បញ្ជាក់
រំលងទៅអត្តបទសំខាន់ រំលងទៅមាតិកាជូនដំណឹង
Back

ផ្ដល់កញ្ចប់សាច់ប្រាក់សម្រាប់ករណីជំងឺធ្ងន់ធ្ងរ

តើហេតុអ្វីលោកអ្នកគួរបន្ថែម អត្ថប្រយោជន៍ព្យាបាលជំងឺធ្ងន់ធ្ងរ?

  • រ៉ាប់រងការចំណាយលើការព្យាបាលជំងឺធ្ងន់ធ្ងររហូតដល់ 200.000 ដុល្លារអាមេរិក​
  • ផ្តល់ការការពារលើជំងឺធ្ងន់ធ្ងររហូតដល់ ២៦ ស្ថានភាពជំងឺ (ទាំងកម្រិតដំបូង និងកម្រិតធ្ងន់) ដែលក្នុងនោះរួមមានជំងឺធ្ងន់ធ្ងរធំៗដូចជា ជំងឺបេះដូង មហារីក ដាច់សរសៃឈាមខួរក្បាលជាដើម
  • ក្នុងករណីជំងឺធ្ងន់ធ្ងរកម្រិតធ្ងន់ លោកអ្នកនឹងមិនតម្រូវអោយបង់បុព្វលាភធានារ៉ាប់រងបន្តនោះទេ ហើយលោកអ្នកនៅតែទទួលបានការសន្សំពេញលេញនៅពេលបណ្ណសន្យារ៉ាប់រងដល់កាលកំណត់
  • ទទួលបានការការពារទូទាំងពិភពលោក

អំពីអត្ថប្រយោជន៍បន្ថែម

  • ត្រូវភ្ជាប់ជាមួយគម្រោងមូលដ្ឋាន មរតកខ្ញុំជាមួយ មេនូឡាយហ្វ៍អនាគតការសិក្សារបស់កូនខ្ញុំជាមួយ មេនូឡាយហ្វ៍
  • រយៈពេលធានា៖ ទៅតាមគម្រោងមូលដ្ឋានដែលភ្ជាប់ជាមួយ
  • អាយុអ្នកស្នើសុំ៖ ចាប់ពី 18 ឆ្នាំឡើងទៅ
  • ទំហំទឹកប្រាក់ត្រូវបានធានា៖ ចាប់ពី 5.000 ដុល្លារអាមេរិកឡើងទៅ
  • ផ្ដល់សំណងការព្យាបាលជំងឺធ្ងន់ធ្ងរ៖ កម្រិតដំបូង 50% និងកម្រិតធ្ងន់ 100% នៃទឹកប្រាក់ធានារ៉ាប់រងសរុប
  • បុព្វលាភធានារ៉ាប់រងប្រចាំឆ្នាំមានតម្លៃចាប់ពី ដុល្លារអាមេរិកឡើងទៅ (បន្ថែមលើគម្រោងមូលដ្ឋាន)

មហារីក

  • កម្រិតដំបូង ៖ ជំងឺមហារីកដំណាក់កាលដំបូង មហារីកក្រពេញប្រូស្តាត មហារីកក្រពេញទីរ៉ូអុីត មហារីកប្លោកនោម និងមហារីកគ្រាប់ឈាមដែលបណ្ដាលមកពីការខូចខួរឆ្អឹងដំណាក់កាលដំបូង។
  • កម្រិតធ្ងន់៖ ជំងឺមហារីកដំណាក់កាលធ្ងន់ធ្ងរ។

បេះដូង

  • កម្រិតដំបូង ៖ ដាក់បញ្ចូលថ្មជំនួយបេះដូង ឬ ការវះកាត់ជួសជុលសរសៃឈាមបេះដូង
  • កម្រិតធ្ងន់៖ ជំងឺគាំងបេះដូង ឬការវះកាត់តសរសៃឈាមបេះដូង

ខួរក្បាល

  • កម្រិតដំបូង ៖ ការវះកាត់សរសៃឈាមខួរក្បាល ឬ ដុំសរសៃឈាមខួរក្បាលដែលមានភាពមិនប្រក្រតី
  • កម្រិតធ្ងន់៖ ជំងឺដាច់សរសៃឈាមខួរក្បាលធ្ងន់ធ្ងរ

ថ្លើម

  • កម្រិតដំបូង ៖ ការវះកាត់ថ្លើម
  • កម្រិតធ្ងន់៖ ការខូចថ្លើមដំណាក់កាលចុងក្រោយ

សួត

  • កម្រិតដំបូង ៖ ការវះកាត់យកសួតមួយចំហៀងចេញ
  • កម្រិតធ្ងន់៖ជំងឺសួតដំណាក់កាលចុងក្រោយ

តម្រងនោម

  • កម្រិតដំបូង ៖ ការវះកាត់តម្រងនោមមួយចំហៀងចេញ
  • កម្រិតធ្ងន់៖ ការខូចតម្រងនោម

ប្ដូរសរីរាង្គ

  • កម្រិតដំបូង ៖ ការវះកាត់ប្ដូរពោះវៀនតូច
  • កម្រិតធ្ងន់៖ ការប្ដូរសីររាង្គសំខាន់ៗ

គម្រោងមូលដ្ឋានដែលត្រូវមាន

ប្រឹក្សាបន្ថែមអំពីគម្រោងនេះជាមួយ មេនូឡាយហ្វ៍

តើបច្ចុប្បន្នលោកអ្នកជាអតិថិជន មេនូឡាយហ្វ៍ ឬនៅ?