រំលងទៅអត្តបទសំខាន់
Back

ការទាមទារសំណងធានារ៉ាប់រងជាបុគ្គល

  • ការទាមទារសំណងធានារ៉ាប់រងរបស់លោកអ្នកគឺជាអាទិភាពរបស់យើងខ្ញុំ ។ យើងខ្ញុំសូមធានាថារាល់ការទាមទារសំណងធានារ៉ាប់រងដែលត្រឹមត្រូវ និងមានសុពលភាពត្រូវបានទូទាត់ជូនលោកអ្នកឲ្យបានលឿនបំផុត។
  • យើងខ្ញុំលើកទឹកចិត្តលោកអ្នក​ក្នុងការផ្តល់ជូនរាល់ឯកសារទាមទារសំណងចាំបាច់ទាំងអស់ឲ្យបានឆាប់បំផុតដើម្បីជួយពន្លឿនដំណើរការទាមទារសំណង។

របៀបដាក់ពាក្យស្នើសុំទាមទារសំណងធានារ៉ាប់រង

ជូនដំណឹងដល់យើងខ្ញុំអំពីព្រឹត្តិការណ៍នៃការទាមទារសំណងធានារ៉ាប់រង សូមលោកអ្នកទាក់ទងតាមរយៈ៖

  1. ទូរស័ព្ទមក៖ ១៨០០ ២១១ ២១១ (ឥតគិតថ្លៃ) ។ បុគ្គកលិកបំរើបម្រើសេវាអតិថិជនរបស់យើងខ្ញុំ បានត្រៀមខ្លួនជាស្រេចដើម្បីជួយសម្រួលលោកអ្នកប្រសិនបើមានការហៅទូរស័ព្ទដើម្បីសួរពី “របៀបដាក់ពាក្យទាមទារសំណង”។
  2. អ៊ីមែល៖ claims_service_kh@manulife.com
  3. ការិយាល័យ មេនូឡាយហ្វ៍ ដែលនៅជិតបំផុត

សូមពិនិត្យឯកសារដែលតម្រូវសម្រាប់ការដាក់ពាក្យទាមទារសំណងធានារ៉ាប់រងរបស់លោកអ្នក និងសូមទាញយកសំណុំបែបបទដែលពាក់ព័ន្ធ

កំណត់សម្គាល់៖

  • សូមឆ្លើយរាល់សំណួរដែលមានក្នុងទម្រង់បែបបទនៃការទាមទារសំណងធានារ៉ាប់រង និងភ្ជាប់ជាមួយនូវឯកសារតម្រូវ។
  • ការបញ្ជាក់ឯកសារអាចធ្វើទៅបានដោយយោងតាមឯកសារច្បាប់ដើម និងមានការអនុញ្ញាតពីសាមីខ្លួន (ទីប្រឹក្សាធានារ៉ាប់រង ឬ អ្នកគ្រប់គ្រងផ្នែកលក់ មេនូឡាយហ្វ៍)។
  • យើងខ្ញុំអាចនឹងស្នើសុំលោកអ្នកឲ្យជួយផ្តល់ព័ត៍មាន និងឯកសារបន្ថែមប្រសិនបើចាំបាច់។
បញ្ជាក់