បញ្ជាក់
រំលងទៅអត្តបទសំខាន់ រំលងទៅមាតិកាជូនដំណឹង
Back

មេនូឡាយហ្វ៍ រៀបចំកិច្ចប្រជុំធំ និងបើកដំណើរការ​ MDRT ក្លឹបជំនាន់ថ្មី ២០២១ (NEXT MDRT Club 2021)

ក្រុងសៀមរាប ថ្ងៃសៅ​រ៍​ ទី ២១ ខែកុម្ភៈ ឆ្នាំ ​២០២១​ - ក្រុមហ៊ុន មេនូឡាយហ្វ៍ ខេមបូឌា បានរៀបចំកិច្ចប្រជុំធំ និងប្រកាសបើកជាផ្លូវការ «MDRT ​ក្លឹបជំនាន់ថ្មី ២០២១ » ​(Next Million Dollar Round Table​ Club 2021) ដែលជាកម្មវីធីពិសេស​ និងលើកដំបូងបង្អស់​សម្រាប់ទីប្រឹក្សាធានារ៉ាប់រង​ដែលជាសមាជិកលំដាប់ពិភពលោក MDRT ទីប្រឹក្សាឆ្នើម (Core Producer) ក៏ដូ​ចជាប្រធានផ្នែកលក់សរុបជាង ២០០​ នាក់នៅទូទាំងប្រទេសកម្ពុជា។ កម្មវិធីនេះរៀបចំឡើងដើម្បី​បង្ហាញពីផែនការសកម្មភាព និងលទ្ឋផលរំពឹងទុកពីសមាជិកភាពលំដាប់ថ្នាក់អន្តរជាតិ MDRT ឆ្នាំ​​ ២០២១​ នេះផងដែរ។

ក្រុមហ៊ុន មេនូឡាយហ្វ៍ ខេមបូឌា បានធ្វើការជ្រើសរើសទីប្រឹក្សាជំនាញរបស់ខ្លួនយ៉ាងសម្រិតសម្រាំងដើម្បីក្លាយជាសមាជិករបស់ “Next MDRT Club 2021” ​នេះ តាមរយៈ​សមត្ថិភាព និងជំនាញផ្តល់ការប្រឹក្សាយោបល់ដល់អតិថិជនប្រកបដោយវិជ្ជាជីវ: និងក្រមសីលធម៌ខ្ពស់របស់ពួកគាត់។ ​“Next MDRT Club 2021”​ ក៏ជាការឆ្លុះបញ្ចាំងផងដែរនូវការត្រៀមខ្លួនរបស់ក្រុមហ៊ុនដើម្បីអភិវឌ្ឍន៍ទីប្រឹក្សាធានារ៉ាប់រងរបស់ខ្លួនឲ្យឈានដល់សមាជិកភាពលំដាប់ពិភពលោក MDRT, COT​ និង TOT សម្រាប់ឆ្នាំ 2022 តាមរយៈការបណ្តុះបណ្តាល ការចែករំលែកចំណេះដឹង បទពិសោធន៍ប្រចាំខែ ការទទួលស្គាល់ ការផ្សព្វផ្សាយជាសាធារណៈ កម្មវិធីលើកទឺកចិត្តពិសេសៗជាច្រើន​។   ​

នេះជាមោទនភាពរបស់ក្រុមហ៊ុន មេនូឡាយហ្វ៍ ខេមបូឌា ក៏ដូចជាវិស័យធានារ៉ាប់រងអាយុជីវិតទាំងមូលក្នុងប្រទេសកម្ពុជចាដែលមានទីប្រឹក្សាធានារ៉ាប់រងកាន់តែច្រើនឡើងៗទទួលបានការទទួលស្គាល់ថ្នាក់អន្តរជាតិតាមរយៈសមាជិកភាព Million Dollar Round Table (MDRT) នេះ​។ គួរបញ្ជាក់ផងដែរថា បច្ចុប្បន្ន MDRT មានអ្នកឯកទេសនាំមុខគេក្នុងវិស័យធានារ៉ាប់រងអាយុជីវិត និងសេវាកម្មហិរញ្ញវត្ថុជាង ៦៥ ០០០ នាក់ដែលជាសមាជិកមកពីបណ្តាក្រុមហ៊ុនអន្តរជាតិជាង ៥០០ ក្រុមហ៊ុន និងមកពី ៧២ ប្រទេសរួមទាំងប្រទេសកម្ពុជាផងដែរ។​

ដើម្បីទទួលព័ត៌មានបន្ថែម និងព័ត៌មានថ្មីៗពី​ក្រុមហ៊ុន​ មេ​នូ​ឡាយ​ហ្វ៍​ ខេមបូឌា  សូម​​តាម​ដាន​ទំ​ព័រហ្វេសប៊ុក «Manulife Cambodia»  តាម​រយៈ www.facebook.com/ManulifeKH ឬ ​ចូល​ទៅកាន់​គេហ​ទំ​ព័រ www.manulife.com.kh