បញ្ជាក់
រំលងទៅអត្តបទសំខាន់ រំលងទៅមាតិកាជូនដំណឹង
Back

ការផ្ដល់ជូនពិសេសសម្រាប់អតិថិជនដែលបង់បុព្វលាភធានារ៉ាប់រងមុនកាលបរិច្ឆេទបង់ប្រាក់​

ក្រុមហ៊ុនយើងសូមផ្ដល់ជូននូវកម្មវិធីពិសេសចាប់រង្វាន់សម្រាប់អតិថិជន មេនូឡាយហ្វ៍ ដែលបានបង់បុព្វលាភធានារ៉ាប់រងបន្ត មុនកាលបរិច្ឆេទកំណត់។


 

ខ និង លក្ខខណ្ឌនៃការផ្ដល់ជូន

  • កម្មវិធីផ្ដល់ជូនពិសេសនេះធ្វើឡើងសម្រាប់គ្រប់អតិថិជនទាំងអស់ដែលធ្វើការបង់បុព្វលាភធានារ៉ាប់រងបន្តប្រចាំឆ្នាំ មុនកាលបរិច្ឆេទបង់ប្រាក់​ ចាប់ពីថ្ងៃទី ០១ ខែកុម្ភៈ ឆ្នាំ ២០២៣​ ដល់ថ្ងៃទី ៣០ ខែមេសា ឆ្នាំ ២០២៣។
  • អតិថិជនត្រូវបំពេញព័ត៌មានគ្រប់គ្រាន់នៅពេលធ្វើប្រតិបត្តិការបង់បុព្វលាភធានារ៉ាប់រងបន្ត ដោយអនុវត្តតាមគោលការណ៍នៃការបង់ប្រាក់អោយបានត្រឹមត្រូវ។
  • សម្រាប់ប្រតិបត្តិការបង់ប្រាក់ទាំងឡាយណាដែលមិនមានព័ត៌មានគ្រប់គ្រាន់ដូចជា ការកំណត់ចំណាំលេខបណ្ណសន្យារ៉ាប់រង នឹងមិនត្រូវបានអនុញ្ញាតឲ្យចូលរួមឡើយ។
  • ការចាប់រង្វាន់នឹងធ្វើឡើងតាមរយៈការចាប់ឆ្នោតតាមប្រព័ន្ធអេឡិចត្រូនិចដោយស្វ័យប្រវត្តិ​
  • បណ្ណសន្យារ៉ាប់រងមួយ ស្មើនឹងសន្លឹកឆ្នោតមួយសន្លឹក
  • ការចាប់រង្វាន់នឹងធ្វើឡើងនៅខែបន្ទាប់ក្រោយកម្មវិធីផ្តល់ជូនពិសេសនេះត្រូវបានបញ្ចប់​ (ការចាប់រង្វាន់នៅថ្ងៃទី១៨ ខែ ឧសភា ឆ្នាំ២០២៣)។
  • ក្រុមការងារមេនូឡាយហ្វ៍នឹងធ្វើការទាក់ទងទៅកាន់អតិថិជនដែលឈ្នះរង្វាន់តាមរយៈទូរស័ព្ទ។
  • ឈ្មោះ លេខបណ្ណសន្យារ៉ាប់រង និងរូបភាពទទួលរង្វាន់របស់អ្នកឈ្នះ នឹងត្រូវធ្វើការផ្សព្វផ្សាយតាមបណ្តាញទំនាក់ទំនងផ្លូវការរបស់ក្រុមហ៊ុន មេនូឡាយហ្វ៍ ខេមបូឌា។
  • ក្រុមហ៊ុន មេនូឡាយហ្វ៍ ខេមបូឌា មានសិទ្ធិក្នុងការផ្លាស់ប្តូរ លុបចោល ឬកែប្រែលក្ខខណ្ឌណាមួយ ដើម្បីបំពេញភាពត្រឹមត្រូវឬ សម្របតាមកាលៈទេសៈផ្សេងៗដោយមិនមានការផ្តល់ដំណឹងជាមុនឡើយ។

រង្វាន់

ចំនួន

ឆ្នាំងដាំបាយ 5
កង្ហារត្រជាក់ 3
ទូរទស្សន៍ 43” 2
ម៉ូតូ Honda Dream 2023 1