កម្មវិធីពិសេសនេះ មានសុពលភាពសម្រាប់ការបង់បុព្វលាភរ៉ាប់រងបន្តក្នុងរយៈពេលចាប់ពីថ្ងៃទី ១ ខែមិថុនា ឆ្នាំ ២០២២ រហូតដល់ ថ្ងៃទី ៣១ ខែសីហា ឆ្នាំ ២០២២ ប៉ុណ្ណោះ។ អតិថិជនដែលជាម្ខាស់សំណាងទាំង ១០ រូបនេះនឹងត្រូវបានជ្រើសរើសតាមរយៈការចាប់ឆ្នោត ដែលនឹងប្រព្រឹត្តឡើងនៅខែ កញ្ញា ឆ្នាំ ២០២២ បន្ទាប់ពីកម្មវិធីពិសេសនេះបានបញ្ជប់។
ក្រុមហ៊ុន មេនូឡាយហ្វ៍ ខេមបូឌា សូមថ្លែងអំណរគុណដល់អតិថិជនគ្រប់រូបសារជាថ្មីម្ដងទៀត ដែលបានផ្ដល់សេខក្ដីទុកចិត្តមកលើក្រុមហ៊ុនក្នុងរយៈពេល ១០ ឆ្នាំកន្លងមកនេះ។ ក្នុងនាមជាក្រុមហ៊ុនធានារ៉ាប់រងអាយុជិវិត ដែលមានបទពិសោធន៍ជាង ១៥០ ឆ្នាំនៅលើពិភពលោក និងជាក្រុមហ៊ុនលំដាប់អន្តរជាតិទីមួយនៅប្រទេសកម្ពុជា យើងនៅតែបន្តបេសកកម្មក្នុងការជួយកសាងអនាគតហិរញ្ញវត្ថុដែលរឹងមាំ និងកាន់តែប្រសើរឡើងសម្រាប់ ក្រុមគ្រួសារកម្ពុជា។ សូមអរគុណ!
តើបច្ចុប្បន្នលោកអ្នកជាអតិថិជន មេនូឡាយហ្វ៍ ឬនៅ?