ុន មេនូឡាយហ្វ៍ អំពីការធានារ៉ាប់រងអាយុជីវិត និងស្តាប់អ្នកប្រឹក្សាធានារ៉ាប់រង​រួចមក​ ខ្ញុំក៏បានចំណាយពេលមួយសប្តាហ៍ដើម្បីពិភាក្សាជាមួយភរិយារបស់ខ្ញុំមុនពេលសម្រេចចិត្តទិញគម្រោងសន្សំនោះសម្រាប់គ្រួសារខ្ញុំ។ មូលហេតុចម្បងដែលជម្រុញឱ្យយើងទិញពេលនោះ ដោយសារ​កេរ្តិ៍ឈ្មោះរបស់ក្រុមហ៊ុននៅលើពិភពលោកមានរយៈពេល ១៣០ ឆ្នាំ។ ហើយសំខាន់​ជាង​នេះ​ទៅទៀត ជីវិតគឺមិនអាចទាយទុក​មុនបានឡើយ ហើយយើងមិនដឹងថានឹងមានអ្វីកើតឡើងនៅថ្ងៃស្អែកទេ!​ ការធានារ៉ាប់រងអាយុជីវិតមិនអាចជួយយើងឱ្យទស្សន៍ទាយដឹងពីអនាគតទេ ប៉ុន្តែវាផ្តល់ឱ្យខ្ញុំនូវសេចក្តីសុខផ្លូវចិត្ត ព្រោះខ្ញុំដឹងថាប្រសិនបើមានអ្វីកើតឡើងគ្រួសារខ្ញុំនឹងទទួលបានការការពារ!”

អប​អរ​សាទរ​​ខួប 8 ​ឆ្នាំជាមួយប្រូម៉ូសិនពិសេសពី មេនូឡាយហ្វ៍!

លោកអ្នកនឹងទទួលបានរង្វាន់ជាច្រើន ដោយគ្រាន់តែទិញគម្រោងធានារ៉ាប់រងអាយុជីវិតណាមួយចាប់ពីថ្ងៃទី 15 ដល់ថ្ងៃទី​ 10  ខែកក្កដា ឆ្នាំ 2020 នេះ​។  ស្វែងយល់បន្ថែម

ស្វែងយល់បន្ថែម
អប​អរ​សាទរ​​ខួប 8 ​ឆ្នាំជាមួយប្រូម៉ូសិនពិសេសពី មេនូឡាយហ្វ៍!

លោកអ្នកនឹងទទួលបានរង្វាន់ជាច្រើន ដោយគ្រាន់តែទិញគម្រោងធានារ៉ាប់រងអាយុជីវិតណាមួយចាប់ពីថ្ងៃទី 15 ដល់ថ្ងៃទី​ 10  ខែកក្កដា ឆ្នាំ 2020 នេះ​។  ស្វែងយល់បន្ថែម

ស្វែងយល់បន្ថែម
បញ្ជាក់