အဓိကအကြောင်းအရာ Skip
Back

ឱកាសឈ្នះ Apple Watch ជាច្រើន!

គ្រាន់តែភ្ជាប់ «អត្ថប្រយោជន៍ការពារបន្ថែមសម្រាប់បុត្រធីតា» ឬ «អត្ថប្រយោជន៍បន្ថែម មេនូឡាយហ្វ៍ មេឌីខាស» ចាប់ពីថ្ងៃទី ២០ កក្កដា រហូតដល់ថ្ងៃទី ២០ ខែតុលា ឆ្នាំ ២០២០ នេះ លោកអ្នកនឹងមានឱកាសឈ្នះ Apple Watch

ខ និងលក្ខខណ្ឌ

យុទ្ធនាការពិសេសនេះសម្រាប់អតិថិជនដែលកំពុងប្រើប្រាស់គម្រោង «អនាគតការសិក្សារបស់កូនខ្ងុំជាមួយ​ មេនូឡាយហ្វ៍»«មរតកខ្ញុំជាមួយ មេនូឡាយហ្វ៍» ហើយដែលមកភ្ជាប់ «អត្ថប្រយោជន៍ការពារបន្ថែមសម្រាប់បុត្រធីតា» ឬ «អត្ថប្រយោជន៍បន្ថែម មេនូឡាយហ្វ៍ មេឌីខាស» ចាប់ពីថ្ងៃទី​ ២០ ខែកក្កដា រហូតដល់ថ្ងៃទី ២០ ខែតុលា ឆ្នាំ ​២០២០ នឹងទទួលបានសន្លឹកឆ្នោតមួយសន្លឹកដើម្បីចាប់រង្វាន់ Apple Watch ​(សន្លឹកឆ្នោតមួយសម្រាប់ភ្ជាប់អត្ថប្រយោជន៍ការពារបន្ថែមមួយ)។

លើសពីនេះ លោកអ្នកក៏នឹងទទួលបានការលើកលែងការវាយតម្លៃធានារ៉ាប់រង ក្នុងករណី៖

1. អត្ថប្រយោជន៍ការពារបន្ថែមសម្រាប់បុត្រធីតា

  • លោកអ្នកជាអតិថិជនកំពុងប្រើប្រាស់ «អនាគតការសិក្សារបស់កូនខ្ងុំជាមួយ​ មេនូឡាយហ្វ៍»​​ ដែលអាយុកាលបណ្ណសន្យារ៉ាប់រងរបស់លោកអ្នកមានរយៈពេលតិចជាង ឬស្មើ នឹង ១២ ខែ និងនៅមានសុពលភាព
  • បណ្ណសន្យរ៉ាប់រងមានចំណាត់ថ្នាក់ធម្មតា និងគ្មានប្រវត្តិទាមទារសំណង
  • ចំនួនទឹកប្រាក់ធានារ៉ាប់រង «អត្ថប្រយោជន៍ការពារបន្ថែមសម្រាប់បុត្រធីតា» តិចជាង ឬស្មើ ២៥,០០០ ដុល្លារ​ ។

2. អត្ថប្រយោជន៍ការពារបន្ថែម មេនូឡាយហ្វ៍ មេឌីខាស

  • លោកអ្នកជាអតិថិជនកំពុងប្រើប្រាស់គម្រោង «អនាគតការសិក្សារបស់កូនខ្ងុំជាមួយ​ មេនូឡាយហ្វ៍​ »«មរតកខ្ញុំជាមួយ មេនូឡាយហ្វ៍»  ដែលអាយុកាលបណ្ណសន្យរ៉ាប់រងរបស់លោកអ្នកមានរយៈពេលតិចជាង ឬស្មើ នឹង ១២ ខែ និងនៅមានសុពលភាព
  • បណ្ណសន្យារ៉ាប់រងមានចំណាត់ថ្នាក់ធម្មតា និងគ្មានប្រវត្តិទាមទារសំណង​
  • ចំនួនទឹកប្រាក់ធានារ៉ាប់រង«អត្ថប្រយោជន៍ការពារបន្ថែម មេនូឡាយហ្វ៍មេឌីខាស» តិចជាង ៥០ ដុល្លារ
  • លោកអ្នកត្រូវមានគណនីធនាគារ ឬ វីង ។

3. សម្រាប់អតិថិជនដែលមិនបានបំពេញតាមគ្រប់លក្ខខណ្ឌណាមួយខាងលើ នៅតែអាចបន្ថែមអត្ថប្រយោជន៍បន្ថែមទាំងពីរនេះ ដោយត្រូវឆ្លងកាត់ការវាយតម្លៃធានារ៉ាប់រងតាមធម្មតាជាមុនសិន។

ការចាប់រង្វាន់​ Apple Watch

1. ការចាប់រង្វាន់ Apple Watch ចំនួន ៤ គ្រឿង នឹងត្រូវបានធ្វើឡើងជាបីលើកដែលរង្វាន់សរុបមានចំនួន ១២ រង្វាន់ តាមកាលបរិច្ឆេទដូចខាងក្រោម៖ 

  • លើកទីមួយ នៅថ្ងៃទី ២៤ ខែសីហា ឆ្នាំ ២០២០​ (រង្វាន់ Apple Watch ចំនួន ៤ គ្រឿងដំបូង)
    • សម្រាប់រាល់ការភ្ជាប់ «អត្ថប្រយោជន៍ការពារបន្ថែមសម្រាប់បុត្រធីតា» «អត្ថប្រយោជន៍បន្ថែម មេនូឡាយហ្វ៍ មេឌីខាស» ដែលអត្ថប្រយោជន៍បន្ថែមនោះបានផ្តល់ជូនដោយក្រុមហ៊ុន ចាប់ពីថ្ងៃទី ២០ ខែកក្កដា ដល់ថ្ងៃទី ១៩ ខែសីហា ឆ្នាំ ២០២០ ។
  • លើកទីពីរ នៅថ្ងៃទី ២៣ ខែកញ្ញា ឆ្នាំ ២០២០ (រង្វាន់ Apple Watch ចំនួន ៤ គ្រឿងបន្ទាប់)
    • សម្រាប់រាល់ការភ្ជាប់ «អត្ថប្រយោជន៍ការពារបន្ថែមសម្រាប់បុត្រធីតា» «អត្ថប្រយោជន៍បន្ថែម មេនូឡាយហ្វ៍ មេឌីខាស» ដែលអត្ថប្រយោជន៍បន្ថែមនោះបានផ្តល់ជូនដោយក្រុមហ៊ុន ចាប់ពីថ្ងៃទី ២០ ខែសីហា កក្កដា ដល់ថ្ងៃទី ១៩ ខែកញ្ញា ឆ្នាំ ២០២០ ។
  • លើកទីបី នៅថ្ងៃទី ២៧ ខែតុលា ឆ្នាំ ២០២០ (រង្វាន់ Apple Watch ចំនួន ៤ គ្រឿងចុងក្រោយ)
    • សម្រាប់រាល់ការភ្ជាប់ «អត្ថប្រយោជន៍ការពារបន្ថែមសម្រាប់បុត្រធីតា» «អត្ថប្រយោជន៍បន្ថែម មេនូឡាយហ្វ៍ មេឌីខាស» ដែលអត្ថប្រយោជន៍បន្ថែមនោះបានផ្តល់ជូនដោយក្រុមហ៊ុន ចាប់ពីថ្ងៃទី ២០ ខែកញ្ញា ដល់ថ្ងៃទី ២៣ ខែតុលា ឆ្នាំ ២០២០ ។

2. ឈ្មោះអតិថិជនដែលឈ្នះរង្វាន់នឹងត្រូវបានផ្តល់ដំណឹង ដែលការប្រគល់រង្វាន់នឹងត្រូវផ្តល់ជូនតាមរយៈទីប្រឹក្សាធានារ៉ាប់រង ឬមន្ត្រីជំនាញប្រឹក្សាធានារ៉ាប់រងរបស់លោកអ្នក។

3. រង្វាន់មិនអាចប្ដូរយកជាវត្ថុផ្សេង ឬជា​សាច់ប្រាក់បាន​ឡើយ។

4. សម្រាប់ព័ត៌មានលម្អិត សូមទាក់ទងទីប្រឹក្សាធានារ៉ាប់រង ឬមន្ត្រីជំនាញប្រឹក្សាធានារ៉ាប់រងរបស់លោកអ្នក ឬទូរស័ព្ទមក ១៨០០​-២១១​-២១១

5. ក្រុមហ៊ុន​ មេនូឡាយហ្វ៍ សូមរក្សាសិទ្ធិក្នុងការផ្លាស់ប្តូរ លុបចោល ឬកែប្រែលក្ខខណ្ឌណាមួយ ដើម្បីបំពេញភាពត្រឹម​ត្រូវ​​ ​ឬសម្រប​តាមកាលៈទេសៈផ្សេងៗ​ដោយមិនមានការផ្តល់ដំណឹងជាមុនឡើយ។

សម្រាប់ព័ត៌មានបន្ថែមអំពីដំណោះស្រាយផ្សេងៗ

តើបច្ចុប្បន្នលោកអ្នកជាអតិថិជន មេនូឡាយហ្វ៍ ឬនៅ?

ដំណោះស្រាយសំខាន់ៗ

គម្រោងសន្សំ
សន្សំសម្រាប់អនាគត និងការពារគ្រួសារលោកអ្នកក្នុងគម្រោងសន្សំតែមួយ

 

គម្រោងសន្សំ
សន្សំសម្រាប់អនាគតការសិក្សាកូនលោកអ្នក ហើយអនុញ្ញាតអោយយើងទទួលខុសត្រូវលើការសិក្សាររបស់ពួកគេនៅពេលលោកអ្នកជួបរឿងអកុសលណាមួយ

 

 

 

គម្រោងសុខភាព
អនុញ្ញាតឲ្យយើងគិតគូរផ្នែកហរិញ្ញវត្ថុ ដើម្បីអោយលោកអ្នកផ្ដោតលើការព្យាបាលឲ្យបានជាសះស្បើយ

 

ឱកាសឈ្នះ Apple Watch ជាច្រើន!

គ្រាន់តែភ្ជាប់ «អត្ថប្រយោជន៍ការពារបន្ថែមសម្រាប់បុត្រធីតា» ឬ «អត្ថប្រយោជន៍បន្ថែម មេនូឡាយហ្វ៍ មេឌីខាស» ចាប់ពីថ្ងៃទី ២០ កក្កដា រហូតដល់ថ្ងៃទី ២០ ខែតុលា ឆ្នាំ ២០២០ នេះ លោកអ្នកនឹងមានឱកាសឈ្នះ Apple Watch   ស្វែងយល់បន្ថែម

ស្វែងយល់បន្ថែម
ឱកាសឈ្នះ Apple Watch ជាច្រើន!

គ្រាន់តែភ្ជាប់ «អត្ថប្រយោជន៍ការពារបន្ថែមសម្រាប់បុត្រធីតា» ឬ «អត្ថប្រយោជន៍បន្ថែម មេនូឡាយហ្វ៍ មេឌីខាស» ចាប់ពីថ្ងៃទី ២០ កក្កដា រហូតដល់ថ្ងៃទី ២០ ខែតុលា ឆ្នាំ ២០២០ នេះ លោកអ្នកនឹងមានឱកាសឈ្នះ Apple Watch   ស្វែងយល់បន្ថែម

ស្វែងយល់បន្ថែម
បញ្ជាក់