រំលងទៅអត្តបទសំខាន់
Back

ការទាមទារសំណងមរណភាព

សូមទាញយកទម្រង់បែបបទនៃការទាមទារសំណងធានារ៉ាប់រង៖

ទម្រង់បែបបទទាមទារសំណងធានារ៉ាប់រង និងការអនុញ្ញាតយល់ព្រម

  • កំណត់សម្គាល់៖ ត្រូវបំពេញជាចាំបាច់ដោយអ្នកទាមទារសំណងស្របច្បាប់

របាយការណ៍​វេជ្ជបណ្ឌិត​ - ករណីមរណភាព

  • កំណត់សម្គាល់​៖ ត្រូវបំពេញជាចាំបាច់ដោយវេជ្ជបណ្ឌិតដែលបានចូលរួមពិនិត្យព្យាបាល ចំពោះករណីមរណភាព​ដែលបានកើតទ្បើង

 

ឯកសារចាំបាច់៖

សំបុត្រមរណភាព ឬសេចក្តីចម្លងសំបុត្រមរណភាពដែលត្រូវបាន​បញ្ជាក់ត្រឹមត្រូវ

  • កំណត់សម្គាល់៖ត្រូវចេញដោយអាជ្ញាធរមូលដ្ឋាន (ឃុំ ឬ សង្កាត់) ឬស្ថានទូតកម្ពុជានៅក្រៅប្រទេស (ប្រសិនបើករណីនេះកើតឡើងនៅក្រៅប្រទេស)

ការផ្តល់កិច្ចសន្យានៃបណ្ណសន្យារ៉ាប់រងច្បាប់ដើម​ ឬការប្រកាសកិច្ចសន្យានៃបណ្ណសន្យារ៉ាប់រងដែលបានបាត់

  • មិនចាំបាច់សម្រាប់កិច្ចសន្យានៃបណ្ណសន្យារ៉ាប់រងទម្រង់អេឡិចត្រូនិក

ភស្តុតាងបញ្ជាក់ពីការព្យាបាល និង ឯកសាររោគវិនិច្ឆ័យ

  • កំណត់សម្គាល់៖ ឯកសារបញ្ជាក់ពីការព្យាបាលទាំងអស់ ដូចជាលិខិតបញ្ជាក់របស់វេជ្ជបណ្ឌិត របាយការណ៍ព្យាបាល របាយការណ៍ជាលិការោគវិទ្យា និងលទ្ធផលមន្ទីរពិសោធន៍ទាំងអស់។

ភស្តុតាងឯកសារបញ្ជាក់អត្តសញ្ញាណរបស់អ្នកត្រូវបានធានារ៉ាប់រង និងអ្នកទទួលផល ឬអ្នកដាក់ពាក្យទាមទារសំណងធានារ៉ាប់រង 

  • ថតចម្លងអត្តសញ្ញាណប័ណ្ណ ឬ លិខិតឆ្លងដែនថតចម្លង ដែលមានហត្ថលេខា
  • សម្គាល់៖ មិនតម្រូវទេ ប្រសិនបើធ្លាប់បានផ្តល់ពីមុនហើយ​

ភស្តុតាងបញ្ជាក់ទំនាក់ទំនងរវាងអ្នកទាមទារសំណង​ធានារ៉ាប់រង និងអ្នកទទួលមរណភាព

  • ភស្តុតាងបញ្ជាក់ទំនាក់ទំនងនឹងអ្នកទទួលមរណភាព ដូចជា សៀវភៅគ្រួសារ សៀវភៅស្នាក់នៅ សំបុត្រកំណើត សំបុត្រអាពាហ៍ពិពាហ៍ …

មរណភាពបណ្តាលមកពីគ្រោះថ្នាក់ចៃដន្យ ឬ មរណភាពនៅក្រៅប្រទេស

  • របាយការណ៍ពីប៉ូលីស ឬអាជ្ញាធរដែលមានសមត្ថកិច្ច នៅកន្លែងដែលកើតហេតុ (ប្រសិនបើមរណភាពបណ្តាលមកពីគ្រោះថ្នាក់ចៃដន្យ)
  • ព័ត៌មានដែលទាក់ទងទៅនឹងព្រឹត្តិការណ៍នោះ​ (ប្រសិនបើមាន)
  • របាយការណ៍កោសល្យវិច្ឆ័យ (ប្រសិនបើមរណភាពដោយសារអត្តឃាត ឬឃាតកម្ម ឬក៏មូលហេតុបណ្តាលមកពីភាពមិនប្រក្រតី​)
  • លិខិតបញ្ជាក់ពីការបញ្ចុះសពឬឯកសារបូជាសព ដែលមានបញ្ជាក់ត្រឹមត្រូវ​ (ប្រសិនបើមរណភាពកើតឡើងនៅក្រៅប្រទេស)
បញ្ជាក់