រំលងទៅអត្តបទសំខាន់ រំលងទៅមាតិកាជូនដំណឹង
Back

គណៈគ្រប់គ្រងរបស់ មេនូឡាយហ្វ៍ ខេមបូឌា

លោក ចាន់ រដ្ឋា

អគ្គ​នាយក 

លោក ចាន់ រដ្ឋា គឺជាអគ្គ​នាយក​នៃ​ក្រុមហ៊ុន​ មេ​នូ​ឡាយ​ហ្វ៍​ ខេមបូឌា។​  ​  លោក​ ចាន់ រដ្ឋា គឺជាបុគ្គលិក​ដំបូងគេបង្អស់របស់ក្រុមហ៊ុន Manulife ​ចាប់តំាងពីក្រុមហ៊ុនបានចាប់ផ្តើមប្រតិបត្តិការអាជីវកម្មរបស់ខ្លួននៅក្នុងប្រទេសកម្ពុជា​ក្នុងឆ្នាំ ២០១២ មកម្ល៉េះ ហើយលោកក៏បានបម្រើការងារអស់រយៈពេល ៨ ឆ្នាំរហូតដល់ឆ្នាំ ២០២២។ លោក ចាន់ រដ្ឋា មានបទពិសោធន៍យ៉ាងច្រើន និងស៊ីជម្រៅ​ក្នុងវិស័យធានារ៉ាប់រងអាយុជីវិត ហើយលោកបានដើរតួនាទីយ៉ាងសំខាន់ក្នុងការអភិវឌ្ឍក្រុមហ៊ុន Manulife នៅក្នុងទីផ្សារកម្ពុជា​។ លោកបានដឹកនាំនាយកដ្ឋានផ្នែកលក់របស់ក្រុមហ៊ុនឲ្យឈានមុខគេ និងទទួលបានតំណែងលេខ ១ នៅលើទីផ្សារ​ផងដែរ។​ 

លោក ចាន់ រដ្ឋា ទទួលបានពានរង្វាន់ Global Star of Excellence​ ពី Manulife ក្នុងឆ្នាំ ២០១៣ ហើយលោកត្រូវបានទទួលស្គាល់ជា Asia Young Leader of the Year ក្នុងឆ្នាំ ២០១៨ ដោយស្ថាប័នអន្តរជាតិ Asia Insurance Review។ ថ្មីៗនេះ លោកត្រូវបានព្រះករុណាព្រះបាទសម្តេចព្រះបរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រនៃព្រះរាជាណាចក្រកម្ពុជា​ប្រោសព្រះរាជទាននូវគ្រឿងឥស្សរិយយសមុនីសារាភ័ណ្ឌ​ថ្នាក់ មហាសេរីវឌ្ឍន៍ ផងដែរ។

លោក ចាន់ រដ្ឋា បានបញ្ចប់ការសិក្សានៅសាកលវិទ្យាល័យភូមិន្ទភ្នំពេញ និងសាកលវិទ្យាល័យអន្តរជាតិជប៉ុន។ មុនពេលលោកចូលបម្រើការងារនៅ​ Manulife លោកគឺជាប្រធានគ្រប់គ្រងសាខា ប្រធាន​ផ្នែកទំនាក់ទំនង និងកិច្ចការ​សង្គម នៅធនាគារ ANZ ​Royal។ 

លោកស្រី May Lin

នាយិកាគ្រប់​គ្រង​​នាយកដ្ឋានហិរញ្ញវត្ថុ

លោកស្រី May គឺជានាយិកាគ្រប់​គ្រង​​នាយកដ្ឋានហិរញ្ញវត្ថុនៃក្រុមហ៊ុន មេនូឡាយហ្វ៍ ខេមបូឌា។ ក្នុងនាមជាសមាជិកមួយរូបនៃគណៈគ្រប់គ្រងប្រតិបត្តិ លោកស្រីទទួលខុសត្រូវលើការគ្រប់គ្រងហិរញ្ញវត្ថុ ផលចំណេញ ការគ្រប់គ្រងហានិភ័យ និងសោធនភាពរបស់ក្រុមហ៊ុន មេនូឡាយហ្វ៍ ខេមបូឌា ដើម្បីបំពេញឱ្យបាននូវគោលដៅ និង​ការរីកចម្រើនរបស់ក្រុមហ៊ុននៅក្នុងក្របខណ្ឌនៃ​បទប្បញ្ញត្តិក្នុងស្រុក។ 

លោកស្រី May គឺជាសមាជិកានៃវិទ្យាស្ថាន និងមហាវិទ្យាល័យ​ការវិភាគហានិភ័យ (Institute and Faculty of Actuaries UK (FIA) នៅចក្រភពអង់គ្លេស។ លោកស្រី​បញ្ចប់ការសិក្សាថ្នាក់អនុបណ្ឌិតផ្នែកវិទ្យាសាស្រ្តការវិភាគហានិភ័យ ពីសាលាពាណិជ្ជកម្ម Cass នៅទីក្រុងឡុងដ៍ និងអនុបណ្ឌិតផ្នែកវិទ្យាសាស្ត្រវិស្វកម្ម​ពីសាកលវិទ្យាល័យ New South Wales នៅទីក្រុងស៊ីដនី ប្រទេសអូស្ត្រាលី។

លោកស្រីមានបទពិសោធន៍រយៈពេល ១៥ ឆ្នាំ លើផ្នែកវិភាគហានិភ័យ និងហិរញ្ញវត្ថុ រួមបញ្ចូលទាំងការវិភាគហានិភ័យ និងហិរញ្ញវត្ថុរបស់សាជីវកម្ម ការអភិវឌ្ឍផលិតផល និងតម្លៃផលិតផល មូលធនសេដ្ឋកិច្ច ការគ្រប់គ្រងហានិភ័យ និងការវិនិយោគ។ លោកស្រីបានបម្រើការងារនៅក្រុមហ៊ុនធានារ៉ាប់រងអាយុជីវិត ក៏ដូចជាក្រុមប្រឹក្សាយោបល់ឈានមុខគេមួយចំនួននៅចក្រភពអង់គ្លេស ប្រទេសអូស្ត្រាលី និងប្រទេសថៃ។ មុនពេលលោកស្រីចាប់ផ្តើមអាជីពក្នុងផ្នែកវិភាគហានិភ័យ​ លោកស្រីធ្លាប់ជាវិស្វករស៊ីវិលម្នាក់ដែលមានបទពិសោធន៍នៅប្រទេសនូវែលហ្សេឡង់ ចក្រភពអង់គ្លេស ប្រទេសអៀរឡង់​ និង​ សហព័ន្ធអារ៉ាប់​។

លោកស្រី​ កាន់​ ណារ៉ា

នាយិកា​គ្រប់​គ្រង​​នាយកដ្ឋាន​​​អតិថិជន និង​ទី​ផ្សារ

លោក​ស្រី​ ណារ៉ា បានចូលបម្រើ​ការ​ងារ​នៅ​ក្រុមហ៊ុន មេនូឡាយហ្វ៍ ខេមបូឌា ក្នុងឆ្នាំ ២០១២​ ក្នុង​នាម​ជា​បុគ្គលិក​ផ្នែក​គណនា​ហានិ​ភ័យ​​ដំ​បូង​បង្អស់ក្នុង​ប្រទេស​​កម្ពុជា បន្ទាប់ពី​បាន​​ចំណាយ​​ពេល ១៦​ ឆ្នាំនៅ​សហរដ្ឋ​អា​មេ​រិក។​​ លោកស្រី ណារ៉ា ត្រូវបានតែងតាំងជានាយិ​កា​គ្រប់​គ្រង​​នាយក​ដ្ឋាន​​​អតិថិជន និង​ទី​ផ្សារ​នៅខែ​មករា​ ឆ្នាំ ២០១៨។​

លោក​ស្រី​ ណារ៉ា បានបញ្ចប់ការសិក្សាថ្នាក់បរិញ្ញាបត្រផ្នែកគណិតវិទ្យាពីសាកលវិទ្យាល័យ  Texas នៅទីក្រុង​​ Austin​ ដោយ​បាន​ផ្តោតលើ​ជំនាញ​​វិ​ទ្យាសាស្រ្ត​ក្នុង​ការ​វិ​ភាគ​ហា​និ​ភ័យ (វិ​ទ្យាសាស្រ្ត​ធានា​រ៉ាប់រង​)​។ លោក​ស្រី​គឺជាសមាជិកនៃសមាគមអ្នកគណនា​ហានិ​ភ័យ​ (ASA) និងជាសមាជិកនៃ​   មជ្ឈ​មណ្ឌល​អ្នក​គណនា​ហា​និ​ភ័យ​ប្រ​ចាំ​សហ​រដ្ឋ​អា​មេរិក (MAAA) ផង​ដែរ​។ លោកស្រីបានមកបំ​ពេញ​ការងារ​នៅ​ក្រុមហ៊ុន មេនូឡាយហ្វ៍ ដោយ​ភ្ជាប់​ជាមួយ​នូវ​បទពិសោធន៍រយៈ​ពេល​ ១០​ ឆ្នាំក្នុងវិស័យធានារ៉ាប់រង និងបទ​ពិសោធន៍​​ប្រឹក្សា​យោបល់ជាមួយក្រុមហ៊ុនប្រឹក្សា​យោបល់​​ល្បី​ៗ​ដូច​ជា​ Watson Wyatt Worldwide និង Aon Hewitt ជា​ដើម​។

មុនពេល​ចូល​មក​កាន់​តួនាទីបច្ចុប្បន្ន លោក​ស្រី​ ណារ៉ា មា​ន​តួនាទី​សំខាន់​មួយ​ក្នុង​កា​របង្កើត​ផលិតផល និងការ​គណនា​​ហា​និ​ភ័យ​ ដែល​​លោកស្រីធ្លាប់​បានបង្កើត​ផលិតផលផ្សេងៗ​គ្នា​ដើម្បី​បម្រើ​តម្រូវការ​អតិថិជនរបស់យើងប្រ​កប​ដោយភាព​ជោគជ័យ។ លោកស្រី​ទទួលបានពានរង្វាន់បុគ្គលិក​ឆ្នើម​ប្រ​ចាំតំ​បន់​​អាស៊ី​ (Asia Stars of Excellence) ក្នុងឆ្នាំ ២០១២​ សម្រាប់ស្នាដៃ​ឆ្នើមនានា​របស់លោកស្រី​។

លោកស្រី រស់ ពេជ្រហេមី 

នាយិកាគ្រប់​គ្រង​​នាយកដ្ឋានបច្ចេកវិទ្យា​ និងឌីជីថល

លោកស្រី ពេជ្រហេមី គឺជានាយិកាគ្រប់គ្រងនាយកដ្ឋានបច្ចេកវិទ្យា និងឌីជីថល​នៅក្រុមហ៊ុន មេនូឡាយហ្វ៍ ខេមបូឌា។ ក្នុងនាមជាសមាជិកមួយរូបនៃគណៈគ្រប់គ្រងប្រតិបត្តិ ​លោកស្រីមានតួនាទី​គ្រប់គ្រងផ្នែកបច្ចេកវិទ្យា និងការវិវឌ្ឍទៅមុខផ្នែកឌីជីថលរបស់ក្រុមហ៊ុន។

មុនពេលចូលបម្រើការងារនៅក្រុមហ៊ុន មេនូឡាយហ្វ៍ លោកស្រីមានបទពិសោធន៍រយៈពេល ១៦ ឆ្នាំ លើគម្រោងផ្នែកឌីជីថលសម្រាប់អតិថិជនជុំវិញពិភពលោក។ លោកស្រីក៏ធ្លាប់បម្រើការនៅ ធនាគារ​ ABA ដែលជាធនាគារដែលមានបច្ចេកវិទ្យាឈានមុខគេមួយនៅកម្ពុជា ហើយលោកស្រីក៏​មានតួនាទីបង្កើត​ក្រុមការងារផ្នែកឌីជីថល និងដឹកនាំកិច្ចខិតខំប្រឹងប្រែងក្នុងការចេញគម្រោងផ្តួចផ្តើម និងការអនុវត្តផ្នែកឌីជីថលផងដែរ។

​លោកស្រីគឺជាអ្នកជំនាញ Scrum Master និងមាន​បរិញ្ញាបត្រជំនាញវិទ្យាសាស្ត្រកុំព្យូទ័រពីវិទ្យាស្ថានបច្ចេកវិទ្យាកម្ពុជា។

លោក សួង សុវណ្ណ

នាយកគ្រប់​គ្រង​​នាយកដ្ឋានច្បាប់

លោក សុវណ្ណ គឺជានាយកគ្រប់គ្រងនាយកដ្ឋានច្បាប់ និងការប្រតិបត្តិផ្លូវច្បាប់ នៃក្រុមហ៊ុន មេនូឡាយហ្វ៍ ខេមបូឌា។ ក្នុងនាមជាសមាជិកមួយរូបនៃគណៈគ្រប់គ្រងប្រតិបត្តិ លោកមានតួនាទីទទួលបន្ទុកលើកិច្ចការច្បាប់ ការប្រតិបត្តិផ្លូវច្បាប់ និងអភិបាលកិច្ច​របស់ក្រុមហ៊ុន។

លោក សុវណ្ណ​ មានជំនាញផ្នែកច្បាប់ទូលំទូលាយជាង ១០ ឆ្នាំ ក្នុងវិស័យឯកជន។ លោកបានចូលបម្រើការងារក្នុងក្រុមហ៊ុន មេនូឡាយហ្វ៍ ខេមបូឌា  ក្នុង​អំឡុងពេល​នៃការ​រៀបចំបង្កើតនាយកដ្ឋានច្បាប់ និងការប្រតិបត្តិផ្លូវច្បាប់ដំបូងក្នុងឆ្នាំ ២០១២។  ​លោក សុវណ្ណ​ ក៏ជាអ្នកទទួលបន្ទុកផ្នែកច្បាប់ អភិបាលកិច្ច និងការប្រតិបត្តិផ្លូវច្បាប់ផ្នែកដំបូងគេក្នុងឧស្សាហកម្មធានារ៉ាប់រងនៅកម្ពុជា ចាប់តាំងពីការកកើតក្រុមហ៊ុនផងដែរ។ មុនពេលចូលមក​ក្រុម​ហ៊ុន​ មេនូឡាយហ្វ៍ គាត់បានបំពេញការងារផ្នែកអភិបាលកិច្ច​នៅក្នុងក្រុមហ៊ុនហិរញ្ញវត្ថុឈានមុខគេមួយ និងធ្លាប់ជាអ្នកប្រឹក្សាយោបល់ច្បាប់លើគម្រោងមួយចំនួនសម្រាប់ការិយាល័យច្បាប់នានាក្នុងតំបន់។ លោក សុវណ្ណ ទទួលបានបរិញ្ញាបត្រជាន់ខ្ពស់ចំនួនពីរក្នុងវិស័យនីតិទំនាក់ទំនងសេដ្ឋកិច្ចអាស៊ី-អឺរ៉ុបពីសាកលវិទ្យាល័យ Rennes 2  នៃប្រទេសបារាំង និងនីតិឯកជនពីសាកលវិទ្យាល័យភូមិន្ទនីតិសាស្រ្ត និងវិទ្យាសាស្រ្តសេដ្ឋកិច្ច នៃព្រះរាជាណាចក្រកម្ពុជា​ ព្រមទាំងសញ្ញាបត្រជាន់ខ្ពស់ផ្នែកនីតិសកម្មភាពសហគ្រាសពីសាកលវិទ្យាល័យ Lumière Lyon 2  នៃប្រទេសបារាំង។  លោកក៏ជាសមាជិកនៃគណៈមេធាវីនៃព្រះរាជាណាចក្រកម្ពុជាផងដែរ។

លោក ម៉ាត់​ សាដាត

នាយកគ្រប់​គ្រង​​នាយកដ្ឋានធនធានមនុស្ស

លោក សាដាត បានចូលមកបម្រើការងារក្នុងក្រុមហ៊ុន មេនូឡាយហ្វ៍ ខេមបូឌា ជាមួយនឹងបទពិសោធន៍យ៉ាងទូលំទូលាយក្នុងវិស័យសេវាកម្មហិរញ្ញវត្ថុ ដែលថ្មីៗនេះលោកធ្លាប់ជា នាយកគ្រប់គ្រង​ នាយកដ្ឋានធនធានមនុស្ស​ និងជាជំនួយការអគ្គ​នាយក​ប្រតិបត្តិ នៃធនាគារ​ ​ជេ​ ត្រាស់ ​​​​​រ៉ូយ៉ាល់ ហើយនាពេលកន្លងមក លោកក៏បានកាន់តួនាទីជាន់ខ្ពស់ជាច្រើននៅធនាគារ​ អេ អ៊ិន ហ្សិត រ៉ូយ៉ាល់​ ផងដែរ ។ លោកមានបទពិសោធន៍ជាង ១៤ ឆ្នាំ នៅក្នុងផ្នែកជាច្រើន​នៃនាយកដ្ឋានធនធានមនុស្ស រួមមាន ផ្នែកបណ្តុះបណ្តាល និងការអភិវឌ្ឍន៍ ផ្នែកប្រឹក្សាធនធានមនុស្ស និង ផ្នែកដទៃផ្សេងៗទៀត។

ពេញមួយអាជីពរបស់លោក លោក សាដាត បានផ្តោតទៅលើការផ្តល់នូវដំណោះស្រាយផ្នែកអភិវឌ្ឍន៍ក្នុងការកសាងសមត្ថភាព ការរៀបចំវប្បធម៌ស្ថាប័ន ការជំរុញការចូលរួមរបស់បុគ្គលិក និងការដឹកនាំដើម្បីការផ្លាស់ប្តូរជាវិជ្ជមាននៅក្នុងស្ថាប័ន។ ក្នុងអំឡុងពេលនៃការបំពេញតួនាទីចុងក្រោយបំផុតជា នាយកគ្រប់គ្រង​ នាយកដ្ឋានធនធានមនុស្ស​ និងជាជំនួយការអគ្គ​នាយក​ប្រតិបត្តិធនាគារ​ លោកសម្រេចបានលទ្ធផលចេញពីគំនិតផ្តួចផ្តើមសំខាន់ៗសម្រាប់អង្គភាព ដែលរួមមាន ការធ្វើឲ្យស្ថប័នកា្លយជាមជ្ឈមណ្ឌលសម្រាប់ការអភិវឌ្ឍន៍ទេពកោសល្យ ការសម្រេចបាននូវការចូលរួមរបស់បុគ្គលិក និងការផ្លាស់ប្តូរប្រកបដោយជោគជ័យសម្រាប់ធនាគារ ក៏ដូចជាការដឹកនាំការអនុវត្តនូវយុទ្ធសាស្ត្រអាជីវកម្មជាដើម។

 

ក្នុងរយៈពេលប៉ុន្មាន​ឆ្នាំ​កន្លងមកនេះ លោក​ ​បានផ្តោតការយកចិត្តទុកដាក់​ជាខ្លាំង​ទៅលើការ​​អភិវឌ្ឍ​​​សមត្ថ​ភាព​បុគ្គលិក​ តាមរយៈការជួយគាំទ្រឲ្យ​ពួកគេ​បំពេញ​ការងារ​បានកាន់តែប្រសើរ​ បង្កើតបានជាភាព​ពេញចិត្តនឹងការសម្រេចបានស្នាដៃការងាររបស់ខ្លួន និងជំរុញ​ឲ្យមាន​ឱកាស​​​ការងារ​ជាច្រើន។​

Sabrina Ong

Chief Distribution Officer

Sabrina joined Manulife Cambodia in 2023 as Chief Agency Officer and was instrumental in rebuilding and transforming the Agency business. She was appointed Chief Distribution Officer and expanded her role to lead the Bancassurance business in 2024. 

Sabrina joined Manulife in 2020 as Head of Distribution Learning & Development, Asia Segment. She was appointed AVP of Emerging Markets, Asia, in June 2021. In this role, Sabrina is responsible for leading business initiatives aligned with EM's Bold Ambition strategy, working closely with country leaders across Cambodia, India, Indonesia, Malaysia, Myanmar, Philippines, and Vietnam. Sabrina is responsible for the execution of strategic initiatives, business management, and transformation.

Before joining Manulife, Sabrina spent over 7 years with the AIA group, where she led various business transformation taskforce, including developing a premier training system to develop a full-time quality agent. She was also one of the key team members in the AIA Cambodia business set up with the country’s first full-time professional agency force focusing on protection solutions and the development of Cambodia's local agency executive team.

Rattana Heng

Deputy Chief Agency Officer

Rattana joined Manulife Cambodia in 2014 as an Agency Manager, and later as Head of Agency Training, and currently as Deputy Chief Agency Officer. As of now, Rattana has worked with Manulife for almost 10 years, and he was one of the Asia Star of Excellence award winners in 2018. Prior to Manulife, he had spent 5 years working as a vice president of University of Puthisastra in Phnom Penh.

Rattana earned a bachelor’s degree in education from the Royal University of Phnom Penh, and a master’s degree in business administration from Pannasastra University of Cambodia.   

Jesse Anro Parreno Gumban

Chief Product Officer 

Jesse became a part of Manulife Cambodia in 2020. He began his career at Manulife in 2013 as an Investment Consultant for Manulife China Bank Life's Private Banking division. After that, he took on the role of the lead for Product Development for the Alternative Distribution Channel in Manulife Philippines. 

Before joining Manulife, Jesse had years of experience in investor targeting for both equities and fixed income in Asia and North American markets. He also had experience in Trust and Personal Wealth Management in the Philippines.

Me Chin Sua

Chief Actuary 

Sua joined Manulife Cambodia in 2022, with 19 years of professional experience in life insurance. Sua graduated from the National University of Malaysia with Bachelor of Science in Mathematics, focusing on Actuarial Mathematics. He is a Fellow of the Society of Actuaries (FSA).

Sua has worked in 3 other multinational life insurance companies across 4 countries in Asia.  Prior to joining us, he was the Chief Financial Officer and Chief Actuary for Chubb Life Indonesia.