កាន់តែពិសេសជាងមុន!

សន្សំដល់ទៅ 10% ភ្លាមៗលើតម្លៃបុព្វលាភធានារ៉ាប់រងសរុបគ្រប់ឆ្នំា និង ឳកាសឈ្នះរង្វាន់ផ្សេងៗទៀត ដោយគ្រាន់តែទិញគម្រោង Manulife បរិបូរណ៍ - ស្វែងយល់បន្ថែម

ស្វែងយល់បន្ថែម
កាន់តែពិសេសជាងមុន!

សន្សំដល់ទៅ 10% ភ្លាមៗលើតម្លៃបុព្វលាភធានារ៉ាប់រងសរុបគ្រប់ឆ្នំា និង ឳកាសឈ្នះរង្វាន់ផ្សេងៗទៀត ដោយគ្រាន់តែទិញគម្រោង Manulife បរិបូរណ៍ - ស្វែងយល់បន្ថែម

ស្វែងយល់បន្ថែម
បញ្ជាក់
រំលងទៅអត្តបទសំខាន់ រំលងទៅមាតិកាជូនដំណឹង
Back

រត់ដោយសុវត្ថិភាព ជាមួយ មេនូឡាយហ្វ៍ ខេមបូឌា

ព្រឹត្តិការណ៍រត់ប្រណាំងអន្តរជាតិពាក់កណ្តាលម៉ារ៉ាតុងលើកទី ២៦ នៅអង្គរវត្តនឹងប្រារព្ធធ្វើឡើងនាថ្ងៃអាទិត្យ ទី២ ខែមករា ឆ្នាំ ២០២២ នៅខេត្តសៀមរាប។  អ្វីដែលពិសេសនៃទិវារត់ប្រណាំងអន្តរជាតិលើកទី ២៦ ឆ្នាំ ២០២២នេះ គឺការស្តារឡើងវិញនូវវិស័យកីឡា-ទេសចរណ៍ សេដ្ឋកិច្ចសង្គម ជាមួយការចាកចេញបន្តិចម្តងៗពីវិបត្តិជំងឺកូវីដ-១៩។ 

ក្រុមហ៊ុន មេនូឡាយហ្វ៍ ខេមបូឌា មានមោទនភាពអ្នកឧបត្ថម្ភផ្តាច់មុខនៃព្រឹត្តិការណ៍រត់ប្រណាំងអន្តរជាតិពាក់កណ្តាលម៉ារ៉ាតុងលើកទី ២៦ នៅអង្គរវត្ត ដែលនឹងប្រព្រឹត្តទៅនៅថ្ងៃអាទិត្យ ទី ០២ ខែមករា ឆ្នាំ២០២២ នៅខេត្តសៀមរាប។ ព្រឹត្តិការណ៍នេះនឹងអនុវត្តតាមការណែនាំនូវវិធានការសុខាភិបាលយ៉ាងតឹងរ៉ឹង ដើម្បីធានាថាអ្នករត់របស់យើងនឹងរត់ដោយសុវត្ថិភាពជាមួយ មេនូឡាយហ្វ៍។ ការរៀបចំព្រឹត្តិការណ៍រត់ដោយផ្ទាល់មួយនេះជាការចូលរួមចំណែកជាមួយរាជរដ្ឋាភិបាលកម្ពុជាក្នុងការបើកឡើងវិញនៃសេដ្ឋកិច្ចរបស់យើង និងជួយជ្រោមជ្រែងសហគមន៍ដែលរងផលប៉ះពាល់ដោយកូវីដ១៩។ បន្ថែមពីនេះ វាជាផ្នែកមួយយ៉ាងសំខាន់ក្នុងការកសាងអនាគតហិរញ្ញវត្ថុដ៏រឹងមាំ និងកាន់តែល្អប្រសើរសម្រាប់គ្រួសារកម្ពុជា តាមរយៈការលើកកម្ពស់សុខភាព និងរបៀបរស់នៅបែបសកម្ម។

មេនូឡាយហ្វ៍ ខេមបូឌា មានការប្ដេជ្ញាចិត្តខ្ពស់ ក្នុងការជួយកសាងអនាគតហិរញ្ញវត្ថុដ៏រឹងមាំ និងកាន់តែប្រសើរជូនក្រុមគ្រួសារកម្ពុជា។ យើងមានមោទនភាពជាខ្លាំង ដែលបានធ្វើជាម្ចាស់ឧបត្ថម្ភធំ ក្នុងព្រឹត្តិការណ៍រត់ប្រណាំងអន្តរជាតិ ពាក់កណ្ដាលម៉ារ៉ាតុង នៅតំបន់អង្គរនេះ។ យើងមានសេចក្តីសោមនស្សរីករាយ ក្នុងការបន្តការគាំទ្រព្រឹត្តិការណ៍នេះ តាំងពីឆ្នាំ២០១៤មក ហើយកា្លយជាផ្នែកមួយក្នុងការជួយឱ្យអតិថិជន បុគ្គលិក និងសហគមន៍របស់យើង មានសុខភាពល្អ ភាពសកម្ម និងជីវិតដ៏ប្រសើរ។ ឆ្នាំនេះ យើងមិនត្រឹមតែមានទំនួលខុសត្រូវខ្ពស់ លើសុខសុវត្ថិភាពរបស់អ្នកចូលរួម ដោយធ្វើយ៉ាងណាអនុវត្តឱ្យបានខ្ជាប់ខ្ជួន នូវវិធានការសុខាភិបាលប៉ុណ្ណោះទេ តែថែមទាំងចូលរួមចំណែកជាមួយរាជរដ្ឋាភិបាលកម្ពុជា ក្នុងការបើកប្រទេស និងសេដ្ឋកិច្ចសាជាថ្មីឡើងវិញ ដោយធ្វើការសហការយ៉ាងជិតស្និទជាមួយនិងគណៈកម្មាធិការជាតិអូឡាំពិកកម្ពុជាផងដែរ។

អ្វីខ្លះគួរយល់ដឹង មុនព្រឹត្តិការណ៍រត់ប្រណាំងអន្តរជាតិពាក់កណ្តាលម៉ារ៉ាតុង?

របៀបកម្ដៅសាច់ដុំសម្រាប់អ្នករត់ម៉ារ៉ាតុងនៅសៀមរាប ថ្ងៃ២ មករាខាងមុខនេះ​ 

អើយ! អ្នកទៅរត់ម៉ារ៉ាតុងនៅ​សៀមរាបថ្ងៃ២!​ ​កុំភ្លេចយករបស់សំខាន់ៗនេះទៅណា!​

តោះ!  ទៅរត់ដោយសុវត្ថិភាពជាមួយ មេនូឡាយហ្វ៍ នៅអង្គរវត្ត ខែមករានេះ​ 

  • កាត់បន្ថយកម្មវិធីជប់លៀង កម្មវិធីជួបជុំគ្នាដែលមិនចាំបាច់មួយចំនួន។
  • អត្តពលិករត់ប្រណាំងត្រូបានកំណត់យកតែប្រជាជនកម្ពុជា និងជនបរទេសស្នាក់នៅកម្ពុជា ចំនួនប្រមាណតែ ២៥០០នាក់ ប៉ុណ្ណោះ។
  • អត្តពលិករត់ប្រណាំង ត្រូវបានចាក់វ៉ាក់សាំងដូសមូលដ្ឋានរួចរាល់។
  • រៀបចំធ្វើតេសរហ័សមុនចូលទីលានរត់ប្រណាំង ចំពោះអត្តពលិកដែលមានការសង្ស័យ។
  • រក្សាគម្លាត ១,៥មែ៉ត្រ ពីគ្នា ដោយតម្រៀបជាជួរវែង តាមចម្ងាយផ្លូវនីមួយៗ ដែលបានជ្រើសរើស។
  • មុនចេញដំណើរត្រូវពាក់ម៉ាស់រហូតដល់រយៈចម្ងាយ ២០០មែ៉ត្រ ទើបអនុញ្ញាតឳ្យដោះម៉ាស់ចេញ។
  • ការថែទាំសុខភាព និងប្រព័ន្ធរក្សាសុវត្ថិភាព ត្រូវបានរៀបចំយ៉ាងហ្មត់ចត់ និងតឹងរឹងបំផុត។