Manulife Home Country Youtube
Visions & Values.jpg

ចក្ខុវិស័យ និងគុណតម្លៃរបស់យើង

ចក្ខុវិស័យ របស់ក្រុមហ៊ុន មេនូឡាយហ្វ៍ ហ្វាយនែនសល គឺដើម្បីក្លាយខ្លួន ជាក្រុមហ៊ុនបម្រើសេវាកម្មផ្នែកហិរញ្ញវត្ថុឈានមុខគេ នៅលើពិភពលោក ដែលផ្ដល់នូវដំណោះស្រាយ ប្រកបដោយភាពរឹងមាំ ការជឿជាក់ ទំនុកចិត្ត និងការគិតឆ្ពោះទៅមុខ ទៅដល់ការសម្រេចចិត្ត ផ្នែកហិរញ្ញវត្ថុដ៏សំខាន់បំផុត របស់អតិថិជនរបស់យើង។


ចក្ខុវិស័យ ផ្ដល់មកនូវ គុណតម្លៃ។ គុណតម្លៃទាំងនេះ កំណត់រាល់នូវអ្វីៗដែលយើងធ្វើ ចាប់ផ្ដើមពីការរៀបចំគម្រោងយុទ្ធសាស្ត្រ រហូតដល់ការសម្រេចចិត្ត ទៅលើកិច្ចការរាល់ថ្ងៃ ព្រមទាំងអត្តចរិតរបស់យើង ទៅលើការផ្ដល់សេវាកម្មដល់អតិថិជន និងភាគីពាក់ព័ន្ធនានាផងដែរ។ គុណតម្លៃទាំងនេះ ត្រូវបានរៀបរៀងឡើង តាមរយៈអក្សរកាត់ PRIDE៖
    

  • Professionalism - កម្រិតស្ដង់ដារវិជ្ជាជីវៈខ្ពស់
  • Real Value to Our Customers - ផ្ដល់គុណតម្លៃពិតប្រាកដ ទៅដល់អតិថិជន
  • Integrity - សុចរិតភាព
  • Demonstrated Financial Strength - បង្ហាញសក្ដានុពលនៃផ្នែកហិរញ្ញវត្ថុ
  • Employer of Choice - ជម្រើសនិយោជកដ៏ល្អ

 

កម្រិតស្ដង់ដារវិជ្ជាជីវៈខ្ពស់
យើងនឹងត្រូវបានទទួលស្គាល់ តាមរយៈកម្រិតស្ដង់ដារវិជ្ជាជីវៈខ្ពស់។ បុគ្គលិក និងភ្នាក់ងាររបស់យើង សុទ្ធសឹងទទួលបានចំណេះដឹង គ្មានគូប្រៀប និងជំនាញ ដែលជាប្រយោជន៍ ដល់អតិថិជនរបស់យើង។

ផ្ដល់គុណតម្លៃពិតប្រាកដ ទៅដល់អតិថិជន
យើងនៅទីនេះ ដើម្បីបំពេញតម្រូវការរបស់អតិថិជន។ តាមរយៈការផ្ដល់ជូននូវ ផលិតផល សេវាកម្ម ការប្រឹក្សា ប្រកបទៅដោយគុណភាពខ្ពស់បំផុត និងគុណតម្លៃស្ថិតស្ថេរ យើងនឹងធានាជូនអតិថិជន នូវដំណោះស្រាយដ៏ល្អឥតខ្ចោះ ដើម្បីឆ្លើយតបនឹងតម្រូវការផ្ទាល់ខ្លួននីមួយៗរបស់ពួកគាត់។

សុចរិតភាព
រាល់សកម្មភាពរបស់យើងទាំងអស់ សុទ្ធសឹងរៀបរៀងឡើងប្រកបទៅដោយ​ ភាពស្មោះត្រង់ និងត្រឹមត្រូវជាទីបំផុត។

បង្ហាញសក្ដានុពលនៃផ្នែកហិរញ្ញវត្ថុ
អតិថិជនពឹងផ្អែកលើយើង ឆ្ពោះទៅថ្ងៃអនាគត ដើម្បីបំពេញបាននូវ ការសន្យាផ្នែកហិរញ្ញវត្ថុ ដែលយើងបានធ្វើ។ យើងទទួលបាននូវទំនុកចិត្តទាំងនេះ តាមរយៈការរក្សាលទ្ធភាព នៃសំណងដ៏ពេញចិត្ត ចំណូលដែលស្ថិតស្ថេរជានិរន្តន៍ និងលទ្ធផលខ្ពស់ នៃការវិនិយោគដែលគ្មានគូប្រៀប ស្របនឹងទស្សនៈ ការគ្រប់គ្រងផ្នែកវិនិយោគ ប្រកបដោយភាពយកចិត្តទុកដាក់ខ្ពស់ផងដែរ។

ជម្រើសនិយោជកដ៏ល្អបំផុត
និយោជិករបស់យើង នឹងកំណត់ភាពជោគជ័យនៃអនាគតរបស់យើង។ ដើម្បីទាក់ទាញ និងរក្សាបាននូវ និយោជិកល្អ និងមានទេពកោសល្យ យើងនឹងវិនិយោគ ទៅលើការអភិវឌ្ឍនៃធនធានមនុស្ស និងផ្ដល់រង្វាន់លើកទឹកចិត្ត ទៅកាន់ការបំពេញការងារល្អឥតខ្ចោះរបស់ពួកគាត់។