នៅក្រុមហ៊ុន មេនូឡាយហ្វ៍ បុគ្គលិកទាំងអស់ត្រូវបានផ្តល់នូវឪកាសការងារដែលមានវិជ្ជាជីវះ និងឱកាសល្អៗដល់គ្រប់គ្នាដើម្បីពង្រឹងនូវសមត្ថភាពដើម្បីសម្រេចគោលដៅរបស់ពួកគេ។ដើម្បីផ្សព្វផ្សាយនូវគំនិត “មេនូឡាយហ្វ៍ មិនមែនត្រឺមតែជាកន្លែងធ្វើការងារ” យើងមិនត្រឹមតែបង្កើតគម្រោងផែនការនិងការណែនាំ សម្រាប់បុគ្គលិករបស់យើងប៉ុណ្ណោះទេ ប៉ុន្តែយើងក៏ជួយជំរុញនូវការអនុវត្តន៍និងគំនិតថ្មីទៅដល់ពូកគេនៅពេលដែលយើងរកឃើញនូវសក្តានុពលដែលនៅក្នុងខ្លួនរបស់ពួកគេដែលជួយដល់ការងារកាន់តែប្រសើរឡើង។
យើងបានកំណត់គោលដៅយ៉ាងច្បាស់លាស់ដើម្បីក្លាយជានិយោជកដ៏ល្អបំផុតនិងដើម្បីទាក់ទាញបេក្ខជនទេពកោសល្យនៅក្នុងទីផ្សារ។ដើម្បីសម្រេចបានគោលដៅនេះយើងបានណែនាំគោលការណ៍ថ្មីនៃ:
យើងខិតខំប្រឹងប្រែងបង្កើតកន្លែងការងារដែលធ្វើឲ្យបុគ្គលិកម្នាក់ៗមានអារម្មណ៍ថាធ្វើការនៅក្រុមហ៊ុន មេនូឡាយហ្វ៍ គឺជាឱកាសដ៏ល្អ។ ការងារដែលមានការប្រកួតប្រជែងប៉ុន្តែទទួលបានអត្ថប្រយោជន៍ ពេលខ្លះមានការទាមទារនូវការខិតខំប្រឹងប្រែងនិងការប្តេជ្ញាចិត្តបន្ថែមពីស្ថាប័ន ប៉ុន្តែលទ្ធផលដែលទទួលបានគឺមានតម្លៃ។
នៅស្ថាប័ននេះ យើងធ្វើឲ្យបុគ្គលិកគ្រប់រូបគឺជាថ្នាក់ដឹកនាំលើការងាររបស់គាត់។ បុគ្គលិកយើងទទួលបានការជំរុញលើកទឹកចិត្តចំពោះជំនាញរបស់ពួកគេ ដើម្បីឲ្យពូកគាត់បង្កើតនូវអ្វីដែលថ្មី និងមានភាពខុសប្លែកពីស្ថានភាពដែលមានស្រាប់។ ទទឹមនឹងគ្នានេះស្ថាប័នយើងក៏ទទួលបាននូវមតិត្រលប់វិជ្ជមាន ពីសំនាក់បុគ្គលិកតាមរយះការស្ទង់មតិប្រចាំឆ្នាំ ថា "ក្រុមហ៊ុន មេនូឡាយហ្វ៍ គឺជាស្ថាប័នដ៏ប្រសើរ ដែលបណ្តុះនូវអ្នកដឹកនាំវិជ្ជាជីវៈវ័យក្មេង ពីគ្រប់មជ្ឃដ្ឋាននៅក្នុងបរិយាកាសរួមផ្តុំតែមួយ"។
ពីពេលមួយទៅពេលមួយ ស្ថាប័នយើងបានធ្វើការយ៉ាងសស្រាក់សស្រាំមក្នុងការអភិវឌ្ឍន៍គុណភាពឲ្យកាន់តែប្រសើរ និងបង្កើតនូវទំនាក់ទំនងយ៉ាងរឹងម៉ាំជាមួយនឹងអតិថជនរបស់យើង ព្រមទាំងធ្វើការបញ្ចាក់លើកិតិសព្ទ និងគុណតំលៃរបស់ក្រុមហ៊ុនឲ្យកាន់តែច្បាស់ទៅកាន់ទីផ្សារ។ ស្របពេលនឹងគ្នានេះ ស្ថាប័នយើងបានធ្វើការបំលែងយុទ្ធសាស្រ្តទីផ្សារឲ្យទៅជាមធ្យោបាយក្នុងការទាក់ទាញបេក្ខជនដែលប៉ិនប្រសព្វ មានជំនាញវិជ្ជាជីវៈច្បាស់លាស់ឲ្យមកចូលរួមជាមួយយើងដើម្បីអនុវត្តន៍យុត្តិសាស្រ្តអាជីវកម្មរបស់ក្រុមហ៊ុន។
យើងខ្ញុំនឹងធ្វើការទំនាក់ទំនងទៅលោកអ្នកក្នុងពេលឆាប់ៗនេះ
សូមអភ័យទោស! យើងខ្ញុំកំពុងធ្វើការរៀបចំនៅគេហទំព័រឡើងវិញ សូមមេត្តាព្យាយាម្ដងទៀតនៅពេលក្រោយ
But wait, here are some links we think might interest you: