អតិថិជនមេនូឡាយហ្វ៍ជាទីគោរព

យើងខ្ញុំកំពុងតាមដានការវិវឌ្ឍន៍​នៃការរីករាលដាលនៃជំងឺកូវីដ19 នៅកម្ពុជាយ៉ាងយកចិត្តទុកដាក់បំផុតដើម្បីប្រាកដថាយើងអាចចាត់វិធានការដែលចាំបាច់ និង​​ប្តេជ្ញាថាយើងនៅតែបន្តបម្រើអតិថិជនរបស់យើង ជាពិសេសក្នុងស្ថានភាពលំបាកនេះ។

ខណៈពេលដែល​ទីក្រុងភ្នំពេញ ​ក្រុងតាខ្មៅទាំងមូល និងផ្នែកខ្លះនៃខេត្តសៀមរាម​បាន​ស្ថិតនៅក្នុងតំបន់បិទខ្ទប់ ក្រុមហ៊ុន មេនូឡាយហ្វ៍ ខេមបូឌា នឹងខិតខំឲ្យអស់ពីសមត្ថភាពដើម្បីផ្តល់នូវដំណោះស្រាយការការពារហិរញ្ញវត្ថុដល់ក្រុមគ្រួសារកម្ពុជា និងបន្តផ្ដល់សេវាកម្មជូនអតិថិជនទាំងអស់ដោយអនុវត្តតាមវិធានការសុវត្ថិភាព​ស្របតាមសេចក្តីសម្រេចរបស់រាជរដ្ឋាភិបាល។​   ស្វែងយល់បន្ថែម

ស្វែងយល់បន្ថែម
អតិថិជនមេនូឡាយហ្វ៍ជាទីគោរព

យើងខ្ញុំកំពុងតាមដានការវិវឌ្ឍន៍​នៃការរីករាលដាលនៃជំងឺកូវីដ19 នៅកម្ពុជាយ៉ាងយកចិត្តទុកដាក់បំផុតដើម្បីប្រាកដថាយើងអាចចាត់វិធានការដែលចាំបាច់ និង​​ប្តេជ្ញាថាយើងនៅតែបន្តបម្រើអតិថិជនរបស់យើង ជាពិសេសក្នុងស្ថានភាពលំបាកនេះ។

ខណៈពេលដែល​ទីក្រុងភ្នំពេញ ​ក្រុងតាខ្មៅទាំងមូល និងផ្នែកខ្លះនៃខេត្តសៀមរាម​បាន​ស្ថិតនៅក្នុងតំបន់បិទខ្ទប់ ក្រុមហ៊ុន មេនូឡាយហ្វ៍ ខេមបូឌា នឹងខិតខំឲ្យអស់ពីសមត្ថភាពដើម្បីផ្តល់នូវដំណោះស្រាយការការពារហិរញ្ញវត្ថុដល់ក្រុមគ្រួសារកម្ពុជា និងបន្តផ្ដល់សេវាកម្មជូនអតិថិជនទាំងអស់ដោយអនុវត្តតាមវិធានការសុវត្ថិភាព​ស្របតាមសេចក្តីសម្រេចរបស់រាជរដ្ឋាភិបាល។​   ស្វែងយល់បន្ថែម

ស្វែងយល់បន្ថែម
បញ្ជាក់
រំលងទៅអត្តបទសំខាន់ រំលងទៅមាតិកាជូនដំណឹង
Back

ការផ្តល់ជូនបន្ថែមសម្រាប់អតិថិជនទាំងអស់ (ករណីតេស្តវិជ្ជមានវីរុសកូវីដ 19)

COVID Manulife Cambodia Benefit Life Insurance

អតិថិជន មេនូឡាយហ្វ៍ ទាំងអស់ ដែលបណ្ណសន្យារ៉ាប់រងនៅមានសុពលភាព នឹងទទួលបាន «អត្ថប្រយោជន៍បន្ថែម» ខាងក្រោម ដោយឥតគិតថ្លៃ៖

 • 500 ដុល្លារអាមេរិក ករណីអតិថិជនមានតេស្តវិជ្ជមានវីរុសកូវីដ ១៩ (COVID-19)
 • 500 ដុល្លារអាមេរិក ករណីសមាជិកក្រុមគ្រួសារផ្ទាល់របស់អតិថិជនមានតេស្តវិជ្ជមានវីរុសកូវីដ ១៩ (COVID-19)
 • 2000 ដុល្លារអាមេរិក បន្ថែមលើសំណងក្នុងករណីមរណភាពដោយសារវីរុសកូវីដ ១៩ (COVID-19)
 • អត្ថប្រយោជន៍ជាទឹកប្រាក់ប្រចំាថ្ងៃទេ្វដង សម្រាប់ការសម្រាកព្យាបាលមន្ទីរពេទ្យ ដោយសារវីរុសកូវីដ ១៩ (COVID-19)

 

*សុពលភាពរហូតដល់ 30 ខែមិថុនា ឆ្នាំ 2021

ខ និលក្ខខណ្ឌនឹងត្រូវយកមកអនុវត្ត

ខ និងលក្ខខណ្ឌ

 • សុពលភាពសម្រាប់ការផ្តល់ជូនបន្ថែមនេះ រហូតដល់ថ្ងៃទី 30 ខែមិថុនា ឆ្នាំ2021។
 • អត្ថប្រយោជន៍មួយលើកបន្ថែមរួមមាន៖
  • អតិថិជន មេនូឡាយហ្វ៍* (*អនុវត្តចំពោះតែផលិតផលធានារ៉ាប់រងអាយុជីវិតលក្ខណៈបុគ្គល​ប៉ុណ្ណោះ) ដែលត្រូវបានធ្វើរោគវិនិច្ឆ័យថាមានផ្ទុកនូវវីរុសកូវីដ ១៩ (COVID-19) ក្នុងអំឡុងពេលនៃការផ្តល់​ជូនបន្ថែមខាងលើ នឹងទទួលបាន​នូវអត្ថប្រយោជន៍មួយលើកបន្ថែម ស្មើនឹង 500 ដុល្លារអាមេរិក។ ករណីសមាជិកគ្រួសារ​មួយរូបណា (ប្តី/ប្រពន្ធ ឬកូន) របស់អតិថិជនត្រូវបានធ្វើរោគវិនិច្ឆ័យថាមានផ្ទុកនូវវីរុសកូវីដ ១៩ (COVID-19)* (*ដោយមិនគិតទៅតាមចំនួនបណ្ណសន្យាធានារ៉ាប់រងដែលអតិថិជនមានឡើយ) ក្នុងអំឡុងពេលនៃការ​ផ្តល់​ជូនបន្ថែមខាងលើសមាជិករូបនោះនឹងទទួលបាននូវ «អត្ថប្រយោជន៍មួយលើកបន្ថែម» ស្មើនឹង 500 ដុល្លារអាមេរិក។​ 
  • ទឹកប្រាក់ 2000 ដុល្លារអាមេរិក បន្ថែមលើសំណង ក្នុងករណីមរណភាពដោយសារវីរុសកូវីដ ១៩ (COVID-19) និងអនុវត្តតែចំពោះអតិថិជន មេនូឡាយហ្វ៍ តែប៉ុណ្ណោះ​ (ដោយមិនរាប់បញ្ចូលនូវមរណភាពរបស់សមាជិកគ្រួសារ​អតិថិជនមួយរូបណាឡើយ)។
  • អត្ថប្រយោជន៍ជាទឹកប្រាក់ប្រចំាថ្ងៃទេ្វដង សម្រាប់ការសម្រាកព្យាបាលមន្ទីរពេទ្យ ដោយសារវីរុសកូវីដ ១៩ (COVID-19) ត្រូវអនុវត្តចំពោះតែអតិថិជន មេនូឡាយហ្វ៍ (ដោយមិនរាប់បញ្ចូលនូវការសម្រាក​ពេទ្ររបស់សមាជិកគ្រួសារ​អតិថិជនមួយរូបណាឡើយ) ដែលមាន​ផលិត​ផល​​ធានារ៉ាប់រងអាយុជីវិតលក្ខណៈបុគ្គលដែលមានភ្ជាប់ជា មួយនូវអត្ថប្រយោជន៍បន្ថែម មេនូឡាយហ្វ៍ មេឌីខាសតែ​ប៉ុណ្ណោះ។ 
 • អត្ថប្រយោជន៍មួយលើកបន្ថែមនឹងត្រូវទូទាត់ជូនចំពោះតែអតិថិជនដែលតម្រូវឲ្យសម្រាកព្យាបាលនៅមន្ទីរពេទ្យ ឬទីតាំងព្យាបាលណាមួយគ្រប់គ្រងដោយក្រសួងសុខាភិបាល ដោយសារវីរុសកូវីដ ១៩
 • របាយការណ៍លទ្ធផលរោគវិនិច្ឆ័យករណីវីរុសកូវីដ ១៩ គឺត្រូវតែជារបាយការណ៍ផ្លូវការដែលត្រូវបានបញ្ជាក់ ឬទទួលស្គាល់ ឬចេញដោយអាជ្ញាធរ​មានសមត្ថកិច្ច។ ចំណែកឯការសម្រេចចិត្តចំពោះ «ការផ្តល់​ជូន​ពិសេស» ​នេះ គឺត្រូវផ្អែកតាមគោលការណ៍របស់នាយកដ្ឋានទូទាត់សំណងនៃក្រុមហ៊ុន មេនូឡាយហ្វ៍។
 • ស្ថានភាពនៃជំងឺដែលមានពីមុនស្រាប់ត្រូវបានអនុវត្ត៖ ការផ្តល់ជូនពិសេសនេះមានសុពលភាពអនុវត្តន៍​ចំពោះ​អតិថិជន​បច្ចុប្បន្ន និងថ្មីទាំងអស់ ដែលត្រូវបានធ្វើរោគវិនិច្ឆ័យថាមានផ្ទុកនូវវីរុសកូវីដ ១៩ ក្នុងអំឡុងពេលនៃកាលបរិច្ឆេទសុពលភាពនៃការផ្តល់ជូនបន្ថែមខាងលើ។
 • រយៈពេលមិនត្រូវបានធានា 14 ថ្ងៃត្រូវបានអនុវត្ត៖ រយៈពេលមិនត្រូវបានធានា​សំដៅ​លើ​រយៈពេល​កំណត់ជាក់លាក់មួយ បន្ទាប់ពីកាលបរិច្ឆេទចាប់ផ្តើមមានសុពលភាព (Effective Date) ឬ កាលបរិច្ឆេទផ្តល់សុពលភាពសារជាថ្មីឡើងវិញ (Reinstatement Date) (កំណត់​យកកាលបរិច្ឆេទណាមួយកើតឡើងក្រោយគេ) ហើយដែលក្នុងអំឡុងពេលនេះនឹងមិនមាន​សំណង ឬ អត្ថប្រយោជន៍ណាមួយត្រូវបានផ្តល់ជូននោះទេ។
 • ក្នុងអំឡុងពេលកៅសិប (90)​ ថ្ងៃគិតចាប់ពីថ្ងៃទទួលបានរបាយការណ៍លទ្ធផលផ្លូវការរោគវិនិច្ឆ័យ​ករណីវីរុសកូវីដ ១៩ ឬមរណភាព អតិថិជន ឬអ្នកតំណាងស្របច្បាប់របស់អតិថិជន ត្រូវជូនដំណឹង និងផ្តល់ឯកសារជាភ័ស្តុតាងលាយល័ក្ខអក្សរដល់ក្រុមហ៊ុន មេនូឡាយហ្វ៍ ដើម្បីទាមទារសំណង។ ឯកសារជាភ័ស្តុតាងលាយល័ក្ខអក្សររួមមាន របាយការណ៍លទ្ធផលផ្លូវការរោគវិនិច្ឆ័យវិជ្ជមានវីរុសកូវីដ ១៩ រយៈពេលសម្រាកព្យាបាលនៅមន្ទីររពេទ្យ/ទីតាំងព្យាបាលណាមួយគ្រប់គ្រងដោយក្រសួងសុខាភិបាល និងលិខិត​បញ្ជាក់មរណៈភាព (ប្រសិនបើមាន/ចាំបាច់) ដោយអ្នកអនុវត្តផ្នែកវេជ្ជសាស្ត្រនៅក្នុងព្រះរាជាណាចក្រកម្ពុជា។
 • លក្ខខណ្ឌខាងក្រោមត្រូវអនុវត្តចំពោះតែ​ផលិតផលធានារ៉ាប់រងអាយុជីវិតលក្ខណៈបុគ្គលដែលមានភ្ជាប់ជា មួយនូវអត្ថប្រយោជន៍បន្ថែម មេនូឡាយហ្វ៍ មេឌីខាសតែប៉ុណ្ណោះ៖
  • ប្រសិនបើថ្ងៃដំបូងដែលអតិថិជនតម្រូវឲ្យសម្រាកព្យាបាលនៅមន្ទីរពេទ្យ ឬទីតាំងព្យាបាលណា មួយគ្រប់គ្រងដោយក្រសួងសុខាភិបាល ដោយសារវីរុសកូវីដ ១៩ ស្ថិតក្នុងអំឡុងពេលនៃការផ្តល់ជូនពិសេសនេះ អតិថិជនអាចទាមទារសំណងសម្រាកព្យាបាល ប្រចាំថ្ងៃទ្វេដងរហូតដល់ចំនួន 14 ថ្ងៃ (សំណងសម្រាកព្យាបាលប្រចាំថ្ងៃទ្វេដងត្រូវបានកំណត់ ត្រឹមទឹកប្រាក់អតិបរមាចំនួន 50 ដុល្លារក្នុងមួយថ្ងៃ)។
  • សំណងសម្រាកព្យាបាលប្រចាំថ្ងៃទ្វេដងខាងលើត្រូវបានផ្តល់ជូនស្មើគ្នា សម្រាប់ការសម្រាក ព្យាបាលទាំង​ក្នុង​ និងក្រៅផ្នែកប្រពោធកម្ម (ICU)។
  • ការសម្រាកព្យាបាលដោយសារវីរុសកូវីដ ១៩ ជាលើទីពីរ​ (បើសិនជាអាចកើតមានឡើង) ក្នុងអំឡុងពេលនៃការផ្តល់ជូនបន្ថែមនេះ មិនមានសុពលភាពសម្រាប់ទាមទារសំណងសម្រាក​ព្យាបាលប្រចាំថ្ងៃទ្វេដងនេះម្តងទៀតទេ។
  • លក្ខខណ្ឌផ្សេងទៀតដែលមិនបានបញ្ជាក់នៅទីនេះនឹងអនុវត្តតាមខ និងលក្ខខណ្ឌនៃកិច្ចសន្យា​ធានារ៉ាប់រងរបស់ផលិផល អត្ថប្រយោជន៍ មេនូឡាយ មេឌីខាស។
 • ការផ្តល់ជូនអត្ថប្រយោជន៍បន្ថែមនេះត្រូវបានកំណត់ជារួមត្រឹមទឹកប្រាក់សំណងសរុបចំនួន 10 (ដប់) ម៉ឺនដុល្លារអាមេរិកតែប៉ុណ្ណោះ។
 • ក្រុមហ៊ុន មេនូឡាយហ្វ៍ រក្សាសិទ្ធិក្នុងការកែប្រែ ខ និងលក្ខខណ្ឌ នៃការផ្តល់ជូនបន្ថែមនេះដោយមិនចាំ​បាច់ជូនដំណឹងជាមុន។

សម្រាប់ព័ត៌មានបន្ថែមអំពីការផ្តល់ជូនបន្ថែមនេះ

គន្លឹះសំខាន់ៗគួរយល់ដឹងពីជំងឺកូវីដ១៩

កូវីដ១៩

ផ្លាស់ប្ដូរទម្លាប់ថ្មីដើម្បីសុវត្ថិភាពទាំងអស់គ្នា #កូវីដ១៩

កូវីដ១៩

ពួកយើងរួមគ្នាប្រយុទ្ធប្រឆាំង #កូវីដ១៩