បញ្ជាក់
រំលងទៅអត្តបទសំខាន់ រំលងទៅមាតិកាជូនដំណឹង
Back

សារពីលោក Justin Helferich អគ្គ​នាយក​​ប្រតិបត្តិ​

សូមស្វាគមន៍មកកាន់ព្រឹត្តិបត្រ​ព័ត៌មាន របស់ ក្រុមហ៊ុន មេនូឡាយហ្វ៍ ខេមបូឌា

រយៈពេល ៧ ឆ្នាំកន្លងមកនេះ គឺជាដំណើរ​ប្រកបដោយភាពជោគជ័យមួយសម្រាប់ក្រុមហ៊ុន មេនូឡាយហ្វ៍ ខេមបូឌា ​ក៏ដូចជាសម្រាប់​វិស័យ​ធានារ៉ាប់រងអាយុជីវិតទាំងមូលនៅក្នុង​ប្រទេស​កម្ពុជា។

បន្ទាប់ពីយើងចាប់ផ្តើមប្រតិបត្តការក្នុង​ទីផ្សារកម្ពុជា​នៅឆ្នាំ ២០១២ ក្នុងនាមជាក្រុមហ៊ុនធានារ៉ាប់រងអាយុជីវិតអន្តរជាតិដំបូងបំផុត យើងនៅតែបន្ត​ការប្តេជ្ញាចិត្តរបស់​យើង​​ក្នុងការជួយកសាងអនាគតហិរញ្ញវត្ថុដ៏ល្អប្រសើរសម្រាប់ក្រុមគ្រួសារកម្ពុជា ហើយយើងសូមថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅចំពោះការជឿទុកចិត្តរបស់ប្រជាជនកម្ពុជាជាង ១១ ម៉ឺននាក់មកកាន់ក្រុម​ហ៊ុន​ មេនូឡាយហ្វ៍។

ដើម្បីឆ្លើយតបទៅនឹងការកើនឡើងនៃ​តម្រូវ​ការ​របស់អតិថិជន​ និងពង្រឹង​ការយល់ដឹងស្តី​ពីការការពារហិរញ្ញវត្ថុ  ក្រុមការងាររបស់​យើង​បានបង្កើតព្រឹត្តិបត្រ​ព័ត៌​មាន​នេះឡើងដើម្បីផ្តល់ជូនអតិថិជន និងសាធារណជននូវព័ត៌​មាន​សំខាន់ៗក៏ដូចជាគន្លឹះល្អៗ ដែលនឹងជួយពួកគាត់ក្នុងការធ្វើផែនការសម្រាប់ជីវិតដែលកាន់តែប្រសើរ​សម្រាប់​សុខភាព​ និងហិរញ្ញ​វត្ថុ​របស់​ពួក​គាត់​។

សមិទ្ធ​ផល​សំខាន់មួយក្នុងចំណោមសមិទ្ធ​ផលផ្សេងទៀតរបស់យើងក្នុងរយៈពេល ៧ ឆ្នាំកន្លងមកនេះគឺ​សមត្ថភាពរបស់​យើង​​ក្នុងការជួយលើកកម្ពស់ការយល់ដឹងជាសាធារណៈស្តីពីវិស័យ​ថ្មី​នេះ​​ (វិស័យ​ធានា​រ៉ាប់​រង​អាយុជីវិត​)​ តាមរយៈសិក្ខាសាលាអប់រំនិងសកម្មភាពផ្សព្វផ្សាយផ្សេងៗ។  ប្រជាជនកម្ពុជា​ជាង ១៣ ម៉ឺននាក់បាន​ចូល​រួម​ក្នុងសិក្ខាសាលាទាំងនោះ ហើយ​ប្រជា​ជន​គោល​ដៅ​ស្ទើរ​តែ​ទាំង​អស់​នៅ​កម្ពុជា​បានស្គាល់ពី​កិត្តិនាមរបស់ក្រុមហ៊ុន មេនូឡាយហ្វ៍។​​

តាងនាមឲ្យក្រុមហ៊ុន មេនូឡាយហ្វ៍ ខេមបូឌា ខ្ញុំសូមថ្លែងអំណរគុណដល់ ៖

  • អតិថិជន៖ ដែលបានអនុញ្ញាតឱ្យយើងការពារអនាគតហិរញ្ញវត្ថុរបស់ពួកគាត់ ហើយខ្ញុំអាចធានាបានថាយើងនឹងបន្តយកអតិថិជនជាគោលនៃអ្វីគ្រប់យ៉ាងដែលយើងធ្វើ។
  • បុគ្គលិក និងទីប្រឹក្សារធានារ៉ាប់រង៖ សម្រាប់ការខិតខំប្រឹងប្រែងក្នុងការធ្វើឲ្យអាជីវកម្មរបស់​យើង​រីកចម្រើន និងជួយ​ឲ្យ​ប្រជាជនកម្ពុជា​ទូទាំងប្រទេសអាច​ទទួល​បាន​ការ​ធានា​រ៉ាប់​រ​ងអាយុជីវិត​យ៉ាង​ងាយ​ស្រួល​។
  • ក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ៖​ សម្រាប់ការគាំទ្រជាបន្តបន្ទាប់ដល់ក្រុមហ៊ុន មេនូឡាយហ្វ៍ ខេមបូឌា ក៏ដូចជាវិស័យ​ធានារ៉ាប់រងអាយុជីវិតតាំងពីវិស័យ​នេះ​ចាប់​កំណើត​ឡើង​។
  • ធនា​គារ​ដៃ​គូ​៖ សម្រាប់ការជួយយើងក្នុងការណែនាំដល់អតិថិជនរបស់ធនាគារ ​នូវផលិតផល និងសេវាកម្មរបស់យើង។
  •  ដៃគូរគាំទ្រសហគមន៍៖​ សម្រាប់​ការសហការជាមួយ​យើងដើម្បីជួយគាំទ្រដល់សហគមន៍កម្ពុជា។​

លោក​អ្នក​អាចស្វែងរកព័ត៌មានផ្សេង​ៗ​ជា​ច្រើន​ទៀត​នៅក្នុងព្រឹត្តិបត្រ​ព័ត៌មាននេះ។ ខ្ញុំសង្ឃឹមថាលោក​អ្នក​រីករាយក្នុង​ការ​អាន​ព្រឹត្តិបត្រ​ព័ត៌មាននេះ ហើយសូមបន្ត​តាមដាន នូវការចេញផ្សាយរបស់យើងជាបន្ត​បន្ទាប់ទៀត​!

គន្លឹះសុខភាព

ដើម្បីការរស់នៅប្រកបដោយសុខភាពល្អប្រសើរ!

គន្លឹះហិរញ្ញវត្ថុ

ដើម្បីការរៀបចំហិរញ្ញវត្ថុដ៏ឆ្លាតវៃ!

ត្រូវការជំនួយ?

ទូរស័ព្ទមកកាន់ 1800 211 211 (ឥតគិតថ្លៃ)