បញ្ជាក់
រំលងទៅអត្តបទសំខាន់ រំលងទៅមាតិកាជូនដំណឹង
Back

 អប​អរ​សាទរ​​សង្រ្កាន្ត​ឆ្នាំថ្មី!

 អប​អរ​សាទរ​​សង្រ្កាន្ត​ឆ្នាំថ្មី!

ក្នុងឱកាសដ៏ពិសេសខាងមុខនេះ មេនូឡាយហ្វ៍ មានការផ្ដល់ជូនពិសេស នូវរង្វាន់ដ៏ច្រើនសន្ធឹកសន្ធាប់ សម្រាប់អតិថិជន ដែលបានទិញផលិតផលធានារ៉ាប់រងអាយុជីវិតណាមួយពី ចាប់ពីថ្ងៃទី 29 ខែមីនា ដល់ថ្ងៃទី 13 ខែមេសា ឆ្នាំ 2021។ 

*ការផ្ដល់ជូនពិសេសនេះនឹងមានរហូតដល់អស់ពីស្តុក

ខ និងលក្ខខណ្ឌ

  1. កម្មវិធីនេះ​​មានសុពលភាព និងផ្ដល់ជូនចំពោះរាល់អតិថិជន​ទាំងអស់​ដែលបានទិញផលិតផលធានារ៉ាប់រងអាយុជីវិតណាមួយពីក្រុមហ៊ុន​ មេនូឡាយហ្វ៍ ចាប់ពីថ្ងែទី 29 ខែមីនា ដល់ថ្ងៃទី​ 13 ខែមេសា ឆ្នាំ 2021 ​នេះហើយដែលបណ្ណសន្យារ៉ាប់រងទំាងនោះត្រូវបានផ្តល់ជូនដោយក្រុមហ៊ុនចាប់ពីថ្ងែទី ​29 ខែមីនា ដល់ថ្ងៃទី​ 28 ខែមេសា ឆ្នាំ 2021 នេះតែប៉ុណ្ណោះ  ជាមួយបុព្វលាភធានារ៉ាប់រងឆ្នាំទី1 ចាប់ពី 750 ​​ (ប្រាំពីររយហាសិប) ដុល្លារ​អាមេរិក​ឡើងទៅ។ ចំពោះបណ្ណសន្យារ៉ាប់​រង​ទំាងឡាយណាដែលត្រូវបានផ្តល់ជូន​​ក្រោយអំឡុង​ពេលនៃ​យុទ្ធនាការ​ផ្សព្វផ្សាយ​នេះ នឹងពុំមានសុពលភាពដើម្បីទទួលបាន​រង្វាន់ឡើយ។

 

បុព្វលាភរ៉ាប់រងឆ្នាំទី 1  រង្វាន់
750 – 4,499 ដុល្លារអាមេរិក ឆ្នាំងអ៊ុតចំហាយ

4,500 – 7,499​ ដុល្លារអាមេរិក

ទូរទឹកកកខ្នាតតូច

7,500 – 9,999 ដុល្លារអាមេរិក

ទូរទស្សន៍ Samsung Crystal UHD Smart TV 43”inches
10,000 – 15,999 ដុល្លារអាមេរិក កង់ GT Bike ឬ Cannondale Bike (បន្ថែមមួកសុវត្ថិភាពចំនួន1)

ចាប់ពី 16,000 ដុល្លារអាមេរិកទៅ

iPad Air4 (2020) 256GB (Wi-Fi + cellular)

 

2. កម្មវិធីនេះនឹងមិនមានសុពលភាពចំពោះអតិថិជនទាំងឡាយណា៖  

  • ដែលបានទិញគម្រោងណាមួយជាមួយ​ មេនូឡាយហ្វ៍​ មុនថ្ងៃទី 29 ខែមីនា ឆ្នាំ 2021 និងបានសម្រេចចិត្តលុបចោល ហើយបានទិញសារជាថ្មីនូវផលិតផលធានារ៉ាប់រងអាយុជីវិតណាមួយពីក្រុមហ៊ុននៅក្នុងអំឡុងពេលដែលមានកម្មវិធីផ្តល់ជូននេះ។
  • ដែលបានបែងចែកគម្រោងតែមួយជាពីរបណ្ណផ្សេងគ្នា លើកលែងតែគម្រោង «អនាគតការសិក្សារបស់កូនខ្ញុំជាមួយ មេនូឡាយហ្វ៍» ដែលមានម្ចាស់បណ្ណសន្យារ៉ាប់រងតែមួយ។
  • ដែលបានទិញផលិតផល «គម្រោងអាយុជីវិតជាក្រុមជាមួយ​ មេនូឡាយហ្វ៍» និង «គម្រោងអនាគតគ្រួសារខ្ញុំជាមួយ មេនូឡាយហ្វ៍» ទេ។
  • ដែលមិនគោរពតាម ខ និងលក្ខខណ្ឌផ្សេងៗរបស់កម្មវិធីនេះ។

 

3. ការផ្ដល់ជូននេះនឹង៖

  • ត្រូវផ្ដល់ជូនអតិថិជនក្នុងអំឡុង​​ 2 សប្ដាហ៍បន្ទាប់ពីយុទ្ធនាការបានបញ្ចប់​ (ឬលឿនជាងនេះអាស្រ័យតាមស្តុករង្វាន់ជាក់ស្តែង) ជាមួយបណ្ណសន្យារ៉ាប់រងតាមរយៈទីប្រឹក្សាធានារ៉ាប់រង/មន្រ្តីជំនាញប្រឹក្សាធានារ៉ាប់រង។
  • មិនអាចប្ដូរយកជាវត្ថុផ្សេង ឬជា​សាច់ប្រាក់បាន​ឡើយ។

 

4. ក្នុងករណីអតិថិជនសម្រេចចិត្តឈប់ប្រើកញ្ចប់ធានារ៉ាប់រងអាយុជីវិតក្នុងអំឡុងពេលពិចារណា 21 ថ្ងៃ នោះអតិថិជនត្រូវប្រគល់រង្វាន់នោះជូនមកក្រុមហ៊ុនវិញ។ ក្នុងករណីអតិថិជនបានប្រើប្រាសរង្វាន់នោះរួចហើយ ក្រុមហ៊ុនតម្រូវអោយអតិថិជនសងត្រឡប់មកវិញនូវតម្លៃជាទឹកប្រាក់ដែលមានតម្លៃស្មើនឹងតម្លរង្វាន់ដែលបានប្រគល់ជូន។

 

5. ចំពោះទីប្រឹក្សាធានារ៉ាប់រង​ ឬបុគ្គលិករបស់របស់ក្រុមហ៊ុន ​ដែលទិញផលិតផលធានារ៉ាប់រងអាយុជីវិតណាមួយ ការប្រគល់ជូនកាដូ​ នឹង​ត្រូវផ្តល់ 21 ថ្ងៃក្រោយបន្ទាប់ពីទទួលបានប័ណ្ណសន្យារ៉ាប់​រងដែលផ្តល់ជូនដោយក្រុមហ៊ុន។

 

6. ក្រុមហ៊ុន​ មេនូឡាយហ្វ៍ សូមរក្សាសិទ្ធិក្នុងការផ្លាស់ប្តូរ លុបចោល ឬកែប្រែលក្ខខណ្ឌណាមួយ ដើម្បីបំពេញភាពត្រឹម​ត្រូវ​​ ​ឬសម្រប​តាមកាលៈទេសៈផ្សេងៗ​ដោយមិនមានការផ្តល់ដំណឹងជាមុនឡើយ។

 

តើបច្ចុប្បន្នលោកអ្នកជាអតិថិជន មេនូឡាយហ្វ៍ ឬនៅ?

ប្រឹក្សាជាមួយអ្នកជំនាញដោយឥតគិតថ្លៃ

ដំណោះស្រាយសំខាន់ៗ