បញ្ជាក់
រំលងទៅអត្តបទសំខាន់ រំលងទៅមាតិកាជូនដំណឹង
Back

តោះ!  ទៅរត់ដោយសុវត្ថិភាពជាមួយ មេនូឡាយហ្វ៍ នៅអង្គរវត្ត ខែមករានេះ​ 

ទិវារត់ប្រណាំងអន្តរជាតិពាក់កណ្តាលម៉ារ៉ាតុង លើកទី២៦ នៅអង្គរវត្ត នឹងប្រារព្ធធ្វើឡើងនាថ្ងៃអាទិត្យ ទី២ ខែមករា ឆ្នាំ២០២២ នៅខេត្តសៀមរាប​ ដោយគណៈកម្មាធិការជាតិអូឡាំពិកកម្ពុជា ​និងឧបត្ថម្ភគាំទ្រដោយក្រុមហ៊ុនធានារ៉ាប់រងអាយុជីវិត មេនូឡាយហ្វ៍ ខេមបូឌា។ ព្រឹត្តិការណ៍នេះធ្វើឡើង​ក្នុងគោលដៅលើកកម្ពស់សុខភាព និងសុខុមាលភាព ព្រមទាំងរៃអង្គាសថវិកាដើម្បីគាំទ្រដល់អង្គការដែលជួយដល់កុមារក្រីក្រ និងជនរងគ្រោះដោយសារគ្រាប់មីននៅកម្ពុជា ក៏ដូចជាអង្គការសប្បុរសធម៌ មន្ទីរពេទ្យតាមអង្គការ និងមន្ទីរពេទ្យនានា។  ស្របពេលជាមួយគ្នានេះ ការរៀបចំកម្មវិធីនេះឡើងក៏ជាការរួមចំណែកគាំទ្រដល់រាជរដ្ឋាភិបាលកម្ពុជាក្នុងការលើកកម្ពស់សេដ្ឋកិច្ចជាតិឡើងវិញ​ តាមរយៈការទាក់ទាញភ្លៀវជាតិ និងអន្តរជាតិមកកាន់ឧទ្យានបុរាណអង្គរ​ដែលជាទីតាំងបេតិកភ័ណ្ឌពិភពលោក​ផងដែរ​។​ ​ 

យោងតាមសេចក្តីប្រកាសរបស់គណៈកម្មាធិការជាតិអូឡាំពិកកម្ពុជា ​អ្នកចូលរួមទាំងអស់ត្រូវចូលរួមអនុវត្តវិធានការសុវត្ថិភាពឱ្យបានខ្ជាប់ខ្ជួនដើម្បីការពារសុខភាព និងសុវត្ថិភាពទាំងខ្លួនឯង ក៏ដូចជាមនុស្សជុំវិញខ្លួន។​ ដូចនេះ អ្នកចូលរួមទាំងអស់ត្រូវតែគោរពតាមគោលការណ៍ ការពារសុវត្ថិភាព​ដូចខាងក្រោម៖

  • អ្នកចូលរួមត្រូវបានកំណត់យកតែប្រជាជនកម្ពុជា និងជនបរទេសស្នាក់នៅកម្ពុជាចំនួនត្រឹម ២៥០០នាក់ប៉ុណ្ណោះ។
  • អ្នកចូលរួមត្រូវចាក់វ៉ាក់សាំងដូសមូលដ្ឋានរួចរាល់។​
  • ទីតាំងចាប់ផ្តើមត្រូវបានបែងចែកទៅតាមប្រភេទចម្ងាយជាមួយគំនូសកំណត់ការរក្សាគម្លាត ១,៥ម៉ែត្រ ពីគ្នា
  • មុនចេញដំណើរត្រូវពាក់ម៉ាស់រហូតដល់រយៈចម្ងាយ ២០០ម ទើបអនុញ្ញាតឲ្យដោះម៉ាស់ចេញ ប៉ុន្តែក្នុងលក្ខខណ្ឌដែលមិនសូវមានមនុស្សនៅក្បែរ និងយ៉ាងហោចណាស់រក្សាគម្លាតពីគ្នាឱ្យបាន ២ ទៅ ៣ម។
  • ការធ្វើតេស្តរហ័សនឹងធ្វើឡើងចំពោះតែអ្នកចូលរួមដែលមានអាការៈសង្ស័យ​ប៉ុណ្ណោះ មុនចូលទីលានរត់ប្រណាំង
  • ការថែទាំសុខភាព និងប្រព័ន្ធរក្សាសុវត្ថិភាព ត្រូវបានរៀបចំយ៉ាងហ្មត់ចត់ និងតឹងរឹងបំផុត​នៅតាមផ្លូវរត់នីមួយៗ ដោយមានស្តង់សុខភាពសុវត្ថិភាពរាល់ចម្ងាយ ២-៤ គីឡូម៉ែត្រ​ដើម្បីផ្តល់ជូននូវអាកុលសម្លាប់មេរោគ ម៉ាស ទឹកបរិសុទ្ធ ផ្លែឈើសម្រាប់ផ្តល់កម្លាំងបន្ថែមដល់អ្នកចូលរួម​។

គួរបញ្ជាក់ផងដែរថា ​ទិវារត់ប្រណាំងអន្តរជាតិពាក់កណ្តាលម៉ារ៉ាតុងនៅតំបន់អង្គរខេត្តសៀមរាបគឺជាព្រឹត្តិការណ៍កីឡាសុខភាពដ៏ធំបំផុតមួយនៅកម្ពុជាត្រូវបានរៀបចំជារៀងរាល់ឆ្នាំចាប់តាំងពីឆ្នាំ ១៩៩៦ មកម្ល៉េះ ហើយក្រុមហ៊ុនធានារ៉ាប់រងអាយុជីវិត មេនូឡាយហ្វ៍ ខេមបូឌា ជាម្ចាស់ឧបត្ថម្ភធំគាំទ្រដល់ព្រឹត្តការណ៍កីឡាទេសចរណ៍អន្តរជាតិ​នេះតាំងពីឆ្នាំ ២០១៤ មក៕​

សម្រាប់ព័ត៌​មានបន្ថែម​ពីព្រឹត្តការណ៍នេះ សូម​ចូល​ទៅកាន់គេហទំព័រ មេនូឡាយហ្វ៍​ ខេមបូឌា


គន្លឹះសុខភាព
ដើម្បីការរស់នៅប្រកបដោយសុខភាពល្អប្រសើរ!


គន្លឹះហិរញ្ញវត្ថុ

ដើម្បីការរៀបចំហិរញ្ញវត្ថុដ៏ឆ្លាតវៃ!


ត្រូវការជំនួយ?
ទូរស័ព្ទមកកាន់ 1800 211 211 (ឥតគិតថ្លៃ)


ប្រឹក្សាយោបល់ជាមួយយើងខ្ញុំដោយឥតគិតថ្លៃ

តើបច្ចុប្បន្នលោកអ្នកជាអតិថិជន មេនូឡាយហ្វ៍ ឬនៅ?

គន្លឹះសំខាន់គួរយល់ដឹងពីជំងឺកូវីដ១៩