បញ្ជាក់
រំលងទៅអត្តបទសំខាន់ រំលងទៅមាតិកាជូនដំណឹង
Back

ក្រុមហ៊ុន មេនូឡាយហ្វ៍ ខេមបូឌា រៀបចំកិច្ចប្រជុំយុទ្ធសាស្រ្ត ពាក់កណ្តាលឆ្នាំ២០២២ សម្រាប់ទីប្រឹក្សាធានារ៉ាប់រងឆ្នើម

រាជធានីភ្នំពេញ​ ថ្ងៃសុក្រ ទី ០៨ ខែកក្កដា​ ឆ្នាំ ២០២២៖ ក្រុមហ៊ុន មេនូឡាយហ្វ៍ ខេមបូឌា បានរៀបចំកិច្ចប្រជុំធំពាក់កណ្តាលឆ្នាំ​ ២០២២ ដែលមានឈ្មោះថា «បន្ថែមល្បឿនឆ្នាំនៃវឌ្ឍនភាព» (Accelerate the Year of Growth)។ កម្មវិធីនេះរៀបចំឡើងដើម្បី​រំលឹកអំពីផែនការយុទ្ធសាស្រ្ត លទ្ធផលរំពឹងទុក និងការបេ្តជ្ញាចិត្ត​របស់ក្រុមហ៊ុនក្នុងការផ្តល់ការការពារអនាគតហិរញ្ញវត្ថុដ៏រឹងមាំជូនប្រជាជនកម្ពុជាឲ្យបានកាន់តែច្រើនឡើងតាមរយៈទីប្រឹក្សាធានារ៉ាប់រងរបស់ក្រុមហ៊ុន។ ការជួបជុំនេះក៏ជាការឆ្លុះបញ្ចាំងផងដែរនូវការគាំទ្រយ៉ាងពេញទំហឹងរបស់ក្រុមហ៊ុនចំពោះការអភិវឌ្ឍទីប្រឹក្សាធានារ៉ាប់រងរបស់ខ្លួនឲ្យក្លាយខ្លួនជាសមាជិកភាពលំដាប់ពិភពលោក MDRT, COT​ និង TOT សម្រាប់ឆ្នាំ ២០២៣ តាមរយៈការបណ្តុះបណ្តាល ការចែករំលែកចំណេះដឹង ការទទួលស្គាល់ កម្មវិធីលើកទឹកចិត្ត និងកម្មវិធីពិសេសៗជាច្រើន​ទៀត។ 

លើសពីនេះទៅទៀតកម្មវិធីនេះបានរៀបចំឡើង ដើម្បីអបអរសាទរដល់ទីប្រឹក្សាធានារ៉ាប់រងឆ្នើម អ្នកស្រី គី រស្មី ដែលជា សមាជិកភាព MDRT និង COT ៤ ឆ្នាំជាប់ៗគ្នា ព្រមទាំង ជាទីប្រឹក្សាធានារ៉ាប់រងដំបូងគេក្នុងឆ្នាំ ២០២២ ដែលបានបំពេញគ្រប់លក្ខខណ្ឌជាសមាជិក MDRT ប្រចាំឆ្នាំ ២០២៣ ប្រចាំក្រុមហ៊ុន មេនូឡាយហ្វ៍ ខេមបូឌា ព្រមទាំងអបអរសាទរ ដល់ប្រធានផ្នែកលក់ឆ្នើមមួយរូប លោក សុខ ប៉ុណ្ណារិទ្ធ ដែលបានបង្កើតសមាជិកភាព COT ២​ ឆ្នាំជាប់គ្នាៗ និង សមាជិកភាព MDRT ២០២៣ មួយរូបដំបូងគេនៅក្រុមហ៊ុន មេនូឡាយហ្វ៍ ខេមបូឌា។

បន្ថែមពីនេះ ក៏មានការចូលរួមចែករំលែកពីវាគ្មិនកិតិ្តយស លោក នូ តាត ទីប្រឹក្សាធានារ៉ាប់រងឆ្នើម ប្រចាំក្រុមហ៊ុនមេនូឡាយហ្វ៍ ខេមបូឌា សាខាសៀមរាប ដែលលោកមានបទពិសោធន៍នៅក្នុងវិស័យធានារ៉ាប់រងជាង ៧ ឆ្នាំ ហើយធ្លាប់បានអញ្ជើញចូលរួមជាវាគ្មិនកិត្តិយសចែករំលែក នៅកម្មវិធីប្រជុំដែលជាជំនួបនៃសមាជិក MDRT របស់ក្រុមហ៊ុន មេនូឡាយហ្វ៍ នៅប្រទេស មីយ៉ាន់ម៉ាផងដែរ។ លើសពីនេះ លោកក៏ជា សមាជិកភាព MDRT ៥ ឆ្នាំជាប់ៗគ្នាទៀតផង៕

សម្រាប់ព័ត៌មានពីផលិតផល និងសេវាកម្មរបស់ក្រុមហ៊ុន មេនូឡាយហ្វ៍ ខេមបូឌា សូមចូលទៅកាន់៖  www.manulife.com.kh/km/products.html.

ដើម្បីក្លាយជាទីប្រឹក្សាធានារ៉ាប់រងរបស់ក្រុមហ៊ុន មេនូឡាយហ្វ៍ ខេមបូឌា សូមចូលទៅកាន់៖  www.manulife.com.kh/km/careers-with-us/insurance-advisor.html