បញ្ជាក់
រំលងទៅអត្តបទសំខាន់ រំលងទៅមាតិកាជូនដំណឹង
Back

ទទួក​យកការការពារជាមួយតំលៃកាន់តែប្រសើរ​ និងពោរពេញដោយភាពបត់បែន

កម្មវិធីផ្តល់ជូនពិសេសជាមួយតម្លៃចាប់ពី$២០០ លោកអ្នកនឹងទទួលបានទាំងការការពារ និងសន្សំ

ក្រុមហ៊ុន មេនូឡាយហ្វ៍ ខេមបូឌា មានការផ្តល់ជូនពិសេសចាប់ពីថ្ងៃនេះរហូតដល់ ថ្ងៃ៣១ ខែមករា ឆ្នាំ២០២២៖

  • ការបង់បុព្វលាភធានារ៉ាប់រងប្រចាំឆមាសចាប់ពី  ៦០​ ដុល្លារអាមេរិក សម្រាប់គម្រោងអនាគតគ្រួសារខ្ញុំជាមួយ មេនូឡាយហ្វ៍
  • ការបង់បុព្វលាភធានារ៉ាប់រងប្រចាំឆមាសចាប់ពី ២០០ ដុល្លារអាមេរិក សម្រាប់គម្រោងមរតកខ្ញុំជាមួយ មេនូឡាយហ្វ៍ និង គម្រោងអនាគតការសិក្សាររបស់កូនខ្ញុំជាមួយ មេនូឡាយហ្វ៍។

ជាមួយការផ្តល់ជូននេះ លោកអ្នកនឹងទទួលបានអត្ថប្រយោជន៍ជាច្រើនពីគម្រោងនីមួយៗ៖

សម្រាប់គម្រោងអនាគតគ្រួសារខ្ញុំជាមួយ មេនូឡាយហ្វ៍

ការការពារខ្ពស់

  • ទទួលបានការការពាររហូតដល់ 1 លានដុល្លារអាមេរិក ប្រសិនបើមានហេតុការណ៍គ្រោះថ្នាក់ណាមួយកើតឡើង

ទទួលបានការការពារលើ

  • មរណភាព
  • ពិការភាពទាំងស្រុង 

សម្រាប់គម្រោងមរតកខ្ញុំជាមួយ មេនូឡាយហ្វ៍ និង គម្រោងអនាគតការសិក្សាររបស់កូនខ្ញុំជាមួយ មេនូឡាយហ្វ៍

ទទួលបានទាំងការសន្សំនិងការការពារសម្រាប់មនុស្សជាទីស្រលាញ់របស់លោកអ្នកក្នុងកញ្ចប់តែមួយ

  • ទទួលបាន 100% នៃទឹកប្រាក់ត្រូវបានធានាបូកជាមួយនឹងភាគលាភបូកបង្គរនៅពេលដល់ការកំណត់នៃបណ្ណសន្យារ៉ាប់រង
  • ទទួលបានរហូតដល់ 1200% នៃទឹកប្រាក់ត្រូវបានធានា ក្នុងករណីអកុសលណាមួយ

ទទួលបានការការពារយ៉ាងទូលំទូលាយដូចខាងក្រោម

  • ករណីមរណភាព
  • ករណីពិការភាពទាំងស្រុង
  • ការការពារជម្ងឺធ្ងន់ធ្ងរ
  • ការសំរាកព្យាបាលនៅមន្ទីរពេទ្យ។

ខ និងលក្ខខណ្ឌ

1. ការផ្តល់ជូនពិសេសទាំងនេះ មានសុពលភាព និងផ្តល់ជូនចំពោះរាល់អតិថិជនទាំងអស់ ​(រាប់បញ្ចូលទាំងអតិថិជនថ្មី និង អតិថិជនដែលមានបណ្ណសន្យារ៉ាបរងស្រាប់) ដែលបានទិញផលិតផលធានារ៉ាប់រងអាយុជិវិតណាមួយ ឬទាំងពីរខាងលើពីក្រុមហ៊ុនមេនូឡាយហ្វ៍ចាប់ពីថ្ងៃនេះរហូតដល់ ថ្ងៃទី ៣១ ខែមករា ឆ្នាំ២០២២នេះតែប៉ុណ្ណោះ។​ ​​​​​​​​​​​​​​​​​​​​​​​​​​​   

2. ការផ្តល់ជូនពិសេសនេះ នឹងចាប់ផ្តើមពីថ្ងៃនេះរហូតដល់ ថ្ងៃទី៣១ ខែមករា ​ឆ្នាំ ២០២២ សម្រាប់តែ៖  

  • គម្រោងអនាគតគ្រួសារខ្ញុំជាមួយ មេនូឡាយហ្វ៍៖ ចំនួនទឹកប្រាក់ត្រូវបានធានាអប្បបរមាគឺ ២០០០០​ ដុល្លារអាមេរិក  តម្លៃបុព្វលាភធានារ៉ាប់រងយ៉ាងតិចចាប់ពី ៦០ ដុល្លារអាមេរិក ឡើងទៅ (តម្លៃប្រែប្រួលទៅតាម អាយុ ភេទ)។
  •  សម្រាប់គម្រោងមរតកខ្ញុំជាមួយ មេនូឡាយហ្វ៍ និង គម្រោងអនាគតការសិក្សាររបស់កូនខ្ញុំជាមួយ មេនូឡាយហ្វ៍៖ ចំនួនទឹកប្រាក់ត្រូវបានធានាអប្បបរមាគឺ ៥​០០០​ ដុល្លារអាមេរិក  តម្លៃបុព្វលាភធានារ៉ាប់រងយ៉ាងតិចចាប់ពី ២០០ ដុល្លារអាមេរិក ឡើងទៅ (តម្លៃប្រែប្រួលទៅតាម អាយុ ភេទ និង អត្ថប្រយោជន៍បន្ថែមដែលលោកអ្នកចង់ទិញបន្ថែម)។

3. សំរាប់តែបណ្ណសន្យារ៉ាប់រងថ្មីដែលត្រូវបានដាក់ស្នើចាប់ពីថ្ងៃនេះ​រហូតដល់ថ្ងៃទី៣១ ខែមករា​ ឆ្នាំ២០២២ នឹងមាន​សិទ្ធក្នុងការផ្តល់ជូននេះ។ ចំពោះបណ្ណសន្យារ៉ាបរងណាដែលត្រូវបានដាក់ស្នើ ក្រោយអំឡុងពេលនៃយុទ្ខនាការផ្សព្វផ្សាយនេះនឹងពុំមានសុពលភាពឡើយ។​

4. កាលបរិច្ឆទផុតកំណត់នៃការផ្តល់ជូនពិសេសនេះគិតត្រឹមម៉ោង១០យប់ថ្ងៃទី៣១ ខែមករា ​ឆ្នាំ ២០២២។

5. លក្ខខណ្ឌផ្សេងៗទៀតដែលមិនបានរាប់បញ្ចូលខាងលើនៃអត្ថប្រយោជន័របស់គម្រោងទាំងនោះត្រូវបានរក្សាដដែល។

6. ក្រុមហ៊ុន មេនូឡាយ៍ ខេមបូឌា សូមរក្សាសិទ្ធក្នុងការកែប្រែ ឬ លុបចោល ខ និង លក្ខខណ្ឌណាមូយក្នុងន័យដើម្បីភាពត្រឹមត្រូវ និង/ឬ ដើម្បីឲ្យត្រូវទៅតាមកាលៈទេសៈណាមួយដោយពុំមានការជូនដំណឹងទុកជាមុននោះទេ។

សម្រាប់ព័ត៌មានបន្ថែម សូមទាក់ទងទៅកាន់ទីប្រឹក្សាធានារ៉ាប់រង ឬមន្រ្តីជំនាញប្រឹក្សាធានារ៉ាប់រងរបស់លោកអ្នកផ្ទាល់ដើម្បីទទួលបានការប្រឹក្សាយោបល់ដោយឥតគិតថ្លៃ ឬ បំពេញព័ត៌មានរបស់លោកអ្នកខាងក្រោមនេះ។

តើបច្ចុប្បន្នលោកអ្នកជាអតិថិជន មេនូឡាយហ្វ៍ ឬនៅ?

ដំណោះស្រាយសំខាន់ៗ