បញ្ជាក់
រំលងទៅអត្តបទសំខាន់ រំលងទៅមាតិកាជូនដំណឹង
Back

ទទួលបានកាដូពិសេសក្នុងឱកាសបុណ្យភ្ជុំបិណ្ឌ!

ដើម្បីអបអរសាទរបុណ្យភ្ជុំបិណ្ឌខាងមុខនេះ អតិថិជនទាំងអស់នឹងទទួលបានកាដូពិសេស ដោយគ្រាន់តែទិញនូវទិញផលិតផលធានារ៉ាប់រងអាយុជីវិតណាមួយពី មន្រ្តីជំនាញប្រឹក្សាធានារ៉ាប់រងនៅតាមសាខាធនាគារដៃគូទាំងអស់ ទីប្រឹក្សាធានារ៉ាប់រង របស់ក្រុមហ៊ុន មេនូឡាយហ្វ៍ ចាប់ពីថ្ងៃទី 07 ដល់ថ្ងៃទី​ 21 ខែកញ្ញា ឆ្នាំ 2022 នេះ។

ខ និង លក្ខខណ្ឌ

1. កម្មវិធីនេះ​​មានសុពលភាព និងផ្ដល់ជូនសម្រាប់រាល់អតិថិជន​ទាំងអស់ដែលបានទិញផលិតផលធានារ៉ាប់រងអាយុជីវិតណាមួយពីមន្រ្តីជំនាញប្រឹក្សាធានារ៉ាប់រងនៅតាមសាខាធនាគារដៃគូ ឬទីប្រឹក្សាធានារ៉ាប់រងទាំងអស់របស់ក្រុមហ៊ុន មេនូឡាយហ្វ៍  ចាប់ពីថ្ងែទី 07 ដល់ទី​ 21 ខែកញ្ញា ឆ្នាំ 2022 (case submission date) ​នេះដែលបណ្ណសន្យារ៉ាប់រងទាំងនោះត្រូវបានចេញជូនដោយក្រុមហ៊ុនចាប់ពីថ្ងែទី 07 ដល់ទី 23​  ខែកញ្ញា ឆ្នាំ 2022 (case issuance date) ជាមួយបុព្វលាភធានារ៉ាប់រងឆ្នាំទី1

 • ចាប់ពី 500 ​​ (ប្រាំរយ) ដុល្លារ​អាមេរិកឡើងទៅតាមរយៈទីប្រឹក្សាធានារ៉ាប់រង (ដោយគិតលើចំនួនបុព្វលាភធានារ៉ាប់រងបន្ទាប់ពីការបញ្ចុះតម្លៃរួចហើយ ប្រសិនបើមាន)។

បុព្វលាភធានារ៉ាប់រងឆ្នាំទី 1

កាដូពិសេស

500 - 1,499 ដុល្លារអាមេរិក កំសៀវដាំទឹកអគ្គិសនីម៉ាក Midea
1,500 - 3,499 ដុល្លារអាមេរិក ឆ្នាំងដាំបាយអគ្គិសនីម៉ាក Panasonic
3,500 - 5,999 ដុល្លារអាមេរិក តុពិចនិចបត់បានម៉ាក Decathlon
6,000 - 9,999 ដុល្លារអាមេរិក ម៉ាស៊ីនដុត និង កំដៅម្ហូបអាហារម៉ាក Panasonic
10,000 ដុល្លារអាមេរិកឡើងទៅ នាឡិការដៃម៉ាក Apple Series 07 - GPS

 

 • ចាប់ពី 650 ​​ (ប្រាំមួយរយហាសិប) ដុល្លារ​អាមេរិក​ឡើងទៅតាមរយៈមន្រ្តីជំនាញប្រឹក្សាធានារ៉ាប់រងនៅតាមសាខាធនាគារដៃគូ (ដោយគិតលើចំនួនបុព្វលាភធានារ៉ាប់រងបន្ទាប់ពីការបញ្ចុះតម្លៃរួចហើយ ប្រសិនបើមាន)។

បុព្វលាភធានារ៉ាប់រងឆ្នាំទី 1

កាដូពិសេស

650 – 1,499 ដុល្លារអាមេរិក កំសៀវដាំទឹកអគ្គិសនីម៉ាក Midea
1,500 - 3,499 ដុល្លារអាមេរិក ឆ្នាំងដាំបាយអគ្គិសនីម៉ាក Panasonic
3,500 - 5,999 ដុល្លារអាមេរិក តុពិចនិចបត់បានម៉ាក Decathlon
6,000 - 9,999 ដុល្លារអាមេរិក ម៉ាស៊ីនដុត និង កំដៅម្ហូបអាហារម៉ាក Panasonic
10,000 ដុល្លារអាមេរិកឡើងទៅ នាឡិការដៃម៉ាក Apple Series 07 - GPS

 

2. កម្មវិធីនេះនឹងមិនមានសុពលភាពចំពោះអតិថិជនទាំងឡាយណា៖

 • ដែលបានទិញគម្រោងណាមួយពីមន្រ្តីជំនាញប្រឹក្សាធានារ៉ាប់រងនៅតាមសាខាធនាគារដៃគូ ឬទីប្រឹក្សាធានារ៉ាប់រងទាំងអស់របស់ក្រុមហ៊ុន មេនូឡាយហ្វ៍ និងបានសម្រេចចិត្តលុបចោល ហើយបានទិញសារជាថ្មីនូវផលិតផលធានារ៉ាប់រងអាយុជីវិតណាមួយពីក្រុមហ៊ុននៅក្នុងអំឡុងពេលដែលមានកម្មវិធីផ្តល់ជូននេះ ដូចដែលបានបញ្ជាក់ខាងលើ។
 • បណ្ណសន្យារ៉ាប់រងទំាងឡាយណាដែលត្រូវបានដាក់ស្នើ និង ផ្តល់ជូនបន្ទាប់ពីកម្មវិធីផ្តល់ជូនពិសេសនេះបានបញ្ចប់។
 • ដែលបានបែងចែកគម្រោងតែមួយជាពីរបណ្ណសន្យារ៉ាបរងផ្សេងគ្នាលើកលែងតែគម្រោង               «អនាគតការសិក្សារបស់កូនខ្ញុំជាមួយ មេនូឡាយហ្វ៍» ដែលមានម្ចាស់បណ្ណសន្យារ៉ាប់រងតែមួយ។
 • ដែលបានទិញផលិតផលគម្រោង «អាយុជីវិតជាក្រុមជាមួយ មេនូឡាយហ្វ៍»។
 • ដែលមិនគោរពតាម ខ និងលក្ខខណ្ឌផ្សេងៗរបស់កម្មវិធីនេះ។

3. ការប្រគល់ជូនកាដូពិសេស

 • ត្រូវផ្ដល់ជូនអតិថិជនក្នុងអំឡុង 2 ទៅ 3  សប្ដាហ៍បន្ទាប់ពីយុទ្ធនាការបានបញ្ចប់ (ឬលឿនជាងនេះអាស្រ័យតាមស្តុករង្វាន់ជាក់ស្តែង) តាមរយៈមន្រ្តីជំនាញប្រឹក្សាធានារ៉ាប់រងនៅតាមសាខាធនាគារដៃគូ ឬទីប្រឹក្សាធានារ៉ាប់រង។
 • ប្រភេទកាដូពិសេសនីមួយៗ នឹងផ្តល់ជូនអតិថិជនទៅតាមចំនួនបុព្វលាភរ៉ាប់រងឆ្នាំទីមួយ។ 
 • កាដូពិសេសនីមួយៗមិនអាចប្ដូរយកជាវត្ថុផ្សេង ឬជាសាច់ប្រាក់បានឡើយ។
 • នាយកដ្ឋានអតិថិជន និង ទីផ្សារ ជាអ្នករៀបចំ និង ចែកចាយកាដូពិសេសទៅកាន់មន្រ្តីជំនាញប្រឹក្សាធានារ៉ាប់រងនៅតាមសាខាធនាគារដៃគូ ឬទីប្រឹក្សាធានារ៉ាប់រង។ 

4. ក្នុងករណីអតិថិជនសម្រេចចិត្តឈប់ប្រើកញ្ចប់ធានារ៉ាប់រងអាយុជីវិតក្នុងអំឡុងពេលពិចារណា 21 ថ្ងៃ នោះអតិថិជនត្រូវប្រគល់កាដូនោះជូនមកក្រុមហ៊ុនវិញ។ ក្នុងករណីអតិថិជនបានប្រើប្រាស់កាដូពិសេសនោះរួចហើយ ឬធ្វើខូច ក្រុមហ៊ុនតម្រូវអោយអតិថិជនសងត្រឡប់មកវិញនូវតម្លៃជាទឹកប្រាក់ដែលមានតម្លៃស្មើនឹងតម្លៃដែលបានប្រគល់ជូន។

5. ចំពោះមន្រ្តីជំនាញប្រឹក្សាធានារ៉ាប់រងនៅតាមសាខាធនាគារដៃគូ ទីប្រឹក្សាធានារ៉ាប់រង ឬបុគ្គលិករបស់ក្រុមហ៊ុន ដែលទិញផលិតផលធានារ៉ាប់រងអាយុជីវិតណាមួយ ការប្រគល់ជូនកាដូពិសេសនឹងត្រូវផ្តល់ 21 ថ្ងៃក្រោយបន្ទាប់ពីទទួលបានបណ្ណសន្យារ៉ាប់រងដែលផ្តល់ជូនដោយក្រុមហ៊ុន។

6. ក្រុមហ៊ុន មេនូឡាយហ្វ៍ សូមរក្សាសិទ្ធិក្នុងការផ្លាស់ប្តូរ លុបចោល ឬកែប្រែលក្ខខណ្ឌណាមួយ ដើម្បីបំពេញភាពត្រឹមត្រូវ ឬសម្របតាមកាលៈទេសៈផ្សេងៗដោយមិនមានការផ្តល់ដំណឹងជាមុនឡើយ។

សម្រាប់ព័ត៌មានបន្ថែម សូមទាក់ទងទៅកាន់ទីប្រឹក្សាធានារ៉ាប់រង ឬមន្រ្តីជំនាញប្រឹក្សាធានារ៉ាប់រងរបស់លោកអ្នកផ្ទាល់ដើម្បីទទួលបានការប្រឹក្សាយោបល់ដោយឥតគិតថ្លៃ ឬ បំពេញព័ត៌មានរបស់លោកអ្នកខាងក្រោមនេះ។

តើបច្ចុប្បន្នលោកអ្នកជាអតិថិជន មេនូឡាយហ្វ៍ ឬនៅ?