បញ្ជាក់
រំលងទៅអត្តបទសំខាន់ រំលងទៅមាតិកាជូនដំណឹង
Back
Every day better

ក្រុមហ៊ុន មេនូឡាយហ្វ៍ ខេមបូឌា ចេញផ្សាយយុទ្ធនាការ “Every day better” ដើម្បីជម្រុញទឹកចិត្តឲ្យប្រជាជនខ្មែររៀបចំផែនការហិរញ្ញវត្ថុសម្រាប់ថ្ងៃអនាគតដើម្បីឲ្យពួកគាត់អាចរីករាយជាមួយពេលវេលាបច្ចុប្បន្ន



ជារៀងរាល់ថ្ងៃ មុននឹងសម្រេចចិត្តធ្វើអ្វីមួយ យើងតែងតែគិតគូពីអនាគត ការសិក្សារបស់កូន បញ្ហាសុខភាព និងការវិនិយោគ ធ្វើយ៉ាងណាដើម្បីធ្វើឲ្យជីវិតកាន់តែប្រសើរ ឡើង។ ការសម្រេចចិត្ត​នីមួយៗមានភាព កាន់តែស្មុគស្មាញដោយសារតែយើងមិនអាចដឹងថាអ្វីនឹងអាចកើតឡើងនៅ​ថ្ងៃអនាគតបានទេ។ ដើម្បីជួយដល់ប្រជាជនខ្មែរក្នុងការសម្រេចចិត្តឲ្យបានកាន់តែប្រសើរ  និងរីករាយជាមួយពេលបច្ចុប្បន្ន​ ក្រុមហ៊ុន មេនូឡាយហ្វ៍ បានចេញផ្សាយនូវ យុទ្ធនាការរបស់ខ្លួន​មួយដែលមានឈ្មោះថា  Every day better​
 

ជីវិតរបស់យើងម្នាក់សុទ្ធតែពោរពេញទៅដោយពេលវេលាដែលស្រស់បំព្រង និងអនុស្សាវរីយ៍ល្អៗដែលយើងគ្រប់រូបសង្ឃឹមថាពេលវេលាល្អៗទាំងនោះនឹងនៅឋិតថេរ ឬនឹងអាចបង្កើតអនុស្សាវរីយ៍ល្អៗទាំងនោះសារជាថ្មីម្តងទៀតនៅថ្ងៃអនាគត។ ប៉ុន្តែទោះបីជាយើងម្នាក់ៗខិតខំយ៉ាងណា ឬលះបង់ប៉ុណ្ណាដើម្បីកសាងនូវអនាគតដ៏ប្រសើរមួយឲ្យក្រុមគ្រួសាររបស់យើង និងកូនៗក៏ដោយ យើងមិនអាចទាយដឹងមុនថាអនាគតអាចនឹងទៅជាយ៉ាងណាទេ ព្រោះពេលវេលាអាចផ្លាស់ប្តូរអ្វីគ្រប់យ៉ាងបាន។ អ្វីដែលយើងគួរធ្វើនៅថ្ងៃនេះគឺឲ្យតម្លៃ និងចេះរីករាយជាមួយពេលវេលាល្អៗដែលយើងមានជាមួយក្រុមគ្រួសារ ដូចជាការញុំាបាយជុំគ្នា ការជូនកូនទៅសាលារៀន ពិធីអ​បអរដល់ការបញ្ចប់ការសិក្សាកូន ឬការគាំទ្រកូនៗពេលគាត់មានការប្រកួតកីឡាជាដើម។​ ហើយវិធីមួយដែលអាចធានាបានថា ពួកយើងនៅតែអាចរីករាយជាមួយវេលាល្អៗជារៀងរាល់ថ្ងៃបានគឺយើងត្រូវរៀបចំអនាគតដ៏ល្អមួយដែលមានការការពារ។ យុទ្ធនាការ Every day better គឺជាយុទ្ធនាការជម្រុញលើកទឹកចិត្តរបស់ក្រុមហ៊ុន មេនូឡាយហ្វ៍ ក្នុងការបំផុសឲ្យប្រជាជនកាន់តែស្រលាញ់ និងឲ្យតម្លៃពេលវេលាក្នុងពេលបច្ចុប្បន្នព្រោះសុវត្ថិភាពផ្នែកហិរញ្ញវត្ថុរបស់ពួកគាត់ត្រូវបានការពាររួចជាស្រេចដោយក្រុមហ៊ុន ក្នុងករណីមានហេតុការណ៍អកុសលណាមួយកើតមានឡើង។ នេះជាកិច្ចខិតខំប្រឹងប្រែងរបស់ក្រុមហ៊ុន ដើម្បីជួយការពារដល់ក្រុមគ្រួសារកម្ពុជា និងជម្រុញឲ្យពួកគាត់អាចរីករាយជាមួយពេលវេលានាពេលបច្ចុប្បន្ន។

ក្រុមហ៊ុន មេនូឡាយហ្វ៍ គឺជាក្រុមហ៊ុនធានារ៉ាប់រងអាយុជីវិតលំដាប់អន្តរជាតិដំបូងគេបង្អស់នៅក្នុងកម្ពុជា ហើយ ក្រុមហ៊ុននេះមានការប្ដេជ្ញាចិត្តខ្ពស់ក្នុងការជួយកសាងអនាគតហិរញ្ញវត្ថុដ៏រឹងមាំជូនដល់ក្រុមគ្រួសារកម្ពុជា។​ បច្ចុប្បន្ននេះ ក្រុមហ៊ុនមានអតិថិជន​ជាង​ ១២​ ម៉ឺន​នាក់នាក់កម្ពុជា។ ក្រុមហ៊ុន មេនូឡាយហ្វ៍ ផ្តល់ជូនអ្នក និងក្រុមគ្រួសារនូវកញ្ចប់ធានារ៉ាប់រងអាយុជីវិតដែលសក្តិសមបំផុតដើម្បីប្រាកដថា បើទោះបីជាមានហានិភ័យណាមួយកើតចំពោះអ្នកដែលត្រូវបានធានាក៏ដោយ ក៏សុវត្ថិភាពផ្នែកហិរញ្ញវត្ថុ និងបំណងប្រាថ្នាក្នុងថ្ងៃអនាគតនៅតែអាចសម្រេចបាន។

ភាពរីករាយនៅថ្ងៃនេះ មិនសំដៅលើភាពឥតខ្ចោះនៃអ្វីគ្រប់យ៉ាងទេ តែយើងគួរតែរៀបចំដើម្បីការពារអ្វីៗគ្រប់យ៉ាងនៅថ្ងៃអនាគត។

ការសម្រេចចិត្តកាន់តែ​ងាយស្រួល ​ជីវិតកាន់តែប្រសើរ

ក្នុងអាជីពជាតារាកំប្លែង តើអ្វីទៅជាភាពរីករាយពិតប្រាកដក្នុងជីវិតប្រចាំថ្ងៃ?

លោក អ៊ុក សុវណ្ណារិទ្ធ, ដែលគ្រប់គ្នាស្គាល់ថាជាពូ ចាបចៀន តារាកំប្លែងដ៏ល្បីមួយរូបក្នុងវិស័យសិល្បៈនៅប្រទេសកម្ពុជាយើង! ថ្ងៃនេះគាត់នឹងមកចែករំលែកបទពិសោធន៍មួយចំនួនដែលធ្វើឱ្យជីវិតបច្ចុប្បន្នកាន់តែប្រសើរឡើងជារៀងរាល់ថ្ងៃ និងជៀសផុតពីហានិភ័យហិរញ្ញវត្ថុនាពេលអនាគត។

ជាអ្នកសិល្បៈពិតជាពិបាកក្នុងការបែងចែកពេលវេលាសម្រាប់គ្រួសារពិតមែន ឬអត់?

លោកស្រី កែវ ចន្ទនិមល, ពិធីករដ៏ល្បីល្បាញមួយរូបក្នុងប្រទេសកម្ពុជា! គ្រប់គ្នាសុទ្ធតែដឹងថាការងារ និងគ្រួសារគឺជារឿង ២ ដែលសំខាន់ និងត្រូវដើរទន្ទឹមគ្នា ហើយតាមរយៈវីដេអូមួយនេះ បង និមល នឹងចែករំលែកពីចំណុចសំខាន់ៗក្នុងការគ្រប់គ្រងពេលវេលាដើម្បីឱ្យជីវិតក្នុងគ្រួសាររបស់គាត់កាន់តែប្រសើរឡើងជារៀងរាល់ថ្ងៃ។

លោក ធារី ចន្ថាប៊ីន​ គឺជាកីឡាករដែលមានឈ្មោះល្បីម្នាក់នៅក្នុងវិស័យកីឡាបាល់ទាត់ក្នុងប្រទេសកម្ពុជា! ជាមួយនឹងការងារដែលតម្រូវឱ្យហ្វឹកហាត់ជាប្រចាំ ការថែទាំសុខភាពឱ្យកាន់តែប្រសើរឡើងជារៀងរាល់ថ្ងៃ 
លោកស្រី ឃ្លោក រ៉ានី គឺជាបុគ្គលិកដ៏ឆ្នើមម្នាក់ រួមទាំងជាសមាជិក MDRT នៅក្នុងក្រុមហ៊ុន មេនូឡាយហ្វ៍ ខេមបូឌា នឹងមកចែករំលែកពីគន្លឹះដើម្បីធ្វើឱ្យជីវិតកាន់តែប្រសើរឡើងទាំងក្នុងអាជីពការងារ និងគ្រួសារទៅកាន់បងប្អូនទាំងអស់គ្នា!