បញ្ជាក់
រំលងទៅអត្តបទសំខាន់ រំលងទៅមាតិកាជូនដំណឹង
Back

ការបង់បុព្វលាភធានារ៉ាប់រង

ធ្វើការបង់បុព្វលាភធានារ៉ាប់រងរបស់លោកអ្នកយ៉ាងទូលំទូលាយ និងងាយស្រួល

បង់បុព្វលាភរ៉ាប់រង

សូមបង់បុព្វលាភធានារ៉ាប់រងរបស់លោកអ្នកយ៉ាងតិចណាស់ ៣ថ្ងៃ​ មុនកាលបរិច្ឆេទដល់កាលកំណត់ត្រូវបង់បុព្វលាភធានារ៉ាប់រង។

បង់បុព្វលាភធានារ៉ាប់រងតាមរយៈ ABA mobile!

លោកអ្នកអាចបង់បុភ្វលាភធានារ៉ាប់រងតាម​តាមរយៈកម្មវិធី ABA mobile ដោយគ្រាន់តែអនុវត្ត​ដូច​ខាង​ក្រោម​៖​

  1. ​ចូលទៅកាន់​​កម្មវិធី ABA​​ mobile  ហើយចុចយកប៊ូតុង​ “ទូទាត់ប្រាក់
  2. ជ្រើសរើសយកពាក្យ​ “ធានា​រ៉ាប់​រង​”
  3. ជ្រើសរើសយក “Manulife Cambodia”​​
  4. ជ្រើសរើស គណនី​​ ABA របស់លោកអ្នក ហើយវាយបញ្ចូលលេខ​ស្នើ​សុំ​បណ្ណសន្យា​រ៉ាប់​រង​​ ឬ​លេខបណ្ណសន្យារ៉ាប់រងរបស់លោកអ្នក
  5. ចុចយកពាក្យ​ “រួច​រាល់​” ចំនួនបុព្វលាភធានារ៉ាប់រងបានបង្ហាញ
  6. ហើយចុចលើ​ប៊ូតុង​ “បង់​ឥឡូវ​”​​ រួច​បញ្ជាក់​ការ​ទូទាត់​ដោយ​បញ្ចូល​លេខ​​សម្ងាត់​ ABA​​ mobile របស់លោកអ្នក ជាការស្រេច

បញ្ជាក់ : អតិថិជន​អាចបង់បុព្វលាភធានារ៉ាប់រងតាមរយៈ  ABA mobile ត្រឹម​ ៩០០០​ ដុល្លារអាមេរិក 

វីដេអូណែនាំ

បង់បុព្វលាភធានារ៉ាប់រងតាមរយៈ ACLEDA mobile!

លោកអ្នកអាចបង់បុភ្វលាភធានារ៉ាប់រងតាម​តាមរយៈកម្មវិធី ACLEDA mobile ដោយគ្រាន់តែអនុវត្ត​ដូច​ខាង​ក្រោម​៖​

  1. ​ចូលទៅកាន់​​កម្មវិធី ACLEDA​​ mobile ហើយចុចយកប៊ូតុង​ “បង់ប្រាក់
  2. វាយបញ្ចូលលេខសម្ងាត់
  3. ជ្រើសរើសយកពាក្យ​ “ក្រុមហ៊ុនធានា​រ៉ាប់​រង​”
  4. ជ្រើសរើសយក “មេនូឡាយហ្វ៍​ ខេមបូឌា”​​
  5. ជ្រើសរើស គណនី​​ ACLEDA របស់លោកអ្នក ហើយវាយបញ្ចូលលេខ​ស្នើ​សុំ​បណ្ណសន្យា​រ៉ាប់​រង​​ ឬ​លេខបណ្ណសន្យារ៉ាប់រងរបស់លោកអ្នក
  6. បន្ទាប់ពីវាយបញ្ចូលរួច នោះប្រព័ន្ធនឹងប្រាប់ពីចំនួនបុព្វលាភរ៉ាប់រងរ៉ាប់រងដោយស្វ័យប្រវត្តិ
    • លោកអ្នកអាចកែប្រែចំនួនបុព្វលាភសម្រាប់ការបង់ប្រាក់បន្ថែមផ្សេងៗដែលចេញពីប្រព័ន្ធ​ (ឩ. Loading premium ឬ បុព្វលាភរ៉ាប់រងបន្ថែមសម្រាប់ស្នើសុំផ្លាស់ប្តូរពត៌មានក្នុងប័ណ្ណ Policy Change)
  7. សូមផ្ទៀងផ្ទាត់ប្រតិបត្តិការខាងលើ
  8. ហើយចុចលើ​ប៊ូតុង​ “យល់ព្រម​”​​ ជាការស្រេច
បញ្ជាក់៖ អតិថិជន​អាចបង់បុព្វលាភធានារ៉ាប់រងតាមរយៈ ACLEDA mobile ត្រឹម​ ៩០០០​ ដុល្លារអាមេរិក 
 
 

បង់បុព្វលាភធានារ៉ាប់រងតាមរយៈ Sathapana mobile!

លោកអ្នកអាចបង់បុភ្វលាភធានារ៉ាប់រងតាមតាមរយៈ​កម្មវិធី Sathapana mobile ដោយគ្រាន់តែអនុវត្ត​ដូច​ខាង​ក្រោម​៖​

  1. ​ចូលទៅកាន់​​កម្មវិធី Sathapana​​ mobile ហើយចុច “ទូទាត់វិក័យបត្រ
  2. ជ្រើសរើសយកពាក្យ​ “ធានា​រ៉ាប់​រង​”
  3. ជ្រើសរើសយក “Manulife Cambodia”​​
  4. វាយបញ្ចូលលេខ Proposal (សម្រាប់បង់បុព្វលាភធានារ៉ាប់រងលើកដំបូង) ឬលេខបណ្ណសន្យារ៉ាប់រង (សម្រាប់បង់បុព្វលាភរ៉ាប់រងបន្ត)
  5. បន្ទាប់ពីវាយបញ្ចូលរួច ប្រព័ន្ធនឹងប្រាប់ពីចំនួនបុព្វលាភធានារ៉ាប់រងដោយស្វ័យប្រវត្តិ ហើយលោកអ្នកពុំអាចកែប្រែចំនួនបុព្វលាភសម្រាប់ការបង់ប្រាក់បន្ថែមផ្សេងៗ ដែលចេញពីប្រព័ន្ធនោះទេ​ (ឩ. Loading premium ឬ បុព្វលាភធានារ៉ាប់រងបន្ថែមសម្រាប់ស្នើសុំផ្លាស់ប្តូរពត៌មានក្នុងបណ្ណ Policy Change)
  6. ជ្រើសរើសគណនី​​ Sathapana របស់លោកអ្នក ហើយចុច “បន្ទាប់
  7. ចុចយកពាក្យ​ “បញ្ជាក់​” បន្ទាប់ពីផ្ទាំងបញ្ជាក់បុព្វលាភបានបង្ហាញ
  8.  បញ្ជាក់​ការ​ទូទាត់​ដោយ​បញ្ចូល​លេខ​​សម្ងាត់​ Sathapana mobile របស់លោកអ្នក ជាការស្រេច

បញ្ជាក់ : អតិថិជន​អាចបង់បុព្វលាភធានារ៉ាប់រងតាមរយៈ Sathapana mobile ត្រឹម​ ៩០០០​ ដុល្លារអាមេរិក 

វីដេអូណែនាំ

បង់បុព្វលាភធានារ៉ាប់រងតាមរយៈ Wing app!

លោកអ្នកអាចបង់បុព្វលាភធានារ៉ាប់រងតាមតាមរយៈកម្មវិធី Wing Money​ ដោយគ្រាន់តែអនុវត្ត​ដូច​ខាង​ក្រោម៖​

  1. ចូលទៅកាន់កម្មវិធី Wing Money របស់លោកអ្នក
  2. ជ្រើសយក "ទូទាត់វិក្កយបត្រ"
  3. ជ្រើសយក "សេវាធានារ៉ាប់រង"
  4. ជ្រើសយក "Manulife"
  5. វាយបញ្ចូលលេខបណ្ណសន្យារ៉ាប់រង​  ឬលេខស្នើ​សុំ​បណ្ណ​សន្យា​រ៉ាប់​រង​​ និងបញ្ចូលចំនួនទឹកប្រាក់ បន្ទាប់មកចំនួនបុព្វលាភធានារ៉ាប់រងត្រូវបានបង្ហាញ
  6. ចុច "បង់ប្រាក់" បន្ទាប់មកចុច "បន្ត
  7. វាយបញ្ចូលលេខសម្ងាត់របស់លោកអ្នកជាការស្រេច

បញ្ជាក់ : អតិថិជន​អាចបង់បុព្វលាភធានារ៉ាប់រងតាមរយៈ Wing app ត្រឹម​ ៩០០០​ ដុល្លារអាមេរិក

វីដេអូណែនាំ

លោកអ្នកអាចបង់បុព្វលាភរ៉ាប់រងបានជាមួយភ្នាក់ងារ Wing!

សូមទៅកាន់ភ្នាក់ងារ Wing ដែលនៅជិតលោកអ្នកបំផុត ជាមួយព័ត៌មានដូចខាងក្រោម៖

  • ឈ្មោះក្រុមហ៊ុន : មេនូឡាយហ្វ៍
  • លេខកិច្ចសន្យា  ឬលេខស្នើសុំបណ្ណសន្យារ៉ាប់រង
  • លេខទូរស័ព្ទ
  • ចំនួនបុព្វលាភរ៉ាប់រង

បញ្ចាក់ : ដើម្បីស្វែងយល់បន្ថែមអំពីការបង់ប្រាក់តាមរយៈ Wing សូមចូលទៅកាន់ https://www.wingmoney.com/en/personal/payment-collection/

លោកអ្នកអាចបង់បុព្វលាភធានារ៉ាប់រងដោយការដាក់សាច់ប្រាក់ ការបង់ជាមូលប្បទានប័ត្រ ការវេរសាច់ប្រាក់តាមធនាគារ និងសេវាបញ្ជាអចិន្ត្រៃថេរមកកាន់គណនីរបស់មេនូឡាយហ្វ៍នៅតាមបណ្តាធនាគារដូចខាងក្រោម៖

ធនាគារ ABA 

  • ឈ្មោះគណនី៖ Manulife (Cambodia) PLC
  • លេខគណនី៖ ​000125077
  • លេខបណ្ណសន្យារ៉ាប់រង / លេខស្នើសុំបណ្ណសន្យារ៉ាប់រង
  • ចំនួនបុព្វលាភធានារ៉ាប់រង

ធនា​គារ​ ស្ថាបនា

  • ឈ្មោះគណនី៖ Manulife (Cambodia) PLC
  • លេខគណនី៖ 099062-89574-100102 (គណនីលុយដុល្លារ) 
  • លេខគណនី៖ 099062-89574-100200 (គណនីលុយរៀល)
  • លេខបណ្ណសន្យារ៉ាប់រង / លេខស្នើសុំបណ្ណសន្យារ៉ាប់រង
  • ចំនួនបុព្វលាភធានារ៉ាប់រង

ធនាគារ ស៊ីអាយអិមប៊ី 

  • ឈ្មោះគណនី៖ Manulife (Cambodia) PLC
  • លេខគណនី៖ 1010121008888166
  • លេខបណ្ណសន្យារ៉ាប់រង / លេខស្នើសុំបណ្ណសន្យារ៉ាប់រង
  • ចំនួនបុព្វលាភធានារ៉ាប់រង

ធនាគារ FTB

  • ឈ្មោះគណនី៖ Manulife (Cambodia) PLC
  • លេខគណនី៖ 090300620000060
  • លេខបណ្ណសន្យារ៉ាប់រង / លេខស្នើសុំបណ្ណសន្យារ៉ាប់រង
  • ចំនួនបុព្វលាភធានារ៉ាប់រង

ធនាគារ មេយប៊ែង

  • ឈ្មោះគណនី៖ Manulife (Cambodia) PLC
  • លេខគណនី៖ 00001/02/002201/01
  • លេខបណ្ណសន្យារ៉ាប់រង / លេខស្នើសុំបណ្ណសន្យារ៉ាប់រង
  • ចំនួនបុព្វលាភធានារ៉ាប់រង

ធនាគារ J-Trust Royal 

  • ឈ្មោះគណនី៖ Manulife (Cambodia) PLC - Premium collection
  • លេខគណនី៖ 2690795
  • លេខបណ្ណសន្យារ៉ាប់រង / លេខស្នើសុំបណ្ណសន្យារ៉ាប់រង
  • ចំនួនបុព្វលាភធានារ៉ាប់រង

ធនាគារ អេសុីលីដា ភីអិលសុី

  • ឈ្មោះគណនី៖ Manulife (Cambodia) PLC
  • លេខគណនី៖ 0001-02-247726-1-8
  • លេខបណ្ណសន្យារ៉ាប់រង / លេខស្នើសុំបណ្ណសន្យារ៉ាប់រង
  • ចំនួនបុព្វលាភធានារ៉ាប់រង

ធនាគារកម្ពុជាសាធារណៈ

  • ឈ្មោះគណនី៖ Manulife (Cambodia) PLC
  • លេខគណនី៖ 0100213006861
  • លេខបណ្ណសន្យារ៉ាប់រង / លេខស្នើសុំបណ្ណសន្យារ៉ាប់រង
  • ចំនួនបុព្វលាភធានារ៉ាប់រង

ធនាគារ PHILLIP

  • ឈ្មោះគណនី៖ Manulife (Cambodia) Plc
  • លេខគណនី៖ 017001352
  • លេខបណ្ណសន្យារ៉ាប់រង / លេខស្នើសុំបណ្ណសន្យារ៉ាប់រង
  • ចំនួនបុព្វលាភធានារ៉ាប់រង

លោកអ្នកអាចបង់បុព្វលាភធានារ៉ាប់រងជាសាច់ប្រាក់ ឫមូលប្បទានប័ត្រតាមរយៈសាខារបស់ មេនូឡាយហ្វ៍ ដូចខាងក្រោម៖​

ការិយាល័យ ខេត្តសៀមរាប

ភូមិមណ្ឌល ៣ សង្កាត់ស្លក្រាម ​ក្រុងសៀមរាប ខេត្តសៀមរាប

ការិយាល័យ ខេត្តកំពង់ចាម

ផ្លូវជាតិលេខ ៧ ភូមិ ៦​ សង្កាត់វាលវង់ ក្រុងកំពង់ចាម ខេត្តកំពង់ចាម

ការិយាល័យ ខេត្តបាត់ដំបង

អគារលេខ​ ៤៨ ៤៩ ផ្លូវលេខ ១ ភូមិកំពង់ក្របី សង្កាត់ស្វាយប៉ោ ក្រុងបាត់ដំបងខេត្តបាត់ដំបង

សេវាអតិថិជន

អ្នកជំនាញរបស់យើងចាំជួយលោកអ្នកជានិច្ច