បញ្ជាក់
រំលងទៅអត្តបទសំខាន់ រំលងទៅមាតិកាជូនដំណឹង
Back

ទទួលបានការការពាររហូតដល់ $50,000 ដោយបើកគណនីបញ្ញើមានកាលកំណត់ជាមួយធនាគារ ជេ ត្រាស់ រ៉ូយ៉ាល់

ខ និង លក្ខខណ្ឌនៃការផ្ដល់ជូន

  1. ការផ្តល់ជូននេះ ​ មានសុពលភាពចាប់ពី ថ្ងៃទី០១ ខែកុម្ភៈ រហូតដល់ ថ្ងៃទី៣០​ ខែមេសា ឆ្នាំ២០២៣ ឬការប្រើប្រាស់អស់នៃចំនួនទឹកប្រាក់ត្រឡប់មកវិញ ឬលក្ខខណ្ឌណាមួយដែលបានផ្ដល់ជូនមុន។
  2. អតិថិជនដែលអាចទទួលយកការផ្ដល់ជូន៖
    • អតិថិជនដែលបើកគណនីបញ្ញើមានកាលកំណត់ថ្មី ជាមួយធនាគារ ជេ ត្រាស់ រ៉ូយ៉ាល់ ហើយទិញគម្រោងធានារ៉ាប់រង ពីក្រុមហ៊ុន មេនូឡាយហ្វ៍ ខេមបូឌា
    • សម្រាប់កញ្ចប់ធានារ៉ាប់រងដែលមានជម្រើសបង់បុព្វលាភធានារ៉ាប់រងប្រចាំឆ្នាំ
    • បណ្ណសន្យារ៉ាប់រងត្រូវតែចេញដោយក្រុមហ៊ុន មេនូឡាយហ្វ៍ ខេមបូឌា យ៉ាងយូរពីរសប្ដាហ៍ បន្ទាប់ពីសុពលភាពនៃការផ្តល់ជូននេះត្រូវបានបញ្ចប់
  3. ប្រាក់បញ្ញើមានកាលកំណត់អប្បបរមាចាប់ពី 10,000 ដុល្លារអាមេរិក ឬ 40,000,000 រៀល (សម្រាប់ប្រាក់ដុល្លារ និងប្រាក់រៀល)
  4. រយៈពេលនៃបញ្ញើមានកាលកំណត់ គឺ 1ឆ្នាំ
  5. ការផ្តល់ជូននេះសម្រាប់អតិថិជនបុគ្គល រួមទាំង បុគ្គលិក និងសមាជិកគ្រួសារផ្ទាល់របស់បុគ្គលិក។
  6. អតិថិជនម្នាក់អាចទទួលបាន ប្រាក់ត្រលប់មកវិញ បានតែម្តងប៉ុណ្ណោះ ក្នុងអំឡុងពេលនៃការផ្តល់ជូននេះ។
  7. សម្រាប់តែគម្រោងធានារ៉ាប់រង៖
    • មរតកខ្ញុំជាមួយ មេនូឡាយហ្វ៍
    • អនាគតការសិក្សារបស់កូនខ្ញុំ ជាមួយ មេនូឡាយហ្វ៍
    • Manulife បរិបូរណ៍
    • អនាគតគ្រួសារខ្ញុំជាមួយ មេនូឡាយហ្វ៍

អត្ថប្រយោជន៍បន្ថែមចំពោះការផ្ដល់ជូននេះ

  • អតិថិជននឹងទទួលបានរួមទាំង អត្រាការប្រាក់ប្រកួតប្រជែង ពីធនាគារ ជេ ត្រាស់ រ៉ូយ៉ាល់​​ និង ទទួលបាន ប្រាក់ត្រលប់មកវិញ​ ពីក្រុមហ៊ុន មេនូឡាយហ្វ៍
  • អត្រាការប្រាក់រហូតដល់ ៥.២៥% ក្នុងមួយឆ្នាំ (សម្រាប់ប្រាក់ដុល្លារ) និងរហូតដល់៥.៧៥% ក្នុងមួយឆ្នាំ (សម្រាប់ប្រាក់រៀល)
  • អតិថិជននឹងទទួលបានចំនួនទឹកប្រាក់ត្រលប់មកវិញទៅតាមតារាងដូចខាងក្រោម ហើយអតិថិជនតម្រូវអោយទិញផលិតផលធានារ៉ាប់រងពី ក្រុមហ៊ុន មេនូឡាយហ្វ៍ ខេមបូឌា ទើបទទួលបានអត្ថប្រយោជន៍នេះ។
  • អតិថិជនអាចទទួលបានប្រាក់ត្រលប់មកវិញរហូតដល់ ៥០០ ដុល្លារអាមេរិក តាមលក្ខខណ្ឌដូចខាងក្រោម៖

ចំនួនប្រាក់បញ្ញើមានកាលកំណត់

ចំនួនទឹកប្រាក់ត្រឡប់មកវិញ

USD 10,000 ដល់ < USD 50,000 USD 100
USD 50,000 ដល់ < USD 100,000 USD 200
ចាប់ពី USD 100,000 ឡើង USD 500

 

  • អតិថិជនតម្រូវឱ្យបង់បុព្វលាភធានារ៉ាប់រងប្រចាំឆ្នាំក្នុងតម្លៃពេញ លើកញ្ចប់ធានារ៉ាប់រងដែលខ្លួនបានជ្រើសរើស
  • ចំនួនទឹកប្រាក់ត្រលប់មកវិញដែលអតិថិជននឹងទទួលបាន ក្រុមហ៊ុន មេនូឡាយហ្វ៍ ខេមបូឌា នឹងធ្វើការប្រគល់ជូនក្នុងរយៈពេល៧ ថ្ងៃនៃថ្ងៃធ្វើការ បន្ទាប់ពីរយៈពេលពិចារណាលើកចុងក្រោយ (freelook period) (២១ថ្ងៃ គិតចាប់ពីថ្ងៃចុះហត្ថលេខាលើបណ្ណសន្យារ៉ាប់រង)។ ក្នុងអំឡុងពេលនេះ ប្រសិនបើបណ្ណសន្យាធានារ៉ាប់រងត្រូវបានលុបចោល អតិថិជននឹងមិនទទួលបានទឹកប្រាក់ត្រលប់មកវិញ នោះទេ។
  • ក្នុងករណីដែលអតិថិជនដកប្រាក់បញ្ញើមានកាលកំណត់ ​មុនពេលកំណត់ (បន្ទាប់ពីភាគីទាំងពីរយល់ព្រមលើបណ្ណសន្យារ៉ាប់រង) កម្រៃសេវាផ្សេងៗសម្រាប់ការដកប្រាក់បញ្ញើមានកាលកំណត់ ​មុនពេលកំណត់ នឹងត្រូវបានអនុវត្ត ហើយអតិថិជននឹងតម្រូវអោយបង់សង ទឹកប្រាក់ត្រលប់មកវិញ (Cash back) ដោយធ្វើការកាត់ចេញពីចំនួនប្រាក់បញ្ញើមានកាលកំណត់។
  • ប្រសិនបើមានប្រការមិនត្រូវគ្នា រវាង ខ និង លក្ខខណ្ឌខាងលើ និង លក្ខខណ្ឌគណនីប្រតិបត្តិការ និងគណនីប្រាក់បញ្ញើ ក្រៅពីករណីដែលមានចែងនៅក្នុងលក្ខខណ្ឌទាំងនេះ  "លក្ខខណ្ឌ គណនីប្រតិបត្តិការ និងគណនីប្រាក់បញ្ញើមាន " នឹងមានសុពលភាព។
  • អតិថិជនផ្តល់ការយល់ព្រម ផ្តល់សិទ្ធពេញលេញ ដល់ធនាគារក្នុងការបង្ហាញព័ត៌មានផ្ទាល់ខ្លួនរបស់អតិថិជន ដល់ក្រុមហ៊ុន មេនូឡាយ ខេមបូឌា សម្រាប់គោលបំណងធានារ៉ាប់រង។ ព័ត៌មានផ្ទាល់ខ្លួននេះរួមមាន ឈ្មោះ ត្រកូល ភេទ ថ្ងៃខែឆ្នាំកំណើត មុខរបរ លេខលិខិតឆ្លងដែន ឬឯកសារបញ្ជាក់អត្តសញ្ញាណ អាសយដ្ឋាន លេខទំនាក់ទំនង លេខគណនីធនាគារ និងព័ត៌មានអំពីការដាក់ប្រាក់បញ្ញើមានកាលកំណត់របស់អតិថិជន។
  • អតិថិជនបានយល់ដឹង និងយល់ព្រមថា ព័ត៌មានផ្ទាល់ខ្លួនដែលធនាគារផ្តល់ជូន ក្រុមហ៊ុន មេនូឡាយហ្វ៍ ខេមបូឌា នឹងត្រូវបានរក្សាទុកដោយ ក្រុមហ៊ុន មេនូឡាយហ្វ៍ ខេមបូឌា ហើយអាចប្រើប្រាស់សម្រាប់សកម្មភាពទីផ្សារ និង/ឬសម្រាប់ការផ្តល់ជូនផលិតផល និងសេវាកម្មផ្សេងទៀតរបស់ក្រុមហ៊ុន មេនូឡាយហ្វ៍ ខេមបូឌា ហើយធនាគារមិនទទួលខុសត្រូវ ឬគ្រប់គ្រងលើការប្រើប្រាស់ព័ត៌មានផ្ទាល់ខ្លួនដោយក្រុមហ៊ុន មេនូឡាយហ្វ៍ ខេមបូឌា និងភាពសម្ងាត់របស់ក្រុមហ៊ុន​ មេនូឡាយហ្វ៍ ខេមបូឌា ឡើយ ។
  • អតិថិជនយល់ព្រមឱ្យក្រុមហ៊ុន មេនូឡាយហ្វ៍ ខេមបូឌា ធ្វើការទាក់ទងដោយផ្ទាល់ ដើម្បីទទួលបានបណ្ណសន្យារ៉ាប់រង និងឯកសារពាក់ព័ន្ធផ្សេងទៀត ប្រសិនបើមាន ហើយយល់ស្របថាទំនាក់ទំនងរវាងធនាគារ និងក្រុមហ៊ុនមេនូឡាយហ្វ៍ ខេមបូឌា គឺជាភាគីឯករាជ្យ និងមិនមែន ភ្នាក់ងាររបស់គ្នា ឬជាក្រុមហ៊ុនបណ្តាក់ទុនរួមគ្នានោះទេ។ រាល់ការផ្សព្វផ្សាយ  ការតវ៉ាវិវាទទាក់ទងនឹងបណ្ណសន្យារ៉ាប់រងត្រូវដោះស្រាយរវាងអតិថិជន ជាមួយ នឹងក្រុមហ៊ុនមេនូឡាយហ្វ៍ ខេមបូឌា។
  • ធនាគារទទួលខុសត្រូវចំពោះការបើកគណនីប្រាក់បញ្ញើមានកាលកំណត់ និងការសងប្រាក់ដើម និងការប្រាក់តាមកាលកំណត់ និងមិនទទួលខុសត្រូវចំពោះការធានារ៉ាប់រង រួមទាំងការចេញ បណ្ណសន្យា រ៉ាប់រង ការទាមទារសំណង និងបញ្ហាទាក់ទងនឹងការធានារ៉ាប់រងផ្សេងៗទៀត។ តួនាទី និងកាតព្វកិច្ចតែមួយគត់របស់ធនាគារ គឺផ្តល់ព័ត៌មានអតិថិជនដែលបានដាក់ប្រាក់បញ្ញើជូន ក្រុមហ៊ុន មេនូឡាយហ្វ៍ ខេមបូឌា សម្រាប់ដំណើរការបន្ថែម និងការចេញប័ណ្ណសន្យាធានារ៉ាប់រង។
  • ព័ត៌មានអំពី ដែនកំណត់នៃធានារ៉ាប់រង សិទ្ធិទទួលបាន ការបដិសេធ ដំណើរការទាមទារសំណង និងព័ត៌មានលម្អិតផ្សេងៗទៀត អាចរកបាននៅក្នុងគេហទំព័ររបស់ក្រុមហ៊ុនមេនូឡាយហ្វ៍ខេមបូឌា​ https://www.manulife.com.kh/km/products.html។ ធនាគារ មិនពាក់ព័ន្ធ និងមិនទទួលខុសត្រូវចំពោះលក្ខខណ្ឌធានារ៉ាប់រង រួមទាំងសិទ្ធិទទួលបាន ឯកសារ ការទាមទារ ការដោះស្រាយវិវាទ និងបញ្ហាផ្សេងទៀតដែលត្រូវបានបង្កើតឡើង និងគ្រប់គ្រងដោយក្រុមហ៊ុនមេនូឡាយហ្វ៍ ខេមបូឌា។

ក្រុមហ៊ុន មេនូឡាយហ្វ៍ ខេមបូឌា សូមរក្សាសិទ្ធិក្នុងការផ្លាស់ប្តូរ លុបចោល ឬកែប្រែលក្ខខណ្ឌណាមួយ ដើម្បីបំពេញភាពត្រឹមត្រូវ ឬសម្របតាមកាលៈទេសៈផ្សេងៗដោយមិនមានការផ្តល់ដំណឹងជាមុនឡើយ។

សម្រាប់ព័ត៌មានលម្អិតនៃកម្មវិធីផ្តល់ជូនពិសេសនេះ សូមលោកអ្នកទំនាក់ទំនងមកកាន់ បុគ្គលិកជំនាញប្រឹក្សាធានារ៉ាប់រងរបស់ក្រុមហ៊ុនមេនូឡាយហ្វ៍ខេមបូឌា ឬ ទំនាក់ទំនងមកកាន់ទូរសព្ទលេខ 1800 211 211

ការទាមទារសំណង

ដើម្បីធ្វើការទាមទារសំណង លោកអ្នកអាចមកកាន់សាខាណាមួយរបស់ ក្រុមហ៊ុនមេនូឡាយហ្វ៍ ដែលនៅជិតលោកអ្នកបំផុត ឬទំនាក់ទំនងមកក្រុមហ៊ុន មេនូឡាយហ្វ៍ តាមរយៈទូរស័ព្ទលេខ 1800 211 211 / email claims_service_kh@manulife.com