រំលងទៅអត្តបទសំខាន់
Back

គួរឲ្យសរសើរ! សកម្មភាពសប្បុរសធម៌ដែលក្រុមហ៊ុនមួយតែងតែធ្វើរាល់ពេលបើកការិយាល័យសាខារបស់ខ្លួនមិនដែ​លខាន!

ក្រុមហ៊ុនធានារ៉ាប់រងអាយុជីវិត​អន្តរជាតិ មេនូឡាយហ្វ៍ (ខេមបូឌា) ភីអិលស៊ី បានធ្វើសកម្មភាពសង្គមរបស់ខ្លួនជាថ្មីម្ដងទៀត ដែលលើកនេះ ក្រុមហ៊ុនបានចែកកង់ និងមួកសុវត្ថិភាព​ដល់សិស្សានុសិស្សដែលជួបការខ្វះខាតចំនួន ៥០​​ នាក់នៅក្នុងសាលាបឋមសិក្សាព្រែកខ្សេវ ស្រុកស្អាង ខេត្តកណ្តាល។

ពិធីប្រគល់កង់ និងមួកសុវត្ថិភាពនេះ ត្រូវបានធ្វើឡើងនាព្រឹកថ្ងៃទី១ ខែតុលានេះ ក្នុងបរិវេណសាលាបឋមសិក្សាព្រែកខ្សេវ ក្រោមអធិបតីភាពឯកឧត្តម គីម រិទ្ធី អភិបាលរងនៃគណៈអភិបាលខេត្តកណ្តាល​ និងលោក Justin Helferich អគ្គនាយកប្រតិបត្តិ និងនាយកចាត់ការទូទៅនៃក្រុមហ៊ុន មេនូឡាយហ្វ៍ (ខេមបូឌា)។ ​​កម្មវិធីសប្បុរសធម៌នេះត្រូវបានធ្វើឡើងដើម្បីអបអរសាទរការបើកដំណើរការការិយាល័យសាខាថ្មីរបស់ក្រុមហ៊ុន​ មេនូឡាយហ្វ៍ (ខេមបូឌា) នៅខេត្តកណ្ដាល​។

លោក Justin Helferich អគ្គនាយកប្រតិបត្តិ និងនាយកចាត់ការចាត់ការទូទៅ នៃក្រុមហ៊ុន មេនូឡាយហ្វ៍ (ខេមបូឌា) បានលើកឡើងថា ​ក្រុមហ៊ុនតែងតែផ្តល់ការគាំទ្រ និងជួយយ៉ាងពេញទំហឹងទៅដល់សហគមន៍ដែលក្រុមហ៊ុនមានប្រតិបត្តិការអាជីវកម្ម។ តួយ៉ាង កម្មវិធី​នេះគឺធ្វើឡើងបន្ទាប់ពីក្រុមហ៊ុនបានបើកការិយាល័យសាខាមួយទៀតនៅក្នុងខេត្តកណ្តាលកាលពីពេលថ្មីៗកន្លងទៅ។

ក្នុងឱកាសនោះដែរ ឯកឧត្តម គីម រិទ្ធី អភិបាលរង នៃគណៈអភិបាលខេត្តកណ្តាល បានសម្ដែងនូវអារម្មណ៍រំភើប និងសរសើរទឹកចិត្តចំពោះសកម្មភាពសង្គមដ៏គំរូរបស់ ក្រុមហ៊ុន មេនូឡាយហ្វ៍ (ខេមបូឌា)។ លោកបន្ថែមថា នេះជាវប្បធម៌ចែករំលែកដ៏ល្អរបស់ក្រុមហ៊ុន ក៏ដូចជាការបង្ហាញពីការយកចិត្តទុកដាក់ចំពោះសុវត្ថិភាពចរាចរណ៍ក្នុងការធ្វើដំណើរប្រចាំថ្ងៃរបស់សិស្សានុសិស្សផងដែរ។

គួរបញ្ជាក់ដែរថា នេះមិនមែនជាលើកដំបូងនោះទេ ដែលក្រុមហ៊ុន មេនូឡាយហ្វ៍ (ខេមបូឌា)បានធ្វើសកម្មភាពសង្គមបែបនេះ។ គិតតាំងពីឆ្នាំ ២០១២​ មក ក្រុមហ៊ុនបានចំណាយថវិកាជាង ៣ លានដុល្លារអាមេរិកដើម្បីគាំទ្រដល់សហគមន៍កម្ពុជារួមមាន​៖

  • ការគាំទ្ររាជរដ្ឋាភិបាលកម្ពុជាក្នុងការលើកកម្ពស់សុវត្ថិភាពចរាចរណ៍ផ្លូវគោកតាំងពីឆ្នាំ ២០១២
  • ការចែកមួកសុវត្ថិភាពជាង ៧,០០០ មួក និង កង់ចំនួនជាង ១,០០០ គ្រឿង
  • ការឧបត្ថម្ភគាំទ្រដល់ការប្រកួតគម្រោងអាជីវកម្មថ្នាក់ជាតិតាំងពីឆ្នាំ ២០១២
  • ការឧបត្ថម្ភធំដល់ព្រឹត្តិការណ៍រត់ប្រណាំងអន្តរជាតិពាក់កណ្តាលម៉ារ៉ាតុងនៅអង្គរវត្តតាំងពីឆ្នាំ ២០១៥
  • ការរៃអង្គាសថវិកាដើម្បីគាំទ្រដល់មន្ទីរពេទ្យកុមារសរុបថវិកាជាង ៤០០,០០០ ដុល្លារអាមេរិក​ និងកម្មវិធីនានាជាច្រើនទៀត៕

ដើម្បីទទួលព័ត៌មានបន្ថែម និងព័ត៌មានថ្មីៗពី​ក្រុមហ៊ុន​ មេ​នូ​ឡាយ​ហ្វ៍​ ខេមបូឌា  សូម​​តាម​ដាន​ទំ​ព័រហ្វេសប៊ុក «Manulife Cambodia»  តាម​រយៈ www.facebook.com/ManulifeKH ឬ ​ចូល​ទៅកាន់​គេហ​ទំ​ព័រ www.manulife.com.kh

ឱកាសឈ្នះ Apple Watch ជាច្រើន!

គ្រាន់តែភ្ជាប់ «អត្ថប្រយោជន៍ការពារបន្ថែមសម្រាប់បុត្រធីតា» ឬ «អត្ថប្រយោជន៍បន្ថែម មេនូឡាយហ្វ៍ មេឌីខាស» ចាប់ពីថ្ងៃទី ២០ កក្កដា រហូតដល់ថ្ងៃទី ២០ ខែតុលា ឆ្នាំ ២០២០ នេះ លោកអ្នកនឹងមានឱកាសឈ្នះ Apple Watch   ស្វែងយល់បន្ថែម

ស្វែងយល់បន្ថែម
ឱកាសឈ្នះ Apple Watch ជាច្រើន!

គ្រាន់តែភ្ជាប់ «អត្ថប្រយោជន៍ការពារបន្ថែមសម្រាប់បុត្រធីតា» ឬ «អត្ថប្រយោជន៍បន្ថែម មេនូឡាយហ្វ៍ មេឌីខាស» ចាប់ពីថ្ងៃទី ២០ កក្កដា រហូតដល់ថ្ងៃទី ២០ ខែតុលា ឆ្នាំ ២០២០ នេះ លោកអ្នកនឹងមានឱកាសឈ្នះ Apple Watch   ស្វែងយល់បន្ថែម

ស្វែងយល់បន្ថែម
បញ្ជាក់