We and our service providers use cookies and similar technologies to personalize and enhance your online experience.

We want to ensure your privacy, and we use cookies only for security, website operations, and to analyze website usage. We also use cookies to improve website performance, and deliver targeted advertising. Learn more by reading our Cookies Notice.

មើល​ច្រើន​ទៀត
រំលងទៅអត្តបទសំខាន់ រំលងទៅមាតិកាជូនដំណឹង
Back

តើឧបករណ៍គណនាវ័យឆ្លាត អាចជួយឱពុកម្ដាយយ៉ាងណាខ្លះ ក្នុងការសម្រេចក្តីស្រមៃ​កូនទៅសិក្សានៅបរទេស?

ឪពុកម្ដាយ​គ្រប់រូបតែងតែមមាញឹកយ៉ាងខ្លាំងក្នុងជីវភាពរស់នៅប្រចាំថ្ងៃ ដោយសារការបំពេញកាតព្វកិច្ច​ និងតួនាទីឲ្យបានល្អក្នុងនាមជាឱពុកម្ដាយ​ ដើម្បីកសាងអនាគត និងការអប់រំដ៏ល្អប្រសើរ​សម្រាប់កូន។ ជាក់ស្ដែង ការបញ្ជូនកូនទៅសិក្សានៅបរទេស​គឺជាការវិនិយោគដ៏មានតម្លៃ​ មិនតែប៉ុណ្ណោះ ក៏ជាឱកាសជួយកូនឲ្យទទួលបានការសិក្សាប្រកបដោយគុណភាព និង​បង្កើតទំនាក់ទំនង​ល្អសម្រាប់អាជីពការងារក្នុងថ្ងៃអនាគត។ 

ដូច្នេះ ដើម្បីជួយសម្រួលដល់ឱពុកម្ដាយក្នុងការ​រៀបចំ​ផែនការដើម្បីបញ្ជូនកូនទៅសិក្សានៅបរទេសផង ផ្គត់ផ្គង់ការរស់នៅចំណាយប្រចាំថ្ងៃ​ផង យើងខ្ញុំសូមណែនាំ ឧបករណ៍គណនាវ័យឆ្លាត ​ដែលយើងបានចងក្រង​​ដើម្បីជួយឱពុកម្ដាយ​​សម្រេចគោលដៅ​សន្សំ​ និងធ្វើឲ្យក្តីស្រមៃរបស់កូនក្លាយជាការពិតក្នុងការសិក្សានៅបរទេស​។ ​

ស្វែងយល់ ៣ ចំណុចធំៗ ដែលឧបករណ៍វ័យឆ្លាតត្រូវការៈ

  1. ថ្ងៃ ខែ ឆ្នាំកំណើត៖ គ្រាន់តែបំពេញ ថ្ងៃ ខែ ឆ្នាំ​ កំណើតរបស់កូនអ្នក នោះឧបករណ៍វ័យឆ្លាត​ នឹងប្រាប់ពី ចំំនួនឆ្នាំ​ដែលលោកអ្នកមានក្នុងការ​រៀបចំផែនការសម្រាប់ចំណាយលើការសិក្សាកូន​​នៅបរទេស។
  2. ប្រទេសគោលដៅ ៖​ គ្រាន់តែបំពេញប្រទេសគោលដៅដែលកូនជ្រើសរើស​ នោះឧបករណ៍វ័យឆ្លាត​នឹងប្រាប់ពី​​ចំណាយផ្សេងៗ នៅក្នុងប្រទេសនោះ ដូចជា ថ្លៃសាលា ថ្លៃរស់នៅ និងថ្លៃផ្លាស់ទីលំនៅជាដើម។
How to calculate - 2

3.   ប្រាក់​សន្សំដែលមានស្រាប់៖​ ​គ្រាន់តែបំពេញជាចំនួនទឹកប្រាក់ដែលអ្នកមានសន្សំទុកស្រាប់ ​(សម្រាប់ការផ្គត់ផ្គង់ការសិក្សាកូន ឬថ្លៃសាលាកូន) ​នោះឧបករណ៍វ័យឆ្លាត​ នឹងប្រាប់​ពីចំនួនប្រាក់ដែលអ្នកត្រូវការបន្ថែមទៀត ដើម្បីបញ្ជូនកូនអ្នកទៅសិក្សានៅបរទេសដោយជោគជ័យ។

ជាការពិតណាស់ ឧបករណ៍គណនាវ័យឆ្លាត ជាវិធីសាស្រ្ត​​ដើម្បីជួយ​លោកអ្នក​​សម្រេចគោលដៅ​សន្សំ​ និងធ្វើឲ្យក្តីស្រមៃរបស់កូនក្លាយជាការពិតក្នុងការសិក្សានៅបរទេស​។ ប្រសិនបើលោកអ្នកចង់ជ្រាបកាន់តែច្បាស់ ឬត្រូវការជំនួយបន្ថែម លោកអ្នកគ្រាន់តែចំណាយពេលត្រឹមតែ 1 នាទី បំពេញព័ត៌មានតាមរយៈបុគ្គលិកជំនាញប្រឹក្សាយោបល់យើងខ្ញុំ ​​ដើម្បីទទួលយកការគណនាជូនដោយផ្ទាល់ និងការប្រឹក្សាដោយឥតគិតថ្លៃ​។


គន្លឹះសុខភាព
ដើម្បីការរស់នៅប្រកបដោយសុខភាពល្អប្រសើរ!


គន្លឹះហិរញ្ញវត្ថុ

ដើម្បីការរៀបចំហិរញ្ញវត្ថុដ៏ឆ្លាតវៃ!


ត្រូវការជំនួយ?
ទូរស័ព្ទមកកាន់ 1800 211 211 (ឥតគិតថ្លៃ)


ស្វែងយល់បន្ថែមអំពីផលិតផលរបស់ មេនូឡាយហ្វ៍ 

តើបច្ចុប្បន្នលោកអ្នកជាអតិថិជន មេនូឡាយហ្វ៍ ឬនៅ?