បញ្ជាក់
រំលងទៅអត្តបទសំខាន់ រំលងទៅមាតិកាជូនដំណឹង
Back

កម្មវិធីផ្តល់ជូនពិសេសក្នុងឱកាសបុណ្យភ្ជុំបិណ្ឌពី មេនូឡាយហ្វ៍

Term Life Discount - Manulife Cambodia - Life insurance - subpage en

លោកអ្នកនឹងមានសំណាងទទួលបានរង្វាន់សន្ធឹកសន្ធាប់ពីក្រុមហ៊ុន មេនូឡាយហ្វ៍ សម្រាប់រាល់ការទិញគម្រោងធានារ៉ាប់រងអាយុជីវិតណាមួយចាប់ពីថ្ងៃទី 20 ខែកញ្ញា ដល់ថ្ងៃទី​ 19 ខែតុលា ឆ្នាំ 2021 នេះ​។

ខ និងលក្ខខណ្ឌ

1. កម្មវិធីពិសេសនេះ​​មានសុពលភាព និងផ្ដល់ជូនចំពោះរាល់អតិថិជន​ទាំងអស់​ដែលបានទិញផលិតផលធានារ៉ាប់រងអាយុជីវិតណាមួយពីក្រុមហ៊ុន​ មេនូឡាយហ្វ៍ ចាប់ពីថ្ងែទី 20 ខែកញ្ញា ដល់ថ្ងៃទី​ 19 ខែតុលា ឆ្នាំ 2021 ​នេះហើយដែលបណ្ណសន្យារ៉ាប់រងទំាងនោះត្រូវបានផ្តល់ជូនដោយក្រុមហ៊ុនចាប់ពីថ្ងែទី ​20 ខែកញ្ញា ដល់ថ្ងៃទី​ 25 ខែតុលា ឆ្នាំ 2021 នេះតែប៉ុណ្ណោះ  ជាមួយបុព្វលាភធានារ៉ាប់រងឆ្នាំទី1 ចាប់ពី 700 ​​ (ប្រាំពីររយ) ដុល្លារ​អាមេរិក​ឡើងទៅ។

បុព្វលាភធានារ៉ាប់រងឆ្នាំទី១ រង្វាន់
700 - 1,499 ដុល្លារអាមេរិក ម៉ាស៊ីនអាំងសាច់
1,500 - 2,499 ដុល្លារអាមេរិក ម៉ាស៊ីនបន្សុទ្ធខ្យល់បន្ទប់
2,500 - 3,999 ដុល្លារអាមេរិក កង្ហារត្រជាក់
4,000 - 5,999 ដុល្លារអាមេរិក នាឡិកាដៃ Apple Watch Series 6
6,000 - 9,999 ដុល្លារអាមេរិក កង់
10,000 – 11,999 ដុល្លារអាមេរិក ទូរសព្ទដៃ iPhone 12 Pro Max (256GB)
ចាប់ពី 12,000 – ដុល្លារអាមេរិកឡើងទៅ ទូរសព្ទដៃ Samsung Flip3 5G RAM8G-256G ជាមួយ នាឡិកាដៃ Galaxy Smart Watch4

2. កម្មវិធីផ្តល់ជូនពិសេសនេះនឹងមិនមានសុពលភាពក្នុងលក្ខខណ្ឌដូចខាងក្រោម៖

  • ចំពោះអតិថិជនទំាងឡាយណាដែលបានទិញគម្រោងណាមួយជាមួយ​ មេនូឡាយហ្វ៍​ មុនថ្ងៃទី 20 ខែកញ្ញា ឆ្នាំ 2021 និងបានសម្រេចចិត្តលុបចោល ហើយបានទិញសារជាថ្មីនូវផលិតផលធានារ៉ាប់រងអាយុជីវិតណាមួយពីក្រុមហ៊ុននៅក្នុងអំឡុងពេលដែលមានកម្មវិធីផ្តល់ជូននេះ។
  • បណ្ណសន្យារ៉ាប់រងទំាងឡាយណាដែលត្រូវបានដាក់ស្នើ និង ផ្តល់ជូនបន្ទាប់ពីកម្មវិធីផ្តល់ជូនពិសេសនេះបានបញ្ចប់។
  • អតិថិជនទាំងឡាយណាបានបែងចែកគម្រោងតែមួយជាពីរបណ្ណសន្យារ៉ាបរងផ្សេងគ្នា លើកលែងតែគម្រោង «អនាគតការសិក្សារបស់កូនខ្ញុំជាមួយ មេនូឡាយហ្វ៍» ដែលមានម្ចាស់បណ្ណសន្យារ៉ាប់រងតែមួយ។
  • អតិថិជនទំាងឡាយណាដែលបានទិញផលិតផល «គម្រោងអាយុជីវិតជាក្រុមជាមួយ​ មេនូឡាយហ្វ៍» និង «គម្រោងអនាគតគ្រួសារខ្ញុំជាមួយ មេនូឡាយហ្វ៍»។
  • អតិថិជនទំាងឡាយណាដែលមិនគោរពតាម ខ និងលក្ខខណ្ឌផ្សេងៗរបស់កម្មវិធីនេះ។

3. ការប្រគល់ជូនរង្វាន់៖

  • ត្រូវផ្ដល់ជូនអតិថិជនក្នុងអំឡុង​​ 2 សប្ដាហ៍បន្ទាប់ពីយុទ្ធនាការបានបញ្ចប់​ (ឬលឿនជាងនេះអាស្រ័យតាមស្តុករង្វាន់ជាក់ស្តែង) តាមរយៈទីប្រឹក្សាធានារ៉ាប់រង/មន្រ្តីជំនាញប្រឹក្សាធានារ៉ាប់រង។
  • ប្រភេទរង្វាន់នីមួយៗ នឹងផ្តល់ជូនអតិថិជនទៅតាមចំនួនបុព្វលាភរ៉ាប់រងឆ្នាំទីមួយ។
  • រង្វាន់មិនអាចប្ដូរយកជាវត្ថុផ្សេង ឬជា​សាច់ប្រាក់បាន​ឡើយ។
  • នាយកដ្ឋានអតិថិជន និង ទីផ្សារ ជាអ្នករៀបចំ និង ចែកចាយរង្វាន់ទៅកាន់ទីប្រឹក្សាធានារ៉ាប់រង/មន្រ្តីជំនាញប្រឹក្សាធានារ៉ាប់រង។

4. ក្នុងករណីអតិថិជនសម្រេចចិត្តឈប់ប្រើកញ្ចប់ធានារ៉ាប់រងអាយុជីវិតក្នុងអំឡុងពេលពិចារណា 21 ថ្ងៃ នោះអតិថិជនត្រូវប្រគល់រង្វាន់នោះជូនមកក្រុមហ៊ុនវិញ។ ក្នុងករណីអតិថិជនបានប្រើប្រាស់រង្វាន់នោះរួចហើយ ឬធ្វើខូច ក្រុមហ៊ុនតម្រូវអោយអតិថិជនសងត្រឡប់មកវិញនូវតម្លៃជាទឹកប្រាក់ដែលមានតម្លៃស្មើនឹងតម្លៃរង្វាន់ដែលបានប្រគល់ជូន។

5. ចំពោះទីប្រឹក្សាធានារ៉ាប់រង​ ឬបុគ្គលិករបស់របស់ក្រុមហ៊ុន ​ដែលទិញផលិតផលធានារ៉ាប់រងអាយុជីវិតណាមួយ ការប្រគល់ជូនកាដូ​ នឹង​ត្រូវផ្តល់ 21 ថ្ងៃក្រោយបន្ទាប់ពីទទួលបានបណ្ណសន្យារ៉ាប់​រងដែលផ្តល់ជូនដោយក្រុមហ៊ុន។

6. ក្រុមហ៊ុន​ មេនូឡាយហ្វ៍ សូមរក្សាសិទ្ធិក្នុងការផ្លាស់ប្តូរ លុបចោល ឬកែប្រែលក្ខខណ្ឌណាមួយ ដើម្បីបំពេញភាពត្រឹម​ត្រូវ​​ ​ឬសម្រប​តាមកាលៈទេសៈផ្សេងៗ​ដោយមិនមានការផ្តល់ដំណឹងជាមុនឡើយ។

សម្រាប់ព័ត៌មានបន្ថែម សូមទាក់ទងទៅកាន់ទីប្រឹក្សាធានារ៉ាប់រង ឬមន្រ្តីជំនាញប្រឹក្សាធានារ៉ាប់រងរបស់លោកអ្នកផ្ទាល់ដើម្បីទទួលបានការប្រឹក្សាយោបល់ដោយឥតគិតថ្លៃ ឬ បំពេញព័ត៌មានរបស់លោកអ្នកខាងក្រោមនេះ។

តើបច្ចុប្បន្នលោកអ្នកជាអតិថិជន មេនូឡាយហ្វ៍ ឬនៅ?

ដំណោះស្រាយសំខាន់ៗ