បញ្ជាក់
រំលងទៅអត្តបទសំខាន់ រំលងទៅមាតិកាជូនដំណឹង
Back

ការទាមទារសំណងពិការភាពទាំងស្រុង

សូមទាញយកទម្រង់បែបបទទាមទារសំណងធានារ៉ាប់រង៖

ទម្រង់បែបបទទាមទារសំណងធានារ៉ាប់រង និងការអនុញ្ញាតយល់ព្រម​

  • កំណត់សម្គាល់៖ ត្រូវបំពេញជាចាំបាច់ដោយអ្នកទាមទារសំណងស្របច្បាប់

របាយការណ៍វេជ្ជបណ្ឌិត - ការទាមទារសំណងពិការភាពទាំងស្រុង

  • កំណត់សម្គាល់៖ ត្រូវបំពេញជាចាំបាច់ដោយវេជ្ជបណ្ឌិតដែលចូលរួមដើម្បីបញ្ជាក់ពីពិការភាពជាអចិន្រ្តៃយ៍នៃអ្នកត្រូវបានធានារ៉ាប់រង

 

ឯកសារចាំបាច់៖

ភស្តុតាងបញ្ជាក់ពីពិការភាពទាំងស្រុង

  • វិញ្ញាបនបត្រវេជ្ជសាស្រ្ត ឬឯកសារវេជ្ជសាស្រ្តដែលមា​នតម្លៃស្មើណាមួយដើម្បីបញ្ជាក់ថាអ្នកត្រូវបានធានារ៉ាប់រងស្ថិតក្នុងលក្ខខណ្ឌពិការភាពទាំងស្រុង ហើយត្រូវបានចេញដោយវេជ្ជបណ្ឌិត ឬមន្ទីរពេទ្យដែលមានការទទួលស្គាល់ត្រឹមត្រូវ​

ភស្តុតាងបញ្ជាក់ពីការព្យាបាល និង ឯកសាររោគវិនិច្ឆ័យ

  • កំណត់សម្គាល់​៖ ឯកសារបញ្ជាក់ពីការព្យាបាលទាំងអស់ ដូចជាលិខិតបញ្ជាក់របស់វេជ្ជបណ្ឌិត របាយការណ៍ព្យាបាល របាយការណ៍ជាលិការោគវិទ្យា និងលទ្ធផលមន្ទីរពិសោធន៍ទាំងអស់

ភស្តុតាងឯកសារបញ្ជាក់អត្តសញ្ញាណរបស់អ្នកត្រូវបានធានារ៉ាប់រង និងអ្នកទទួលផល ឬអ្នកដាក់ពាក្យទាមទារសំណងធានារ៉ាប់រង

  • ថតចំលងអត្តសញ្ញាណប័ណ្ណ ឬ លិខិតឆ្លងដែនថតចម្លង ដែលមានហត្ថលេខា
  •  សម្គាល់៖ មិនតម្រូវទេប្រសិនបើបានផ្តល់ពីមុនហើយ

ប្រសិនបើការទាមទារសំណងពិការភាពទាំងស្រុងដោយគ្រោះថ្នាក់ចៃដន្យ

  • របាយការណ៍ពីប៉ូលីស ឬអាជ្ញាធរដែលមានសមត្ថកិច្ច នៅកន្លែងដែលកើតហេតុ 
  • ព័ត៌មានដែលទាក់ទងទៅនឹងព្រឹត្តិការណ៍នោះ​ (ប្រសិនបើមាន)