အဓိကအကြောင်းအရာ Skip
Back

ការទាមទារសំណងធានារ៉ាប់រងជាបុគ្គល

 

វិធីដើម្បីទាមទារសំណង
  • ការទាមទារសំណងរបស់អ្នកគឺជាអាទិភាពរបស់យើង ។ យើងព្យាយាមធានាថារាល់ការទាមទារសំណងដែលមានសុពលភាពត្រូវបានទូទាត់ភ្លាមៗ។
  • យើងលើកទឹកចិត្តអតិថិជនរបស់យើងឱ្យដាក់ឯកសារទាមទារសំណងចាំបាច់ទាំងអស់មកយើងឆាប់បំផុតដើម្បីជួយពន្លឿនដំណើរការទាមទារសំណង។

 

ដំណាក់កាលទី ១

ជូនដំណឹងដល់យើងអំពីព្រឹត្តិការណ៍បាត់បង់របស់អ្នក៖

  1. ទូរស័ព្ទមក៖ ១៨០០ ២១១ ២១១ (លេខឥតគិតថ្លៃ) ។ បុគ្គលិកបំរើសេវាទាន់ហេតុការណ៍របស់យើង បានត្រៀមខ្លួនជាស្រេចដើម្បីបម្រើអតិថិជន ប្រសិនបើមានការហៅទូរស័ព្ទដើម្បីសួរពី “វិធីដាក់ពាក្យទាមទារសំណង”
  2. អ៊ីមែល៖ claims_service_kh@manulife.com
  3. ធ្វើដំណើទៅកាន់ការិយាល័យ មេនូឡាយហ្វ៍ ដែលនៅជិតបំផុត

ពិនិត្យឯកសារដែលត្រូវការសម្រាប់ដាក់ពាក្យទាមទារសំណងរបស់អ្នកនិងទាញយកសំណុំបែបបទដែលពាក់ព័ន្ធ

  1. ការទាមទារសំណងមរណភាព
  2. ការទាមទារសំណងពិការភាពទាំងស្រុង
  3. ការទាមទារសំណងជំងឺធ្ងន់ធ្ងរ
  4. ការទាមទារសំណងសម្រាកពេទ្យ

កំណត់សំគាល់សំខាន់ៗ

  • ប្រសិនបើការទាមទារសំណងកើតឡើងក្នុងរយៈពេល ២ ឆ្នាំដោយចាប់ពីពេលប័ណ្ណសន្យាចាប់ផ្តើម ឬកាលបរិច្ឆេទការផ្តល់ជូនប័ណ្ណសន្យាទ្បើងវិញសូមផ្តល់ឈ្មោះ / អាស័យដ្ឋាន / លេខទំនាក់ទំនងរបស់វេជ្ជបណ្ឌិតដែលបានចូលរួមព្យាបាលអ្នកត្រូវបានធានាសម្រាប់ជាការស្រាវជ្រាវរបស់យើងបន្ថែមទៀត។ យើងសប្បាយរីករាយប្រសិនបើច្បាប់ចម្លងនៃឯកសារព្យាបាលត្រូវបានផ្តល់ជូន។
  • សូមបំពេញទម្រង់ពាក្យទាមទារសំណងដោយឆ្លើយគ្រប់សំនួរនិងភ្ជាប់ឯកសារពាក់ព័ន្ធដែលត្រូវការខាងលើ។
  • រាល់ការចំណាយដែលជាប់ទាក់ទងនិងការធានារ៉ាប់រងក្នុងការទទួលបានឯកសារទាមទារសំណងនឹងត្រូវបានចំណាយដោយអ្នកទាមទារសំណង។
  • ការបញ្ជាក់ឯកសារអាចធ្វើទៅបានដោយយោងតាមឯកសារច្បាប់ដើមនិងមានការអនុញ្ញាតពីសាមីខ្លួន (ទីភ្នាក់ងារ មេនូឡាយហ្វ៍ ឬ អ្នកគ្រប់គ្រងផ្នែកលក់)
  • ផ្អែកលើលក្ខណៈនៃការទាមទារសំណង យើងអាចស្នើសុំព័ត៌មានបន្ថែមប្រសិនបើចាំបាច់។

ដំណាក់កាលទី ២

បំពេញសំណុំបែបបទដែលបានទាមទារសំណងអោយបានត្រឹមត្រូវនិងអោយវេជ្ជបណ្ឌិតព្យាបាលរបស់អ្នកបំពេញរបាយការណ៍ព្យាបាល (បើមាន)

ដំណាក់កាលទី ៣

ជម្រើសមាន ៣ ដើម្បីដាក់សំណុំបែបបទដែលបានបំពេញនិងឯកសារគាំទ្រផ្សេងៗ៖

  • ផ្ញើរទៅនាយកដ្ឋានទាមទារសំណងធានារ៉ាប់រងមេនូឡាយហ្វ៍ជាន់ទី ១ អគារស៊ីរី ១០៤ មហាវិថីសហព័ន្ធរុស្ស៊ី សង្កាត់ទឹកល្អក់ ១ ខណ្ឌទួលគោក   រាជធានីភ្នំពេញ ប្រទេសកម្ពុជា
  • ដាក់ពាក្យស្នើនៅការិយាល័យមេនូឡាយហ្វ៍ដែលនៅជិតបំផុត
  • ដាក់ពាក្យស្នើតាមរយៈភ្នាក់ងារផ្តល់សេវាកម្មរបស់អ្នក
  • តាមរយៈអ៊ីម៉ែលៈ claims_service_kh@manulife.com

ទាញយកទម្រង់បែបបទ៖

  1. ទំរង់បែបបទទាមទារសំណងនិងការអនុញ្ញាត
  2. ការទាមទារសំណងមរណភាព- របាយការណ៏គ្រូពេទ្យ
  • សម្គាល់ៈត្រូវបំពេញដោយវេជ្ជបណ្ឌិត / គ្រូពេទ្យដែលបានចូលរួមចុងក្រោយសម្រាប់ការស្លាប់ដែលបានកើតឡើង។
  • តម្រូវការសម្រាប់ការទាមទារសំណងមរណភាពណាមួយបានដែលកើតឡើងក្នុងរយៈពេល ២ ឆ្នាំនៃកាលបរិច្ឆេទចេញប័ណ្ណសន្យារ៉ាប់រងឬកាលបរិច្ឆេទចាប់ផ្តើមមានសុពលភាពឡើងវិញ។

ឯកសារចាំបាច់៖

  • ឯកសារច្បាប់ដើម ឬមានការបញ្ជាក់មរណភាព 

*សម្គាល់ៈត្រូវចេញដោយអាជ្ញាធរមូលដ្ឋាន (ឃុំ / សង្កាត់) ឬស្ថានទូតកម្ពុជានៅក្រៅប្រទេស (ប្រសិនបើករណីនេះក្រៅប្រទេស)

  • ការផ្តល់កិច្ចសន្យានៃប័ណ្ណសន្យារ៉ាប់រងច្បាប់ដើម​ ឬការប្រកាសកិច្ចសន្យានៃប័ណ្ណសន្យារ៉ាប់រងដែលបានបាត់ (មិនចាំបាច់សម្រាប់កិច្ចសន្យានៃប័ណ្ណសន្យារ៉ាប់រងអេឡិចត្រូនិច)
  • ភស្តុតាងបញ្ជាក់ពីការព្យាបាល និង ឯកសាររាគវិនិច្ឆ័យ

*សម្គាល់ៈឯកសារបញ្ជាក់ពីការព្យាបាលទាំងអស់ ដូចជាលិខិតបញ្ជាក់របស់វេជ្ជបណ្ឌិត របាយការណ៍ព្យាបាល របាយការណ៍ជាលិការោគវិទ្យា និងលទ្ធផលមន្ទីរពិសោធន៍ទាំងអស់។

  • ភស្តុតាងឯកសារបញ្ជាក់អត្តសញ្ញាណរបស់អ្នកត្រូវបានធានា និងអ្នកទទូលផលប្រយោជន៍ ឬអ្នកដាក់ពាក្យទាមទារសំណង

*ថតចំលងអត្តសញ្ញាណប័ណ្ណ ឬ លិខិតឆ្លងដែនថតចម្លង ដែលមានហត្ថលេខា

  • ភស្តុតាងបញ្ជាក់ទំនាក់ទំនងរវាងអ្នកទាមទារសំណងនិងអ្នកទទួលមរណភាព

*(ភស្តុតាងបញ្ជាក់ទំនាក់ទំនងនឹងអ្នកទទួលមរណភាព ដូចជា សៀវភៅគ្រួសារ សៀវភៅស្នាក់នៅ សំបុត្រកំណើត សំបុត្រអាពាហ៍ពិពាហ៍ …)​ សម្គាល់ៈ មិនតម្រួវទេប្រសិនបើបានផ្តល់ពីមុនហើយ

  • មរណភាពមិនប្រក្រតី ឬ មរណភាពនៅក្រៅប្រទេស
  1. ត្រូវការពីអជ្ញាធរ ឬ ប៉ូលីសដែលមានសមត្ថកិច្ច នៅកន្លែងដែលកើតហេតុ (ប្រសិនបើមរណភាព បណ្តាលមកពីគ្រោះថ្នាក់ចៃដន្យ)
  2. ព័ត៌មានដែលទាក់ទងទៅនឹងព្រឹត្តិការណ៍នោះ​ (ប្រសិនបើមាន)
  3. របាយការណ៍កោសល្យវិច្ឆ័យ (ប្រសិនបើមរណភាពដោយសារអត្តឃាត ឬឃាតកម្ម ឬក៏មូលហេតុបណ្តាលមកពីភាពមិនប្រក្រតី​)
  4. លិខិតបញ្ជាក់ពីការបញ្ជុះ/ឬឯកសារបូជាសព ដែលមានបញ្ជាក់ត្រឹមត្រូវ​ (ប្រសិនបើមរណភាពកើតឡើងនៅក្រៅប្រទេស)

ទាញយកទម្រង់បែបបទ៖

  • ទំរង់បែបបទទាមទារសំណងនិងការអនុញ្ញាត
  • ការទាមទារសំណងពិការភាពទាំងស្រុង - របាយការណ៏គ្រូពេទ្យ
  1. សម្គាល់ៈត្រូវបំពេញដោយវេជ្ជបណ្ឌិតដែលចូលរួមដើម្បីបញ្ជាក់ពីភាពពិការភាពនៃអ្នកធានាអាយុជីវិតជាអចិន្ត្រៃយ៍។

ឯកសារចាំបាច់៖

  • ភស្តុតាងពិការភាពទាំងស្រុង

*វិញ្ញាបនបត្រវិជ្ជសាស្រ្ត ឬឯកសារវិជ្ជសាស្រ្តដែលមានតម្លៃស្មើណាមួយដើម្បីបញ្ជាក់ថាអ្នកត្រូវបានធានា ត្រូវទៅនឹងលក្ខខណ្ឌពិការភាពទាំងស្រុង ហើយត្រូវបានចេញដោយវេជ្ជបណ្ឌិត ឬមន្ទីរពេទ្យដែលមានការទទួលស្គាល់។

  • ភស្តុតាងបញ្ជាក់ពីការព្យាបាល និង ឯកសាររាគវិនិច្ឆ័យ

*សម្គាល់ៈឯកសារបញ្ជាក់ពីការព្យាបាលទាំងអស់ ដូចជាលិខិតបញ្ជាក់របស់វេជ្ជបណ្ឌិត របាយការណ៍ព្យាបាល របាយការណ៍ជាលិការោគវិទ្យា និងលទ្ធផលមន្ទីរពិសោធន៍ទាំងអស់។

  • ភស្តុតាងឯកសារបញ្ជាក់អត្តសញ្ញាណរបស់អ្នកត្រូវបានធានា និងអ្នកទទូលផលប្រយោជន៍ ឬអ្នកដាក់ពាក្យទាមទារសំណង

*(ថតចំលងអត្តសញ្ញាណប័ណ្ណ ឬ លិខិតឆ្លងដែនថតចម្លង ដែលមានហត្ថលេខា) សម្គាល់ៈ មិនតម្រួវទេប្រសិនបើបានផ្តល់ពីមុនហើយ

  • ប្រសិនបើការទាមទារសំណងពិការភាពទាំងស្រុងដោយគ្រោះថ្នាក់ចៃដន្យ
  1. របាយការណ៍អជ្ញាធរ ឬ  ប៉ូលីសដែលមានសមត្ថកិច្ច (ប្រសិនបើព្រឹត្តិការណ៍បាត់បង់នោះបណ្តាល មកពីគ្រោះថ្នាក់ចៃដន្យ)
  2. ព័ត៌មានដែលទាក់ទងទៅនឹងព្រឹត្តិការណ៍នោះ​ (ប្រសិនបើមាន)

 

ទាញយកទម្រង់បែបបទ៖

  • ទំរង់បែបបទទាមទារសំណងនិងការអនុញ្ញាត (មិនចាំបាច់សម្រាប់កិច្ចសន្យានៃប័ណ្ណសន្យារ៉ាប់រងអេឡិចត្រូនិច)
  • ការទាមទារសំណងសម្រាកពេទ្យ- របាយការណ៏គ្រូពេទ្យ (បើចាំបាច់សម្រាប់ការសម្រេចចិត្តទាមទារសំណង)

*សម្គាល់ៈត្រូវបំពេញដោយវេជ្ជបណ្ឌិតដែលចូលរួមចុងក្រោយ

ឯកសារចាំបាច់៖

តម្រូវការចាំបាច់៖

  • លិខិត/របាយការណ៍សង្ខេបចេញពីមន្ទីរពេទ្យ
  1. ចេញដោយមន្ទីរពេទ្យ ដើម្បីបញ្ជាក់ថា អ្នកត្រូវបានធានាសម្រាកនៅមន្ទីរពេទ្យក្នុងរយៈពេលមួយ ហើយបង្ហាញនូវរាគវិនិច្ឆ័យរបស់ អ្នកត្រូវបានធានា។
  2. ឯកសារនេះតម្រូវឲ្យ មន្ទីរពេទ្យ/គ្លីនិកបោះត្រាផ្លូវការនិងហត្ថលេខា គ្រូពេទ្យព្យាបាល
  • វិក័យបត្រ័មន្ទីរពេទ្យ

*វិក័យបត្រ័មន្ទីរពេទ្យដែលគិតគ្រប់សេវាទាំងអស់របស់អ្នកជំងឺ រួមមានដូចជា ថ្លៃបន្ទប់ស្នាក់ ថ្លៃអាហារ ថ្លៃនៅបន្ទប់ប្រពោធនកម្ម …។ល។

តម្រូវការបន្ថែម៖

  • ភស្តុតាងបញ្ជាក់ពីការព្យាបាល និង ឯកសាររាគវិនិច្ឆ័យ

*សម្គាល់ៈឯកសារបញ្ជាក់ពីការព្យាបាលទាំងអស់ ដូចជាលិខិតបញ្ជាក់របស់វេជ្ជបណ្ឌិត របាយការណ៍ព្យាបាល របាយការណ៍ជាលិការោគវិទ្យា និងលទ្ធផលមន្ទីរពិសោធន៍ទាំងអស់។

ត្រូវការជំនួយបន្ថែម?

អ្នកជំនាញរបស់យើងនៅទីនេះដើម្បីជួយលោកអ្នកជានិច្ច

បញ្ជាក់